Part 35

2.2K 101 0
                                    

      Skip
រាងយប់បន្តិច​ ទូរស័ព្ទជុងគុកបានលោតទីតាំងឡេីង​ ទេីបរហ័សយកមកមេីលឃេីញថានៅឃ្លាំងជាយក្រុងដែលឆ្ងាយគួរសម
"បេីឯងហ៊ានប៉ះពាល់ពួកគេបន្តិច​ យេីងមិនលេីកលែងអោយឯងជាដាច់ខាត"ជុងគុកនិយាយទាំងភ្នែកក្រហម​ ដៃក្តាប់ចង្កូតឡានយ៉ាងណែន​ បន្ថែមល្បឿនអោយឆាប់ដល់
នាយមិនមែនមកម្នាក់ឯងទេ​ គឺមានយុនហ្គី​ ហ៊ូសុងនិងកូនចៅរបស់យុនហ្គីជាច្រេីនជិះឡានតាមពីក្រោយប៉ុន្តែឡានសុតតែម៉ាកខុសគ្នាប្រហែល15គ្រឿង​ ព្រោះបំភាន់ភ្នែកពូកវាអោយស្មានតែជាអ្នកដំណេរធម្មតា
​     ងឹត
សម្លេងចាប់ហ្វ្រាំងឡានបានបញ្ឈប់នៅពីមុខឃ្លាំងចាស់មួយ​ ជុងគុកយួរកាបូបខ្មៅពោរពេញដោយលុយដេីរចូលទៅ
​ "ឯណាចៅហ្វាយឯង"ដេីរមកដល់ឃេីញថាមានកូនចៅចំនួន3នាក់នៅចាំមុខទ្វាចូល​
"មកតាមមក"អាម្នាក់នោះស្រដីឡេីងរួចដេីរចូលទៅខាងក្នុង
ជុងគុកឃេីញហេីយប្រញាប់ដេីរទៅតាម
"សួស្តីក្មួយប្រុស"មកដល់ខាងក្នុងក៏បានឃេីញលោកហ៊ុនកាងកំពុងអង្គុយលេីកៅអីជក់បារីតមកកាន់គេ
"ឯណាមនុស្សរបស់យេីង"ជុងគុក
"ប្រញប់ម្លេះមិនទាន់បាននិយាយគ្នាផង"លោកហ៊ុនកាងហាក់អូសបន្លាយពេលជាខ្លាំងធ្វេីអោយកំហឹងរបស់នាយក្រាស់ចាប់ផ្តេី​មកេីនឡេីង
"កុំព្រូសអត់បានការ"ជុងគុក
"ហឹស...ឯណារបស់យេីង"លោកហ៊ុនកាងបោះកន្ទុយបាីជាន់ញិចនិងជេីងរួចងេីបឈរដេីរមកជិតនាយក្រាស់
​  ព្រូស
"យកទៅហេីយលែងមនុស្សរបស់យេីង"ជុងគុកបោះកាតាបលុយនោះនៅពីមុខជេីងបស់គាត់
លោកហ៊ុនកាងលេីកវាយកមកមេីលឃេីញថាលុយសុទ្ធពិតៗ
"ទៅយកពួកវាមក"លោកហ៊ុនកាងស្រដីបញ្ជាទៅគីហ៊ុន​
គ្រាន់តែឮបញ្ជាភ្លាមក៏ប្រញាប់ដេីរទៅភ្លាម
​  ក្រាក
"អួយ....លោកនាំយេីងទៅណា"ថេយ៉ុងគេងសុខៗក៏ត្រូវមនុស្សមកពីណាមិនដឹងចាប់អោយងេីបឈរភ្លាមៗ
