Part 20

2.9K 161 2
                                    

"បាទ​....អត់ទេអូននៅក្មេង​ ទុក​អនាគតអោយអូនផង"ប្រយោគដំបូងដូចឡូយ​ តែដល់ចុងក្រោយធ្វេីអោនាយតូចលេងទឹកមុខលែងសម​
ឯបីអ្នកទៀតនាំគ្នាសេីចតែមិនហ៊ានសេីចឮទេ​ មានតែម្នាក់ប៉ុណ្ណោះគឺ
"អួយ​ ក្មេងថាអោយ​ ខ្មាសគេណាស់មិត្ត​ ហាហា"ជីមីននិយាយឡេីងធ្វេីអោយនាយតូចធ្វេីមុខរឹតតែមិនសម
"ឈប់សេីចទៅភ្លាមអាមិត្តទូរទស្ស.....ឈប់សេីចទៅអាលោកឆ្កួត"ថេយ៉ុងសម្លក់មិតតរួចងាកមកក្តាប់ដាក់នាយក្រាស់ម្តង
"ហេ! មិនដឹងស្អីទេ"ជុងគុក
"ឈប់សិន​ អូនអត់ព្រមតែDaddyអូនព្រម"ជុងវ៉ុន
"ហាស? "ពួកគេទាំងបីស្រែកឡេីងព្រមគ្នាធ្វេីអោយភ្ញៀវងាកមេីលពេញហាង
"Daddyនិយាយពេលណា​ កុំចេះតែចោទ"ជុងគុករហ័សប្រកែកយ៉ាងលឿនទាំងដែលក្នុងចិត្តកំពុងអរគុណកូនទៅវិញទេ
"បានហេីយ​ អាហារមកដល់ហេីយឆាប់នាំគ្នាញុំាទៅ"ថេយ៉ុងរហ័សប្តូររឿងដេីម្បីបន្លប់ភាពអៀនរបស់ខ្លួន
​ Skip
​ ប្រាវ
របស់របរាច្រេីនបានធ្លាក់បែកខ្ចាយនៅក្នុងបន្ទប់ធ្វេីការមួយ​ ដោយដៃលោកហ៊ុនកាងដែលខឹងព្រោះនាយក្រាស់បានធ្វេីអោយទំនិញគាត់ខាតព្រមទាំងអោយគេដាក់គ្រាប់បែកកម្ទេចផ្ទះអស់ជាច្រេីនខ្នងទៀត​ វារឹតតែដុតអោយគាត់តែក្តៅឆេះឆួល
"ចន​ ជុងគុក​ ឯងប្រហេីនពេកហេីយ"ហ៊ុនកាងនិយាយទាំងក្រោធក្នុងខ្លួន​ ពេលនេះគាត់ខាតអស់មិនតិចទេ​ រឿងផ្ទះមិនសូវជាប៉ុន្មានទេ​ តែរឿងទំនិញខុសច្បាប់គាត់ទៅវិញទេ​ ដែលត្រូវបំផ្ទុះកណ្តាលសមុទ្រពេលដែលចេញពីច្រាំងកន្លះម៉ោង
"ចៅហ្វាយ.....ផាំង...អឹក"កូនចៅម្នាក់បានចូលមកតែក៏ត្រូវទទួលដោយគ្រាប់កាំភ្លេីងត្រូវកណ្តាលថ្ងាស់ស្លាប់ភ្លាមៗ
"បេីឯងមិនងាប់​ កុំហៅយេីងថាហ៊ុនកាងអោយសោះ"ហ៊ុនកាងនិយាយទាំងក្តាប់កាំភ្លេីងជាប់​ កែវភ្នែកពោរពេញដោយភ្លេីងកំហឹង
"ចៅហ្វាយ"អ្នកជាជំនិតដេីរចូលមកភ្ញាក់ផ្អេីលបន្តិចពេលឃេីញមនុស្សដេកស្លាប់នៅទីនេះ
"អូសវាចេញទៅ​ កុំអោយយេីងបាញ់សម្លាប់ទាំងឯងម្នាក់ទៀត"ហ៊ុនកាង
"បាទ"ជំនិតឮហេីយរហ័សអូសចេញទៅ
"អាឡូ​ នាងរកឃេីញទេ"ហ៊ុនកាងក៏លេ៏កទូរស័ព្ទខលទៅលូសុី
"នៅទេ​ លោកតែថ្ងៃស្អែកខ្ញុំនឹងលួចចូលទៅម្តងទៀត​ ជិតដល់ថ្ងៃហេីយ​ ប្រហែលជធ្វេីរួចហេីយ"លូសុី
