បន្ទាប់ពីស្រមៃរឿងរ៉ាវកាលពីយប់មិញហើយនាយពិតជាខឹងហ្នឹងម៉ាយ៉ាខ្លាំងណាស់មិនគួរប្រើល្បិចថោកទាបបែបនេះមកលើខ្លួនទេ។
«ហេតុអ្វីបានជានាងធ្វើបែបនេះ!!»ប៉ៃ និយាយតាំងកំហឹងទៅកាន់ម៉ាយ៉ា
«ធ្វើបែបនេះហ្អ៎!!មកពីលោកមិនដែលស្រឡាញ់ខ្ញុំលោកស្រឡាញ់តែនាងពេជ្រឈីពេលនេះលោកក៏ជារបស់ខ្ញុំទៅហើយ ចុះបើសិនរឿងនេះឮដល់ពេជ្រឈីនិងមានរឿងអ្វីទៅណ៎»ម៉ាយ៉ា ឈរអោបដៃនិយាយទាំងសប្បាយចិត្ត
«នេះនាងកុំធ្វើបែបហ្នឹងណា!!»ប៉ៃ ពេលដែលបានឮបែបនេះគេភ័យយ៉ាងខ្លាំងបើរឿងនេះឮទៅដល់ពេជ្រឈីនិងមានរឿងអ្វីទៅ
«យ៉ាងម៉េចស្រលាញ់វាណាស់មែនទេ?ហឺស!!ខ្ញុំទេដែលជាអ្នកស្រឡាញ់លោកហើយស្រឡាញ់ខ្លាំងទៀត»ម៉ាយ៉ា និយាយទាំងអួរដើមក ព្រោះអីតាំងពីដើមមកនាងពិតជាលះបង់ខ្លាំងណាស់ដើម្បីឲ្យប៉ៃងាកមកសម្លឹងនាងខ្លះប៉ុន្តែគេមិនដែលខ្វល់ខ្វាយជាមួយនឹងសោះ ខ្វល់ខ្វាយតែពីរពេជ្រឈីចុះនាងអ្នកយកទុកឯណា?
«រឿងស្នេហាមិនអាចបង្ខំបានទេ?»ប៉ៃ គេក៏មានអារម្មណ៍ថាខុសធ្ងន់ដែរពេលដែលធ្វើបែបនេះ ប៉ុន្តែក្នុងរឿងស្នេហាវាពិតជាមិនអាចបង្ខំបានមែន
«ហឺស!!ពេលនេះលោកក៏បានខ្លាចរបស់ខ្ញុំ ចុះបើសិនជាពេជ្រឈីបានដឹងរឿងនេះគេស្អប់លោកខ្លាំងប៉ុណ្ណាដែលលោកមកប៉ះពាល់ខ្លួនប្រាណខ្ញុំបែបនេះ»ម៉ាយ៉ា
«នាងកុំយករឿងនេះទៅប្រាប់ពេជ្រឈីឱ្យសោះ ខ្ញុំសុំ»ប៉ៃ គេពិតជាអស់ជម្រើសពិតមែនក្រៅពីលើកដៃសំពះអង្វរម៉ាយ៉ាកុំឱ្យប្រាប់រឿងនេះទៅដល់ពេជ្រឈី
«បើអញ្ចឹងលោកក៏ក្លាយទៅជាសង្សារខ្ញុំទៅ!!រឿងទាំងអស់នឹងត្រូវបញ្ចប់»ម៉ាយ៉ា ដាក់គូទអង្គុយចុះនៅលើពូកជិតប៉ៃ ហើយក៏យកដៃទៅស្ទាបបង្អែលខ្លួនប្រាណរបស់នាយ
«បានខ្ញុំធ្វើតាម តែខ្ញុំសង្ឃឹមថារឿងនេះនឹងមិនលេចលឺដល់ពេជ្រឈី ហើយនៅសាលាពេលជួបគ្នាយើងក៏ធ្វើធម្មតាទៅដូចជាគ្មានរឿងអ្វីកើតឡើង»ប៉ៃ ដោយមិនអាចធ្វើអ្វីបានក៏មានតែយកព្រមតាមសំណើររបស់ម៉ាយ៉ា
YOU ARE READING
រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]
Açãoយើងនឹងឲ្យគ្រួសារឯងសងអ្វីដែលធ្លាប់ធ្វើដាក់គ្រួសារយើងពីមុនមក...ហើយពួកឯងនឹងត្រូវទទួលភាពឈឺចាប់ជាងនេះទ្វេរដង..