"កុំនិយាយច្រេីន​...ឯងពរអាក្មេងនោះមក"គីហ៊ុមបញ្ជាទៅកូនចៅម្នាក់រួចពរអូសនាយតូចចេញទៅ
"ជុងគុក\Daddy"ពួកគេនិយាយឡេីងព្រមគ្នាទាំងទឹកមុខហាក់សប្បាយរីករាយ
"ជុងវ៉ុន...ថេយ៉ុង"ជុងគុកហៅគេទាំងខ្លោចចិត្តព្រោះមនុស្សទាំងពីរដែលខ្លួនកំពុងស្រឡាញ់ត្រូវគេអូសមកភ្ជុងកាំភ្លេីងព្រមគ្នា
"របស់បានហេីយលែងពួកគេមក"ជុងគុកក៏ងាកមកស្រដីជាមួយហ៊ុនកាងវិញ
"ជុជុជុ..កុំប្រញាប់ពេកអី..ឆាប់រេីសមេីលទៅថាកមួយណា"ហ៊ុនកាង
"ឯងបានន័យថាម៉េច"ជុងគុកចាប់ផ្តេីមក្តៅឆេវពេលឮបែបនេះ
"ដូចដែលឮ..ឯងរេីសបានតែម្នាក់ប៉ុណ្ណោះ"ហ៊ុនកាងហាក់មានប្រៀបជាខ្លាំងនៅពេលនេះ
"អាចង្រែយ៍...ឯងលេងល្បិចហេហ"ជុងគុកសឹងតែហក់ទៅសម្លាប់គេភ្លាមៗទេ​ តែត្រូវទប់អារម្មណ៍​ ព្រោះគ្រាន់តែនាយកញ្ជ្រោលតែបន្តិចកាំភ្លេីងគ្នាវាភ្ជុងពេញនឹងទៅហេីយ
"រេីសទៅ"លោកហ៊ុនកាងស្រដីទាំងទឹកមុខញញឹមឌឺគេ
ជុងគកមនដឹងនិយាយបែបណាទេពេលនេះ​ នាយពិបាកសម្រេចចិត្តណាស់​ បេីជួយថេយ៉ុងចុះកូនប្រុសតែម្នាក់របស់នាយនោះ​ តែបេីជួយកូនប្រុសហេីយទម្រាំតែមកជួយថេយ៉ុងបានវិញ​ មិនដឹងគេក្លាយជាបែបណាទេ
"ជុងគុកយកជុងវ៉ុនទៅសិនទៅ...គេ...គេឃ្លានហេីយ"ទោះជាដឹងថាវាពិបាកសម្រេចចិត្តតែថេយ៉ុងនៅតែអោយគេរេីសជុងវ៉ុន​ ព្រោះគេអាណិតក្មេងដែលមិនដឹងអីណាស់
"ថេយ៍...ប...បងមិនអាចធ្វេីបានទេ"ជុងគុក
"យកជុងវ៉ុនទៅៗ..អូ...អូនមិនអីទេ"ថេយ៉ុងនិយាយទាំងស្រក់ទឹកភ្នែកចេញមក​ ប្រហែលជាជីវិតគេត្រូវអស់ប៉ុណ្ណឹងហេីយ
"មិនចាំបាច់ចូលតួទេ​ ព្រោះយេីងវាខ្ពេីម"លោកហ៊ុនកាងដែលឈរមេីលជាយូរនោះក៏និយាយឡេីង
"ហេតុអីមិនមកសងសឹកនឹងយេីង..យកមនុស្សដែលមិនពាក់ពាន់មកធ្វេីអី"ជុងគុកស្រែកទៅលោកហ៊ុនកាងទាំងដៃក្តាប់ណែន​ ចំណែកកែវភ្នែកពោរពេញទៅដោយកំហឹង
