ទីក្រុងSeoul ប្រទេសកូរ៉េ
ដឹប
"អួយ"នារីម្នាក់ស្រែកឡេីងពេលត្រូវអុំស្រីចំណាស់ម្នាក់ដែលឈរនៅពីមុខដេីម្បីតម្រង់ជួរទិញនំប៉ាវនាពេលព្រឹកឡេីង បានស្រែកឡេីងទាំងមុខក្រញ៉ូវ
"សុំទោសផងនាង អុំមិនប្រយ័ត្នជំពប់ជេីងលេី"អុំស្រីចំណាស់រហ័សងាកមកសុំទោសនាង
"អុំគ្មានមេីលទេយ៉ាងម៉េច បុិននឹងក៏ដួលអោយត្រូវខ្ញុំដែរ ចំជាសយមែន"នារីម្នាក់នោះយកដៃបោសសម្លៀកបំពាក់ដូចជាខ្ពេីមណាស់អញ្ចឹងថែមទាំងពេបមាត់ដូចស្អប់ខ្ពេីមអុំស្រីនោះអញ្ចឹង
"តែអុំសុំទោសរួចហេីយ"ស្ត្រីចំណាស់ក៏ងាកមកនិយាយជាមួយនាងវិញ
"បានហេីយខ្ញុំខ្ជិលប្រកាន់មនុស្សចាស់ក្រដូចជាអុំណាស់"នារីម្នាក់នោះអោបដៃនិយាយមេីលងាយគាត់ព្រោះតែការស្លៀកពាក់មិនសមរម្យ
"នែ៎ ល្មមបានហេីយ"ក្មេងប្រុសម្នាក់ដែររនៅពីមុខលោកយាយនោះក៏ងាកមកស្រែកអោយនារីម្នាក់នោះ ព្រោះតែគេចាំស្តាប់យូរហេីយ រហូតដល់នាងនិយាយពាក្យមិនសមរម្យចេញមក
"ឯងចេះស្អី ត្រឹមក្មេងសិស្សសាលាកុំមកនិយាយជាមួយយេីង ប្រយ័ត្នយេីងជេរខ្មាស់គេ"នាងក៏ងាកមកសម្លក់ក្មេងប្រុសនោះវិញ
"ជាសិស្សប៉ុន្តែខ្ញុំក៏មានការអប់រំជាងអ្នកនាងដែរ នាងជាអ្នកមានប៉ុនណាទៅបានជាមកមេីលងាយគាត់បែបនេះ"
"សំខាន់យេីងមានជាងគាត់ទៅបានហេីយ អូហ៍! ! ក្តៅក្រហាយជំនួសបែបនេះប្រហែលពួកក្រដូចគ្នាហេីយមេីលទៅ"
"ទោះខ្ញុំក្រក៏មិនទេីសអ្វីនឹងអ្នកនាងដែរ បេីនាងជាអ្នកមានមែនមិនមែនមកឈរតម្រង់ជួរទិញនាំប៉ាវដូចគេដែរទេ"
"ឯង..........."នារីម្នាក់នោះក្តាប់មាត់លេីកដៃចង្អុលមុខក្មេងនោះទាំងខឹងចង់ចេញផ្សែងតាមត្រចៀក
"ស្លៀកពាក់ស្អាតបាត ប៉ុន្តែគំនិតអន់ណាស់"
"អាក្មេងឆ្កួត"នារីម្នាក់នោះដេីរចេញទៅបាត់ ណាមួយនាងមិនហ៊ានបង្កររឿងតាមសាធារណះទេ បេីមិនអញ្ចឹងនាងទះប្រដៅអាក្មេងនោះម្តង
"មោះអុំស្រីឈរមុខខ្ញុំមក"ក្មេងម្នាក់នោះក៏ងាកមកនិយាយជាមួយអុំស្រីទាំងសម្តីទន់ភ្លន់ ខុសពីមិញនេះដាច់
"អរគុណណាស់កម្លោះតូច"
"បាទមិនអីទេ"
"នេះបានហេីយ"អ្នកលក់នំក៏ហុចអោយ
"អោយអុំស្រីនេះមុនចុះ"នាយតូចនោះក៏ប្រាប់ទៅអ្នកលក់ ចំណែកអ្នកលក់ក៏ហុចទៅអោយ
"នេះលុយ!! អរគុណណាស់ណាអុំទៅសិនហេីយ"ស្ត្រីចំណាស់នោះហុចលុយអោយគេហេីយក៏ងាកមកនិយាយជាមួយនាយតូចវិញ
"បាទ មិនអីទេ"
"ចឹងអុំទៅសិនហេីយណា"
"បាទ"
ស្ត្រីចំណាស់នោះក៏ដេីរចេញទៅបាត់
