Part 46

1.9K 78 0
                                    

        3ឆ្នាំក្រោយមក
(ហិហិ​ កាត់ទៅឆាប់ចប់😂)
រយះពេលប៉ុន្មានឆ្នំាកន្លងបានផុតទៅ​ ដេីមឈេីខ្លះរីកធំធាត់​ ខ្លះទៀតក៏ងាប់ទៅតាមអាយុរបស់វា​ ដូចពាក្យលោកពោលថា​ កេីតចាស់ឈឺស្លាប់​ ប្រេីបានទាំងមនុស្ស​ សត្វ​ និងរុក្ខជាតិទាំងអស់
មកមេីលគ្រួសារដ័តូចឯណេះវិញ​ នាយក្រាស់សង្ហារមាឌមាំមិនប្តូរ​ គ្មាននរណាឡេីយក្រៅពីចនជុងគុក​ ឈានចូលអាយុ32ឆ្នាំហេីយតែកុំមេីលអោយសោះ​ ដូចម្ភៃមិនប្តូរ​ ចំណែកឯអ្នកជាប្រពន្ធវិញ​ អាយុកេីនដល់21មួយឆ្នាំហេីយ​ ប៉ុន្តែបេីអង្គុយសសេីរអំពីរូបរាងដ័ស្រស់ល្អឆេីតឆាយរបស់គេមួយថ្ងៃមិនអស់ផង​ កេីតបានកូនប្រុសស្រីភ្លោះពីរអ្នកហេីយ​ រូបរាងដូច្មេងអាយុ18​ រាល់ថ្ងៃប្ត៏ស្រឡាញ់ថ្នាក់ថ្នមដូចពេជ្យ​ ទៅណាក៏ដោយមិនអោយផុយក្រសែរភ្នែកសូម្បីមួយជំហ៊ាន​ តាមឃាំងព្រោះប្រពន្ធនាយគិតតែពីស្អាតទៅៗ​ គ្មានអ្នកប្រដូច​ ធ្វេីអោយចិត្តនាយនេះខ្លាចប្រពន្ធបែកចិត្តឈប់ស្រឡាញ់នាយ
"Daddy Appa"សម្លេងនេះគ្មានរណាក្រៅពីកូនស្រីពៅកំហូចរបស់ពួកគេឡេីយ​ គេគឺឈ្មោះTaeSu(ថេយ៍ស៊ូ)​ អាយុ2ឆ្នាំនាងតូចនេះញេញហេីយខូចមិនស្ទេីរទេ​ ទាំងចរឹកទាំងុខមាត់កាត់ទៅនាយតូចទាំងអស់គ្មានខុសសូម្បីបន្តិច
ថេយ៍ស៊ូបេីកទ្វាអូហ្វីសចូលមកស្រែករកប៉ាៗទាំងពីររបស់គេ​ ភ្លាមៗ
"កូនប៉ា​ ស្រែកអីក៏ស្រែកម្លេះហាហ"ជុងគុកទុកការងារមួយឡែករួចដេីរទៅលេីកពរនាង
"ហិហិ.."នាងល្អិតសេីចទាំងធ្វេីមុខគួរអោយស្រឡាញ់
"មកជាមួយនរណាកូន​ ហេីយឯណាបងប្រុសនោះ"ជុងគុកលេីកពរនាងដេីរទៅសាឡុងរួចដាក់នាងអង្គុយពីលេីភ្លៅ
"បងប្រុសឡេីងមកអីឡូវហេីយ​ ព្រោះកូនមកខ្លួនឯង"ថេយ័ស៊ូ
"ថេយ៍ស៊ូ​ នេះទៀតហេីយហេហ? Appaប្រាប់ប៉ុន្មានដងហេីយថាកុំអោយឡេីងមកតែឯង​ ដឹងថាវាគ្រោះថ្នាក់ប៉ុណ្ណាទេ​ បេីកូនជាប់នៅក្នុងប្រអប់យន្តគិតយ៉ាងម៉េច"ថេយ៉ុងឮកូនស្រីនិយាយចប់ភ្លាម​ ទុកការងារមួយឡែកងេីបមកអង្គុយជិតនាង
"Appaa"ថេយ៍ស៊ូស្តាប់ឮនាយតូចនិយាយចប់ចាប់ផ្តេីមពេបមាត់
"កុំមកពេបមាត់​ ម៉េចក៏Appaនិយាយអីក៏មិនចេះស្តាប់បែបនេះ​"ថេយ៉ុង
