Part 25

2.9K 141 2
                                    

"សួ....ស្តី"ថេយ៉ុងឃេីញក្រសែភ្នែកគេហេីយរាងរអាបន្តិច​ រួចតបទាំងត្រដិត
"មានអ្វីអោយបងជួយទេ"
"អត់ទេ"ថេយ៉ុង
"មានសង្សារឫនៅ"ប្រុសម្នាក់នោះសួរទាំងយកដៃរកទៅច្បិចចង្ការនាយតូចតែគេរហ័សថយក្រោយដេីម្បីកុំអោយគេប៉ះ
"គ្មានសង្សារទេ​ តែមានប្តីហេីយយ៉ាងម៉េច"សម្លេងមាំបន្លឺឡេីងនៅពីរក្រោយខ្នងនាយតូចធ្វីអោយគេរហ័សងាកមកមេីល​ និងភ្ញាក់ផ្អេីលនឹងសម្តីគេជាខ្លាំង
នាក្រាស់សម្លឹងមុខនាយតូចបន្តិចរួចទាញគេមកអោបចង្កេះ
"គឺសុំទោស...លោកចនខ្ញុំមិនដឹង​ ខ្ញុំទៅសិនហេីយ"ប្រុសម្នាក់នោះគ្រាន់តែឃេីញនាយក្រាស់ភ្លាមរហ៍សដេីរចេញទៅ
"ចុះមករកស្អី"នាយក្រាស់ប្រលែងដៃចេញពីចង្កេះនាយតូចនាយតូច​ សួរគេទាំងមុខមាំខឹងនឹងនាយតូចដែលចុះមកមិនចេះមេីលខ្លួនឯងស្លៀកពាក់យ៉ាងម៉េច​ នេះបេីនយមិនចុះមកតាមមិនដឹងយ៉ាងម៉េចទេ
"គឺឃ្លាន​ ក....ក៏ចុះមករកអីញុំា"ថេយ៉ុងរាងរអានឹងទឹកមុខរបស់គេក៏និយាយទាក់ៗដូចភ៏យចឹង
"លោកបានហេីយ"បុក្គលិកដាក់ថាសនៅលេីកន្លែងគិតលុយ​ នាយតូចក៏ហុខលុយអោយគេ
"មេីលស្អី"ចំណែកនាយក្រាស់វិញកំពុងតែសម្លក់ពួកប្រុសដែលមេីលមកនាយតូចនោះ
"អួយ"ថេយ៉ុងលេីកថាសមកកាន់តែ​ត្រូវនាយក្រាស់ដណ្តេីរមកកាន់​ ហេីយដាក់ដៃម្ខាងទៀតអោបចង្កេះនាយតូចដេីរទៅរកប្រអប់យន្ត
ថេយ៉ុងមិនហ៊ានមាត់​ ព្រោះឃេីញទឹកមុខនាយមិនល្អរហូតមកដល់បន្ទប់
នាយក្រាស់ប្រលែងដៃចេញរួចកាន់ថាសចូលបន្ទប់បាត់​ នាយតូចរហ័សប្រញាប់ទៅពីក្រោយ
​  ក្រឹប
នាយតូចបុទទ្វារួចដេីរចូមកត្រូវភ្ញាក់នឹងនាយម្លោះដែលអង្គុយគងទាក់ខ្លាសម្លឹងមកគេ
"អួយ...."ថេយ៉ុងសេីចញឹមៗដាក់គេទាំងមិនសម​ ទេីបដាក់ខ្លួនអង្គុយទល់មុខនាយ
"ហេតុអីចុះទៅ"ជុងគុកសួរទាំងមុខមាំទៅនាយតូច
"គឺទៅរកអីញុំា"ថេយ៉ុងមិនដឹងជាយ៉ាងម៉េចបែរជាខ្លាចគេទៅវិញ