នាយតូចបន្ទាប់ពីបាននំរបស់គេហេីយក៏ដេីរទៅចំណតឡានក្រុង រងចាំឡានក្រុងដេីម្បីទៅសាលា
មែនហេីយកនាយតូចម្នាក់នេះមានឈ្មោះថា Kim Taehyung អាយុ19ឆ្នាំ កម្ពស់1.68 រាងស្វែលស្អាត សាច់សខ្ចី ដៃជេីងស្រឡូនតូចៗ ទម្រង់មុខអក្សរV ច្រមុះស្រួចតូច ភ្នែកតូច ចិញ្ចេីមក្រាស់ខ្មៅ បបូរមាត់ពណ៍ផ្កាឈូកសុីជម្ពូរ ចំណែកសក់វិញពណ៍ប្រាក់ ដូចកូនកាត់អញ្ចឹង ប៉ុន្តែតាមពិតគេជាកូនអ្នកមកពីខេត្តDaeguទេ គ្រួសាររបស់គេមិនមែនជាអ្នកមានអីណាស់ណាទេ គ្រាន់តែមានចម្ការស្ត្រីប៊ឺរី 50 ហិចតាប៉ុណោះ គេឡេីងមករៀននៅទីក្រុងអស់រយះពេល3ឆ្នាំហេីយ ហេីយឆ្នាំនេះគេរៀនឆ្នាំទី4 មហាវិទ្យាល័យប្រចាំទីក្រុងតែម្តង គឺSeoul University ដែលមានសិស្សរៀននៅទីនេះជាច្រេីនមិនថាអ្នកមានឫក្រអ្វីឡេីងអោយតែមានសមត្ថភាពបង់ថ្លៃសាលាអាចរៀនបានទាំងអស់ គ្រាន់តែមានរឿងខ្លះប៉ុណោះគឺ................
នយតូចរស់នៅCondoមួយកន្លែងដែលប៉ារបស់គេបានទិញអោយ តម្លែក៏មិនថ្លៃពេកហេីយក៏មិនថោកពេក នៅទីក្រុងនេះគេចូលចិត្តដេីរឫក៏ប្រេីប្រាស់ឡានក្រុងនិងរថភ្លេីងជាដេីម
នាយតូចអង្គុយនៅលេីឡានក្រុងញុំានំប៉ាវនិងមេីលមនុស្សម្នាតាមកញ្ចក់ឡានក្រុងដេីរតាមផ្លូវខ្វាត់ខ្វែង
ប្រហែលជា15នាទីក្រោយក៏បានឈប់នៅចំណតជិតសាលាបស់គេ
"អរគុណណាស់បាទ"នាយតូចដេីរចេញមកដល់កន្លែងតៃកុងឡានក៏និយាយទៅកាន់តៃកុងឡានទាំងញញឹម
"បាទ Have a good dayណាក្មួយ"ពូតៃកុងឡានដែលបេីកមកជំណតនេះរាងរាល់ព្រឹក ហេីយជួបនាយតូចសឹងតែរាល់ព្រឹកក៏តបទៅគេវិញទាំងញញឹម
"បាទ ទៅសិនហេីយលោកពូ"ថេយ៉ុងក៏ចុះពីលេីឡានរួចដេីរទៅក្នុងសាលារបស់គេ
គេដេីរមកអគារB ជាអគារដែលគេរៀនផ្នែកDesign គូរប្លង់ ដេគ័របន្ទប់
"Hello My Friend"កំពុងដេីរជិតមកដល់ថ្នាក់ក៏មានសម្លេងមួយស្រែកឡេីងពីក្រោយគេ
នាយតូចចាំសម្តីច្បាស់គឺគ្មាននរណាក្រៅពីមិត្តកាតឿ Park Jiminរបស់គេនោះទេ
Park Jiminមានអាយុរូបរាងដូចនាយតូចទាំងអស់គ្រាន់តែទាបជាងបន្តិច អ្នកនៅសាលាគិតថាពួកគេពិតជារេីសដេីរជាមួយគ្នាត្រូវណាស់ព្រោះដូចបងប្អូនទៅហេីយ
ជីមីនជាកូនអ្នកមានម្នាក់នៅទីក្រុងនេះដែរ ដែលប៉ាបស់គេជាអ្នកជំនួញខាងឧបករណ៉សំណង់ដីល្បីមួយរូបនៅកូរ៉េ
ដោយសារគេជាមនុស្សមិនចេះរេីសអេីង ប្រកាន់ច្រេីនទេីបគេអាចរាប់នាយតូចរបសយេីងបាន!
