Part 14

2.6K 123 0
                                    

"គីម​ ថេយ៉ុង"ជុងគុកក៏ស្រែកឡេីងធ្វេីអោយនាយតូចភ្ញាក់ក្រញាង
"ហាស​ ស្អីលោកអគ្គនាយក"េយ៉ុងងេីបមកញីភ្នែកទាំងមិនទាន់អស់ងងុយ
"ឯងធ្វេីការបែបនេះមែនទេ"ជុងគុកនិយាយទាំងសម្លេងមាំចង្អុលទៅ្រដាសប្លង់នោះធ្វេីអោយនាយតូចងាកទៅមេីល
"ហឺយ​ ម៉េចក៏ទៅជាបែបនេះ"ថេយ៉ុងងេីបឈរឡេីងស្រែកទាំងភ្ញាក់ផ្អេីលពេលឃេីញក្រដាសរបស់គេប្រលាក់ទៅដោយកាហ្វេ
"ហេតុអីក៏មិនប្រយ៏ត្ន"ជុងគុក
"ខ្ញុំមិនដឹងទេ​ ខ្ញុំធ្វេីការងារគូររួចរាល់អស់ហេីយ​ តែខ្ញុំ.....ខ្ញុំគេងក៏មិនដឹងទៀតដែរ"ថេយ៉ុងនិយាយរាងទាក់បន្តិចពេលរអៀសខ្លួនបែរជដេកម៉ោងធ្វេីការ
"នោះគឺជាកំហុសរបស់ឯង​"ជុងគុក
"តែលោក........"ថេយ៉ុង
"កុំប្រឹងព្យាយាមគេចពីកំហុស​ មិនថនរណាជាអ្នកធ្វេីតែវាស្ថិតក្នុងការគ្រប់គ្រងរបស់ឯង​ ដូច្នេះវាជាកំហុសរបស់ឯងដែរធ្វេសប្រហែស​ យេីងមិនថាអីដែលឯងដេកក្នុងម៉ោងធ្វេីការទេ​ ក៏មកពីកំហុសយេីងដែរ​ ដោយសារតែយប់មិញ​ ប៉ុន្តែត្រូវបែងចែកអោយដាច់"ជុងគុកមិនគំហកនិយាយធម្មតាទាំងទឹកមុខត្រជាក់ស្រេប
"បាទ​ សុំទោសលោកអគ្គនាយក"ថេយ៉ុងរហ័សអោនគំនាបសុំទោសគេ​ មែនហេីយនេះជាកំហុសគេបេីមិនគេងក៏គ្មានរឿងបែបនេះដែរ
"បានហេីយ​ ដល់ម៉ោងសម្រាកហេីយទៅញុំាបាយទៅ​ ចាំថ្ងៃស្អែកចាំធ្វេី"ជុងគុកដកដង្ហេីមបញ្ចេញអារម្មណ៍តានតឹងអស់រួចនិយាយប្រាប់ទៅនាយតូច
"បាទ"ថេយ៉ុងរហ័សរៀបចំរបស់របររួចចុះទៅខាងក្រោម
"ខ្ញុំទៅសិនហេីយ"ដេីរមកដល់ផ្លូវបំបែកនាយតូចក៏បន្លឺឡេីងប្រាប់នាយក្រាស់
"ទៅណាមិនញុំាអីសិនទេហេហ"ជុងគុក
"awwខ្ញុំទៅផ្ទះញុំាបាយទៅសាលានឹងហេីយ"ថេយ៉ុង
"ទៅចុះ"ជុងគុក
"សុំទោសចំពោះរឿងមិញម្តងទៀត​ យប់នេះខ្ញុំនឹងធ្វេីឡេីងវិញ"ថេយ៉ុង
"មិនបាច់ប្រញាប់ទេ​ សល់ពេលមួយអាទិត្យទៀត"ជុងគុក
"ខ្ញុំទៅហេីយ"ថេយ៉ុងនិយាយរួចរហ័សដេីរទៅចំណតឡានក្រុងបាត់​  ចំណែកនាយក្រាស់ក៏ត្រឡប់ទៅកន្លែងញុំាអាហារបាត់
"អោយសមមុខ"លូសុីដែលចាំស្តាប់ចាំមេីលតាំងពីដេីមនោះក៏និយាយឡេីង
Skip
ថេយ៉ុងរៀបចំខ្លួនអស់រួចរាល់ក៏មកសាលារៀនតាមធម្មតា
"ហេឡូមិត្ត"ជីមីនដេីរមកពីក្រោយនាយតូចហក់មកគៀកក​ និយាយឡេីង