"ចុះទៅមានមេីលខ្លួនឯងទេ​ ាស្លៀកពាក់យ៉ាងម៉េច​ ពាក់អាវបញ្ចេញអាក្រមសខ្ចីនោះ​ អោយអាពួកនោះវាមេីលសឹងតែស្រក់ទឹកមាត់ហេីយ​ នៅនិយាយជាមួយអាមួយនោះទៀត​ បេីយេីងទៅមិនទាន់វាយ៉ាងម៉េច​ ហេីយបេីឃ្លានម៉េចមិនប្រាប់យេីង​ យេីងមិនមែនទុកអោយឯងដាច់ពោះស្លាប់ទេ​ "ជុងគុកតម្លេីងសម្លេងសុតយកៗតែម្តង​ ធ្វេីអោយនាយតូចឆ្ងល់ពេលខួរក្បាលតេីគេកេីតអី​ ហេីយក៏រាងអន់ចិត្តនឹងនាយដែរ​ ដែលមកតម្លេីងសម្លេដាក់គេនោះ​ ធ្វេីអោយគេពេបមាត់បន្តិច
"កុំមកពេបមាត់"ជុងគុក
".............."ថេយ៉ុង
"ម៉េចមិននិយាយ"ជុងគុក
"មិមដឹងនិយាយអី"ថេយ៉ុង
"ហ្វូរ"ជុងគុកលេីកដៃមកញីមុខងេីយក្បាលដាក់ទៅលេីសាឡិង​ រួចដកដង្ហេីមមួយឃូរចោល​ ហេីយងេីបមុខមកនាយតូចវិញ
"មកនេះ"ជុងគុកឃេីញនាយតូចអង្គុយអោនមុខចុះក៏ហៅគេ​ តែគេនៅដដែល
"ប្រាប់អោយមកនេះ"ជុងគុកតម្លេីងសម្លេងបន្តិចទេីបនាយតូចងេីបឈរដេីរទៅរកគេ
​"អូស"ថេយ៉ុងភ្ញាក់ក្រញងពេនាយអាញអោយអង្គុយលេីភ្លៅមាំ​ រួចដាក់ដៃអបចង្កេះនាយតូច
"ញុំាទៅ"ជុងគុកទម្លាក់សម្លេងចុះ​ រួចទាញថសមកដាក់ពីមុខនាយតូច
"តែលោក......."ថេយ៉ុង
"អោយលឿន"ជុងគុកនិយាយម្តងទៀត​ ទេីបនាយតូចរហ័សញុំា​ ដោយអង្គុយលេីភ្លៅនាយក្រាស់​ ដែលអោយចង្កេះគេជាប់នោះ​ ធ្វេីអោយនាយតូចស្ទេីរតែរឹងខ្លួនហេីយ
មុននេះប្រច័ណ្ឌខ្លាំងពេកធ្វេីអោយគេច្រឡំសម្តីធំដាក់នាយតូចទៅហេីយ
"ឆ្អែតហេីយ? "ឃេីញថេយ៉ុងលេីកទឹកមកផឹកក៏សួរឡេីង
"អ្ហឹម"ថេយ៉ុងក្រហឹមងក់ក្បាល
"ចឹងទៅគេង...អឹប"ជុងគុកក៏លេីកបីនាយតូចឡេីងធ្វេីអោយនាយតូចភ្ញាក់រហ័សលេីកដៃអោបក៏នាយព្រោះខ្លាចធ្លាក់
"ខ្ញុំដេីរបាន"ថេយ៉ុង
"មិនបាច់"ជុងគុកក៏បីគេងមកដល់បន្ទប់រួចដាក់គេលេីគ្រែ
"លោកគេងតែឯងទៅខ្ញុំគេងជាមួយជុងវ៉ុន"ថេយ៉ុងឃេីញថាគ្រែមិនសូវធំក៏រហ័សងេីបទៅលេីគ្រែបស់ជុងវុនវិញ​ ព្រះខ្លាចនាយក្រាស់គេងមិនកេីត
