Part 1

7.9K 229 1
                                    

  ​    ទីក្រុងSeoul ប្រទេសកូរ៉េ
​        ដឹប
"អួយ"នារីម្នាក់ស្រែកឡេីងពេលត្រូវអុំស្រីចំណាស់ម្នាក់ដែលឈរនៅពីមុខដេីម្បីតម្រង់ជួរទិញនំប៉ាវនាពេលព្រឹកឡេីង​ បានស្រែកឡេីងទាំងមុខក្រញ៉ូវ
"សុំទោសផងនាង​ អុំមិនប្រយ័ត្នជំពប់ជេីងលេី"អុំស្រីចំណាស់រហ័សងាកមកសុំទោសនាង
"អុំគ្មានមេីលទេយ៉ាងម៉េច​ បុិននឹងក៏ដួលអោយត្រូវខ្ញុំដែរ​ ចំជាសយមែន"នារីម្នាក់នោះយកដៃបោសសម្លៀកបំពាក់ដូចជាខ្ពេីមណាស់អញ្ចឹងថែមទាំងពេបមាត់ដូចស្អប់ខ្ពេីមអុំស្រីនោះអញ្ចឹង
"តែអុំសុំទោសរួចហេីយ"ស្ត្រីចំណាស់ក៏ងាកមកនិយាយជាមួយនាងវិញ
"បានហេីយខ្ញុំខ្ជិលប្រកាន់មនុស្សចាស់ក្រដូចជាអុំណាស់"នារីម្នាក់នោះអោបដៃនិយាយមេីលងាយគាត់ព្រោះតែការស្លៀកពាក់មិនសមរម្យ
"នែ៎​ ល្មមបានហេីយ"ក្មេងប្រុសម្នាក់ដែររនៅពីមុខលោកយាយនោះក៏ងាកមកស្រែកអោយនារីម្នាក់នោះ​ ព្រោះតែគេចាំស្តាប់យូរហេីយ​ រហូតដល់នាងនិយាយពាក្យមិនសមរម្យចេញមក
"ឯងចេះស្អី​ ត្រឹមក្មេងសិស្សសាលាកុំមកនិយាយជាមួយយេីង​ ប្រយ័ត្នយេីងជេរខ្មាស់គេ"នាងក៏ងាកមកសម្លក់ក្មេងប្រុសនោះវិញ
"ជាសិស្សប៉ុន្តែខ្ញុំក៏មានការអប់រំជាងអ្នកនាងដែរ​ នាងជាអ្នកមានប៉ុនណាទៅបានជាមកមេីលងាយគាត់បែបនេះ"
"សំខាន់យេីងមានជាងគាត់ទៅបានហេីយ​ អូហ៍! !   ក្តៅក្រហាយជំនួសបែបនេះប្រហែលពួកក្រដូចគ្នាហេីយមេីលទៅ"
"ទោះខ្ញុំក្រក៏មិនទេីសអ្វីនឹងអ្នកនាងដែរ​ បេីនាងជាអ្នកមានមែនមិនមែនមកឈរតម្រង់ជួរទិញនាំប៉ាវដូចគេដែរទេ"
"ឯង..........."នារីម្នាក់នោះក្តាប់មាត់លេីកដៃចង្អុលមុខក្មេងនោះទាំងខឹងចង់ចេញផ្សែងតាមត្រចៀក
"ស្លៀកពាក់ស្អាតបាត​ ប៉ុន្តែគំនិតអន់ណាស់"
"អាក្មេងឆ្កួត"នារីម្នាក់នោះដេីរចេញទៅបាត់​ ណាមួយនាងមិនហ៊ានបង្កររឿងតាមសាធារណះទេ​ បេីមិនអញ្ចឹងនាងទះប្រដៅអាក្មេងនោះម្តង
"មោះ​អុំស្រីឈរមុខខ្ញុំមក"ក្មេងម្នាក់នោះក៏ងាកមកនិយាយជាមួយអុំស្រីទាំងសម្តីទន់ភ្លន់​ ខុសពីមិញនេះដាច់
"អរគុណណាស់កម្លោះតូច"
"បាទមិនអីទេ"
"នេះបានហេីយ"អ្នកលក់នំក៏ហុចអោយ
"អោយអុំស្រីនេះមុនចុះ"នាយតូចនោះក៏ប្រាប់ទៅអ្នកលក់​ ចំណែកអ្នកលក់ក៏ហុចទៅអោយ
"នេះលុយ​!! អរគុណណាស់ណាអុំទៅសិនហេីយ"ស្ត្រីចំណាស់នោះហុចលុយអោយគេហេីយក៏ងាកមកនិយាយជាមួយនាយតូចវិញ
"បាទ​ មិនអីទេ​"
"ចឹងអុំទៅសិនហេីយណា"
"បាទ"
