Part 37

2.3K 100 1
                                    

អ្នកទាំងអស់គ្នាភាគ36ខ្ញុំសរសេរត​ អាចទៅមេីលបន្តទៀតបាន
_________________
2ថ្ងៃក្រោយមកនាយតូចបានធូរស្បេីយហេីយ​ ក៏រំអុកចង់មកផ្ទះភ្លាមៗតែម្តង​
ជុងគុកឃាត់ក៏មិនបានមានតែតាមចិត្តនឹងឯង​ បន្ទាប់ពីគិតបង់ថ្លៃមន្ទីរពេទ្យរួចរាល់ក៏ត្រឡប់មកផ្ទះ​
មកដល់ផ្ទះ​ រហ័សបីដាក់អោយនាយតូចគេងក្នុងបន្ទប់ព្រោះគេងតាំងពីនៅលេីឡាន
ដាក់អោយគេងស្រួលបួលហេីយនាយរៀបចំខ្លួនទៅធ្វេីការផង​ ព្រោះទេីបតែម៉ោង10ព្រឹកទេ​ ណាមួយខានមេីលក្រុមហ៊ុនប៉ុន្មានថ្ងៃហេីយ
​ ល្ងាចឡេីង
ជុងគុកប្រញាប់រៀបចំការងារអោយរៀបរយអស់​ ព្រោះនឹកសំណព្វចិត្តនាយខ្លាំងណាស់​ បែកតែប៉ុន្មានម៉ោងសោះ
​ ងឹត
គ្រាន់តែឡានឈប់ភ្លាមជុងគុករហ័សចុះពីលេីឡានដេីរចូលទៅខាងក្នុងជួបនឹងម៉ាក់រស់នាយនៅអង្គុយលេីសាឡុង
"ម៉ាក់​ ថេយ៉ុងនៅឯណា"ជុងគុក
"នៅខាងលេី​ មិនទាន់ឃេីញចុះមកទេ"អ្នកស្រីចន
"ខ្ញុំទៅមេីលគេសិនហេីយ"ថាហេីយជុងគុករហ័សឡេីងទៅបន្ទប់នាយយ៉ាងលឿន​ បេីកទ្វាមកដល់ឃេីញនាតូចនៅគេងនៅឡេីយ
"សឹតៗៗ...ភ្ញាក់ឡេីងក្មេងកម្ចិល"ជុងគុកឡេីងមកលេីគ្រែជិតនាយតូច​ រួចអោនទៅថេីបគេងពេញផ្ទៃមុខ​ ធ្វេីអោយអ្នកដែលគងសុខស្រួលនោះនត្រូវបានគេរុះខានបេីកភ្នែកឡេីង
"ម៉េចក៏គេងយូរបែបនេះ"ជុងគុក
"ឆឹស...."ថេយ៉ុងមេីលមុខគេបន្តិចរួចងាកមុខចេញធ្វេីអោយនាយក្រាស់ចាប់ផ្តេីមឆ្ងល់
"អូនកេីតអី​ម៉េចមិននិយាយរកបង"ជុងគុកប្រឹងទាញនាយតូចបែរមកវិញតែមិនបែរមកទេ
"យេីងមិនឆ្លេីយហ៊ានទៅធ្វេីការមិនប្រាប់យេីងផងចាំមេីលខ្ពេីមនិយាយរក"ថេយ៉ុងបន្លឺឡេីងក្នុងចិត្ត​ ព្រោះពេលថ្ងៃបន្តិចគេងេីបមកមិនឃេីញនាយសូរអ្នកស្រីចន​ គាត់ប្រាន់ថានាយទៅធ្វេីការ
"អូនកេីតអី​ "ជុងគុកក៏ទាញនាយតូចងេីបអង្គុយរួចលេីកគេដាក់អង្គុយលេីភ្លៅមាំ
"ឆឹស"ថេយ៉ុងមិនព្រមនិយាយថែមទាំងអោបដៃងាកមុខចេញទៀត