"យេីងមិនចង់ទេ​ តែឯងជាអ្នកបង្ខំយេីង..ព្រោះតែឯងទេីបយេីងត្រូវប៉ូលីសដេញចាប់ដូចឆ្កែដូចឆ្មាបែបនេះ...រត់ទៅណាក៏មិនរួចក្រៅពីការលាក់ពួន...ចេញក្រៅប្រទេសក៏មិនកេីតតេីវាសាកសមដែលទេ"លោកហ៊ុនកាង
"វាក៏មកពីឯងតាមព្យាបាទយេីងហេហ"ជុងគុក
"កុំនិយាយតវ៉ាច្រេីន..រេីសទៅបេីមិនចង់អោយយេីងបាញ់លលាដ៍ក្បាលរបស់ពួកវា"ហ៊ុនកាង
"អោយ...អោយជុងវ៉ុនមក"ជុងគុកនិយាយទាំងឈឺដេី​មទ្រូងពេញទំហឹងតែម្តង​ ពេលក្រេលកឃេីញនាយតូចហូរទឹកភ្នែកអោនមុខចុះ
"ប្រលែងវាទៅ"ហ៊ុនកាង
អាម្នាក់ដៃចាប់ជុងវ៉ុននោះក៏ស្រាយចំណងអោយជុងវ៉ុនរត់ទៅរកជុងគុក
"Daddy"អាល្អិតគ្រា់តែគេលែងភ្លាមរត់មកអោបប៉ាបស់គេតែ​ម្តង
"អស់អីហេីយកូន"ជុងគុកក៏លេីកជុងវ៉ុនមកពរទាំងអង្អែលខ្នងគេ​ ទាំងស្លឹងមេីលទៅនាយតូច
"មនុស្សម្នាក់ទៀតរបស់ឯងយេីងសុំហេីយណា"លោកហ៊នកាងក៏ដេីរទៅជិតនាយតូចរួចនិយាយទាំងទឹកមុខឌឺនាយក្រាស់
"កុំគិតអោយសោះ"ជុងគុកស្រែកគំហកទាំងសម្លក់ទៅ
"យេីងមិនគិតទេតែយេីងនឹងធ្វេី"លោកហ៊ុនកាងនិយាយទាំងរកអោនទៅថេីបហេីយតែ....
"ឯងសាកប៉ះប្អូនថ្លៃយេីងរកមេីលទៅ"យុនហ្គីដេីរមកជាមួយកូនចៅមួយក្រុមទាំងមានកាំភ្លេីងគ្រប់ដៃ
"ឯង...ឯងចូលមកយ៉ាងម៉េច...អាជុងគុកឯងហ៊ានលេងល្បិចផងហេហ"ហ៊ុនកាងរហ័សងាកទៅមេីលទាំងខឹងពេលត្រូវគេលេងល្បិចដាក់វិញ
"ឯងលេងបានហេតុអីយេីងលេងវិញមិនបាន"ជុងគកហុចអាល្អិតអោយទៅហ៊ូសុងដេីម្បីយកទៅក្នុងឡានរួចដកកាំភ្លេីងមកតម្រង់ទៅពួកគេវិញ
"ហឹស...លេងទៅបេីខ្លាំង​ មនុស្សរបស់ឯងក៏ងាប់ដូចគ្នា"ហ៊ុនកាងនិយាយទាំងសេីច​ រួចទាញនាយតូចមកភ្ជុងកាំភ្លេីងនឹងក្បាល
ថេយ៉ុងបានត្រឹមយំទាំងញ័រខ្លួនតត្រឹតហេីយព្រោះមិនដែលជួបរឿងបែបនេះនោះទេ
"លែងគេភ្លាមទៅ​ គេមិនដឹងអីទេ"ជុងគុកប្រឹងតាំងអារម្មណ៍​ ប៉ុន្តែបេះដូងស្ទេីរតែខ្ទិចហេីយពេញមនុស្សដែលខ្លួនស្រឡាញ់ស្ថិតក្មុងស្ថានការបែបនេះ
"ហឹស...គិតថាងាយពេកទេដឹង"ហ៊ុនកាង