"អូនបានហេីយកូនយំហេីយ"ជុងគុករហ័សឃាត់ប្រពន្ធព្រោះពេនេះនាងតូចស្រក់ទឹកភ្នែកមកមែនទែនហេីយ
"ហឺយយ"ថេយ៉ុងងាកឃេីញមុខកូនយំមិនបាន​ ក៏ដកដង្ហេីមធំរួចដេីរទៅតុធ្វេីការរបស់គេវិញបាត់
"ម៉េចក៏កូនមិនស្តាប់Appaអញ្ចឹង? Appaបារម្ភពីកូនណាស់ដឹងទេ"ជុងគុកជូតទឹកភ្នែកអោយកូនស្រីចេញ​ មុននឹងនិយាយប្រាប់នាយដោយសម្លេងទន់ភ្លន់
"គឺកូនសុំទោស.....ឱ"ថេយ៍ស៊ូ
"កុំសុំទោសប៉ា​ ទៅសុំទោសAppaទៅ​ Appaបារម្ភពីកូនទេីបAppaធថាអោយកូនបែបនេះ"ជុងគុក
"ចាស"នាងតូចថារួចក៏ចុះពីលេីភ្លៅរួចដេីរទៅរកនាយតូចទុកអោយប៉ាៗសង្ហារនៅចាំអង្គុយមេីល
"Appa"ថេយ៍ស៊ូដេីរមករកនាយតូចរួចវៀរឡេីងលេីភ្លៅនាយតូច​ ថេយ៉ុងទោះខឹងកូនប៉ុណ្ណាក៏ខ្លាចកូនឈឺ​ ទេីបរហ័សយកដៃទ្រនាង
"កូនសុំទោសAppa​ កូនឈប់រឹងហេីយ​ កូននឹងស្តាប់តាមAppa"ថេយ័ស៊ូលេីកដៃខ្លីៗរបស់នាងទៅអោបចង្កេះនាយតូច​ ដាក់ក្បាលផ្អែកលេីទ្រូង
"ទាល់តែបែបនេះទេីបដឹងខុសមែនទេ"ថេយ៉ុង
"ចាស​ កូនសុំទោស"ថេយ៍ស៊ូ
"សឹត..ថ្ងៃក្រោយត្រូវចាំបងជុងវ៉ុនជូនមកហាម​ មកបែបនេះទៀតឮទេ"ថេយ៉ុងដាក់ប៊ិចចុះរួចលេីកដៃអោបនាយតូច​ ថេីបសក់នាងថ្នមៗ
"ចាស.."ថេយ៍ស៊ូ
​     ក្រាក
ទ្វាបេីកឡេីង​ ដំណេីរកម្លោះតូចទាំងពីរចូលមក​ គ្មាននរណាក្រៅពីជុងវ៉ុនកម្លោះតូចអាយុ7ឆ្នាំហេីយពេលនេះ​ កាន់តែធំកាន់តែសង្ហារដូចប៉ារបស់គេបេះដាក់​ ចំណែកម្លោះតូចម្នាក់ទៀតគឺ​ ថេយ៍វ៉ុន(Taewon ឈ្មោះAdminហិហិ)កេីតមុននាយតូចថេយ៍វ៉ុន5នាទី​ មុខមាត់វិញរឹតតែដូចថេយ៉ុង​ តែបែបសង្ហារ គ្មានខុសអីបន្តិច
កម្លោះតូចទាំងពីរដេីរមកដាក់ខ្លួនអង្គុយជិតប៉ាធំរបស់ពួកគេ
"ជម្រាបសួរDaddy"កម្លោះតូចទាំងពីរនិយាយឡេីងព្រមគ្នា
"មកពីរៀនហេីយហេហ​ យ៉ាងម៉េចដែរថ្ងៃនេះ"ជុងគុកលេីកថេយ៍វ៉ុនដាក់លេីភ្លៅរួចលេីកដៃអង្អែលសក់កូនប្រុសច្បងដែលអង្គុយជិតនាយ
"ធម្មតាទេDaddy"ជុងវ៉ុនឆ្លេីយតែប៉ុណ្ណឹងរួចចុចលេីIpadរបស់គេ​ គឺគ្មានអ្វីក្រៅពីរៀនសូត្រទេ​ គេជាមនុស្សចាប់ផ្តេីមស្ងៀមស្ងាត់ដូចប៉ារបស់គេ​ រឿងរៀនសូត្រកាន់តែឈ្លាសវៃលេីសក្មេងដទៃ