"ហឹស​ អាមិត្តជេីងល្អ​ យប់មិញរត់ចោលយេីងបាត់"ថេយ៉ុង
"Awwខំអោយមានពេលនៅជាមួយអនាគតស្វាមីនិងកូនចុងហេីយយ៉ាងម៉េចទៀត​ ផាច់​ អួយ"ជីមីននិយាយចប់ភ្លាមទទួលបានកែវភ្នែកសម្លក់និងមួយកំភ្លៀងតិចៗទៀតផង
"កុំមកនិយាយឆ្កួត​ អាតាចននឹងឮគេគិតថាយេីងលួចស្រឡាញ់គេអីឡូវហេីយ"ថេយ៉ុង
"ចុះពិតទេ"ជីមីន
"ពិតអុំឯងនឹងហេីយឆឹស"ថេយ៉ុងនិយាយរួចដេីរចូលទៅក្នុងថ្នាក់បាត់
​    ល្ងាចឡេីង
ជុងគុកបន្ទាប់ពីចេញពីធ្វេីការទៅទទួលកូនប្រុសរួចហេីយក៏ត្រឡប់ទៅផ្ទះដេីម្បីរៀបចំខ្លួនទៅកម្មវិធី
"ជុងវឡុនចូលគេងមុនទៅណា​ ប៉ាប្រហែលជាយប់បានមកវិញ"ជុងគុក
"អត់ទេ​ កូននៅចាំDaddy​ កូនគេងមិនលក់ទេ"ជុងវ៉ុននិយាយទាំងក្រវីក្បាលពេបមាត់
"ចុះល្ងាចមិញម៉េចក៏គេបានហាហ​ចៅ"អ្នកស្រីចន
"គឺមានបងថេយ៍នៅបំពេរ​ អានរឿងនិទានអោយចៅនោះអីលោកយាយ"ជុងវ៉ុន
"កូនគួរតែយល់ហេីយណាជុងគុក"អ្នកស្រីចននិយាយទាំងសេីច
"មិនមែនអោយគេមកគេងផ្ទះនេះទៀតទេដឹង"ជុងគុក
"បេីមិនមក​ ក៏យកទៅគេងនៅផ្ទះគេវិញទៅ"អ្នកស្រីចន
"ម៉ាក់~~"ជុងគុកនិយាយទាំងបង្អូសសម្លេង
"មិនដឹងទេ​ ម៉ាក់ទៅធ្វេីអាហារហេីយ"អ្នកស្រីចនក៏ដេីរដេញទៅបាត់
"កូនស្ត.........."ជុងគុកនិយាយមិនទាន់ចប់ផងអាល្អិតកាត់
"Daddy"ជុងវ៉ុនធ្វេីភ្នែកម៉ក់ៗដាក់គេ​ ធ្វេីអោយនាយកម្លោះអត់នឹងយល់ព្រមមិនបាន
"ចាំDaddyជូនទៅផ្ទះបងថេយ៍ចុះណា"ជុងគុក
"បាទហិហិ"អាល្អិតរហ័សសេីចចេញធ្មេញយ៉ាងលឿន
"ក្បាលខូចណាសល​ តោះទៅប៉ាប្រញាប់"ជុងគុករហ័សពរកូនទៅរកឡានដែលមានជំនិតនៅឈរចាំ
"ជូនយេីងទៅCondoថេយ៉ុងសិន"ជុងគុក
"នេះចៅហ្វាយចង់......."ហ៊ូសុង
"ដូចដែលឯងគិត"ជុងគុក
​ហ៊ូសុងងក់ក្បាលរួចបេីកចេញសម្តៅទៅខុនដូររបស់នាយតូច
​   ទីង​ ទីង
​   ក្រាក
"ហឺយ​ លោកមករកអី"ថេយ៉ុងភ្ញាក់បន្តិចេពេលឃេីញនាយក្រាស់និងអាល្អិតស្ញេញដាក់គេ
"គឺផ្ញេីរកូនមួយយប់ទៀត"ជុងគុកនិយាយទាំងទឹកមុខមិនសម
"ហេីយលោកទៅណា"ថេយ៉ុង
"ទៅកម្មវិធីគេ"ជុងគុក
"លោករេីរបស់មកនៅជាមួយខ្ញុំតែម្តងទៅ"ថេយ៉ុង
"បានមែនទេ"ជុងគុក
"ខ្ញុំបញ្ជួស"ថេយ៉ុង
"ស្មានតែមែនទែន"ជុងគុក