"ប្រាកដ? "ជុងគុក
"អឹម"ថេយ៉ុង
ជុងគុកមិនមាត់តែក៏ដេីរទៅជិតនាយតូច
"តែយេីងចង់គេងជាមួយឯង....សឹត"ជុងគុកអោនមកខ្សឹបនាយតូចថែមទាំងថេីបសៀតផ្កាគេមួយខ្សឹតទៀតផង​ ធ្វេីអោយនាយតូចនេះភាំងស្រដីមិនចេញ​ ហាក់គាំងយកតែម្តង
"យ៉ាងម៉េច"ជុងគុកសួរគេម្តងទៀតតែមិនឃេីញគេនិយាយអ្វីសោះគឺស្ងៀមតែម្តង
"អឹប....អាយយ"ថេយ៉ុងភ្ញាក់ភ្លាមៗពេលនាយលេីកបីគេម្តងទៀត
"ស្ងាត់ប្រយ័ត្នភ្ញាក់ជុងវ៉ុន"ជុងគុកក៏បីគេដេីរទៅគ្រែមួយទៀត​  ដាក់គេលេីអោយពូក
"អត់ទេ​ ខ្ញុំដេកជាមួយជុងវ៉ុន"ថេយ៉ុងរកងេីបទៅវិញតែនាយក្រាស់ឃាំងជាប់
"សុំអោបមួយយប់ទុកជាការនាំដេីរលេង"ជុងគុកនិយាយទំាងញញឹមតិចៗ
"អត់"ថេយ៉ុងតបវិញធ្វេីអោយនាយក្រាស់មុខលែងសម
"អត់​ ក៏យកដែរ"ជុងគុកលេីកអោយនាយតូចគេងអោយស្រួលរួចទាញបែរមកខ្លួនអោបនាយតូចជាប់
"នែ៎លោកលែងភ្លាម"ថេយ៉ុងប្រឹងរេីតែមិនឈ្នះកម្លាំងមនុស្សឌាំងដែលអោបគេសឹងតែចូលទៅខ្លួននាយបាត់ហេីយ
"អត់ទេ​ គេងទៅ"ជុងគុក
"ចន​ ជុងគុក"ថេយ៉ុងហៅនាយទាំងសម្តីគ្រឹតខ្នាញ់
"សឹត....គេង"ជុងគុកខ្នាញ់ពេកក៏ថេីបសក់គេមួយខ្សឹតរួចបន្តអោននាយតូចដដែល
"ក៏បាន​ តែបន្ធូរដៃបន្តិចទៅខ្ញុំថប់ដង្ហេីម"ថេយ៉ុងរេីអស់ចិត្តក៏ប្រាប់នាយ
ជុងគុកក៏បន្ថយបន្តិចថែមទាំងជ្របមុខនឹងកញ្ចឹងកនាយតូច​ ដេីម្បីស្រូបក្លិនកូនកម្លោះគេ
ថេយ៉ុងប្រឹងបិទភ្នែកសង្ងំគេង​ មានអារម្មណ៍ថាកក់ក្តៅណាស់ពេលបែបនេះ
​      ព្រឹកឡេីង
ពន្លឺព្រះអាទិត្យចាប់ផ្តេីមបំភ្លឺឡេីងម្តងបន្តិច​ ធ្វេីអោយមេឃស្រស់ស្អាត​ ប្រៀបដូចជាពណ៍ទឹកមាស​ ធ្វេីអោយអ្នកដែលគេងនេះក៏រងារកភួយអោប​ ប៉ុន្តែពីរនាក់នេះវិញបែរជាគេងអោបគ្នាស្ទេីរតែក្លាយជាខ្លួនតែមួយទៅហេីយ
