Part 28

2.6K 125 2
                                    

"បេីយេីងបែកគ្នា​ ខ្ញុំមានលុយឯណាសងលោកវិញ"សម្តីរបស់នាយតូចនិយាយឡេីងធ្វេីអោយជុងគុករាងក្តៅក្រហាយបន្តិចតែនាយខំសម្រួលអារម្មណ៍
"ប្អូន​ផ្ញេីរក្មេងបន្តិច"ជុងគុកងាកមកស្រដីជាមួយបុគ្គលិករួចអូសនាយតូចដេីរទៅជ្រុងម្ខាងដែលគ្មានមនុស្ស
"អួយ​ លោកកេីតអី"ថេយ៉ុងដេីរតាមនាយសឹងមិនទាន់រហូតដល់ជ្រុងម្ខាងនៃហាង
"ឯងនិយាយថាម៉េចមិញនេះ"ជុងគុកដឹងហេីយតែចង់អោយគេនិយាយម្តងទៀត
"គឺ........"ថេយ៉ុងនិយាយមិនចង់ចេញពេលឃេីញត្រចៀករបស់គេឡេីងញ័រ​ មានទាំងភ្នែកទៀតដែលក្រហម​ ព្រោះខំប្រឹងទប់អារម្មណ៍ខឹង
"ឯងគិតថាយេីងស្រឡាញ់ឯងលេងៗមែនទេ"ជុងគុកស្រដីសួរគេទាំងមុខស្ងួត
"អត់ទេ​ គឺខ្ញុំ...."ថេយ៉ុង
"នេះជាហេតុផលឯងមែនទេ"ជុងគុក
"វាមិនមែន......."ថេយ៉ុង
"ចុះបែបណា"ជុងគុករាងតម្លេីងសម្លេងបន្តិច
ធ្វេីអោយនាយតូចបិទភ្នែកភ៏យនឹងសម្លេងរបស់នាយ
ទេីបធ្វេីអោយគេបែរមុខចេញដកដង្ហេីមបន្ធូរអារម្មណ៍
ថេយ៉ុងបេីកភ្នែ្មកមកឃេីញគេបែបនេះក៏មិនស្រួលចិត្ត
"ជុងគុក"ថេយ៉ុងលេីកដៃទៅចាប់ប្រអប់ដៃនាយដែលញ័រតតាត់នោះ
ជុងគុកឮហេីយមុនមាត់នៅតែងាកមុខចេញដដែល
"ខ្ញុំសុំទោ......ភឹប"ថេយ៉ុងរកនឹងសុំទោសនាយតែគេរហ័សចាប់អោបនាយតូច
"កុំសុំទោស​....ឯងមិនបានខុស​ យេីងទេជាអ្នកខុស"ជុងគុក
"អត់ទេ​ ខ្ញុំនិយាយមិមបាមគិតតែខ្ញុំមិនបានន៏យបែបនោះទេ​"ថេយ៉ុងអោបអង្អែលខ្នងនាយក្រាស់តិច
ជុងគុកមិននិយាយអ្វីតែរងចាំស្តាប់គេ
"ខ្ញុំមិនចង់ចាយលុយលោកទាំងដែលយេីងមិនទាន់ក្លាយជា....ជាប្តី...ប្រ...ប្រពន្ធនឹងគ្នា"ថេយ៉ុងនិយាយទាំងមានអារម្មណ៍អៀនមាត់​ ធ្វេីអោយគេនិយាយដាច់ៗ
នាយក្រាស់ឮហេីយលួចសេីចបន្តិច​ រួចទាញគេចេញអោយឈរស្រួលបួលវិញ
"មុនចាំបាច់ដល់ប្តីប្រពន្ធ​ អោយតែឯងចង់បានអីយេីងទិញអោយទាំងអស់​ យកលុយយេីងកាន់ចាប់ពីអីឡូវក៏បាន​ ប្រាក់ខែបានប៉ន្មានយេីងអោយឯងទាំងអស់"ជុងគុកស្រដីឡេីងធ្វេីអោយនាយតូចចាប់ផ្តេីមរំភេីប
"ប្រយ័ត្នតែខ្ញុំទានឹងពិបាកអត់ហ៊ានទិញអោយអីឡីវហេីយ"ថេយ៉ុង