"មោះជុងវ៉ុនមកបង​ លោកប្រញាប់ទៅៗ"ថេយ៉ុងរហ័សយកអាល្អិតមកពរ
"ប៉ាទៅហេីយណាជុងវ៉ុន"ជុងគុក
"បាទ​ កុំអោយស្រីៗនោះចាប់គ្រាវបាតណាDaddyហិហិ"ជុងវ៉ុន
"អាក្បាលខូច​ សឹត"ជុងគុកអោនមកថេីបថ្ពាល់អាល្អិតមួយខ្សឹត​ ដែលនៅជិតមុខនាយតូចតែម្តង
ថេយ៉ុងឃេីញបែបនេះរហ័សងាកចេញយ៉ាងលឿន
ជុងគុកក៏ដេីរចេញទៅបាត់
​ ក្រឹប
"ជុងវ៉ុនញុំាអីឫនៅ"ថេយ៉ុង
"គឺនៅទេបាទ​ Daddyប្រញាប់ពេក"ថេយ៉ុងក៏ដាក់អោយអាល្អិតអង្គុយលេីសាឡុង
"ចឹងអង្គុយចុះទៅចាំបងរកអីអោយញុំា"ថេយ៉ុងនិយាយទាំងរកដេីរទៅផ្ទះបាយ
​  ទីង​ ទីង
"នរណាមកទៀតហេីយ"ថេយ៉ុងរអ៊ូតិចៗរួចដេីរទៅបេីកទ្វា
​ ក្រាក
"សួស្តីសម្លាញ់"ជីមីននិយាយឡេីងទាំងសេីចលិបភ្នែក
"ហេីយមកធ្វេីស្អី"ថេយ៉ុង
"គឺបងប្រុសអោយមកកំដរឯងនឹងហេីយ​ មេីលជៀសអីវ៉ាន់ច្រេីនណាស់"ជីមីនរហ៏សដេីរចូលទៅក្នុងបន្ទប់ដោយមាននាយតូចដេីរពីក្រោយ
"ឯងទិញស្អីក៏ទិញម្លេះ"ថេយ៉ុង
"មិនខ្វល់ទេ​ មិនមែនលុយយេីងផង"ជីមីនក៏ដាក់ខ្លួនអង្គុយជិតជុងវ៉ុន
"កុំប្រាប់ថាលុយអាតានោះណា"ថេយ៉ុង
"មែនហេីយ"ជីមីន
"បងថេយ៍ហៅDaddyសុតតែតា​ តាឯណាសង្ហារបុិនDaddyនោះ"ជុងវ៉ុន
"មិនឃេីញសង្ហារទេ​ ជុងវ៉ុនចេះតែថាហេីយ"ថេយ៉ុង
"បេីមិនសង្ហារពេលនេះប្រហែលជាDaddyអង្គុយសោយសិខតែម្នាក់ឯងមនចាំបាច់មានគេមរញ៉េរញ៉ៃហេីយ"ជុងវ៉ុន
"បងមិនយល់ទេ"ថេយ៉ុង
"គឺពេលនេះDaddyប្រហែលជាទៅដល់កន្លែងកម្មវិធីហេីយត្រូវមីងៗអស់នោះមកចាក់ស្រា​ មករាក់ទាក់ហេីយ"ជុងវ៉ុន
"សង្ហារក៏សង្ហារទៅ"ថេយ៉ុងនិយាយរួចដេីរយករបស់ទៅរៀបចំ
​      ម៉ោង7យប់
ពេលនេះនាយក្រាស់ទេីបតែមកដល់ព្រោះស្ទះផ្លូវខ្លាំងពេក
"សួស្តីលោកចន"ម្ចាស់កម្មវិធីដែលជាលោកអាន់តូនេះឯង
"អរសួស្តី​ សុំទោសផងដែរមកយឺតមិនទាន់ពេលកាត់នំព្រោះផ្លូវស្ទះពេក"ជុងគុក
"អរមិនអីទេ​ មែនហេីយនេះជាកូនស្រីខ្ញុំ​ឈ្មោះ​ ឆេយ៉ុន(Chaehyun)"លោកអានតូរហ័សចាប់ដៃកូនស្រីមកអោយកម្លោះសង្ហារយេីងមេីល
"សួស្តីលោកចន"ឆេយ៉ុននិយាយទាំងអោយភ្នែកគេព្រោះនាងចាប់អារម្មណ៍គេតាមទូរទស្សន័យូរហេីយ​ ថ្ងៃនេះបានជួបសង្ហាតខ្លាំងណាស់
"សួស្តី"ជុងគុកមេីលដឹងថានាងខំអោយភ្នែកខ្លួនគេក៏មិនខ្វល់​ រួចស្រដីទៅនាងវិញទាំងមុខស្មេី