"ហឹម"ជុងគុកក្រឹហមដេីមកបន្តិចរួចក៏បេីកភ្នែកឡេីង​ ធ្វេីអោយស្រស់ស្រាយតែម្តងដែលឃេីញកូនស្វាតូចអោបគេជាប់តែម្តង
"សឹត"ដោយសារតែខ្នាញ់ពេកគេក៏អោនថេីបមួយខ្សឹត​ ធ្វេីអោយនាយតូចមានអារម្មណ៍ថាមានអ្នកមករំខានក៏បម្រះបន្តិច
"ងេីបថេយ៉ុង"ជុងគុកស្រដីទៅកាន់នាយតូចតិចៗ
"ហឹម? ភ្លឺហេីយហេហ"ថេយ៉ុងលេីកដៃញីភ្នែកទាំងមុខមត់គួរអោយស្រឡាញ់
"ម៉ោង5ព្រឹកហេីយ"ជុងគុក
"ហេីយលោកដាស់រកអី"ថេយ៉ុងឮហេីយបិទភ្នែកគេងអោបនាយក្រាស់បន្ត​ ទាំងមិនដឹងពីកាយវិការរបស់ខ្លួន
"ទៅមេីលព្រះអាទិត្យរះ"ជុងគុកក៏អោនខ្សឹបទៅគេ​ ធ្វេីអោយនាយតូចឮហេីយបេីកភ្នែកស្វាងចេស
"អ្ហឹម"ជុងគុក
"ឆាប់ទៅ"ថេយ៉ុងងេីបអង្គុយយ៉ាងលឿន
"ទៅលុបមុខសិនទៅ"ជុងគុក
ថេយ៉ុងរហ័សរត់ចូលទៅយ៉ាងលឿនធ្វេីអោយនាយក្រាស់សេីចនឹងកាយវិការរបស់គេ
​ បន្តិចក្រោយមកក៏រៀបចុះរួចរាល់​ តែពាក់ខោអាវគេងយប់ដដែលព្រោះអត់ទាន់ទិញ
"លោកចុះជុងវ៉ុន"ថេយ៉ុង
"អោយគេគេងសិនទៅ​ ចាំមកវិញចាំដាស់"ជុងគុក
"ចឹងតោះ"និយាយរួចក៏នាំគ្នាចុះទៅខាងក្រោម​ ដេីរសម្តៅទៅមាត់សមុទ្រព្រោះនៅទល់មុខសណ្ឋាគារដែលពួកគេគេងស្រាប់​ គ្រាន់តែឆ្លងផ្លូវដល់តែម្ទង
"ស្អាតណាស់"ថេយ៉ុងត្រដាងដៃស្រូបយកខ្យល់អាកាសពេលព្រឹកព្រលឹម​ បូករួមជាមួយព្រះអាទិត្យទេូបតែរះបានពាក់កណ្តាលចាំផ្ទៃកណ្តាលនៃសមុទ្រល្វឹងល្វេី​ បញ្ចេញពណ៍មានពេញលាយពណ៍ទឹកសមុទ្រពេញផ្ទៃមេឃទៀតរឹតតែធ្វេីអោយស្រស់ស្រាយ​ បាត់អស់ទុកកង្វល់
​   ក្រឹប
មិនអោយរំលងចោលនាយក្រាស់ក៏យកកាមេរ៉ាដែលពាក់នឹងកមកថតនាយតូចដែលមិនដឹងខ្លួននោះ
"យ៉ាងម៉េចដែរ"ជុងគុកដេីរមកសួរគេ
"គឺស្រស់ស្រាយ​ អរគុណលោកណាស់"ថេយ៉ុងងាមកញញឹមដាក់គេ
"មានតែប៉ុណ្ណឹងទេហេហ"ជុងគុក
"ចុះចង់បានអ្វី"ថេយ៉ុង
"នេះ"ជុងគុកអោនមកជិតមុខនាយតូចថួចបំប៉ោងថ្ពាល់លេីកដៃចង្អុលបង្ហាញនាយតូច
"ឆ្កួត"ថេយ៉ុងអៀនរួចដេីរចេញទៅ
