Part 7

3.1K 157 0
                                    

"បងថេយ៍កំដរខ្ញុំលេងទេ"អាល្អិតជុងវ៉ុនដែលកំពុងនៅលេីដៃប៉ារបស់គេដែលដេីរសំដៅឡេីងទៅអូហ្វីសក៏សួរឡេីង
"គឺ........"ថេយ៉ុងមិនដឹងថាត្រូវឆ្លេីយ
"បងថេយ៍អស់ម៉ោងនៅទីនេះហេីយ​ មេីលទៅគេមិនចង់លេងជាមួយកូនទេ"ជុងគុកធ្វេីជានិយាយឌឺនាយតូច
"នែ៎ខ្ញុំមិនទាន់បាននិយាយទេណា"ថេយ៉ុងខាំមាត់​ លេីកដៃមូលក្តិចចង្កេះមាំរបស់ជុងគុកដោយមិនអោយអាល្អិតដឹង
"អួយ​ ឈឺដកដៃសិនទៅ"ជុងគុកនិយាយជាមួយនាយតូចទាំងមុខស្មូញ​ ថេយ៉ុងក៏ដកដៃចេញវិញ
"បងថេយ៍នៅទេ​ ជុងវ៉ុនខានឃេីញបងថេយ៍មករកជុងវ៉ុនមួយអាទិត្យហេីយ"ជុងវ៉ុននិយាយទាំងសម្លេងអន់ចិត្តធ្វេីអោយនាយតូចអាណិតភ្លាមៗ​ ណាមួយគិតដល់សម្តីជីមីនដែលថាគេមានតែប៉ាមិនមានម៉ាក់
"ឯងសំណាងហេីយដែរកូនយេីងបបួលនៅជាមួយនោះ​ ក្រៅពីហ៊ូសុងនិងអ្នកផ្ទះគេមិនទៅរញ៉េរញ៉ៃជាមួយអ្នកណាទេ​ សូម្បីតែដៃមិនចង់អោយប៉ះផង"ជុងគុក
ថេយ៉ុងឮហេីយគិតបន្តិច
"បានបងនៅកំដរក៏បាន"ថេយ៉ុង
"យ៉េ!!   អរគុណណាស់បាទ"អាល្អិតហក់កញ្ច្រោលលេីដៃលោកប៉ាវ័យសង្ហាររបស់គេទាំងសេីចធ្វេីអោយនាយកម្លោះសេីចតាមដែរ
"អាបុិនេះសេីចសង្ហារម្លេះ"ថេយ៉ុងមេីលមុខនាយក្រាស់ទាំងសសេីរក្នុងចិត្ត
​  ជាន់office
ជុងគុកបានបីកូនប្រុសចូលទៅដោយមាននាយតូចដេីរតាមពីក្រោយ
"ឈប់"លូសុីស្រែកឃាត់ពេលឃេីញនាយតូចបម្រុងនឹងដេីរចូលទៅតាមពីក្រោយជុងគុក
"មានអ្វីមែនទេបងស្រី"ថេយ៉ុងឈប់រួចងាកមកសួរនាង
"ឯងមានសិទ្ធិអីមកចូលបន្ទប់អគ្គនាយក​ ត្រឹមបុគ្គលិកធម្មតាម៉េចក៏ហ៊ានម្លេះ​ មិនចេះប្រមាណខ្លួន"លូសុីងេីបឈរឡេីងដេីរមករកនាយតូចនិយាយទាំងចម្អកគេទាំងមិនដែលស្គាល់គ្នាផង
"យេីងធ្លាប់ស្គាល់គ្នាមែនទេ​ បានជាមកថាអោយខ្ញុំបែបនេះ"អារម្មណ៍ល្អបស់ថេយ៉ុងមិញនេះត្រូវរំសាយអស់ពេលឮសម្តីរបស់អ្នកនាងលេខាល្អឯកនេះ
"យ៉ាងម៉េចជាក្មេងបុគ្គលិកធម្មតានិយាយមិនបាន? ចេញទៅកន្លែងនេះមិនមែនចូលផ្តេសផ្តាសបានទេ"លូសុី
"ទៅសួរអគ្គនាយកសិនទៅថាអោយទៅឫអត់"ថេយ៉ុង
"អរ​ តាមពិតមកទាក់ចៅហ្វាយទេហេហ​"លូសុី