"ទិញទៅ​ ឯងទិញកាន់តែច្រេីនយេីងាន់តែសប្បាយចិត្ត"ជុងគុក
"បានហេីយ​ ទៅរកជុងវ៉ុនវិញ"ថេយ៉ុងនិយាយរួចក៏ដេីរចេញទៅរកជុងវ៉ុននឹងរេីសយកកាមេរ៉ាមួយផងដែរ​ ដែលជារបៀបពាក់នឹងក​ ប៉ុន្តែនាយក្រាស់រេីសអាល្អ​ ចំណែកតម្លៃក៏ថ្លៃជារស់នាយដែលថតនៅសមុទ្រx3
បន្ទាប់ពីចុះណាយពេលដេីរលេងរាងយប់បន្តិចក៏នាយក្រាស់ជូនត្រឡប់ទៅCondoវិញ
​     Skip
"ចៅហ្វាយនេះ​ សុតតែជារូបដែលអ្នកតាមដានលោកចនផ្ញេីរមក"ជំនិតរបស់លោកហ៊ុនកាងនិយាយទាំងហុចរូបថត​ ដែលគេថតនាយក្រាសនិងនាយតូចមកអោយគាត់​
មែនហេីយលោកហ៊ុនកាងបានបញ្ជូនមនុស្សយកអោយទៅតាមដាននាយក្រាស់ពិតមែន
"ហឹស​ ក្មេងម្នាក់នោះស្អាតមិនធម្មតាទេ"ហ៊ុនកាងនិយាយទាំងសម្លឹងមេីលទៅរូបថតនោះមិនដាក់ទាំងលិតមាត់លិតក
"វាជាស្អីនឹងគ្នា"ហ៊ុនកាងក័សួរទៅបន្ត
"គឺប្រហែលជាសង្សារទេដឹងចៅហ្វាយ​ ព្រះវាមិនដែលទៅស្និទ្នស្នាលនឹងនរណាទេ"
"ហឹស​ ល្អណាស់​ ធ្វេីអ្វីវាមិនបាន​ ចឹងយេីងលេងជាមួយមនុស្សរបស់វាទៅ​ ចាំមេីលបេីសិនជាយេីងលូកថ្លេីមវាតេីវានឹងទៅជាយ៉ាងម៉េច​ ហាាសហាា"លោកហ៊ុនកាងស្រដីទាំងញញឹមចុងមាត់​ ទាំងគំនុតអាក្រក់ផុសពេញខួរក្បាល
"ចៅហ្វាុចងធ្វេីអ្វីបញ្ជាមកចុះ"
"តាមដានវាបន្តហេីយតាមដានអាល្អិតនោះផងទៅ​ ពេលណាមានឳកាស​ ចាប់វាមក"ហ៊ុនកាង
"បាទចៅហ្វាយ"
"លេីកនេះ​ ឯងប្រហែលជាបែកទ្រូងស្លាប់ទេដឹងអាជុងគុក"លោកហ៊ុនកាងនិយាយទាំងសប្បាយចិត្តរងចាំពេលវេលាមកដល់រស់គាត់
"មែនហេីយ​ ចុះកូនប្រុសយេីងយ៉ាងម៉េចហេីយ"មែនហេីយលោកហ៊ុនកាងក៏មានកូនប្រុសម្នាក់ដែរ​ ដែលរៀននៅក្រៅប្រទេស
"បាទ​ គាត់ប្រឡងបញ្ចប់ហេីយ​ តែគាតលមុនទាន់ចង់មកវិញទេ"
"ហឹម​ អោយគេនៅសិនចុះ​ បន្តិចទៀតគេនឹងមកបន្តការងារជំនួសយេីងហេីយ"ហ៊ុនកាង
លោកហ៊ុនកាងធ្លាប់មានប្រពន្ធដែរតែនាងគ្រាំចិត្តស្លាប់ដោយសារតែគាត់មានស្រីញី​ បន្សល់នូវកូនប្រុសមួយគ្រាប់របស់គាត់​ ដែលគាត់បញ្ជូនទៅអោយរៀននៅគ្រៅប្រទេសអស់រយះពេល10ឆ្នាំមកហេីយ