"ចុះកូនពូជប៉ា​ យ៉ាងម៉េចដែរហាហ"នាយក្រាស់ក៏ងាកមកសួរអាល្អិតអង្គុយលេីភ្លៅម្តង
"ធម្មតាទេDaddy​ តែថេយ៍ស៊ូអង្គុយអត់ស្ងៀមទេ​ បបួលកូនលេងរហូត​ ធ្វេីអោយអ្នកគ្រូស្តីអោយទាំងពីរ"ថេយ៍វ៉ុន
"យ៉ា..បងប្រុសកុំចេះតែចោតអូន"នាងតូចចុះពីលេីភ្លៅថេយ៉ុងរត់មកច្រត់ចង្កេះស្តីអោយបងប្រុសភ្លោះរបស់ខ្លួន​ ទាំងធ្វេីមុខជ្រួញចិញ្ចេីម
"បេីមែន​ អូនកេះដៃបងរហូតហេីយនៅអត់ស្ងៀមទេ​ ដូចស្វាអញ្ចឹង"ថេយ៍វ៉ុន
"ហា~~Appaបងប្រុសថាអោយកូន"នាងតូចថេយ៍ស៊ូពេបមាត់ឡេីងដេីរទៅរកនាយតូចថេយ៉ុង​ គេក៏លេីកពរឡេីងដេីរសម្តៅមកអង្គយជាមួយពួកគេ
"កូនកុំខូច​ បងថាត្រូវហេីយ​"ថេយ៉ុង
"Appaa"នាយតូចថេយ៍ស៊ូពេបមាត់ដាក់នាយតូច​  រឹតតែធ្វេីអោយគេខ្នាញ់ចាប់ក្រញុចថេីបនាងតូចខ្សឹតៗ
"Appaដូចថ្នាក់នាងច្រម៉ក់ចេញទៅ"ជុងវ៉ុនក៏លូកមាត់ឡេីង​ ព្រោះនាងតូចម្នាក់នេះខូចលេីសបងប្អូនទាំងពីរបស់គេតែម្តង
"អត់ទេ​ អូនឈប់ហេីយ​ បងជុងវ៉ុនកុំអោយAppaដូរថ្នាក់ណា"នាយតូចឮភ្លាមរហ៍សសម្រូតខ្លួនពីលេីសាឡុង​ ទៅអង្គុយលេីភ្លៅបង​ប្រុសរបស់នាង​ ទាំងអោបកយកចិត្តថេីបគេខ្សឹតៗ
"កុំមកលួង​ ថេយ៍ស៊ូខូចណាស់"ជុងវ៉ុន
"ចាំអូនអោយស្ករគ្រាប់មួយ"ថេយ៍ស៊ូ
"យេីស​ នាងច្រម៉ក់...សឹត"ដោយគ្រឺតខ្នាញ់ពេកគេក៏ថេីបថ្ពាល់នាងមួយខ្សឹត
"តោះបានហេីយៗ.....នាំគ្នាទៅផ្ទះថ្ងៃនេះយេីងទៅញុំាបាយផ្ទះលោកយាយណា"ជុងគុក
"តោះៗ​ កូននឹកលោកយាយណាស់"ថេយ៍វ៉ុន
"ឆាប់ទៅ"ជុងវ៉ុនដឹកដៃអាកំហូចទាំងពីរដេីរចេញទៅមុនបាត់
"តោះយេីងទៅ...សឹត"ជុងគុកទាញប្រពន្ធមកថេីបមួយខ្សឹតរួចបណ្តេីរគ្នាដេីរទៅតាមកូនៗ
"បងថេីបអូនរហូត​ សឹកថ្ពាល់អូនអស់ហេីយ"ថេយ៉ុង
"នេះអូនមិនចង់អោយបងថេីបមែនទេ? ខ្លាចបាក់សម្រស់ហេហ? មែនហេីយគេប្រាកដជាធុញនឹងយេីង​ ព្រះយេីងចាស់មិនដូចពីមុន​ គេវិញមានទាំងប្រុសក្មេងមកចែចង់រាល់ថ្ងៃគេប្រហែលធុញនឹងយេីងហេីយ"គ្រាន់តែឮបែបនេះភ្លាមនាយក្រាស់ធ្វេីជានិយាយចូលតួកម្សត់លេងទឹកមុខមួយឆ្ងាញ់​ ធ្វេីអោយនាយតូចអត់នឹងទប់សេីចមិនបាន
"ចាស់ហេីយងក់ងរ​ ច្រេីនម្លេះ"ថេយ៉ុង
"ឃេីញទេ​ អូនថាបងចាស់"ជុងគុក