"មានមាត់កុំចេះតែនិន្ទាអាក្រក់ពីគេ"ថេយ៉ុង
"យេីងប្រាប់ចុះលោកអគ្គនាយកជារបស់យេីង​ កុំចងមកទាក់នោះ"លូសុី
"នរណាខ្វល់? "ថេយ៉ុងនិយាយរួចរកបេីកទ្វាចូលទៅតែនាងរហ័សរត់មកស្ទាក់
"និយាយមិនស្តាប់ទេហេហ​ ថាមិនអោយចូល"លូសុីស្រែកដាក់នាយតូច្វេីអោយឮដល់ខាងក្នុង
​ ក្រាក
"មានរឿងអី"ជុងគុកបេីកទ្វាមកសួរណាមួយមករកនាយតូចផងព្រោះមិនឃេីញគេចូលទៅ
"គឺលោកអគ្គនាយកក្មេងម្នាក់នេះចង់ចូលទៅតែខ្ញុំហាមគេមិនស្តាប់នោះទេ"លូសុីរហ័សប្តូរឥរិយាបថមកស្រដីស្រទន់យ៉ាងលឿនខុសពីមិញដាច់
"ហេតុអ្វីមិនអោយគេចូល"ជុងគុក
"គឺគេជាបុគ្គលិកធម្មតា​ គ្មានការអ្វីត្រូវនិយាយជាមួយលោកអគ្គនាយកទេ"លូសុី
"ខ្ញុំជាអ្នកអោយគេចូលយ៉ាងម៉េច? មានបញ្ហាទេ? "ជុងគុក
"ចាស​ អត់ទេ"លូសុី
"ថេយ៉ុងចូលមក"ជុងគុក
"យ៉ាងម៉េចប្រាប់ហេីយមិនជឿ​ ប៊ែក"ថេយ៉ុងនិយាយឌឺហេីយថែមទាំងលានអណ្តាតដាក់នាងទៀត​ ធ្វេីអោយលូសុីក្តៅចិត្តជាខ្លាំងតែមិនហ៊ានធ្វេីអ្វីព្រោះជុងគុកនៅឈរមេីលនាងនៅឡេីយ
"លេីកក្រោយបេីគេមកអោយគេចូលទៅ"ជុងគុក
"ហេតុអ្ថីលោកអគ្គនាយក"ព្រោះតែការចង់ដឹងនិងខ្លាចគេទាក់របស់ខ្លួនផងនោះធ្វេីអោយនាងក្លាហានក្នុងការសួរ​ នាយកម្លោះដែរប្រុងនឹងចូលទៅនោះរហ័សបែរមករួចចងចញ្ចេីមទាំងមិនពេញចិត្ត
"មិនមែនជារឿងរបស់នាង"ជុងគុក
"ចាស"លូសុីបានត្រឹមអោនមុខចុះមិនហ៊ានស្រដីអ្វី
"ហ៊ូសុងចូលមកក្នុងបន្តិច"ជុងគុកដែលឃេីញហ៊ូសុងដែលទេីបនឹងឡេីងមកក៏ហៅអោយចូលតាមតែម្តង
"បាទ"ហ៊ូសុង
​   ក្រឹប​ (សម្លេងបិទទ្វារ)
"អូហ័​ សួស្តីអាល្អិតនៅទីនេះដែរហេហ"ហ៊ូសុងចូលមកឃេីញថេយ៉ុងកំពុងអង្គុយលេងជាមួយជុងវ៉ុននោះក៏និយាយឡេីង
"បាទគឺមកលេងជាមួយជុងវ៉ុន​ ហេយបងទេីបតែមកពីហូបអាហារថ្ងៃត្រង់មែនទេ"​ ខ្វាច់​ ថេយ៉ុងនិយាយមិនទាន់ចប់ស្រួលបួលផងនាយកម្លោះដែលឈ្ងោកមុខមេីលឯកសារនោះងេីបមុខមេីលគេដោយស្វ័យប្រវត្តិមិនដឹងជាកេីតអីពេលឮនាយតូចនិយាយជាមួយហ៊ូសុងប្រេីពាក្យ​ បង​
"បាទ​ បងនិយាយការងារសិន"ហ៊ូសុងនិយាយរួចដេីរទៅជិតតុចៅហ្វាយ