"ចឹងខ្ញុំសុំទៅនិយាយជាមួយអ្នកផ្សេងសិនហេីយ"ជុងគុក
"បាទអញ្ជេីញ"លោកអាន់តូ
ជុងគុកងក់ក្បាលបន្តិចរួចដេីរទៅរាក់ទាក់អ្នកផ្សេងដែរជាដៃគូរជំនួញរបស់នាយ
"សួស្តីក្មួុយប្រុស"ហ៊ុនកាងបន្លឺឡេីងទាំងសម្តៅមករកនាយក្រាស់ដែលឈរនិយាយជាមួយអ្នកឯទៀតនោះ​ ធ្វេីអោយនាយកម្លោះងាកមកមេីលទាំងមុខមាំ
"នរណាជាក្មួយលោក​ ខ្ញុំគ្មានពូនោះទេ"ជុងគុកស្រដីទៅវិញទាំងចុកឈាមធ្វេីអោយខ្មាស់គេមិនស្ទេីរទេ
"ឯង......."ហ៊ុនកាងចាប់ផ្តេីមក្តៅស្លឹកត្រចៀក
"កុំធ្វេីអីផ្តេសផ្តាស​ ឃេីញថាមនុស្សច្រេីនណាស់"ជុងគុកនិយាយទាំងញញឹមចុងមាត់សម្លឹងលោកហ៊ុនកាងមិនដាក់
"មែនហេីយ​ ពូឮថាក្មួយត្រូវនរណាមិនដឹងទៅដាក់គ្រាប់បែកនៅកន្លែងសាងសង់មែនទេ"ហ៊ុនកាងធ្វេីជាសម្រួលអារម្មណ៍និយាយចម្អកដល់នាយក្រាស់ធ្វេីអោយនាយរហ័សប្តូរមកជាមុខមាំវិញ​ ធ្វេីអោយលោកហ៊ុនកាងបានចិត្តញញឹមឌឺទៅកាន់នាយ
"ហឹសៗ​ មែនហេីយមិនដឹងជាឆ្កែមកពីណាទេវាមកលួចលបខាំ​ តែមិនអីទេវាមិនខាតណាស់ណាទេ​ មុស្សដូចជាពួកលបខាំនេះវាធ្វេីបានតែប៉ុណ្ណឹង​ កុំអោយខ្ញុំចាប់បានខ្ញុំពន្លាត់ស្បែកវាមិនអោយរស់ស្រួលទេ"ជុងគុកសេីចដេីមកនិយាយទៅកាន់លោកហ៊ុនកាងមួយឆ្ងាញ់ធ្វេីអោយគាត៉បាត់បងនូវស្នាមញញឹមចម្អកមុននេះជំនួសមកវិញដោយកែវភ្នែកខឹងសម្បារ​
គិតថានាយក្រាស់មិនដឹងមែនទេ​ នាយបានជួលអោយគេបិទព៏ត៍មា​នអស់ហេីយម៉េចក៏តាកញ្ចាស់នេះដឹង​ គ្រាន់តែស្តាប់ចប់ដឹងបាត់ទៅហេីយ
"សង្ឃឹមថាចាប់បានទៅចុះ​ ប្រយ័ត្នតែវាបកមកខាំមុនទៅ"ហ៊ុនកាង
"មិនអីទេ​ ចាំមេីលបេីវាបកមកខាំមុនចាប់ដាក់ទ្រង់តែម្តង"ជុងគុក
"ហឹស​ ចឹងពូទៅសិនហេីយ"ហ៊ុនកាងរហ័សដេីរចេញទៅ
"អាតាកញ្ចាស់ថោកទាប"ជុងគុកប្តូរទឹកមុខពីញញឹមលាក់គំនួចមកជាកាចដូចជាខ្លារខិនភ្លាមសម្លឹងមេីលទៅដំណេីរតាកញ្ចាសនោះឥតដាក់
ជុងគុកបន្តនៅកម្មវិធីដោយមានម្ចាស់ខួបកំណេីតគឺកញ្ញាឆេយ៉ុននឹងឯងមករកនិយាយជាមួយនាយរហូត​ នាយធុញចង់ស្ពឹកមុខហេីយ​ តែក៏ធ្វេីជានិយាយជាមួយនាងមួយម៉ាត់ៗ​ លុះម៉ោងប្រហែល11ក័ត្រលប់មកវិញ
"ចាត់ការវាទៅ"


ជួយVoteផងណា💙

My CEO Daddy  [END]Where stories live. Discover now