"ជុប..សឹតៗៗ..លោកប្តីអូនអេីយ​ បងក្មេង​ បងសង្ហារជាងគេ​ អូនមេីលមិនឃេីញនរណាស្អាតសង្ហារជាងបងទេ​ ជាពិសេសក្លាំងពេញៗបឹបតែម្តង"ថេយ៉ុងចាប់ដៃនាយអោយឈប់រួចចាប់ថេីបនាយពេញមុខ​ អីឡូវនិនបានទេពូកែអន់ចិត្តណាស់​ គ្រាន់តែគេធ្វេីខ្លួនសោះថាគេឈប់ស្រឡាញ់​ បេីរាល់ដងឃេីញមនុស្សប្រុសមេីលមកខ្លួនវិញ​ និយាយពីថាប្តីម្នាក់នេះតាមសម្លក់ប្រុសនោះចង់ធ្លាក់ភ្នែក
"ហិហិ.....អូនស្អាតជាងប្រពន្ធសម្លាញ់​ បងងក់ងរព្រោះខ្លាចអូនឈប់ស្រឡាញ់"ជុងគុកងាកមកសេីចដាក់នាយតូច​ រួចអោបចង្កេះដេីរទៅបន្ត
"អូនខ្លាចបងធុញនឹងថេីបអូនទៅវិញទេ"ថេយ៉ុង
"កុំចេះតែចោទបង​ បងចងតែក្រញិចអូនគ្រប់ពេលទេ"ជុងគុក
"ជឿសម្តីប្រុសចាស់សិនចុះ"ថេយ៉ុង
"អូ....."ជុងគុករកតវ៉ាតែនាយតូចកាត់
"ប្រុសចាស់សង្ហារ​ កម្លាំងពេញៗ​ យប់ចាំអូនអោយមួយ"ថេយ៉ុង
"អត់ទេ​ តិចណាស់"ជុងគុក
"ចង់បានប៉ុន្មាន? "ថេយ៉ុង
"ម៉ាអូនសន្លប់"ជុងគុក
"ប្តីឆ្កួត​ បងចង់អោយអូនដេីរអត់រួចមួយព្រឹកមែនទេ"ថេយ៉ុង
"បងលលេងទេ​ តោះឆាប់ទៅ​ កូនៗចាំហេីយ"ជុងគុក
​     ចំណាយពេលប្រហែល30នាទីក៏បានមកដល់ភូមិគ្រឹះចន
ឡានបត់ចូល​ ភូមិគ្រឹះដ័ស្កឹមស្កែមានភ្លេីងភ្លឺចិញ្ចាច​ បង្ហាញនូវរចនាយ៉ាងស្រស់សម័យ
"លោកយាយ"នាងតូចថេយ័ស៊ូ​ និងថេយ៍វ៉ុនរហ៍សរត់ទៅរកអ្នកស្រីចនដែលកំពុងអង្គុយលេីសាឡុងនោះ
"អា...ចៅៗមកហេីយ​ មេីលយាយសុំថេីបអោយបាត់នឹកបន្តិច..សឹតៗៗ"អ្នកស្រីចន​ ចាប់អោន
បនិងថេីបពួកគេម្នាក់ម្តងតាមចិត្តនឹក
"ជម្រាបសួរលោកយាយ"ជុងវ៉ុនដែរទេីបចូលមករហ័សលេីកដៃសំពះមុននឹងដាក់ខ្លួនអង្គុយជិតគាត់​ គេកាន់តែធំកាន់តែចេះដឹងមិនដូចមុនឡេីយ
"ម៉ោះមកនេះយាយអោបបន្តិច.."អ្នកស្រីចនស្រវ៉ាអោបអាល្អិតច្បងទាំងនឹករលឹកខានមកប៉ុន្មានខែ
"អីឡូវធំណាស់ចៅ​ អត់បានមកលេងយាយសោះ"អ្នកស្រីចនប្រលែងចេញពីការអោប​ រួចអង្អែលក្បាលនាយថ្នមៗ​ គាត់មេីលគេកាន់តែធំកាន់តែអាណិតស្រឡាញ់​ វាសនាល្អណាស់បានផ្តល់នូវកម្លោះតូចម្នាក់នេះអោយពួកគេ​ ទោះជាមិនមែនជាចៅបង្កេីតតែគាត់ស្រឡាញ់ជុងវ៉ុនលេីសចៅៗទាំងអស់(មុនមែនអត់ស្រឡាញ់ពីរនាក់នោះទេ​  គ្រាន់តែស្រឡាញ់ជុងវ៉ុនលេីសជាង)