កុំថាអាយុបុិននេះហេីយសោកស្តាយនឹងប្រពន្ធស្លាប់ហេីយ​ ធ្វេីអោយគាត់សោកស្តាយកែចរឹកចេញនោះ​ គឺគ្មាននិះទេមានតែលេីសដេីម​ សុីស្រីរកតែក្មេងៗ​ សុីរួចក៏ហុចលុយអោយ​ ពេលខ្លះក៏ចាប់ពួកនាងបង្ខំថែមទៀត
      Skip
ថ្ងៃស្អែកឡេីងនាយក្រាស់ថាចង់នៅកំដរនាយតូចពេញមួយថ្ងៃប៉ុន្តែនាយតូចមិនព្រមទេីបត្រូវនាយក្រាស់អូសមកក្រុមហ៊ុនជាមួយ​
ថេយ៉ុងគេមិនដឹងត្រូវធ្វេីអ្វីគឺមានតែអង្គុយលេងនឹងហេីយព្រោះនាយក្រាស់ត្រូវធ្វេីការថែមទាំងមិនអោយគេជួយធ្វេីការថែមទៀត
"លោក"ថេយ៉ុងនៅធុញថប់រសាប់រសល់ពេកក៏ដាច់ចិត្តហៅនាយ
"អ្ហឹម? មានអីេហ"ជុងគុកងេីបមុខឡេីង
"គឺ....លោកអោយខ្ញុំជួយធ្វេីការទៅ​ មកអង្គុយស្ងៀមៗបែបនេះខ្ញុំក៏ធុញដែរ"ថេយ៉ុងក៏ងេីបដេីរទៅជិតនាយ
"តែឯងសុំច្បាប់រួចហេីយ​ ម៉េចនឹងអាចធ្វេីបានទៅ"ជុងគុក
"តែខ្ញុំធុញណាលោកណា....."ថេយ៉ុងរហ័សអង្រួនដេីមដៃនាយដេីម្បីធ្វេីជាយកចិត្ត
ពេលជុងគុកងាកមកខំធ្វេីមុខខ្ជូតដាក់គេថែមទៀត
"ក៏បាន​ នេះ"ជុងគុកដោយអត់ទ្រាំនឹងទឹកមុខដ៏គួរអោយស្រឡាញ់របស់គេមិនបានមានតែយល់ព្រម​ ចឹងហេីយអោយឈប់នាំដេីរលេងមិនព្រម
"ហិហិ....អរគុណ"ថេយ៉ុងយកឯកសារមួយដុំដែលនាយហិចអោយយ៉ាងលឿនរួចរហ័សដេីរទៅតុធ្វេីការរបស់គេដេីម្បីត្រួតពិនិត្យឯកសារខ្លះៗ
​  ពីរនាកនេះក៏បន្តធ្វេីការរហូតដល់ថ្ងៃត្រង់ទេីបនាំគ្នាចុះមកកន្លែងញុំាអាហារ
"អង្គុយទៅ​ ចង់ញុំាអី"ជុងគុករុញអោយនាយតូចអង្គុយ
"ខ្ញុំទៅយក​ ខ្លួនឯងក៏បាន"ថេយ៉ុងរកងេីបរតែនាយក្រាស់យកដៃរុញអោយអង្គុយវិញ
"ប្រាប់មក"ជុងគុកក៏ធ្វេីមុខមាំដាក់គេ
"យកអីក៏បានដែរ"ថេយ៉ុង
"ចាំបន្តិច"ជុងគុកនិយាយតែប៉ុណ្ណឹងក៏ដេីរទៅកន្លែងដាក់អាហារប្រាប់អោយចុងភៅរៀបចំអាហារពីរថាស​ នាយក៏មិនភ្លេចទិញទឹកដោះគោពីរកែវមកផងដែរ
រួចហេីយនាយក៏ប្រេីដៃម្ខាងកាន់ថាសមួយហុចមកអោយនាយតូច
"អួយ​ មេីលចុះលោកអគ្គនាយកលេីកថាអោយលេខាគីមទៀត"
"មែនហេីយៗ​ តិចពួកគេសង្សារគ្នាទេដឹង"
"កាយវិការបែបនេះហេីយ​ ម៉េចនឹងមិនអាចទៅ"
"ច្រណែនលេខាគីមដល់ហេីយ"
បុគ្គលិកនៅទីនោះនាំគ្នាខ្សឹបខ្សាវព្រោះមិនដែលឃេីញអគ្គនាយករបស់ពួកគេបម្រេីនរណាឡេីយ​ ទេីបតែឃេីញលេីកនេះទេីភ្ញាក់ផ្អេីលនោះ