ស្ត្រីចំណាស់នោះក៏ដេីរចេញទៅបាត់
នាយតូចបន្ទាប់ពីបាននំរបស់គេហេីយក៏ដេីរទៅចំណតឡានក្រុង​ រងចាំឡានក្រុងដេីម្បីទៅសាលា
​ មែនហេីយកនាយតូចម្នាក់នេះមានឈ្មោះថា​ Kim Taehyung អាយុ19ឆ្នាំ​ កម្ពស់1.68​ រាងស្វែលស្អាត​ សាច់សខ្ចី​ ដៃជេីងស្រឡូនតូចៗ ទម្រង់មុខអក្សរV ច្រមុះស្រួចតូច​ ភ្នែកតូច​ ចិញ្ចេីមក្រាស់ខ្មៅ​ បបូរមាត់ពណ៍ផ្កាឈូកសុីជម្ពូរ​ ចំណែកសក់វិញពណ៍ប្រាក់​ ដូចកូនកាត់អញ្ចឹង​ ប៉ុន្តែតាមពិតគេជាកូនអ្នកមកពីខេត្តDaeguទេ​ គ្រួសាររបស់គេមិនមែនជាអ្នកមានអីណាស់ណាទេ​ គ្រាន់តែមានចម្ការស្ត្រីប៊ឺរី​ 50​ ហិចតាប៉ុណោះ​ គេឡេីងមករៀននៅទីក្រុងអស់រយះពេល3ឆ្នាំហេីយ​ ហេីយឆ្នាំនេះគេរៀនឆ្នាំទី4​ មហាវិទ្យាល័យប្រចាំទីក្រុងតែម្តង​ គឺSeoul University ដែលមានសិស្សរៀននៅទីនេះជាច្រេីនមិនថាអ្នកមានឫក្រអ្វីឡេីងអោយតែមានសមត្ថភាពបង់ថ្លៃសាលាអាចរៀនបានទាំងអស់​ គ្រាន់តែមានរឿងខ្លះប៉ុណោះគឺ................
នយតូចរស់នៅCondoមួយកន្លែងដែលប៉ារបស់គេបានទិញអោយ​ តម្លែក៏មិនថ្លៃពេកហេីយក៏មិនថោកពេក​ នៅទីក្រុងនេះគេចូលចិត្តដេីរឫក៏ប្រេីប្រាស់ឡានក្រុងនិងរថភ្លេីងជាដេីម​
នាយតូចអង្គុយនៅលេីឡានក្រុងញុំានំប៉ាវនិងមេីលមនុស្សម្នាតាមកញ្ចក់ឡានក្រុងដេីរតាមផ្លូវខ្វាត់ខ្វែង​
ប្រហែលជា15នាទីក្រោយក៏បានឈប់នៅចំណតជិតសាលាបស់គេ​
"អរគុណណាស់បាទ"នាយតូចដេីរចេញមកដល់កន្លែងតៃកុងឡានក៏និយាយទៅកាន់តៃកុងឡានទាំងញញឹម
"បាទ​ Have a good day​ណាក្មួយ"ពូតៃកុងឡានដែលបេីកមកជំណតនេះរាងរាល់ព្រឹក​ ហេីយជួបនាយតូចសឹងតែរាល់ព្រឹកក៏តបទៅគេវិញទាំងញញឹម
"បាទ​ ទៅសិនហេីយលោកពូ"ថេយ៉ុងក៏ចុះពីលេីឡានរួចដេីរទៅក្នុងសាលារ​បស់គេ
គេដេីរមកអគារB​ ជាអគារដែលគេរៀនផ្នែកDesign​  គូរប្លង់​ ដេគ័របន្ទប់
"Hello My Friend"កំពុងដេីរជិតមកដល់ថ្នាក់ក៏មានសម្លេងមួយស្រែកឡេីងពីក្រោយគេ​
នាយតូចចាំសម្តីច្បាស់គឺគ្មាននរណាក្រៅពីមិត្តកាតឿ​ Park Jiminរបស់គេនោះទេ
Park Jiminមានអាយុរូបរាងដូចនាយតូចទាំងអស់​គ្រាន់តែទាបជាងបន្តិច​  អ្នកនៅសាលាគិតថាពួកគេពិតជារេីសដេីរជាមួយគ្នាត្រូវណាស់ព្រោះដូចបងប្អូនទៅហេីយ​
ជីមីនជាកូនអ្នកមានម្នាក់នៅទីក្រុងនេះដែរ​ ដែលប៉ាបស់គេជាអ្នកជំនួញខាងឧបករណ៉សំណង់ដីល្បីមួយរូបនៅកូរ៉េ
ដោយសារគេជាមនុស្សមិនចេះរេីសអេីង​ ប្រកាន់ច្រេីនទេីបគេអាចរាប់នាយតូចរបសយេីងបាន!
