«នេះអ្នកនាងចង់ធ្វើអីហ្នឹង!!លែងខ្ញុំទៅ...លែង»
«អូយ!!ដឹប»ពេជ្រឈីធាក់បេឡាធ្លាក់ពីលើគ្រែមួយទំហឹងសឹងតែបាក់ចង្កេះទៅហើយ
«នេះនាងធ្វើអ្វីហ្នឹងខ្ញុំឈឺណា!!»ត្រូវមួយជើងនេះហើយស្វាងស្រវឹងតែម្ដង
«មកពីរនាក់នាងឱបរិទ្ធខ្ញុំធ្វើអី!!ខ្ញុំព្រឺខ្លួនអស់ហើយ»
«នាងពិតជាហ៊ានខ្លាំងណាស់ដឹងទេគ្មានអ្នកណាគេហ៊ានធ្វើបែបនេះដាក់ខ្ញុំពីមុនមកឡើយ មានតែនាងទេ...ចង្កេះខ្ញុំប្រហែលជាបាក់ហើយមើលទៅ»
ពេជ្យឈីបានចុះពីលើគ្រែហើយដើរទៅគ្រាបេឡាដែលកំពុងខ្ទប់នៅកន្លៀតជញ្ជាំងដោយសារមួយជើងអំបាញ់មិញហ្នឹងព្រុស!!!
ពេជ្រឈីបានគ្រាបេឡាមកដល់លើគ្រែរួចក៏ទម្លាក់ឲ្យនាងគេងនៅលើគ្រែថ្នមៗហើយខ្លួនក៏បន្តទៅយកទឹកនៅក្នុងបន្ទប់ទឹកមកជួបសំអាតខ្លួនឲ្យបែលឡាម្ដងទៀត។
«នាងទៅណាបាត់ហើយពេជ្យឈី»ដោយសារតែមិនឃើញពេជ្រឈីបេឡាក៏ស្រែកហៅឈ្មោះនាង
«ខ្ញុំកំពុងតែយកទឹក ចាំបន្តិច»នាងឆ្លើយតបរួចហើយក៏លើកទឹកជាមួយនឹងកន្សែងសើមដើម្បីមកជូតខ្លួនឲ្យអ្នកដែលនៅលើគ្រែបន្តទៀត
«ដោះលេវអាវ ជូតខ្លួនឲ្យខ្ញុំបន្តិចមកខ្ញុំក្ដៅស្អុះខ្លាំងណាស់»
«តែនេះមេឃកំពុងតែភ្លៀងត្រជាក់សឹងអីហ្នឹងម៉េចបានជាអ្នកនាងក្ដៅស្អុះទៅវិញ»
«ខ្ញុំក៏មិនដឹងដែរតែខ្ញុំប្រើធ្វើអីក៏ធ្វើឱ្យលឿនមក!!ឬចង់មានរឿងជាមួយខ្ញុំមែនទេ?»ដោយមិនអាចប្រកែកអ្វីបានពេជ្រឈីក៏បានលូកដៃទៅប្រលេះលេវអាវបេឡាចេញម្ដងមួយៗ(កុំអានកន្លែងហ្នឹងច្រើនពេកអីប៉ុណ្ណឹងបានហើយ😑)
«អាយ៎!!ជុប!!!»កំពុងតែព្រលះលេវអាវសុខៗបេឡាបានចាប់កញ្ឆក់ដៃនាងទាញទៅលើខ្លួនរបស់គេមួយទំហឹងធ្វើឲ្យបបូរមាត់អ្នកទាំងពីរក៏បានប៉ះគ្នាពេលនោះដែរពេជ្រឈីនាងបើកភ្នែកធំៗសឹងតែមិនជឿនិងអ្វីដែលកំពុងកើតឡើង ចំណែកឯបែ៊លឡាវិញភ្នែកនៅបិទតែមាត់ក៏លិចស្នាមញញឹម
![](https://img.wattpad.com/cover/350718193-288-k605317.jpg)
YOU ARE READING
រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]
Aksiយើងនឹងឲ្យគ្រួសារឯងសងអ្វីដែលធ្លាប់ធ្វើដាក់គ្រួសារយើងពីមុនមក...ហើយពួកឯងនឹងត្រូវទទួលភាពឈឺចាប់ជាងនេះទ្វេរដង..