//ភូមិគ្រឹះអុីសាប៊េលឡា//
«នៅផ្សារទំនើបមិញមានរឿងអី?ហេតុអ្វីបានជានាងមកថើបខ្ញុំបែបនេះ»ចូលមកដល់ខាងក្នុងផ្ទះភ្លាម បេឡាសួរទៅកាន់ពេជ្រឈីទាំងចម្ងល់។
«គឺគ្មានអ្វីនោះទេ?»ពេជ្រឈី ពេលនេះនាងមិនចង់និយាយអ្វីច្រើនឡើយ ព្រោះកំពុងតែឈឺចាប់។
«គ្មានអ្វីយ៉ាងម៉េច!!ខ្ញុំឮបងនាងនិយាយថា នាងជាមួយនឹងវាម្នាក់នោះគឺស្រឡាញ់គ្នាមែនទេ?»បេឡា គ្រាន់តែនឹកឃើញដល់រឿងនេះខឹងក្រោធ ស្ទុះទៅច្របាច់ស្មា ពេជ្រឈី អង្រួនខ្លួននាងខ្លាំងៗ។
«ត្រូវហើយខ្ញុំស្រឡាញ់គ្នាជាមួយប៉ៃ ប៉ុន្តែពេលនេះគេជារបស់បងស្រីខ្ញុំហើយ ខ្ញុំថើបចៅហ្វាយគ្រាន់តែបញ្ឈឺគេប៉ុណ្ណោះ»ពេជ្រឈី គ្រវាដៃប៊ែលឡាចេញព្រមទាំងស្រែកទៅឲ្យគេវិញខ្លាំងៗ ហាក់ដូចជាលែងខ្លាចគេដូចមុនហើយ។
«នេះនាងជាសង្សារអាម្នាក់ហ្នឹងមែនទេ?នាងដឹងទេថាខ្ញុំស្អប់វាខ្លាំងណាស់ អញ្ចឹងមានន័យថារាល់ថ្ងៃនេះខ្ញុំសុីរបស់ដដែលគេមែនទេ?»នឹកឃើញពីរឿងខ្លួនធ្លាប់ធ្វើគន្លងមក ជាមួយពេជ្រឈីហើយ គេពិតជាខឹងខ្លាំងណាស់នេះមានន័យថា រាល់ថ្ងៃនេះគេនៅជាមួយនាងត្រឹមតែជារបស់សេសសល់ពីគេតែប៉ុណ្ណោះមែនទេ?
«ផាច់!!សំដីមួយនេះវាថោកទាបខ្លាំងណាស់ ខ្ញុំមិនមែនជាចំណីដែលអ្នកណាស៊ីហើយបោះចោលនោះទេ»គ្រាន់តែបានឮសំដីដ៏ថោកទាបបែបនេះ ធ្វើឱ្យនាងទុកអារម្មណ៍មិនបាន ទះបេឡាមួយកំផ្លៀង រួចចាកចេញបាត់ទៅ ដោយទុកឱ្យបេឡាខឹងតែម្នាក់ឯង។
«ប្រាវ ពុទ្ធោអើយ!!»គ្រាន់តែ ពេជ្រឈី ចេញទៅបាត់ភ្លាមបេឡាគប់របស់របរចោលពេញផ្ទះ ខឹងនឹងខ្លួនឯងខ្លាំងណាស់ ដែលមិនដឹងរឿងនេះជ្រុលខ្លួនធ្វើអំពើល្អជាមួយនាង ប៉ុន្តែចាប់ពីពេលនេះទៅប្រហែលអំពើមួយនេះប្រែទៅជាគំនុំម្ដងទៀតហើយ។
~រោទ៍ រោទ៍~
កំពុងតែមូលម៉ៅហើយនៅមានទូរសព្ទខលមកទៀត បេឡា ស្ទុះទៅស្រវាចាប់ទូរសព្ទទាំងបោកប្រាស់ ច្រឡោតតោកតាំងពេញហ្នឹងអស់ហើយ គ្រាន់តែបានចាប់ទូរសព្ទកាន់នៅនឹងដៃភ្លាមគេស្រែកសួរទៅអ្នកម្ខាងទៀតយកតែម្ដង។
YOU ARE READING
រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]
Açãoយើងនឹងឲ្យគ្រួសារឯងសងអ្វីដែលធ្លាប់ធ្វើដាក់គ្រួសារយើងពីមុនមក...ហើយពួកឯងនឹងត្រូវទទួលភាពឈឺចាប់ជាងនេះទ្វេរដង..