"មកស្រួលបួលស្លាប់មែនទេ"ថេយ៉ុងងាកមកនិយាយជាមួយមិត្តរួចលេីកដៃកៀកកគ្នាដេីរទៅថ្នាក់
"នេះជាពាក្យអារុណសួស្តីរបស់ឯងហេហ​ អាស្វា"ជីមីនងាកមកសម្លក់មិត្តបន្តិច
"ចុះវាពិតទេ​ ចូលចិត្តតែអាមោគ្មានសម្លេងនឹង​ ប្រយ័ត្នតែយេីងភ្ញាក់ហក់ធាក់ឯងខ្ទប់ជញ្ជាំងហេីយ"ថេយ៉ុង
"ឆឹស​ គិតថាធាក់យេីងឈឺមែនទេ"ជីមីន
"ស្គាល់សិស្សខ្សែរក្រវ៉ាត់ខ្មៅទេ"ថេយ៉ុននិយាយទាំងលេីកចិញ្ចេីញមអឿដាក់មិត្តព្រោះគេជាសិស្សតៃក្វាន់ដូ​ ប្រកួតទទួលបានខ្សែក្រវ៉ាត់ខ្មៅទៀតផង
"ទៅលោកខ្លាំង"ជីមីន
បន្ទាប់មកក៏ចូលដល់ក្នុងថ្នាក់សម្តៅទីកន្លែងអង្គុយជិតបង្អួច
ថេយ៉ុងអង្គុយជិតបង្អួច​ ចំណែកជីមីនអង្គុយនៅខាងស្តាំងដៃនាយតូច​
(តុនិយាយនីមួយៗដាច់ដោយឡែកពីគ្នា​)
"ទៅរកទិញអីសុីសិនទេ"ជីមីន
"យេីងញុំានុះប៉ាវរួចហេីយ"ថេយ៉ុង
"ទៅទិញទឹកដោះគោផឹកក៏បាន"ជីមីន
"តោះចឹង​"ថេយ៉ុង
ពួកគេក៏បណ្តេីរគ្នាដេីរទៅកន្លែងញុំាអាហារបស់សាលា
"យេីងគិតថាឯងផឹកទិកដោះគោរាល់ព្រឹកបែបនេះ​ គ្មានលូតកម្ពស់ទៅណាសោះ"ថេយ៉ុង
និយាយចប់ភ្លាមជីមីនងាកមកសម្លក់គេភ្លេត
"នេះចង់ថាយេីងកន្តឿមិនលូតហេហ"ជីមីនងាកមករករាងតូចទាំងក្តាប់មាត់​ ធ្វេីអោយថេយ៉ុងទប់សេីចមិនបាននូវទឹកមុខដ៏ក្រហមរបស់គេ
"គឺ​ បែបនឹងហេីយ"ថេយ៉ុងនិយាយចប់ភ្លាមរត់ទៅមុនបាត់​ ព្រោះមិនយូរនឹងត្រូវបាតដៃរន្ទះរបស់មិត្តជាមិនខាន
"គីម​ ថេយ៉ុងឯងឈប់ភ្លាម"ជីមីនរហ័សដេញតាមគេ​ ធ្វេីអោយគេគ្រប់គ្នាងាកមកមេីលពួកគេ
​        ប្រាវវវវ
សម្លេងធ្លាក់របស់កកិតនឹងឥដ្ឋការ៉ូបន្លឺឡេីងពេលមានក្មេងស្រីម្នាក់ដេីរមិនប្រយ័ត្នធ្វេីអោយធ្លាក់ចានម្ហូបកំពប់ទៅលេីនារីម្នាក់ដែលជាកូនអ្នកមាន​ ហេីយក៏ជាអ្នកពូកែដេីររករឿងBullyសិស្សទន់ខ្សោយផងដែរ
នាងគឺJang Sumiជាសិស្សរៀនថ្នាក់ជាមួយនាយតូចទាំងពីររបស់យេីងដែរ
​ ដឹប
"អួយឈប់ម៉េចមិនប្រាប់យេីង"ជីមីនរត់មកបុកនឹងខ្នងថេយ៉ុង​ រួចលេីកដៃមកអង្អែលថ្ងាសទាំងមុខស្អុយ
"មេីលនោះទៅ"ថេយ៉ុង
ជីមីនក៏ងាកទៅមេីល
"សុំទោស​ សុំទោសផង"ក្មេងស្រីដែលធ្វេីអោយធ្លាក់ចានមិញនេះក៏រហ័សអោនសុំទោសស៊ូមី​ នាងរឹតតែភ៏យពេលអ្នកដែលនាងធ្វេីអោយប្រលាក់ជាបងធំសាលានេះ