"ចៅហ្វាយៗៗ​ កូនចៅយេីងត្រូវពួកវាបាញ់ងាប់អស់ហេីយ​ ធ្វេីយ៉ាងម៉ចចៅហ្វាយ"កូនចៅម្នាក់រត់មកទាំងត្រហេបត្រហប
"ហេតុអីក៏បែបនេះ"លោកហ៊ុនកាងងាកមកសួរទាំងចាប់ផ្តេីមភ៏យ​ កូនចៅគាត់បានដាក់អោយយាមចាំនៅខាងក្រៅដល់ឮបែបនេះគាត់ចាប់ផ្តេីមស្លន់
​ ដោយឃេីញលោកហ៊ុនកាងភ្លេចខ្លួនថេយ៉ុងក៏ខាំដៃគាត់រួចរត់ទៅយ៉ាងលឿន
"អួយ​..អាក្មេងចង្រៃយ៍ឯង..ផាំងៗ"លោកហ៊ុនកាងស្រែកទាំងក្តៅក្រហាយរួចក៏លេីកកាំភ្លេីងតម្រង់បាញ់ទៅនាយតូចដែលរត់ទៅរនាយតូច​ ចំកណ្តាលខ្នងពីរគ្រាប់ព្រមគ្នា
"អ្ហឹក...."ថេយ៉ុងរត់ជិតមកដល់ជុងគុកត្រូវទន់ជង្គង់ដួលព្រូស
"ថេយ៍...ថេយ៉ុង"ជុងគុករហ័សរត់មកត្រងកងបីនាយតូច
"ជុ...ជុងគុក"ថេយ៉ុងនិយាយទាំងមិនចង់រួច
"ឯបងសុំទោស...ឯង."ជុងគុកនិយាយជាមួយនាយតូចបន្តិចរួចងេីបមុខឡេីងសម្លក់ទៅលោកហ៊ុនកាងទាំងកែវភ្នែកចាប់ចេញសសៃពេញរង្វង់ភ្នែក
"ផាំងៗៗៗ"4គ្រាប់ផ្ទួនគ្នាដោយដៃជុងគុកហោះទៅត្រូវលោកហ៊ុនកាងពេញទំហឹងធ្វេីអោយដួលព្រូស
​   ផាំងៗៗៗៗ
កូនចៅទាំងប៉ុន្មានត្រូវកូមចៅយុនហ្គីបាញ់ចោលទាំងអស់
"ថេយ៍..ថេយ៉ុងបងសុំទោសកុំកេីតអីណា...ហឹក"ជុងគុកលេីកដៃទៅក្រសោបមុខនាយតូច​ និយាយទាំងចេញទឹកភ្នែក
"ប...បងមិន...មិនខុសទេ...កុំយំអី"ថេយ៉ុងប្រឹងលេីកដៃមកប៉ះផ្ទៃមុខនាយ្រាស់ទាំងញ័រតតាត់​ ខំនិយាយទាំងដែលឈាមចាប់ផ្តេីមជ្រាបចេញមកតាមខ្នង
"កុំទាន់និយាយអី​ ឆាប់យកថេយ៉ុងទៅពេទ្យសិនទៅ"យុនហ្គី
"អឹប...អូនកុំកេីតអីណា​ បងនាំអូនទៅពេទ្យ"ជុងគុករហ័សលេីកត្រកងបីនាយតូចឡេីង​ ទាំងទឹកភ្នែកហូរសស្រាក់ពេញថ្ពាល់​ នេះជាលេីកទី1ហេីយដែលនាយយំ​ យុះព្រោះមនុស្សដែលមាយស្រឡាញ់
​  ក្នុងឡាម
ល្បឿនឡានបេីកដោយយុនហ្គីបេីកយ៉ាងលឿនសម្តៅទៅមន្ទីរពេទ្យ​ គេមិមអោយជុងគុកបេីកទេ​ ព្រោះអារម្មណ៍មិននឹងនរ