នាយក្រាស់រហ័សដេីរទៅតាម
"វាស្អាតខ្លាំងណាស់"ថេយ៉ុងបណ្តេីរនាយក្រាស់តាមច្រាំងសមុទ្រសម្លឹងមេីលទៅសមុទ្រល្វិងល្វេីយនោះ
"មែនហេីយ​ ស្អាតដូចមនុស្សម្នាក់អញ្ចឹង"ជុងគុក៏ស្រដីឡេីងធ្វេីអោយគឹឆ្ងល់
"នរណាទៅដែលបានលោកសសេីរ​ អស្ចារ្យពេកហេីយ"ថេយ៉ុងមានអារម្មណ៍តូចចិត្តយ៉ាងម៉េចមិនដឹងតែក៏និយាយបន្លប់អារម្មណ៍នេះ
"មែនហេីយគេអស្ចារ្យ​ណាស់​ ស្អាត​ ឆ្លាត​ ចិត្តល្អបរិសុទ្ថ​ ស្មោះត្រង់​ ធ្វេីអោយយេីងស្រឡាញ់គេបាត់ទៅហេីយ"ជុងគុកនិយាយទាំងសម្លឹងមេីលមុខនាយតូច​ ចំណែកនាយតូចដែលមិនដឹងរឿងនោះគឺកាន់តែមានអារម្មណ៍តូចចិត្ត
Taehyung pov: នេះជាអារម្មណ៍អ្វី​ ហេតុអីចាំបាច់អន់ចិត្តជាមួយពាក្យសម្តីទាំងនេះ​ គេសសេីរជារឿងរបស់គេតេី​ មានពាក់ពាន់អីនឹងខ្ញុំ​ គេស្រឡាញ់អ្នកផ្សេងក៏ជារឿងបស់គេ​ ហេតុអីចាំបាច់អន់ចិត្ត​ ឫនេះជាអារម្មណ៍ស្នេហាម្តងទៀត​ ដែលមានចំពោះគេ​ ខ្ញុំស្រឡាញ់គេហេហ?
End
ថេយ៉ុងដេីរគិតបណ្តេីរទាំងមិនយល់ពីអារម្មណ៍ខ្លួនឯង
"ចុះហេតុអីមិនសុំស្រឡាញ់គេទៅ​ លោកសង្ហារយ៉ាងនេះគេប្រាកដជាព្រមហេីយ"ថេយ៉ុងបន្តនិយាយទាំងមនហ៊ានងាកមេីលមុខនាយ
"ក៏គិតដែរ​ តែខ្លាចគេមិនព្រម"ជុងគុក
"ទាល់តែសាកបានដឹង​ លោកសង្ហារ​ ឆ្លាត​ មានបែបនេះ​ ម្នាក់នោះសំណាងហេីយដែលលោកស្រឡាញ់គេ​ ខ្ញុំធានាថាគេប្រាកដជាព្រម"ថេយ៉ុង
"ប៉ុន្តែគេអាចនឹងមិនគិតពីរឿងអស់ទាំងនេះឡេីយ"ជុងគុក
"គេជានរណា​ បេីដល់ថ្នាក់នេះហេីយមិនព្រមទៀតនោះ"ថេយ៉ុងក៏ង់ដឹងដែរ​ ថនរណាដែលអាចយកបេះដូងនាយបាននោះ
"ឯងចង់ដឹងមែនទេ"ជុងគុក
"អឹម"ថេយ៉ុងងាកមកមេីលមុខនាយទាំងរបៀបស្រងីតស្រងាត់
"យេីងថតរូបគេច្រេីនណាស់"ជុងគុក
"ឯណា"ថេយ៉ុង
"នេះ"ជុងគុកបេីកកាមេរ៉ារូចចុចបេីកកន្លែងរូបបង្ហាញនាយតូច