"អួយ​ ចៅហ្វាយម៉េចសម្លក់ខ្ញុំបែបនេះ"ហ៊ូសុងភ្ញាក់ព្រេីតពេលឃេីញចៅហ្វាយសម្លក់គេបែបនេះ
"ស្នឹទ្ធស្នាលគ្នាណាស់​ និយាយសុតបង"ជុងគុកនិយាយទាំងធ្វេីពេបមាត់ជ្រេញ
"ធម្មតាទេចៅហ្វាយ"ហ៊ូសុង
"ការងារគូរប្លង់យ៉ាងម៉េចហេីយ"ជុងគុក
"គឺមិនទាន់ធ្វេីទេបាទ​ ហិហិ​ យប់មិញឈឺក្បាលពេក"ហ៊ូសុងលេីកដៃអេសកញ្ចឹងកទាំងសេីចមិនសម
"កុំលេងច្រេីន​ ឆាប់រៀបចំទៅ​ យេីងមិនចូលចិត្តចាំ"ជុងគុកនិយាយទាំងមុខមាំ
"បាទចៅហ្វាយ"ហ៊ូសុង
"ចេញទៅចុះ"ជុងគុក
"បងទៅហេី....."ហ៊ូសុងងាកនិយាយជាមួយថេយ៉ុងមិនទាន់ចប់ផងមានសម្លេងមួយមកកាត់
"អាហ៊ូសុងប្រាប់អោយចេញទៅ"ជុងគុកមិនដឹងជាកេីតអ្វីថ្ងៃនេះបែរជាស្រែកដាក់នាយ
"បាទៗទៅហេីយចៅហ្វាយ​ ចៅហ្វាយកេីតអីមែនទេបានជាខឹងបែបនេះ"ហ៊ូសុងប្រញាប់ដេីរចេញទៅ​ នៅចុងប្រយោគគេនិយាយក្នុងចិត្តប៉ុណោះបេីលាតចេញមកក្រៅប្រហែលត្រូវចៅហ្វាយកាត់អណ្តាតបាត់ហេីយ
"បងថេយ៍Daddyកាចណាស់"ជុងវ៉ុនឃេីញប៉ាគេស្រែកអោយមិញនេះក៏ងេីបមកខ្សឹបនាយតូច
"បងក៏ថាចឹងដែរ"ថេយ៉ុងនិយាយទាំងសម្លឹងមេីលមុខនាយក្រាស់​ មេីលចុះពេលធ្វេីការមុខមាំខូវតែម្តង
​  បន្តិចក្រោយមក
"ហឺយធុញណាស់"ថេយ៉ុងគិតក្នុងចិត្តព្រោះពេលនេះអាល្អិតកំពុងលេង​ អាយផេត​ របស់គេហេីយ​ ចំណែកខ្លួនមិនដឹងធ្វេីអ្វីអង្គុយមេីលគេទៅវិញ
សុខៗគំនិតមួយស្រាបតែលិចឡេីង​ ក៏រហ័សងេីបឈរដេីរទៅតុរបស់នាយក្រាស់ដែលកំពុងឈ្ងោកមុខមេីលឯកសារនោះ
"លោក"ថេយ៉ុង
"ថី"ជុងគុកកំពុងតែមួម៉ៅមិនដឹងមកពីអ្វីហេីយមានអ្នកមករំខានទៀតច្រឡំមាតនិយាយសម្លេងមាំឮៗទៀត​ ធ្វេីអោយថេយ៉ុងភ្ញាក់បន្តិច
"អួយ​"ថេយ៉ុង
"មានការអី"ជុងគុកងេីបមុខឡេីងសួរនាយតូច​ ប៉ុន្តែសម្លេងនឹងទឹកមុខនៅដដែល
"និយាយធម្មតាមកថីចាំបាច់សម្លក់"ថេយឡុងរាងខ្លាចបន្តិចដែរពេមុខនាយបែបនេះតែប្រឹងថាអោយនាយវិញ
"នែ៎​ យេីងជាចៅហ្វាយឯងណា"ជុងគុក
"ចៅហ្វាយក្នុងម៉ោងធ្វេីការទេ​ តែនេះក្រៅម៉ោងសិទ្ធស្មេីគ្នា​ លោកមកធ្វេីសម្លេងរឹងមុខមាំស្អីដាក់ខ្ញុំនឹង​ មករដូវមែនទេ​ បានដេីរស្រែកដាក់គេនឹង​ វាល្មិចក្នុងខ្លួននុង​ និយាយធម្មតាមោវាមិនដាច់ខ្យល់ស្លាប់ទេ​ សុំក្រដាសមួយសន្លឹកអោយខ្មៅដៃមួយដេីម"ថេយ៉ុងនិយាយដាក់គេវិញប៉ាច់ៗធ្វេីអោយនាយកម្លោះលេបទឹកមាត់​ ស្ងាត់មាត់ឆឹង
