អ្នកទាំងបីបានត្រឡប់មកផ្ទះវិញដោយមិនបាន ទៅដើរលេងអ្វីនោះឡើយ ពេលដែលមកដល់ផ្ទះវិញទឹកមុខបេឡា ហ្នឹងពេជ្រឈី រីករាយខ្លាំងណាស់ម្នាក់ៗញញឹមជាប់តែម្ដង តាំងពីបានថើបគ្នាមកម្ល៉េះ ហាក់ដូចជាអារម្មណ៍ដែលស្អប់ត្រូវបានធ្លាក់ចុះ ជំនួសវិញដោយអារម្មណ៍ស្រឡាញ់មានឲ្យគ្នាតិចៗ។
«ខ្ញុំសុំទៅបន្ទប់ខ្ញុំសិនហើយ»ពេជ្យឈី សូមបេឡាទៅបន្ទប់ខ្លួនទាំងញញឹម រៀបនឹងដើរចាកចេញទៅហើយប៉ុន្តែត្រូវបានបេឡាចាប់ដៃនាងជាប់។
«មិនឡើងទៅលើបន្ទប់ខ្ញុំសិនទេអី!!»សំណួរបន្លើឡើងពីក្រអូរមាត់បេឡា ធ្វើឱ្យពេជ្យឈីដែលឮហើយភ្ញាក់ខ្លួនខ្ញាក់តែម្ដង ស្នាមការពីថ្ងៃមុននៅមិនទាន់បាត់ផងចង់ហៅនាងឲ្យទៅលើកបន្ទប់គេទៀត នាងម្ដងនេះប្រាកដជាស្លាប់ជាក់ជាមិនខាន។
«អត់ទេថ្ងៃនេះខ្ញុំអស់កម្លាំង ខ្ញុំចង់សម្រាក»ឮសំណួរដ៏រោគចិត្តមួយនេះហើយ ពេជ្រឈី ប្រញាប់តវ៉ាភ្លាមតែម្ដង បើតាមមើលទឹកមុខបេឡាពេលនេះធ្វើឲ្យនាងបាស់រោមខ្ញាកៗតែម្ដង បេឡាខិតមករកនាងតិចៗធ្វើឲ្យពេជ្រឈី មានអារម្មណ៍ថាមិនស្រួលបានត្រឹមតែឈរធ្មឹងនៅមួយកន្លែង។
«ចាំបាត់ស្នាម ចាំបន្តក៏បានដែរ!!»បេឡា ឱនមកក្បែរត្រចៀកពេជ្រឈី ហើយឱនទៅខ្សឹបដាក់ត្រចៀកនាងតិចៗធ្វើឲ្យនាងមិនអាចនិយាយអ្វីបាន ត្រឹមតែឈរគាំងបើកភ្នែកធំៗ មិនថែមទាំងប៉ុណ្ណឹងគេនៅឆ្លៀតខាំត្រចៀកនាងបន្តិចមុននឹងចាកចេញទៅលើកបន្ទប់របស់ខ្លួនដោយស្នាមញញឹមចុងមាត់។
«មនុស្សរោគចិត្ត មនុស្សឆ្កួត»ពេលដែលបេឡាចេញទៅបាត់ ពេជ្រឈីយកដៃស្ទាបត្រចៀកខ្លួនឯងដែលគេខាំមិញនឹងទាំងញញឹម ហើយក៏ឆ្លៀតជេរគេតិចៗផងដែរ។
+ព្រឹកថ្ងៃថ្មី
ព្រះអាទិត្យបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត បំភ្លឺពិភពលោកទាំងមូល ថ្ងៃនេះគឺជាថ្ងៃអាទិត្យម្នាក់ៗទំនេររៀងខ្លួន ពេជ្រឈី ងើបឡើងតាំងពីព្រឹកព្រលឹមជួយធ្វើការម៉ែដោះនៅក្នុងផ្ទះ ក៏ដូចជាជួយធ្វើម្ហូបគាត់ផងដែរ។បេឡា ងើបមកពីគេងចុះមកខាងក្រោមដោយដើរញីភ្នែកខ្លួនឯងតិចៗ តម្រង់ទៅកាន់តុអាហារដែលបានរៀបចំរួចរាល់។
![](https://img.wattpad.com/cover/350718193-288-k605317.jpg)
YOU ARE READING
រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]
Actionយើងនឹងឲ្យគ្រួសារឯងសងអ្វីដែលធ្លាប់ធ្វើដាក់គ្រួសារយើងពីមុនមក...ហើយពួកឯងនឹងត្រូវទទួលភាពឈឺចាប់ជាងនេះទ្វេរដង..