"មកស្រួលបួលស្លាប់មែនទេ"ថេយ៉ុងងាកមកនិយាយជាមួយមិត្តរួចលេីកដៃកៀកកគ្នាដេីរទៅថ្នាក់
"នេះជាពាក្យអារុណសួស្តីរបស់ឯងហេហ អាស្វា"ជីមីនងាកមកសម្លក់មិត្តបន្តិច
"ចុះវាពិតទេ ចូលចិត្តតែអាមោគ្មានសម្លេងនឹង ប្រយ័ត្នតែយេីងភ្ញាក់ហក់ធាក់ឯងខ្ទប់ជញ្ជាំងហេីយ"ថេយ៉ុង
"ឆឹស គិតថាធាក់យេីងឈឺមែនទេ"ជីមីន
"ស្គាល់សិស្សខ្សែរក្រវ៉ាត់ខ្មៅទេ"ថេយ៉ុននិយាយទាំងលេីកចិញ្ចេីញមអឿដាក់មិត្តព្រោះគេជាសិស្សតៃក្វាន់ដូ ប្រកួតទទួលបានខ្សែក្រវ៉ាត់ខ្មៅទៀតផង
"ទៅលោកខ្លាំង"ជីមីន
បន្ទាប់មកក៏ចូលដល់ក្នុងថ្នាក់សម្តៅទីកន្លែងអង្គុយជិតបង្អួច
ថេយ៉ុងអង្គុយជិតបង្អួច ចំណែកជីមីនអង្គុយនៅខាងស្តាំងដៃនាយតូច
(តុនិយាយនីមួយៗដាច់ដោយឡែកពីគ្នា)
"ទៅរកទិញអីសុីសិនទេ"ជីមីន
"យេីងញុំានុះប៉ាវរួចហេីយ"ថេយ៉ុង
"ទៅទិញទឹកដោះគោផឹកក៏បាន"ជីមីន
"តោះចឹង"ថេយ៉ុង
ពួកគេក៏បណ្តេីរគ្នាដេីរទៅកន្លែងញុំាអាហារបស់សាលា
"យេីងគិតថាឯងផឹកទិកដោះគោរាល់ព្រឹកបែបនេះ គ្មានលូតកម្ពស់ទៅណាសោះ"ថេយ៉ុង
និយាយចប់ភ្លាមជីមីនងាកមកសម្លក់គេភ្លេត
"នេះចង់ថាយេីងកន្តឿមិនលូតហេហ"ជីមីនងាកមករករាងតូចទាំងក្តាប់មាត់ ធ្វេីអោយថេយ៉ុងទប់សេីចមិនបាននូវទឹកមុខដ៏ក្រហមរបស់គេ
"គឺ បែបនឹងហេីយ"ថេយ៉ុងនិយាយចប់ភ្លាមរត់ទៅមុនបាត់ ព្រោះមិនយូរនឹងត្រូវបាតដៃរន្ទះរបស់មិត្តជាមិនខាន
"គីម ថេយ៉ុងឯងឈប់ភ្លាម"ជីមីនរហ័សដេញតាមគេ ធ្វេីអោយគេគ្រប់គ្នាងាកមកមេីលពួកគេ
ប្រាវវវវ
សម្លេងធ្លាក់របស់កកិតនឹងឥដ្ឋការ៉ូបន្លឺឡេីងពេលមានក្មេងស្រីម្នាក់ដេីរមិនប្រយ័ត្នធ្វេីអោយធ្លាក់ចានម្ហូបកំពប់ទៅលេីនារីម្នាក់ដែលជាកូនអ្នកមាន ហេីយក៏ជាអ្នកពូកែដេីររករឿងBullyសិស្សទន់ខ្សោយផងដែរ
នាងគឺJang Sumiជាសិស្សរៀនថ្នាក់ជាមួយនាយតូចទាំងពីររបស់យេីងដែរ
ដឹប
"អួយឈប់ម៉េចមិនប្រាប់យេីង"ជីមីនរត់មកបុកនឹងខ្នងថេយ៉ុង រួចលេីកដៃមកអង្អែលថ្ងាសទាំងមុខស្អុយ
"មេីលនោះទៅ"ថេយ៉ុង
ជីមីនក៏ងាកទៅមេីល
"សុំទោស សុំទោសផង"ក្មេងស្រីដែលធ្វេីអោយធ្លាក់ចានមិញនេះក៏រហ័សអោនសុំទោសស៊ូមី នាងរឹតតែភ៏យពេលអ្នកដែលនាងធ្វេីអោយប្រលាក់ជាបងធំសាលានេះ