"ខឹងបងរឿងអី? ម៉េចមិនប្រាប់? ម៉េចបានជាមិននិយាយអ្វីអញ្ចឹង? "ជុងគុកនៅបន្តសួដដែល
"ធ្វេីអីដឹងខ្លួនឯងហេីយ"ថេយ៉ុង
"បេីបងដឹងបងសួរអូនធ្វេីអី​ "ជុងគុក
"មនុស្សតែគេមិនស្រឡាញ់យេីង​ គេមិនដឹងថាខ្លួនខុសអ្វីទេ"ជុងគុកគ្រាន់តែឮភ្លាមចង់ែតបោកក្បាលអោយងាប់ទេ​ បេីសួរហេីយមិនឆ្លេីយបែបនេះ
"កាន់តែវែងឆ្ងាយហេីយ​ បងមិនដឹងពិតមែន​ សូមសំណព្វចិត្តបងវាចាមក"ជុងគុក
"បងទៅធ្វេីការមិនប្រាប់អូនទេ​ នៅទុកអូនចោលទៀត"ទីប៉ផុតក៏និយាយចេញមកដដែល​
ជុងគុកឮហេីយចង់ហួសចិត្តបន្តិច​ មិនដឹងថានាយតូចចេះអាការះអន់ចិត្តនឹងមកពីណាទេ
"ទៅបងខុសហេីយ​ បងសុំទោស"ជុងគុក
"មិនដឹងទេ"ថេយ៉ុង
"ជុប...បងន្រញាប់ធ្វេីការអោយរួចបាននាំអូមទៅដេីរលេងនោះអី"ជុងគុកក៏ទាញនាយតូចមកថេីបមួយខ្សឹត
"ម៉េចមិនដាស់អូនផង"ថេយ៉ុង
"បងឃេីញអូនគេងលក់ស្រួលទេីបមិនចង់ដាស់​ យ៉ាងម៉េចឈប់ខឹងហេីយនៅ"ជុងគុក
"ឈប់ក៏បាន"ថេយ៉ុង
"សឹតៗៗ...ផាច់ៗ.."ជុងគុកថេីបនាយតូចបន្តិច​ ថែមទាំងយកដៃទៅវាយព្រះកន្ធីងដែលធំដូចផ្លែដូងនោះទៀត​ ទាំងគ្រឹតខ្នាញ់
"អួយយ..បងវាគូទអូនធ្វេីអី"ថេយ៉ុងនិយាយទាំងពេបមាត់
"បងខ្នាញ់ក្មេងក្បាលខូចពេក"ជុងគុក
"តែវាឈឺ​ ជាំគូទអូនអស់ហេីយ"ថេយ៉ុង
"ម៉ោះទៅលុបមុខចេញ​ នឹងចុះទៅញុំាបាយ"ជុងគុកលេីកពរនាយតូចព្រៀបដូចជាកូនក្មេង​ បន្ទាប់ពីលុបមុខរួចរាល់ក៏ចុះទៅខាងក្រោយដេីម្បីញុំាអាហារ
​ "ជុងវ៉ុន"ថេយ៉ុងស្រដីឡេីងពេលឃេីញអាល្អិតកំពុងអង្គុយលេងជាមួយអ្នកស្រីចន​ បែកគ្នាប៉ុន្មានថ្ងៃមិនបានជួបមុខសោះនឹងនោះនឹក
"Appa"ជុងវ៉ុន
ជុងគុកក៏បីនាយតូចមកដាក់លេីសាឡុងជតអាល្អិត
គ្រាន់តែដាក់គូទដល់សាឡុងភ្លាមអាល្អិតលោទៅអោបក៏នាយតូចភ្លាម
"នឹកណាស់...សឹតៗៗ"ថេយ៉ុងចាប់មុខអាល្អិតមកថេីបខ្សឹតៗ
"ជុងវ៉ុនចង់ទៅរកAppaដែរ​ តែលោកយាយថាចាំAppaមកផ្ទះទៅ​ ព្រោះខ្លាចរំខានAppaឈឺ"ជុងវ៉ុន
"ល្អណាស់"ថេយ៉ុងអង្អែលក្បាលគេតិចៗ
"នឹងតែAppaមិននឹកDaddyខ្លះទេហេហ​ "ជុងគុកធ្វេីជាស្រដីញឡោះអាល្អិត