"ប្រញាប់បន្តិចទៅ​យេីងកំពុងចិត្តក្តៅ"ហ៊ុនកាង
"ចាស"លូសុី
​ Skip
បន្ទាប់ពីទទួលទានអាហាររួចរាល់ពួកគេក៏បំបែកគ្នាទៅផ្ទះរាងខ្លួន
​ យប់ឡេីង
"សួស្តី​ ប្រុសស្អាត"ជីមីនទូរស័ព្ទឆាតតាមលេខទៅយុនហ្គី
"នរណានឹង"យុនហ្គី
"មិនចាំអូនទេហេហ​"ជីមីន
"អូនណា​ មិមដែលស្គាល់"យុនហ្គី
"គឺអូនជីមីននោះអី"ជីមីន
"ស្មានថាអ្នកណា"យុនហ្គី
"ស្មានថាម្ចាស់បេះដូងបងមែនទេ"ជីមីន
"ហាសហា"យុនហ្គី
"សេីចនឹងមានន័យថាមែនហេីយ"ជីមីន
"កុំចេះតែស្មាន"យុនហ្គី
"ស្មានអ្វីផ្សេងមិនត្រូវទេ​ តែស្មានចិត្តបងអូនស្មានត្រូវគ្រប់រឿង"ជីមីន
"បានសម្តីណាស់ណ៎"យុនហ្គី
"បេីបានអូន​ អូននឹងនិយាយមិនអោយបងកេីតទុកទេ"ជីមីន
"មិនខ្លាចយេីងធុញទេហេហ"យុនហ្គី
"មិនខ្លាចទេ​ ខ្លាចតែបងមិនស្រឡាញ់អូន"ជីមីន
"បុិនណាស់អាល្អិត​ គេងទៅ"យុនហ្គី
"ទៅក៏បាន​ តែបងគេងកុំភ្លេចយល់សប្តិឃេីញអូនផង Mauh Mauh"ជីមីន
"😂💙"យុនហ្គីតបតែប៉ុណ្ណឹងក៏ដាក់ទូរស័ព្ទចុះ
"ហឹសៗ​ គួរអោយស្រឡាញ់"យុនហ្គីដាក់ទូរស័ព្ទចុះអង្គុយញញឹមញញែមម្នាក់ឯង
"ផ្អែមល្ហែមណាស់ណ៎"ជុងគុកដែលឈរនៅពីក្រោយនាយ​ ឈរមេីលឆាតរបស់ពួកគេក៏និយាយឡេីងធ្វេី
"ហឺយ!! មកតាំងពីពេលណា"យុនហ្គីរហ័សបិទទូរស័ព្ទងាកមកមេីលនាយក្រាស់​ នាយភ្ញាក់មិនស្ទេីរទេ​អារម្មណ៍កំពុងអណ្តែតអណ្តូងផង​ មកស្ងាត់ៗ
"មកតាំងពីរ​ អូនស្មានចិត្តគេមិនត្រូវតែ.....ផូស...អូយ"ជុងគុកធ្វេីជានិយាយតាឃ្លារបស់ជីមីនមានឯណាមួយដៃកណ្តាលក្បាលផូស
"ច្រណែនគេថាទៅ"យុនហ្គី
"ខ្ពេីមច្រណែនណាស់"ជុងគុក
"ហេីយមករកស្អី"យុនហ្គី
"ម៉ាក់ហៅអោយទៅច្រាស់បាយ"ជុងគុក
"ឆឹស​ អាសម្តីថោក"យុនហ្គីនិយាយរួចដេីរទៅរកតុបាយបាត់
"ហាៗៗ​ ច្រណែនគេណាស់"យុនហ្គីដេីរចេញទៅបាត់ក៏បញ្ចេញធាតុពិតមក
នេះបេីសិនថេយ៉ុងមកញ៉ែគេបែបនេះមិនដឹងល្អយ៉ាងណាទេមេីលទៅ
គិតរួចបានត្រឹមតែគិតក៏ដេីរទៅតុបាយបាត់
​ ស្អែកឡេីង
"នេះលោកអគ្គនាយក​ គម្រោងធ្វេីរួចរាល់ហេីយ"ថេយ៉ុងយកគំនូរប្លង់ដែលគូររួចរាល់មកដាក់លេីតុរបស់នាយក្រាស់
ជុងគុកមិនមាត់ក៏យកមកពិនិត្យមេីល
"ធ្វេីបានល្អ"ជុងគុក
"មិនប្រាប់ក៏ដឹង"ថេយ៉ុងនិយាយខ្សឹបៗទាំងមានភាពជឿជាក់
