ភាគទី14:ខឹង

486 38 9
                                    

//ព្រឹកថ្ងៃថ្មី//

ពន្លឺព្រះអាទិត្យចាំងចូលតាមចន្លោះបង្អួច បើកបង្ហាញឲ្យឃើញឡើងនៅមនុស្សពីរនាក់គេងអោប គ្នាយ៉ាងស្អិតរមួតបន្ទាប់ពីបានបញ្ចប់សង្គ្រាម ស្នេហ៍កាលពីយប់មិញហើយនោះ។

បេលឡា ញញឹមតិចៗបើកភ្នែកបែរសម្លឹងមើលផ្ទៃរមុខសររលោងរបស់អ្នកម្ខាងទៀត ដែរគេងសន្លប់មិនទាន់ក្រោកទាំងភាពខ្នក់ខ្នាញ់ ដៃមាំលើកវែកសក់ឱ្យរាងកាយតូចល្អិត ដើម្បីឲ្យឃើញនូវផ្ទៃមុខពេញ មុននិងចាប់ស្បូតច្រមុះស្រួចរបស់ពេជ្រឈីលេងតិចៗរួចឱបរិទ្ធរាងកាយតូចរបស់ពេជ្រឈីយ៉ាងមានក្ដីសុខ។

«អឹម!!នេះភ្លឺហើយមែនទេ?»ពេជ្រឈី ក្រហឹមដើមកមុននឹងបើកភ្នែកឡើង ប៊េលឡាឮសម្លេងអ្នកម្ខាងទៀតភ្ញាក់ពីគេងហើយនោះបានដកដៃចេញពីខ្លួនប្រាណរាងកាយតូចយ៉ាងលឿនហើយប្រាស់ខ្លួនដេកធ្វើដូចធម្មតា។

«នេះម៉ោងប៉ុន្មានហើយ!!»គេយកដៃញីភ្នែកតិចៗរួចបន្លឺសំឡេងឡើង ធ្វើដូចខ្លួនទើបតែភ្ញាក់ពីគេង ពេជ្រឈី មិនបានតបបានងើបចេញពីលើកពូកទាំងខ្លួនរនាលគោកហើយនាងបានឱនរើសសំលៀកបំពាក់តែធ្លាក់ខ្ចាត់ខ្ចាយនោះមកកាន់នឹងដៃរួចបើកទ្វារចាកចេញពីបន្ទប់បេឡាបាត់ទៅ។

«ហឺត!!នេះគេខឹងយើងទេដឹង បានអត់និយាយរកយើងមួយម៉ាត់អញ្ចឹង?»ដោយឃើញថាពេជ្រឈី ងើបឡើងមិននិយាយរកខ្លួនសូម្បីតែមួយម៉ាត់បេឡាគេឆ្ងល់យ៉ាងខ្លាំង បានត្រឹមតែយកដៃអេះក្បាលខ្លួនឯងហើយសម្លឹងមើលពេជ្យឈីដែលដើរចេញពីបន្ទប់ខ្លួន។

//ម៉ោង6:30នាទីព្រឹក//

ប៊េលឡា ងូតទឹកសំអាតខ្លួនរួចរាល់អស់ហើយបានចុះមកពីខាងលើបន្ទប់ដើម្បីញ៉ាំអាហារពេលព្រឹក តែពេលដែលនាងចុះមកដល់ខាងក្រោមក៏ប្រទះភ្នែកឃើញថាពេជ្យឈីកំពុងអង្គុយចាំខ្លួនដើម្បីញ៉ាំបាយ។

«សុំទោសផងដែលធ្វើឲ្យនាងចាំយូរថ្ងៃនេះ?»ដើរមកដល់កន្លែងញុាំអាហារ គេដើរទៅអង្គុយក្នុងតុរួចពោលពាក្យសុំទោស ទៅកាន់ពេជ្រឈីដែលធ្វើឲ្យនាងចាំយូរ តែពេជ្រឈី នៅមិនតបគេដដែរបានត្រឹមអង្គុយធ្វើមុខស្មើៗប៊េលឡាពិតជាចម្លែកចិត្តខ្លាំងណាស់ពេលឃើញពេជ្រឈីបែបនេះព្រោះរាល់ថ្ងៃយើងជាមនុស្សដែលរួសរាយខ្លាំងណាស់ចម្លែកតែថ្ងៃនេះ។

រឿង គំនុំស្នេហ៍សាតាន់[GL Bellpich]Where stories live. Discover now