ស៊ូមីងេីបមុខឡេីងបោសម្ហូបដែរប្រលាក់លេីសំពត់នាយចេញរួចងេីបឈរឡេីងសម្លឹងមេីលទៅសិស្សស្រីដែលឈរអោនមុខចុះ ទាំងញ័រខ្លួនតតាត់នោះ ចំណែកអនកនៅទីនោះក៏នាំគ្នាស្ងាត់រងចាំមេីលសភាពការ
"នាងហ៊ានពេកហេីយ"ស៊ូមីដេីរមកជិតនាងនិយាយទាំងស្រែក
"ខ្ញុំសុំទោស ខ្ញុំគ្មានចេតនាទេ"ក្មេងស្រីនោះនិយាយទាំងរកយំ
"ហឹស"ស៊ូមីសេីចដេីមកបន្តិច រូចដេីរទៅតុនាងវិញ កាន់ថាសអាហារនាងឡេីងរួចដេីរមកវិញហេីយក៏
ឈូរ
ម្ហូបទាំងអស់បានចាក់ទៅលេីក្មេងស្រីនោះ ធ្វេីអោយនាងយំចេញមកភ្លាមៗ
"ហឹក ហឹក"
"នៅតិចណាស់"ស៊ូមីញញឹមចិងមាត់រួចលេ៏កដៃរកទះក្មេងស្រីនោះមួយកំភ្លៀងទៀត
វឹប ព្រូស
ទះជិតដល់ហេីយក៏មាននរណាម្នាក់មកចាប់ដៃនាងរួចរុញនាងអោយដួលទៅលេីឥដ្ឋភ្លាមៗ
"ឈប់បានហេីយ ចាងស៊ូមី"គ្មាននរណាដែលក្លាហានដូចនាយតូចបសយេីងទេ
ជីមីនដេីរមកពីក្រោយមិត្តរួចជួយលេីកក្មេងស្រីដែលត្រូវគេBullyនោះ
"អាខ្ទេីយកុំមកចេះ"គ្នីគ្នារបស់ស៊ូមីម្នាក់ឈ្មោះSunEiទៅជួយលេីកនាងរួចក៏ស្រែកអោយនាយតូចវិញ
"យេីងចង់ចេះយ៉ាងម៉េច"ថេយ៉ុងលេីកដៃអោបទ្រូង តបទៅនាងវិញម៉ាឆ្ងុយ
"មិនមែនជារឿងរបស់អាក្មេងក្ររហាមដីចឯងទេ"ស៊ូមីក៏ស្រែកអោយាងតូចវិញ
"យេីងក្រប៉ុន្តែមិនមែនចេះតែដេីរធ្វេីបាបគេដីចជានាងទេ អ្នកមានតែចរឹកឆ្កែ"ថេយ៉ុង
"ឯងខ្វាក់មែនទេ វាជះម្ហូបដាក់យេីង"ស៊ូមី
"គេក៏សុំទោសនាងរួចហេីយ"ថេយ៊ុង
"តែយេីងមិនចង់បាន"ស៊ូមី
"ហេីយចងបានស្អី"ថេយ៊ុង
"សំពះជេីងយេីងទៅ"ស៊ូមី
"ហឹស នាងជាព្រះមែនទេ"ជីមីនក៏ស្រែមកថអោយនាងម្តង
"ចេញទៅកុំអោយយេីងវាយនាងខ្ទប់ជញ្ជាំង"ថេយ៉ុង
"ហឹស ផ្ញេីរទុកសិនចុះ"ស៊ូមីនយាយរួចដេីរចេញទៅបាត់ទាំងគុំនឹងនាយតូច មែនហេីយដោយសារតែនាងមិនហ៊ានជាមួយនាយូចព្រោះគេធ្លាប់រករឿងកាលពីនាយតូចចូលរៀនដំបូងប៉ុន្តែត្រូវនាយតូចទះនាងឡេីងជាំមុខបីថ្ងៃ ហេីយអោយតែនាងរករឿងគេនៅនឹងមុខនាយតូច មិនដែលបានសម្រេចម្តងណាទេ ត្រូវនាយតូចចេញមុខការពាររហូត
"អរគុណណាស់"ក្មេងស្រីនោះក៏អោនគោរពទុកជាការអរគុណដល់នាយតូចទាំងពីរ នាងស្មានថាត្រូវគេវាយហេីយតេីមិញ
"មិនអីទេ ទៅលាងសម្អាតខ្លួនចេញទៅ តោះថេយ៉ុង"ជីមីននិយាយរួចកៀកកមិត្តទៅរកអីញុំាហេីយទេីបទៅថ្នាក់បន្តរៀនរហូតដល់ម៉ោងចេញទៅផ្ទះជួយVote Cmt &Shareម្នាក់មួយផងណា💙