ភាគទី16:ថើប

537 41 14
                                    

//កន្លែងដើរលេង//

ពួកគេបានមកដើរលេងនៅឆ្នេរសមុទ្រ ម្នាក់ៗបានឃើញសមុទ្រហើយ ញញឹមស្រស់គ្រប់គ្នា។

«ពួកឯងចង់ញុាំអីអត់»ហ្វា បានសួរទៅកាន់អ្នករាល់គ្នា ដែលកំពុងឈរស្រូបយកខ្យល់អាកាស

«ញ៉ាំតើ ខ្ញុំចង់ញ៉ាំគ្រឿងសមុទ្រ»ពេជ្រឈី តបទៅវិញទាំងស្នាមញញឹម

«បើចឹងយើង ចូលហាងមួយនោះទៅ»ពួកគេដើរមកមុខបានបន្ដិច ក៏ប្រទះឃើញហាងមួយនៅខាងស្ដាំដៃ ហើយក៏នាំគ្នាចូលហាងមួយនោះតែម្ដងទៅ។

+ក្នុងហាង

«ត្រូវការ កម្មង់មុខម្ហូបអីដែរទេ?»បុគ្គលិក បានសួរពួកគេទាំងរាក់ទាក់

«ពួកឯងចង់ញ៉ាំអីឆាប់កម្មង់ទៅ ថ្ងៃនេះទុកយើងអ្នកផេរ»គ្រប់គ្នាឮថា ហ្វា ជាអ្នកផេរម្នាក់ៗរឹតតែសប្បាយចិត្តកម្មង់ម្ហូបមិនសំចៃដៃឡើយ បន្ទាប់ពីកម្មង់ម្ហូបរួចរាល់អស់ហើយបុគ្គលិកក៏បានដើរចាកចេញទៅ ដែលទុកឲ្យពួកគេនៅអង្គុយចាំក្នុងតុកទាំងអន្ទះសារ។

«ហេតុអ្វីថ្ងៃនេះអារម្មណ៍ល្អខ្លាំងម៉្លេះបងសម្លាញ់!!»ឆា ចាប់ផ្ដើមនិយាយទាំងសម្លឹងមើលមុខហ្វា ដូចជាសង្ស័យព្រោះមើលទៅថ្ងៃនេះហ្វាអារម្មណ៍ល្អខ្លាំងណាស់។

«មែនហើយឯងថ្ងៃនេះ!!លេបថ្នាំច្រឡំទេដឹង បានជាចិត្តល្អអីខ្លាំងម៉្លេះ»មីមី និយាយបន្តពីក្រោយព្រមទាំងចង្អុលមុខហ្វាបែបញាស់។

«គឺថ្ងៃនេះជាខួប happy anniversary របស់យើងជាមួយនឹងឆានោះអី ទើបបានជាយើងចង់នាំពួកឯងមកជួបលាងហ្នឹងណា»ពិតមែនហើយថ្ងៃនេះគឺគម្រួបខួបមួយឆ្នាំរបស់គេ ជាមួយនឹងឆាដែលបានស្រឡាញ់គ្នា។

«អ៎អញ្ចឹងទេអី យើងនេះចេះតែភ្លេចទៅ»មីមី ថាហើយក៏សើចចេញមក

«នែពេជ្រឈី!!ក៏ឯងត្រូវនឹងអីហ្នឹង ម៉េចបានជាមានស្នាមឡើងជាំអញ្ចឹងដូចជានរណាម្នាក់ខាំ»ហ្វា បានក្រឡេកភ្នែកទៅឃើញនៅលើកញ្ជឹងក៏ពេជ្រឈី ឡើងជាំដូចជាមាននរណាម្នាក់ខាំនាង ទើបគេសួរឡើងទាំងជ្រួញចិញ្ចើមធ្វើមុខឆ្ងល់ ធ្វើឱ្យអ្នកដែលនៅអង្គុយរួមតុកឮហើយបែរមកមើលមុខពេជ្រឈីគ្រប់គ្នា។

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now