ថេយ៉ុងឃេីញហេីយស្មានថាគេនិយាយអាក្រក់ពីខ្លួនទេីបចាប់ផ្តេីមទម្លាក់ទឹកមុខចុះ
"នេះ​ ញុំាទៅ"ជុងគុកលេីកថាសអាហារមកដាក់ពីមុខនាយតូច​ រួចដាក់អង្គុយទល់មុខគេ
"អរគុណ"ថេយ៉ុងធ្វេីជាញញឹមដាក់នាយក្រាស់តែ​ នាយមេូលដឹងដដែល
"កេីតអី​មុខមុនស្រស់? យេីងធ្វេីអីខុសហេហ?"ជុងគុកខ្លាចថាខ្លួនបានធ្វេីអ្វីអោយគេមិនពេញចិត្តបានជាមុខបែបនេះក៏សួរឡេីង
"មានឯណា​ លោកមានធ្វេីអ្វីខុស"ថេយ៉ុងរហ័សងេីបមកញញឹមដាក់នាយ
"កុំកុហកប្រាប់យេីងមកកេីតអី"ជុងគុកមិនអស់ចិត្តក៏សួរដេញដោលរាងតូច
"គ្មានអីទេ​ កុំយកចិត្តទុកដាក់អី"ថេយ៉ុងនិយាយទាំងភ្នែកក្រលេបក្រឡាប់មេីលទៅអ្នកដែលខ្សឹបខ្សាវនោះទេីបរហ័សអូនមុខញុំាអាហាររបស់គេវិញ
ជុងគុកក៏ងាកមេីលឃេីញបុគ្គលិកកំពិងខ្សឹបខ្សាវគ្នាពិតមែន​ នាយក៏ដឹងភ្លាមថានាយតីចចាញ់នឹងពាក្យសម្តីរបស់ពួកគេណាស់
"កុំខ្វល់ពីពួកគេអី​ យេីងអ្នកស្រឡាញ់ឯង​ មិនមែនពួកគេ​ បេីគ្មានអ្នកខ្វល់មកខ្វល់តែយេីងបានហេីយ"ជុងគុកនិយយឡេីងទាំងអោនដួសអាហារញុំា​ តែសម្តីមិញនេះធ្វេីអោយនាយតូចងេីបមុខឡេីង​ ទាំងមានអារម្មណ៍កក់ក្តៅ
នាយាបុរសដែលមិនសូវចេះនិយាយផ្អែម​ ចូលចិត្តបង្ខំតែវាកេីតមកចេញពីក្តីស្រឡាញ់ទាំងអស់​ មិនថាគេធ្វេីអ្វីគឺនាយតែងតែសង្កេតមេីលគេគ្រប់ពេល​ ដូចជាពេលនេះអញ្ចឹង
"មែនហេីយយេីងភ្លេចថាឯង​ អាលាក់ហ្សីជាមួយស្លឹកខ្ទឹម"ជុងគុកនឹកឃេីញក៏ដកអាហារមួយនោះចេញឆ្ងាយពីនាយតូច
នេះធ្វេីអោយគេរំភេីបទៀតហេីយ​....ឃេីញទេថាសកម្មភាពបន្តិចបន្តួចដែលគូរស្នេហ៍ធ្វេីអោយអ្នកម្ខាងទៀត​ វាធ្វេីអោយគេស្រឡាញ់យេីងកាន់តែខ្លាំង
ថេយ៉ុងបន្តញុំាអាហារទាំងញញឹមញញែមទាំងដែរមិញនេះមុខក្រៀមនៅឡេីយសោះ
ជុងគុកគេមេីលដឹង​ ក៏ចេះតែដៀងភ្នែកមេីលនាយតូចញុំាអាហារទាំងញញឹម
បន្ទាប់ពីញុំាអាហារថ្ងៃត្រង់រួចរាល់ទេីបឡេីងមកofficeវិញ
"ជុងគុក"ថេយ៉ុងហៅឈ្មោះនាយក្រាស់ជាលេីកទី1ដោយសម្តីផ្អែម​ ទេីបធ្វេីងោយអ្នកដែលដេីរទៅរកតុធ្វេីការងាកមកមេីលគេ
"មានអ្វីមែនទេ"ជុងគុកក៏ដេីរមកជិតនាយតូច