"Daddyក៏នឹកដែរហិហិ"អាល្អិតឮហេីយរហ័សរត់ទៅអោបប៉ារបស់គេ
"ប៉ាមិននៅជាមួយប៉ុន្មានថ្ងៃមានខូចដាក់លោកយាយទេ"ជុងគុកលេីកកូនមកថេីប
"អត់ទេ​ អីឡូវកូនចេះគេងលក់ខ្លួនឯងហេីយ​ "ជុងវ៉ុន
"ឆ្លាតណាស់កូនDaddy"ជុងគុក
"តោះអាហាររៀបចំរួចហេីយឆាប់ទៅញុំាបាយ"អ្នកស្រីចនបន្លឺឡេីងរួចដេីរទៅតុអាហារ
"អូនដេីរកេីតទេ"ជុងគុក
"កេីតមិនអីទេ​ "ថេយ៉ុងញញឹមដាក់នាយកុំអោយកេីតចិត្តបារម្ភរួចដេីរទៅតុអាហារ
​    បន្ទាប់ពីទទួលទានអាហារដ៏សប្បាយរីករាយហេីយ​ ក៏ឡេីងទៅបន្ទប់គេរៀងខ្លួន
​    មួយអាទិត្យក្រោយ​ ថេយ៉ុងក៏ជាសះស្បេីយ
មួយអាទិត្យនេះជុងគុកមិនអោយគេធ្វេីអ្វីទេ​ អោយគេងស្ងៀមព្រោះខ្លាចឈឺមិនទាន់បាត់
ទេីបតែថ្ងៃនេះដោយនាយតូចទទួចអង្វរពេកក៏សម្រេចចិត្តអោយទៅធ្វេីការជាមួយវិញ
"អូន......."ជុងគុករកស្រដីឡេីងតែនាយតូចកាត់
"បង~នេះឡេីងឡានទៅធ្វេីការហេីយនៅនិយាយអីទៀត​ អូនប្រាប់ហេីយថាជាហេីយ​"ថេយ៉ុងស្តីអោយនាយភ្លាមៗព្រោះនាយបារម្ភពីខ្លួនរហូត​  ទាំងដែលគេជាមានកម្លាំងព្រិះវិញហេីយ
"មកពីបងបារម្ភពីអូននឹងណា"ជុងគុកតបទាំងមុខស្អុយ
"ជុប..អូនអស់អីពិតមែន"នាយតូចក៏លោកទៅថេីបថ្ពាល់នាយមួយខ្សឹតដេីម្បីលួងលោមចិត្ត
​    មកដល់ក្រុមហ៊ុនពួកគេទាំងពីរក៏បណ្តេីរគ្នាចូលទៅខាងក្នុង​ ជាចំណីភ្នែករបស់បុគ្គលិកទៀហេីយ​ តែមិនខ្ចីខ្វល់ទេ
​   ចូលដល់ក្នុងofficeក៏បំបែកគ្នាធ្វេីការរាងខ្លួន
​   តុក​ តុក
"ចូលមក"ជុងគុក
​   ក្រាក
"ចៅហ្វាយមានមនុស្សចង់ជួប"ហ៊ូសុង
"នរណា"ជុងគុក
"ខ្ញុំមិនស្គាល់ទេវាទ"ហ៊ូសុង
"អោយគេចូលមក"ជុងគុក
ហ៊ូសុងឮហេីយបិទទ្វាដេីរទៅប្រាប់អ្នកដែលចង់ជួប
​   ក្រាក
សម្លេងបេីកទ្វាបន្លឺឡេីងទាក់ទាញចំណាប់អារម្មណ៍អោយជុងគុកនិងថេយ៉ុងងេីបមុខឡេីងព្រមគ្នា​ ព្រោះឮថាអ្នកមិនដែលស្គាល់
"សួស្តីលោកចន​ ខ្ញុំគឺស៊ូរីជាកូនលោកហ៊ុនដែលអ្នករួមភាគហ៊ុនជាមួយលោក"កញ្ញាស្រីស្រស់ស៊ូរីរហ័សណែនាំខ្លួនបន្ទាប់ពីឃេីញកែវភ្នែកចម្លែកមេីលមកនាង