"អូនកុំកេីតអីអោយសោះថេយ៉ុង...បងសុំទោស"ជុងគកនៅតែបន្តនិយាយដដែលៗជាច្រេីនលេីកទាំងបន្ទោសខ្លួនឯងមិនឈប់
"បង...បងមិនខុសទេ...អូនប្រាប់ហេីយ"ថេយ៉ុងខំប្រឹងនិយាយទាំងភ្នែកចេះរកតែចង់បិទ​ ចំណែកក្នុងខ្លួនហាក់ស្រាលខ្ញេីក
"អត់ទេ...បងសុំទោស..ហឹក.."ជុងគុក
"ជុង..អូនងងុយគេងណាស់"ថេយ៉ុង
"អត់ទេ..បងមិនអោយអូនគេងទេ..ហឹក...ត្រូវនិយាយជាមួយបងណា​..បេីអូនគេងបងខឹងអូនហេីយ"ជុងគុកនិយាយទាំងដង្ហក់
"អូនសុំ...សុំគេងតែបន្តិចទេ"ថេយ៉ុងនិយាយតែប៉ុណ្ណឹង​ ក៏បិទភ្នែកទៅបាត់
"ថេយ៍...ថេយ៉ុងអូនកុំគេងបែបនេះ...ថេយ៉ុង"ជុងគុកប្រឹងអង្រួនសមាគេតែដូចគ្មានកម្រេីកសោះ
​  ងឹត
គ្រាន់តែឡាមឈប់ភ្លាមជុងគុករហ័សបីនាយតូចចេញមក​
គ្រូពេទ្យប្រញាប់រត់ចាត់ចែងយកគ្រែមកដាក់អ្នកជំងឺ
ចំណែកយុនហ្គីទៅចាត់ការរឿងអោយរៀបរយ
"លោកមិនអាចចូលបានទេ"គ្រូទេទ្យម្នាក់រហ័សឃាត់ជុងគុកដែលបម្រុងរត់ចូលតាមបន្ទប់ICU
"អូនកុំកេីតអីអោយសោះណាថេយ៍...បេីមិនអញ្ចឹងបងនឹងស្អប់ខ្លួនឯងហេីយ"ជុងគុកសម្រូតខ្លួននឹងជញ្ជាំង​ យក្បាលខ្ទប់មុខនឹងជង្គង់បង្ហូរទឹកភ្នែកចេញ​មកឥតឈប់
"បងសុំទោស...បងសុំទោសពិតមែន"ជុងគុកទន្ទេញពាក្យដដែល​ សម្លឹងមេីលទៅដៃនិងអាវរបស់ខ្លួនពោរពេញទៅដោយឈាមរបស់ថេយ៉ុង
"ចៅហ្វាយងេីបសិនមក"ហ៊ូសុងដែលទេីបមកដល់រហ័សគ្រាជុងគុកអោយអង្គុយលេីកៅអី
"ជុងវ៉ុនយ៉ាងម៉េចហេីយ"ជុងគុកជូតទឹកភ្នែកចេញសួរទៅជំនិត
"ខ្ញុំយកអោយអ្នកស្រីមេីលហេីយ​ ចៅហ្វាយកុំបារម្ភពេកអី​ អ្នកប្រុសថេយ៉ុងនឹងមិនអីទេ"ហ៊ូសុងមេីលក៏ដឹងថាចៅហ្វាយនាយពិបាកចិត្តយ៉ាងណា​ គេតាមបម្រេីនាយមកយូរហេីយ​ គេដឹងច្បាស់ថាចរឹករបស់នាយយ៉ាងម៉េច​ ហេីយនេះក៏លេីកទី1ដែល​ ដែរឃេីញនាយយំ​ យំព្រោះសេចក្តីស្រឡាញ់របស់នាយ
​    ក្រាក
គ្រាន់តែឮសម្លេងបេីកទ្វាភ្លាមនាយក្រាស់ស្ទុះសឹងបាក់ក​ ងេីបទៅសួរ
"អ្នកគ្រូពេទ្យគេយ៉ាងម៉េចហេីយ"ជុងគុក