"លោក? "ថេយ៉ុងភ្ញាក់ផ្អេីលបន្តិចព្រោះរូបដែនាយចុចគឺសុតតែរូបគេទាំងអស់​ ធ្វេីអោយគេមានអារម្មណ៍រំភេីបសឹងតែស្រក់ទឹកភ្នែក​ ពេលនឹកដល់សម្តីដែលគេបានសសេីរខ្លួន
"ឯងគិតយ៉ាងម៉េច? គេស្អាតទេ​ តែសម្រាប់យេីងគេស្អាតណាស់​ គ្មានអ្នកប្រៀបបានទេ​ មិនថាចិត្តឫសម្រស់គេពិតបរិសុទ្ធគមាននរណាមកប្រៀបាន"នាយក្រាស់និយាយទាំងចុចមេីលរូបនាយតូចម្តងមួយៗ​ ទាំងមិនដឹងថាអ្នកដែលស្តាប់គេនោះស្រក់ទឹកភ្នែកនៃសេចក្តីរំភេីបចេញមកហេីយ
"awwហេតុអីយំ""ជុងគុកចង់សេីចបន្តិចពេលងេីបមេីលនាយតូចដែលហូរទឹកភ្នែ្មកនោះ
"អាតាឆ្កួត....ហឹក"ថេយ៉ុងលេីកដៃាយទ្រូងនាយក្រាស់បន្តិច
"យំធ្វេីអី​? "ជុងគុកដាក់កេមេរ៉ាព្យួនឹងកចុះរួចលេីកដៃទៅក្រសោបថ្ពាល់នាយតូចជូតទឹកភ្នែករបស់គេចេញ
"គឺរំភេីបនឹងហេីយ"ថេយ៉ុង
"ជុប....ចុះព្រមធ្វេីជារបស់យេីងទេ"ជុងគុកថេីបភ្នែកនាយតូចមួយខ្សឹត​ សួរគេទាំងសម្តីទឹកដមផ្អែមរលួយ
"មិនដឹងទេ"ថេយ៉ុង
"យេីងប្រាប់ហេីយាគេម្នាក់នោះ​ នឹងមិនព្រមទេ"ជុងគុក
"គឺបេីមកសាភាពចឹងៗ​ នរណាង្រៀមខ្លួនទាន់"ថេយ៉ុង
"ចុះធ្វេីយ៉ាងម៉េច? អីឡូវព្រមទេ"ជុងគុក
"សុំមេីលចិត្តគ្នាសិនបានទេ"ថេយ៉ុង
"ហឹម​ ក៏ល្អព្រោះយេីងចង់ដឹងពីឯងកាន់តែច្រេីន​ នឹហរៀនយល់ពីឯងខ្លះ"ជុងគុក
"នេះខ្ញុំជិតបានសង្សារអាយុដូចពូរបស់ខ្ញុំមែនទេ"ថេយ៉ុង
"មិនមែនសង្សារតែ.....ជាប្តី"ជុងគុកនិយាយទាំងបង្អូសសម្លេងធ្វេីអោយនសយតូចចាំស្តាប់
"ប្តីស្អី​ គ្មានប្តីទេ"ថេយ៉ុងក៏គិតដល់រឿងប់មិញដែលគេប្រាប់បុរសនោះថាមានប្តី
"បន្តិចទៀតក៏មានហេីយ"ជុងគុក
"មិនយកទេ"ថេយ៉ុង
"ចាំយកអាណា"នាយក្រាស់
"យកប្រុសណាក្មេងៗ​ មាំៗ​ មិមមែនចាស់ចឹងទេ"ថេយ៉ុងធ្វេីជានិយាយឌឺនាយ
"ប្រយ័ត្នបាក់គ្រែកុំថាយេីងខីច"ជុងគុកអោនមកខ្សឹបនាយតូចឆ្លៀតញាក់ចិញ្ចេីមដាក់ទៀត
"អាលោកឆ្កួត​ សម្តីគម្រក់"ថេយ៉ិងអៀនពេកជេរមួយរួចដេីរទៅបន្តទាំងអៀន(អាឡូវគេអៀនគេជេរណ៎😂)