ស៊ូមីងេីបមុខឡេីងបោសម្ហូបដែរប្រលាក់លេីសំពត់នាយចេញ​រួចងេីបឈរឡេីងសម្លឹងមេីលទៅសិស្សស្រីដែលឈរអោនមុខចុះ​ ទាំងញ័រខ្លួនតតាត់នោះ​ ចំណែកអនកនៅទីនោះក៏នាំគ្នាស្ងាត់រងចាំមេីលសភាពការ
"នាងហ៊ានពេកហេីយ"ស៊ូមីដេីរមកជិតនាងនិយាយទាំងស្រែក
"ខ្ញុំសុំទោស​ ខ្ញុំគ្មានចេតនាទេ"ក្មេងស្រីនោះនិយាយទាំងរកយំ​
"ហឹស"ស៊ូមីសេីចដេីមកបន្តិច​ រូចដេីរទៅតុនាងវិញ​ កាន់ថាសអាហារនាងឡេីងរួចដេីរមកវិញហេីយក៏
​    ឈូរ
ម្ហូបទាំងអស់បានចាក់ទៅលេីក្មេងស្រីនោះ​ ធ្វេីអោយនាងយំចេញមកភ្លាមៗ
"ហឹក​ ហឹក"
"នៅតិចណាស់"ស៊ូមីញញឹមចិងមាត់រួចលេ៏កដៃរកទះក្មេងស្រីនោះមួយកំភ្លៀងទៀត
​ វឹប​ ព្រូស
ទះជិតដល់ហេីយក៏មាននរណាម្នាក់មកចាប់ដៃនាងរួចរុញនាងអោយដួលទៅលេីឥដ្ឋភ្លាមៗ
"ឈប់បានហេីយ​ ចាងស៊ូមី"គ្មាននរណាដែលក្លាហានដូចនាយតូចបសយេីងទេ
ជីមីនដេីរមកពីក្រោយមិត្តរួចជួយលេីកក្មេងស្រីដែលត្រូវគេBullyនោះ
"អាខ្ទេីយកុំមកចេះ"គ្នីគ្នារបស់ស៊ូមីម្នាក់ឈ្មោះSunEiទៅជួយលេីកនាងរួចក៏ស្រែកអោយនាយតូចវិញ
"យេីងចង់ចេះយ៉ាងម៉េច"ថេយ៉ុងលេីកដៃអោបទ្រូង​ តបទៅនាងវិញម៉ាឆ្ងុយ
"មិនមែនជារឿងរបស់អាក្មេងក្ររហាមដីចឯងទេ"ស៊ូមីក៏ស្រែកអោយាងតូចវិញ
"យេីងក្រប៉ុន្តែមិនមែនចេះតែដេីរធ្វេីបាបគេដីចជានាងទេ​ អ្នកមានតែចរឹកឆ្កែ"ថេយ៉ុង
"ឯងខ្វាក់មែនទេ​ វាជះម្ហូបដាក់យេីង"ស៊ូមី​
"គេក៏សុំទោសនាងរួចហេីយ"ថេយ៊ុង
"តែយេីងមិនចង់បាន"ស៊ូមី
"ហេីយចងបានស្អី"ថេយ៊ុង
"សំពះជេីងយេីងទៅ"ស៊ូមី
"ហឹស​ នាងជាព្រះមែនទេ"ជីមីនក៏ស្រែមកថអោយនាងម្តង
"ចេញទៅកុំអោយយេីងវាយនាងខ្ទប់ជញ្ជាំង"ថេយ៉ុង
"ហឹស​ ផ្ញេីរទុកសិនចុះ"ស៊ូមីនយាយរួចដេីរចេញទៅបាត់ទាំងគុំនឹងនាយតូច​ មែនហេីយដោយសារតែនាងមិនហ៊ានជាមួយនាយូចព្រោះគេធ្លាប់រករឿងកាលពីនាយតូចចូលរៀនដំបូងប៉ុន្តែត្រូវនាយតូចទះនាងឡេីងជាំមុខបីថ្ងៃ​ ហេីយអោយតែនាងរករឿងគេនៅនឹងមុខនាយតូច​ មិនដែលបានសម្រេចម្តងណាទេ​ ត្រូវនាយតូចចេញមុខការពាររហូត
"អរគុណណាស់"ក្មេងស្រីនោះក៏អោនគោរពទុកជាការអរគុណដល់នាយតូចទាំងពីរ​ នាងស្មានថាត្រូវគេវាយហេីយតេីមិញ
"មិនអីទេ​ ទៅលាងសម្អាតខ្លួនចេញទៅ​ តោះថេយ៉ុង"ជីមីននិយាយរួចកៀកកមិត្តទៅរកអីញុំាហេីយទេីបទៅថ្នាក់បន្តរៀនរហូតដល់ម៉ោងចេញទៅផ្ទះ

ជួយVote Cmt &Shareម្នាក់មួយផងណា💙

My CEO Daddy  [END]Where stories live. Discover now