"អញ្ជេីញអង្គុយ​ អ្នកនាងមានការអី"ជុងគុក
"គឺលោកប៉ាបានផ្ទេរភាគហ៊ុនអោយមកខ្ញុំរួចហេីយ​ ហេីយគាត់ចង់អោយខ្ញៀមករៀនការងារនៅក្រុមហ៊ុនរបស់លោកចន"ស៊ូរីស្រដីទាំងមុឺងម៉ាត់មុនលេងសេីច
"បេីអញ្ចឹងអញ្ជេីញអ្នកនាងទៅធ្វេីតេស​ ព្រោះខ្ញុំមិនចេះតែទទួលទេ​ ណាមួយក្រុមហ៊ុនខ្ញុំមិនបានរេីសបុគ្គលិក"ជុងគុកតបទៅនាងវិញទាំងមុខមាំ
"ចាស​ សូមលោកជួយប្រាប់ផងថានៅកន្លែងណា"ស៊ូរីរាងស្ពឹកមុខបន្តិចព្រោះនាយនិយាយចំៗថាមិនបានរេីសបុគ្គលិកតែនាងបែរជាមករៀនការងារ
"អាឡូ​ ហ៊ូសុងចូលមកបន្តិច"ជុងគុកលេីកទូស័ព្ទខលទៅជំនិត
​   ក្រាក
"មានការអ្វីចៅហ្វាយ"ហ៊ូសុង
"យកនាងទៅបង្រៀនការងារផង"ជុងគុក
"បាទ​ សូមអញ្ជេីញ"ហ៊ូសុង
"ខ្ញុំទៅហេីយលោកចន"ស៊ូរីលាជុងគុកតែនាយត្រឹមងក់ក្បាលរួចដេីរចេញទៅវិញ​ ក៏ងាកឃេីញនាយតូចកំពុងអង្គុយធ្វេីការនៅជ្រុងម្ខាង​ ទេីបធ្វេីអោយនាងបង្ហាញក្រសែភ្នែកពិបាកស្មានភ្លាមៗ​ ព្រោះចូលមកមិញនេះនាងមិនបានមេីលទេ
"ឆឹស"ថេយ៉ុងធ្វេីជាបន្លឺសំឡេងឡេីង​ ដេីម្បីទាញចិត្តអោយអ្នក​កម្លោះមេីលគេឃេីញគេសម្លក់ខ្លួន
"អូនសម្លក់បងធ្វេីអី​? បងធ្វេីអីខុសមែនទេ? "ជុងគុកសួរទៅនាយតូចតែងីងឺ
"អញ្ជេីញអង្គុយអ្នកនាង"ថេយ៉ុងធ្វេីជាពេបមាត់និយាយតាមពាក្យនាយមិញនេះ
"ហ៊ាក​ ម៉េចទៅចឹង​ អូនកេីតអី"ជុងគុក
"ធ្វេីអីដឹងខ្លួនឯងហេីយ"ថេយ៉ុង
"ពាក្យនឹងទៀតហេីយអញ"ជុងគុកបន្លឺឡេីងតិចៗឮតែម្នាក់ឯង​ អោយតែឮពាក្យនេះនាយចង់ខ្យល់គ
"អីឡូវហ៊ានលួចនិយាយដេីមអូនតិចៗម្នាក់ឯងទៀតណ៎"ថេយ៉ុង
"កេីតអីទៀតហេីយអូនសម្លាញ់អឺយ"ជុងគុកទុកការងារចោល​ រូចដេីរទៅរកសំណព្វចិត្ត​ ដាក់ដៃឃាំងនាយតូច
"ធ្វេីអីដឹងខ្លួនឯងហេីយ"ថេយ៉ុងតបទាំងមិនមេីលមុខនាយ
"សុំអង្វរកែពាក្យនឹងចេញទៅបងខ្លាចណាស់​ បេីបងដឹងបងអត់សួរអូនទេ"ជុងគុកនិយាយទាំងមុខរកយំ
"សូមអញ្ជេីញអង្គុយអ្នកនាង​ ភ្នែកវិញមេីលគេមិនដាក់"ថេយ៉ុងពេបមាត់និយាយដាក់នាយ​ ទាំងអោបដៃមុខមិនរីក