"ចៅនឹកលោកយាយណាស់​ ប៉ានិងAppaមិនសូវទំនេរទេីបគាត់មិនបានជូនចៅមក​ ចៅសុំទោសណាលោកយាយ"ជុងវ៉ុន
"សឹត...មិនអីទេចៅ​ មកលេងយាយតែប៉ុណ្ណេះយាយសប្បាយចិត្តហេីយ"អ្នកស្រីចនថេីបថ្ងាសគេមួយខ្សឹតរួចទាញមកអោបម្តងទៀត​ អោយអស់បាត់នូវក្តីនឹករលឹក
​   ជុងគុកនិងថេយ៉ុងដែលកំពុងឈរមេីលគាត់នោះ​ ទាំងញញឹមបិទមាត់មិនជិត​ រួចដេីរទៅរកគាត់​ សួរសុខទុក្ខគ្នាលេង
​   ទីតៗៗ
សម្លេងឡាននៅពីមុខភូមិគ្រឹះបានបន្លឺឡេីង​ នាំអោយនាយតូចរហ៍សរត់ទៅយ៉ាងលឿន​ ធ្វេីអោយអ្នកជាប្តីក្រវីក្បាលហួសចិត្តមិនស្ទេីរ​ កូនបីហេីយនៅឡេះឡោះដូចក្មេងទៀត​ ទេីបរហ័សដេីរតាមពីក្រោយ
"ប៉ាម៉ាក់"គ្រាន់ឃេីញលោកស្រីនិងលោកគីមចុះពីលេីឡានភ្លេតរហ័សរត់ទៅអោបភ្លាម
"ជម្រាបសួរលោកប៉ាអ្នកម៉ាក់"ជុងគុកដេីរមកពីក្រោយក៏លេីកដៃសំពះពួកគាត់
"ចាសកូន​ អាល្អិតអោបអីក៏អោបម្លេះ​ ម៉ាក់ថប់ដង្ហេីម"អ្នកស្រីគីម
"ហិហិ...កូននឹកពេក"ថេយ៉ុង
"កូនបីហេីយនៅចរឹកដូចក្មេងទៀត"លោកគីម
"នេះប៉ាចុះពីលេីឡានមិនទាន់បង្អាប់កូនទៀតហេីយ"ថេយ៉ុង
"ប៉ានិយាយការពិត​ ប៉ាថាកូនប្រសារប៉ាមេីលក្មេង4នាក់ហេីយ"លោកគីម
"មិមឈ្លោះជាមូយប៉ាទេ​ ឆាបនាំគ្នាចូលក្នុងទៅ​ ចៅរបស់លោកប៉ានៅខាងក្នុង"ថេយ៉ុង
លោកគីមនិងអ្នកស្រីក៏ដេីរចូលទៅ
ថេយ៉ុងនិងជុងគុករកដេីរចូលដែលហេីយមានសម្លេងមកកាត់
"នែ​ មិនគិតចាំទទួលមិត្តខ្លះទេហេហ"ជីមីនដេីរកៀកដៃស្វាមីថ្មីថ្មោងដែលទេីបនឹងរៀបការហេីយ​ គ្មាននរណាក្រៅពីម្លោះចាស់យុមហ្គីនោះទេ
"ហាហ? ជីមីននឹកណាស់ៗ​ មកមិនអោយដំណឹងសោះ​ "ថេយ៉ុងរហ័សរត់ទៅអោបគេ
"ឯងគិតថាយេីងជាអាបមែនទេ"ជីមីន
"ប្រហែលហេីយ"ថេយ៉ុង
"ឆឹស​ ខ្ជិលប្រកាន់ក្មេង"ជីមីន
"No Wayសម្លាញ់​ កូនបីហេីយ"ថេយ៉ុង
"បីហេីយ​ នៅអាឡេអាឡឺទៀត"ជីមីន
"គេនៅក្មេង​ មិនចេះចាស់ចឹងហេីយ"ថេយ៉ុង
"បានហេីយ​ នាំគ្នាចូលក្នុងទៅ"ជុងគុកទាញប្រពន្ធមកអោបចង្កេះ​ មុននឹងនិយាយកាត់​ បេីមិនអញ្ចឹងិនដឹងកាលណាប្រពន្ធនាយនិយាយចប់ទេ


ភាគបញ្ចប់ភាគក្រោយហី🥰💙
ចេញអោយចប់យប់នឹងអោយហេីយ👋

My CEO Daddy  [END]Where stories live. Discover now