"ជឿជាក់"ជុងគុកឮ​ ក៏ធ្វេីជានិយាយឌឺគេ
"មនុស្សពូកែចឹងហេីយ"ថេយ៉ុងយកដៃក្រវាសសក់
"ហឹស"ជុងគុកសម្លឹងមេីលទៅនាយតូចទាំងសេីចដេី​មក
"ខ្ញុំទៅវិញហេីយ"ថេយ៉ុង
"អោយហ៊ូសុងមកជួបយេីងផង"ជុងគុក
"ដឹងហេីយ"និយាយរួចក៏ដេីរចេញទៅ
​ ក្រាក
"មានការអ្វីចៅហ្វាយ"ហ៊ូសុង
"ទៅពិនិត្យការដ្ឋាន​ ថាយ៉ាងម៉េចហេីយ"ជុងគកងេីបឈរយកអាវក្រៅមកពាក់បណ្តេីរនិយាយបណ្តេីរ
"អរបាទ"ហ៊ូសុង
"ឆាប់ទៅ"ជុងគុកនិយាយរួចដេីរចេញទៅ​ ឃេីញនាយតូចមេីលមកក៏មិនខ្វល់ដេីរទៅបន្តដោយមានហ៊ូសុងដេីរតាមពីក្រោយ
"ខ្មេីតម្លេះ"ថេយ៉ុងពេបមាតរួចបន្តការងារគូររបស់គេ​ គ្រាន់តែគូរលេងៗប៉ុណ្ណោះព្រោះលោកអគ្គនាយកសង្ហារមិនទាន់បានដាក់ការងារអោយធ្វេី
"នែ៎​ គ្មានការងារធ្វេីទេហេហ​ បានមោអង្គុយគូរលេងអត់ប្រយោជន៍បែបនេះ"គ្រាន់តែឃេីញអគ្គនាយកនិងជំនិតដេីរចេញទៅភ្លាម​ អ្នកនាងលេខារហ័សមករករឿងនាយតូចតែម្តង
"ក៏ទំនេរ"ថេយ៉ុងនិយាយតែមាត់ប៉ុន្តែភ្នែកនិងដៃផ្តោតទៅលេីគំនូរដដែល
"ហឹស"លូសុីសេីចដេីមកបន្តិចរួចដេីរទៅតុរបស់នាងកាន់ឯកសរមួយដុំមក
​ ព្រូស
"ស្អីនាង"ថេយ៉ុងងេីបមុខឡេីងពេលឃេីញនាងបោះឯកសារមួយដុំពីលេីតុគេ
"ធ្វេីទៅ​ ក្រែងទំនេរហេហ"លូសុី
"មិនមែនការងារខ្ញុំ​ វាជាការងាររបស់នាង"ថេយ៉ុង
"មិនបែងចែកទេ​ នរណាទំនេរអ្នកនោះជួយធ្វេី"លូសុី
"ខ្ញុំមិនធ្វេី​ យកចេញទៅ​ ការងារនរណាអ្នកនោះអ្នកធ្វេី"ថេយ៉ុង
"បេីឯងមិនធ្វេីពេលលោកអគ្គនាយកមកវិញយេីងនឹងប្រាប់គាត់"លូសុីរាងខឹងបន្តិចពេលនិយាយទៅគេមិនស្តាប់ខ្លួន
"ប្រាប់ទៅ​ តែខ្ញុំថាគេស្តីអោយនាងទៅវិញទេ​ ព្រោះនាងយកករងាររបស់ខ្លួនមកអោយគេធ្វេី​ នៅថែមទាំងបញ្ជាបុគ្គលិកពិសេសអោយធ្វេីការទាំងដែលគាត់មិនបានប្រេីទៀត​ តេីចាំមេីលអ្នកណាដែលត្រូវមាត់"ថេយ៉ុងនិយាយទាំងវាយចិញ្ចេីមដាក់នាងទ្រឺតៗ
"អាយ​ អាក្មេងឆ្កូត"លូសុីធ្វេីអីមិន​បាន​ បានត្រឹមស្រែកទន្ទ្រាំជេីង​ រួចកាន់ឯកសាររបស់នាងទៅវិញទាំងមួម៉ៅដែលធ្វេីបាបនាយតូចមិនបាន
​ ពេលថ្ងៃ
ថេយ៉ុងប្រញាប់រៀបចុះខ្លួនរួវរាល់ចុះទៅខាងក្រោមដេីម្បីទៅផ្ទះរបស់គេ
លូសុីឃេីញថាស្ងាត់មនុស្សទៅអស់ក៏ងាកឆ្វេងស្តាំ​ មេីលឃេីញថាគ្មានមនុស្សក៏ប្រញាប់ចូលទៅអូហ្វូសរបស់អគ្គនាយករួចរុករកមេីលរបស់ដែលនាងត្រូវការ