​    ភឹប​ ថេយ៉ុងក័ស្ទះុមកអោបនាយ
"មានអ្វីមែនទេ? អ្ហឹម? "ជុងគុកស្មានថាគេកេីតអីទេីបលេីកដៃម្ខាងទៅអោបតប​ ហេីយម្ខាងទៀតទៅអង្អែលសក់គេថ្នមៗ
"ខ្ញុំយល់ព្រមធ្វេីសង្សារលោកហេីយ"ថេយ៉ុងស្រដីឡេីងធ្វេីអោតនាយក្រាស់ញញឹមចេញមក
"មិនរំភេីបអ្វីទេហេហ"ថេយ៉ុងឃេីញនាយស្ងាត់ក៏លែងចេញពីការអោបសួរទៅគេ
"គឺដឹងចម្លេីយបាត់ទៅហេីយ"ជុងគុក
"ដឹងយ៉ាងម៉េច​ បេីទេីបតែប្រាប់"ថេយ៉ុង
"ហឹស"ជុងគុកសេីចដេីមកបន្តិចរួចទាញគេមកអោបម្តងទៀត
"បេីចិត្តមិនចង់ដែលបានប៉ះ​ បានអោប​ បានថេីប​ បែបនេះមែនទេ"ជុងគុកនិយាយមកត្រូវចំណុចរបស់នាយតូចទាំងអស់​ ធ្វេីអោយគេញញឹមឡេីងវិញ
"ទៅជូនដំណេីរយុនហ្គីហេីយចាំទៅDateល្អទេ"ជុងគុកទាញនាយតូចចេញពីការអោបលេីកដៃទៅអង្អែលសក់គេថ្នមៗ
"Dateជាមួយសង្សារចាស់កូន1មែនទេ"ថេយ៉ុង
"នឹងហេីយ​ ចង់ទៅស្រឡាញ់ប្រុសកមេងណាទៀត"ជុងគុក
"ហាសហា...បានហេីយឆាប់ទៅធ្វេីការទៅុ"ថេយ៉ុង
"ផ្តល់កម្លាំងចិត្តបន្តិចមក"ជុងគុកយកដៃច្រត់ជង្គង់បន្ទាបកម្ពស់អោយស្មេីនាយតូច​ រួចបួញមាត់ដាក់ថេយ៉ុងយ៉ាងគួរអោយស្រឡាញ់
"ជុប...បានឫនៅ? "ថេយ៉ុងក៏អោនទៅថេីបមួយខ្សឹត
"ត្រជាក់ចិត្តដល់ហេីយ......ហ៊ូរ"ជុងគុកលោកសប្បាយសម្តៅទៅតុ​ ធ្វេីអោយនាយតូចសេីចនឹងចរឹកកូនក្មេងរបស់នាយ​ ពេលមិនទាន់ក្លាយជាសង្សារមិនមែនបែបនឹងទេ​ តែអីឡូវកុំមេីលជាងក្មេង5ខួបទៀត
​       ល្ងាចឡេីង
​     ប្រលានយន្តហោះInCheon
បន្តិចទៀតយុនហ្គីត្រូវឡេីងយន្តហោះទៅវិញហេីយទេីបជុងគុក​ ថេយ៉ុង​ ជីមីននិងអាល្អិតមកជូនដំណេីរគនាយ
"សុខសប្បាយតាមផ្លូវលោកយុន"ថេយ៉ុង
"អរគុណណាស់ថេយ៉ុង"យុ​នហ្គី
"ធ្វេីដំណេីរដោយសុវត្ថិភាព​ ទៅឆាប់មកវិញផងមេីលចុះមុខរកតែយំទេ"ជុងគុកនិយាយទាំងបួញមាត់ទៅជីមីនដែលមុខស្រពោននោះ​ ធ្វេីអោយយុនហ្គីងាកទៅមេីល
"យេីងសុំពេលបន្តិខ"យុនហ្គីងាកមកនិយាយជាមួយជុងគុករួចអូសដៃីមីនទៅម្ខាង
យុនហ្គីឃេីញទឹមុខគេស្រពោនខ្លួនក៏មិនដាច់អាល័យដែរតែធ្វេីយ៉ាងម៉េចមិនអាចចោការងារបាន​ យុនហ្គីក៏ទាញជីមីនមកអោបក្នុងដេីមទ្រូងនាយ
"កុំធ្វេីមុខចឹងអី​ បងមិនមែនទៅរហូតឯណា"យុនហ្គី