"អូនចង់អោយបង​ និយាយជាមួយគេហេីយបែរក្រោយមែនទេ"ជុងគុក
"បងឌឺអូនមែនទេ"ថេយ៉ុងក្តៅលេីសដេីមងាកមកសម្លក់នាយថ្លៃ
"មានឯណា​ បានឈប់ធ្វេីមុខចឹហទៅបងសុំទោស​....សឹត."ដោយមិនចង់ឈ្លោះបន្តនាយសុខចិត្តលួងប្រសេីរជាងទុកអោយសំណព្វចិត្តនាយនៅធ្វេីមុខក្រញ៉ូវបែបនេះ
"ឆឹស"ថេយ៉ុង
"ជុប..ឈប់ខឹងទៅណា....បងស្រឡាញ់អូន"ជុងគុកថេីបមាត់នាយតូចមួយខ្សឹតរួចដេីរទៅតុធ្វេីការរបស់នាយវិញ​ ទុកអោយនាយតូចនៅអង្គុយញញឹមម្នាក់ឯង
"អូនចង់ទៅណា"ជុងគុកសូរឡេីងពេលឃេីញនាយតូចងេីបឈរឡេីង
"ទៅឆុងកាហ្វេ"ថេយ៉ុងថាចប់ដេីរចេញទៅសម្តៅចុះទៅមួយជាន់ទៀតដែលជាកន្លែងឆុងការហ្វេ
"សួស្តី"កំពុងឈរឆុងកាហ្វេសុខៗសម្លេងមួយបានបន្លឺឡេីងនៅជិតនាយតូច​ ធ្វេីអោយគេងេីបមុខឡេីងឃេីញថាជាកញ្ញាព្រឹកមិញសោះ
"សួស្តី"ដោយគិតថាគេរួសរាយដាក់ហេីយមិនតបទៅវិញដូចមិនសម
"លោកជាលេខាអគ្គនាយកមែនទេ"ស៊ូរីក៏សួរឡេីង
"បាទមែនហេីយ"ថេយ៉ុងនិយាយតែមាត់ប៉ុន្តែដៃកំពុងឆុងកាហ្វេ
"លោកឈ្មោះអ្វី"ស៊ូរី
"ខ្ញុំគឺថេយ៉ុង"ថេយ៉ុង
"អរ​ លោកធ្វេីការនៅទីនេះយូរហេីយមែនទេ"ស៊ូរីបន្តសួរទៀត
"បាទមែនហេីយ"ថេយ៉ុសង្កត់ចិត្តមិនថាអោយនាង​ មេីលទៅនាងដូចជាមកជម្រឿនគេអញ្ចឹង​ គេចេះតែឆ្លេីយអោយរូចពីមាត់ទៅ
"យេីងសុំសួរមួបានទេ"ស៊ូរី
"អ្នកនាងកំពុងតែសួរហេីយតេី"ថេយ៉ុង
"គឺឯងធ្លាប់ឃេីញប្រពន្ធលោកអគ្គនាយកួេ​ យេីងស្គាល់កូនគាត់តែមិមដែលលឃេីញមិខប្រពន្ធគាត់ទេ​ ឯងថាទៅមេីលប្រពន្ធគាត់ស្អាតដូចយេីងទេ"ស៊ូរីនិយាយជាមួយរាងតូចព្រោះគិតថាគេធ្វេីការនៅទីនេះយូរអាចនឹងស្គាល់
​  ប្រាវ
ថេយ៉ុងដាក់ស្លាបព្រាកាហ្វេចុះកកិតនឹងកែវថ្ម​ រួចងាកមកសម្លឹងមុខនាងចំៗ
"អ្នកនាងមានការងារធ្វេីទេ​ បានមកចេះដឹងរឿងចៅហ្វាយបែបនេះ"ថេយ៉ុងសួរបកទៅនាងវិញទាំងទឹកមុខនឹងធឹង
"គ្រាន់តែសួរមិនបានមែនទេ​ ធ្វេីមុខបែបនឹងខឹងជំនួសមែនទេ​ ប្រហែលជាចង់ចាប់លោកអគគនាយកដែលហេីយមេីលទៅ"ស៊ូរីនិយាយទាំងពេបមាត់ដាក់នាយតូច