"ហ៎កនេះ​ និយាយធម្មតាមោចាំបាច់ស្រែក"ជុងគុកប្រែមកជាសម្លេងធម្មតាវិញ
"បេីលោកនិយាយដីចខឹងអាណាចាក់ករចឹង​ សង្សារលោកខឹងមែនទេបានជាមកខឹងគេឯងបែបនឹង"ថេយ៉ុងកញ្ឆក់ក្រដាសនឹងខ្មៅដៃមកកាន់ឆ្លៀតថាអោយនាយទៀត
"បងថេយ៍កាចជាងDaddyទៀត"ជុងវ៉ុនអង្គុយស្តាប់នោះនិយាយតិចៗតែម្នាក់ឯង
"ស្អីឯង​ សង្សារមកពីណា"ជុងគុកអត់នឹងឆ្ងល់មិនបានក័សួរទៅនាយតូចវិញ
"ក៏នាងម្នាក់អង្គុយមុខបន្ទប់នឹងហេីយ​ ខ្លាចខ្ញុំទាក់លោកនឹងហេីយបានមិនអោយខ្ញុំចូល"ថេយ៉ុង
"ឈប់ឆ្កួត​ ហេីយទៅអង្គុយវិញទៅ"ជុងគុក
"ឆឹស"ថេយ៉ុងឈប់និយាយដេីរក្រវីគូទងរខ្ទឺតទៅអង្គុយវិញបាត់
ថេយ៉ុងមិនដឹងជាគូរស្អីខ្លះទេ​ មានបន្ទាប់ផង​ លុបផងនោះ
"គេងហេីយហេហ"ថេយ៉ុងក៏ងាកមេីលអាល្អិតដែលទូរស័ទ្ទបេីកចោលនៅជិតខ្លួន​ តែម្ចាស់បិទភ្នែកគេងបាត់​
ថេយ៉ុងបិទIpadទុករួចដាក់អោយអាល្អិតគេងអោយស្រួល
នាយតូចងាករកមេីលកន្សែងឃេីញថាមាននៅលេីទូរដាក់សៀវភៅក្នុងប្រអប់មួយ
ថេយ៉ុងងេីបឈរឡេីងធ្វេីអោយនាយកម្លោះឈ្ងោកមុខធ្វេីការនោះងេីបមេីលតាម
រាងតូចដេីរទៅបេីកប្រអប់នោះយកកន្សែងទំហំធំល្មមចេញមករួចយកមកដណ្តប់អោយអាល្អិត
នាយកម្លោះដែលអង្គុុយមេីលនោះស្រាប់តែញញឹមឡេីងទាំងមិនដឹងខ្លួនពេលឃេីញកាយវិការរាងតូចធ្វេីដាក់កូនប្រុសខ្លួនបែបនេះ​ ក្រៅពីគ្រួសារគេក៏មានមនុស្សម្នាក់នេះធ្វេីចិត្តបរិសុទ្ធជាមួយកូនប្រុសគេដែរ
ថេយ៉ុងមានអារម្មណ៍ថាមនាអ្នកមេីលមកក៏ងេីបមុខឡេីងមេីលទៅអ្នកកម្លោះអង្គុយញញឹមមកកាន់គេនោះ
ជុងគុកឃេីញថាគេមេីលមករហ័សធ្វេីមុខមាំអោនពិនិត្យឯកសារវិញ​
បន្តិចក្រោយមកនាយតូចងេីបឈរឡេីងសម្តៅទៅទ្វារកនឹងបេីកហេីយក៏...
"ទៅណា"ជុងគុក
"បន្ទប់ទឹក​ ចង់ទៅតាមមែនទេ"ថេយ៉ុង
"អត់អនាម័យ"ជុងគុក
"ឆឹស"ថេយ៉ុងមិនមាត់ក៏ដេីរចេញទៅដេីម្បីទៅបន្ទប់ទឹក

ជួយVoteផងណា💙

My CEO Daddy  [END]Where stories live. Discover now