"ធ្វេីម៉េចបេីអូននឹក​ ចង់អោយអូនដេីរសេីចពេញផ្លូវមែនទេ"ជីមីនក៏ងេីបមុខមកពេបមាត់ដាក់នាយ
"ហីយ៉ា​ បងប្រាប់ហេីយតេីថាកុំធ្វេីបែបនេះ​ អូនធំហេីយណា​ អូនគិតថាបងមិននឹកអូនមែនទេ​ ក្នុងទ្រូងបងនៀកចង់នៅជាមួយអូន24ម៉ោងទៅហឹីយ"យុនហ្គីនិយាយបណ្តេីរលេីកដៃជូតទឹកភ្នែកគេបណ្តេីរ
"បងទៅទីនោះហាមមេីលស្រីផ្សេងណា​ នឹកតែអូនម្នាក់បានហេីយ"ជីមីន
"យំមួយថ្ងៃហេីយខ្លាចរឿងនឹងមែនទេ"យុនហ្គីសេីចនឹងនាយតូចទាំងហួសចិត្ត
"ក៏មែនហេីយ"ជីមីន
"បេីយកមែន​ មិនមែនមកជាប់ចិត្តនៅទីនេះទេ"យុនហ្គី
"កុំភ្លេចខលមកអូនរាក់ថ្ងៃណា"ជីមីន
"បាទបងដឹងហេីយ​ ចាំបន្តិចទៀតណាបងនឹងរៀចំផ្លាសក្រុមហ៊ុនមកទីនេះ​ ដេីម្បីមកនៅជាមួយអូន​ ហេីយក៏ដណ្តឹងយកមកអោបទុកតែម្តង"យុនហ្គី
"សន្យាហេីយណា"ជីមីន
"បាទ​ មិនបំពានទេ"យុនហ្គី
"ទៅចុះជិតដល់ម៉ោងហេីយ"ជីមីន
"បងទៅហាមយំឮទេ​ តែបងដឹងបងវាយគូទអូនហេីយ​ ហាមមិនអោយយំជាដាច់ខាត"យុនហ្គី
"មិនដឹងទេ"ជីមី​និយាយទាំងបែរទៅម្ខាង​ នរណាអាចទៅទប់ជាប់ទៅលោក
"Awwយ៉ាងម៉េចអូននឹង"យុនហ្គី
"ទៅៗ​ អូ​នមិនយំទេ"ជីមីន
បន្ទាប់ពីស្រុះស្រួលគ្នារួចក៏ដេីរត្រឡប់មកកន្លែងជុងគុកវិញ​
"យេីងទៅហេីយ"យុនហ្គីនិយាយទាំងអូសវាលីដេីរទៅតែងាកមកឃេីញនាយតូចកំពុងយំ​ ទេូបនាយលេីកដៃចង្អុលមុខជីមីនខាំមាត់ដាក់​  ទេីបធ្វេីអោយជីមីនសេីចទាំងហ៊ារទឹកភ្នែក
យុនហ្គីលេីកដៃបាយៗគេ​ ទេីបរហ័សដេីរទៅបេីមិនអញ្វឹងគ្មានដាច់អាល៏យ
"បានហេីយ​ គាតមិនមែនទៅរហូតឯណា"ថេយ៉ុងរហ័សងាកមកអង្អែលស្មាមិត្ត
"តាំងពីតូចម៉ែវៃមិនដែលឮយុះទេ​ ដល់ប្រុសទៅបាត់បានយំ"ជុងគុកឃេីញទេីសភ្នែកពេកក៏និយាយឡេីងធ្វេីអោយជីមីនងាកមកសម្ក់ថ្លៃតែម្តង
"ចាំមេីលតែថ្ងៃស្អែកថេយ៉ុងទៅស្រុកទៅ​ បងនឹងដឹងអារម្មណ៍នឹកគនាវាយ៉ាងម៉េច"ជីមីនដាក់មួយឃ្លាត្រូវរឿងធ្វេីអោយនាយក្រាស់ស្ងាត់ដូចគេចុក
"វានិយាយត្រូវមែន"ជុងគុកបានត្រឹមបន្លឺក្នុងចិត្ត​  ពេលគេថាអោយបែបនេះ



ជួយVoeផងណា🐰🐯🥰

My CEO Daddy  [END]Where stories live. Discover now