"គឺថាលោក...អ្នកជំងីត្រូវការឈាមប្រភេទA​ តែមន្ទីពេទ្យអស់ហេីយ​ ទម្រាំតែយកពីមន្ទីរពេទ្យផ្សេងមក......."គ្រូពេទ្យស្រីម្នាក់រហ័សរៀបរាប់តែត្រូវហ៊ូសុងនិយាយកាត់
"យកឈាមខ្ញុំទៅ​ ខ្ញុំឈាមប្រភេទA"ហ៊ូសុង
"សូមលោកមកតាមខ្ញុំ"គ្រូពេទ្យក័នាំចូលទៅជាមួយបាត់
"ប៉ា..ជួយកូនប្រសារប៉ាផង...ជួយគេអោយរួចផុតគ្រោះថ្នាក់មួយនេះផង"ជុងគុកមិនដឹងត្រូវធ្វេីអ្វីបន្ត​ មានតែបន់ស្រន់អោយមនុស្សដែលខ្លួនស្រឡាញ់រួចផុតពីគ្រោះធំមួយនេះ
​  20នាទីក្រោយ
​  ក្រាក
ហ៊ូសុងបេីកទ្វាចេញមកវិញទាំងវិលមុខ​ មុខស្លេកបុឹម
"យ៉ាងម៉េចហេីយ​? ឯងមិនអីទេមែនទេ"ជុងគុកក៏ងេីបមកសួរ
"ខ្ញុំអត់ទីទេ​ ចៅហ្វាយ"ហ៊ូសុងនិយាយទាំងកុហក​  ព្រោះទឹកមុខនាយដូចមនុស្សខ្វះឈាមចឹង
"ទៅសម្រាកទៅ​ មុខឯងស្លេកណាស់"ជុងគុក
"បាទ"ហ៊ូសុងនិយាយរួចដេីរចេញទៅបាត់
ពីមួយនាទីទៅមួយនាទី​ ជុងគុកដេីរទៅដេីរមកមិនឈប់​ ចិត្តវិញអន្ទះសារចង់ស្លាប់ទៅហេីយ
​    ក្រាក
"ថេយ៍"ជុងគុកឮសម្លេងបេីកទ្វាងាកទៅមេីលឃេីញគ្រូពេទយរុញនាយតូចទៅណាមិនដឹង​ ក៏ចង់ទៅតាមតែ
"ឈប់សិនលោកចន​ ឈប់បារម្ភទៅ​ គេផ្លាស់ទៅបន្ទប់VIPជូនទេ"Doctorនិយាយចប់ដូចដក់បន្លាទ្រូងចេញចឹង
"គេអសលអីហេីយមែនទេ"ជុងគុក
"គេអស់អីហេីយ​ សំណាងណាស់ដែលុំិនត្រូវចំណុចសំខាន់​ ខ្ញុំបានវះគ្រាប់ចេញរួចហេីយ​ លោកជួយមេីលថែគេកុំអោយគេងធម្មតាអីព្រោះវាប៉ះត្រូវរបួស​ បេីកអាចអោយគេងផ្កាប់រឺគេងបែរចំហៀងសិនទៅ​ "Doctor
"ចុះគេដឹងខ្លួនពេលណា"ជុងគុក
"ប្រហែលជាថ្ងៃស្អែកគេដឹងខ្លួនហេីយ"Doctor
"អ្ហឹម"ជុងគុកក្រហឹមដេីមកបន្តិចរួចប្រញាប់ទៅរកសំណប់ចិត្តនាយ
ពេលនេះនាយសប្បាយចិត្តសឹងស្លាប់ទៅហេីយ​ ដែលសំណព្វចិត្តនាយមិនកេីតអី



ជួយVoteផងណា💙🙏🏻

My CEO Daddy  [END]Where stories live. Discover now