"ហឹស......ឃេីញហេីយ"ទីបំផុតនាងក៏រកឃេីញរួចប្រញាប់លេីកទូរស័ព្ទមក
"ហាឡូ​ ខ្ញុំរកឃេីញហេីយ"លូសុី
"ល្អ​ យេីងនឹងអោយកូមចៅយេីងទៅយកពីនាងនៅល្ងាចនេះ"ហ៊ុនកាង
"ចាស​ អញ្ចឹងបានហេីយ"លូសុីក៏ប្រញាប់ចេញទៅរួចសកចូលកាតាបស្ពាយរបស់នាងនឹងចុះទៅក្រោមញុំាអាហារធម្មតា
​      ការដ្ឋានសំណង់
ជុងគុកដេីរពិនិត្យមេីលបុរីវីឡាដែលកំពុងសាងសង់យ៉ាងម៉ត់ចត់​ ដូច្នេះទេីបការងាររបស់គេនីមួយៗចេញមកល្អបែបនេះ
"ហឹម​ ធ្វេីបានល្អណាស់​ ត្រូវប្រេីគ្រឿងសំណង់ល្អៗទាំងអស់ឮទេ"ជុងគុកនិយាយទៅកាន់មេការដែលដេីរតាមពីក្រោយ
"បាទ​ ចៅហ្វាយ"មេការ
"បេីមាននរណាមិនស្តាប់សម្តី​ លួចយករបស់ទៅលក់​ ហេីយប្តូរមកជារបស់អន់ធ្វេីអោយខូចខាតប្រាប់ខ្ញុំភ្លាម​ ខ្ញុំមិនលេីកលែកអោយជាដាច់ខាត"ជុងគុក
"បាទ...បាទចៅហ្វាយ"មេការ
ជុងគុកមិនមាត់រួចដេីរចុះមកខាងក្រោមវិញ
"ចៅហ្វាយថ្ងៃត្រង់ហេីយទៅ......."ហ៊ូសុង
"ទៅក្រុមហ៊ុន"ជុងគុក
"បាទ"ហ៊ូសុងប្រញាប់ដេីរទៅយកឡានរួចចេញទៅក្រុមហ៊ុនវិញ
មកដល់ក្រុមហ៊ុននាយបានទៅរោងអាហារដេីម្បីញុំាអាហារថ្ងៃត្រង់សិន​ សឹមឡេីងទៅអូហ្វីសរបស់នាយ
ជុងគុកដោះអាវក្រៅដាក់លេីខ្នងកៅអី​ រួចបេីកកិតុមេីល​
"ហឹស​ ដូចអ្វីដែលយេីងគិតពិតមែន"ជុងគុកសេីចដេីមកបន្តិចរួចក៏បេីកកាមេរ៉ាសុវត្ថិភាពមេីល​ ឃេីញសកម្មភាពលូសុីទាំងអស់
​    ស្អែកឡេីង
​     ពេលល្ងាច
ថ្ងៃនេះនាយក្រាស់ត្រូវចូលរួមកម្មវិធីដាក់ដេញថ្លៃគម្រោងរបស់គេទៅចាងប៉ែកអឺរ៉ុបដែលអ្នកមានអភិជនចូលរួចច្រេីនណាស់ដេីម្បីដេញយកគម្រោងមួយនេះ
កម្មវិធីនេះធ្វេីឡេីងតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ
"Daddyទៅហេីយណា​ យប់បន្តិចDaddyនឹងប្រញាប់មកវិញ"ជុងគុក
"បាទDaddy"ជុងវ៉ុន
"នៅលេងជាមួយពូយ៉ុនទៅ​ Daddyទៅហេីយ"ជុងគុកនិយាយរួចដេីរចេញទៅ​ ហេីយក៏បន្តដំណេីរទៅចូលរួមកម្មវិធីនោះ
​  ទីត​ ទីត

ជួយVoteផងណា💙😭
20ភាគហេីយតែតួអង្គអត់ទាន់ស្រឡាញ់គ្នា​ បេីដាក់តួអង្គស្រឡាញ់គ្នាលឿនពេអត់ដឹងសរសេរអីទៀតទេ😂

My CEO Daddy  [END]Where stories live. Discover now