"អរ​ តាមពិតមកធ្វេីការនេះចង់មកទាក់ម្ចាស់ក្រុមហ៊ុនទេមែនទេ"ថេយ៉ុងអោបដៃសួរនាងទាំងញញឹមចុងមាត់
"អាចនិយាយថាអញ្ចឹងក័បាន​ ទាំងសង្ហារ​ មាន​ នរណាមុនចង់បាន​ ហេីយឯងគួរតែរៀនអែបអបយេីងខ្លះទៅ​ ក្រែងលោកយេីងធ្វេីបានប្រពន្ធអគ្គនាយកពេលណាយេីងមិនដេញឯងចេញ"ស៊ូរីនិយាយទាំងជឿជាក់
"ស្រម៉ៃខ្ពស់​ ប្រយ័ត្នតែធ្លាក់មកវិញងាប់បាត់ទៅ"ថេយ៉ុងហាក់ក្តៅឆេវពេលឮគេសសេីរគូរដណ្តឹងខ្លួននៅចុះពោះមុខបែបនេះ
"នែ៎​ ឯងនិយាយបានន័យថាម៉េច"ស៊ូរីចាប់ផ្តេីមធ្វេីមុខលែងសមពេលត្រូវក្មេងថាអោយបែបនេះ
"បេីមានខួរចេះគិតហេីយ​ អរមែនហេីយកុំចង់បានរបស់អ្នកដទៃដែលមានម្ចាស់រួច​ តែគេតាមទាន់គេចាប់ញិចងាប់មិនខាន"ថេយ៉ុងលេីកកាន់កែវកាហ្វេ2កែវឡេីងមិមភ្លេចផ្តែផ្តាំពាក្យចុងក្រោយរួចដេីរទៅបាត់​ ទុកអោយស្រីក្រមុំឈរក្តៅក្រហាយតែម្នាក់ឯង
"អាក្មេងឆ្កួត​ កុំអោយដល់វេនយេីងម្តងអោសោះ"ស៊ូរីបានត្រឹមក្តាប់ដៃគុំគួនក្នុងចិត្ត​ ដំបូងថាចង់មានរាប់អានជាគ្នា​ ព្រោះគេនៅជិតអគ្គនាយកតែមានឯណា​ ត្រូវមកស្តីអោយទៅវិញ
នាងបានត្រឹមដកដង្ហេីមបន្ធូរអារម្មណ៍រួចទៅធ្វេីការរបស់នាងវិញ
​     ក្រាក
ថេយ៉ុងបេីកទ្វាចូលមកយកកាហ្វេមួយ្ែវដាក់លេីតុនាយក្រាស់​ រួចដេីរទៅដាក់ខ្លួននៅតុធ្វេីការរបស់ខ្លួនទាំងមិននិយាយស្តីអ្វីមួយម៉ាត់​ ធ្វេីអោយនាយក្រាស់អត់ឆ្ងល់មិនបាន
"អូនកេីតអីមែនទេ"ជុងគុក
"មានឯណាអូនធម្មតាតេី"ថេយ៉ុងងេីបមកតបនឹងនាយវិញ
"តែម៉េចក័ធ្វេីមុខមិនស្រស់បែបនេះ​ អូននៅខឹងបងមែនទេ"ជុងគុក
"មានឯណា​ អូនធម្មតាតេី​ បងធ្វេីការចុះ"ថេយ៉ុងញញឹមឡេីងតបទៅនាយវិញកុំអោយនាយដឹងថាខ្លួនបានជួបរឿងមិញនេះ​ សំណាងណាស់ដែលគេមិនទះនាងម្នាក់នោះនៅនឹងកន្លែង
ជុងគុកមុនមាត់តែមិនមែនមានន័យថានាយមិនបារម្ភគ្រាន់តែចាំដល់ម៉ោងសម្រាកចាំសួរនាំ





ជួយVoteផងណា🖤🙏🏻

My CEO Daddy  [END]Where stories live. Discover now