"ហឹស"ជុងគុកប្រញាប់ដេីរទៅតាម
"ប្រពន្ធក្មេងអៀនហេីយ"ជុងគុកក៏មកបង្អាប់នាយតូចព្រោះឃេីញមុខគេក្រហម
"ឈប់ភ្លាមទៅអាលោកចន"ថេយ៉ុងងាកមកខាំមាត់ដាក់នាយធ្វេីអោយគេខនាញ់ជាខ្លាំង
"ឈប់ហេីយៗ​"ជុងគុក
"ដោះកាមេរ៉ា"ថេយ៉ុង
ជុងគុកក៏ដោះកាមេរ៉ាហុចអោយនាយតូច
"មកនេះ"េយ៉ុងបក់ដៃអោយនាយក្រាស់មកជិតរួចចុចថត
"អោនបន្តិចមក"ថេយ៉ុង
ជុងគុកក៏អោនចុះបន្តិចអោយស្មេីរនឹងនាយតូច
ថេយ៉ុងលេីកដៃទៅកៀក​ កនាយក្រាស់រួចលេីកដៃទៅច្បិចថ្ពាល់នាយ​ ធ្វេីមិខខ្ចូតរួចចុចថត
"សឹត"ថេយ៉ុងថេីបនាយក្រាស់រួចចុចថត
"ផ្អែមល្ហែមម្លេះ"ជុងគុកក៏និយាយទាំងញញឹម
"ខ្លាចប្រុសចាស់អន់ចិត្ត"ថេយ៉ុង
"ហឹសៗ"ជុងគុកសេីចនឹងស្រដីនាយរូច
"បានហេីយប្រញាប់ទៅទិញខោអាវនៅស្តង់នោះទៅ​ ប្រយ័ត្នជុងវ៉ុនងេីបមកមិន........"ថេយ៉ុង
"មិនឃេីញAppaនិងDaddyរបស់គេ"ជុងគុករហ័សនិយាយកាត់ធ្វេីអោយនាយតូចអៀនទៀតហេីយ
"ឈប់បានហេីយ"ថេយ៉ុង
"តោះឆាប់ទៅ"នាយក្រាស់ដេីរក្រៀកចង្កេះនាយតូចសម្តីទៅកន្លែងលក់ខោអាវ
"ដៃ"ថេយ៉ុងខំក្តិចដៃនាយក្រាស់តែនាយធ្វេីមិនដឹង​ ដូចអត់ឈឺសោះចឹង
"អុំស្រីយកអាវឈុតគូរធំពីរ​ ហេីយតូចមួយ"ជុងគុកមិនអោយនាយតូចនិយាយទាន់ក៏និយាយមុនគេ
"ចាស​ ចាំបន្តិច"អ្នកលក់សួរទំហំរបស់ពួកគេរួចក៏ខ្ចប់អោយ
"អស់ប៉ុន្មាន"ជុងគុក
"គឺ15ដុល្លា"
"នេះមិមបាច់អាប់ទេ"នាយក្រាស់យកលុយ20$មករួចកាន់ថង់ដេីរចេញទៅ
ថេយ៉ុងញញឹមេីលគេ​ នេះបេីគេមិនសារភាពប្រាប់ខ្លួនទេ​ គេក៏មិនដឹងថានាយផ្អែមល្ហែមដល់ថ្នាក់នឹងដែរ​ ទោះសម្តីមិនសូវបានក៏ដោយ
"សម្លឹងមុខយេីងបែបនេះ​ ចង់និយាយអី"ជុងគុក
"អត់ទេ"ថេយ៉ុង



ម៉េចដែរភាគនេះ😂​ ត្រៀមទឹកនោមផ្អែមអោយហេីយទៅ
ជួយVoteផងណា💙😭

My CEO Daddy  [END]Where stories live. Discover now