ការិយាល៏យ
ថេយ៉ុងនិងជីមីនក៏នាំគ្នាដេីរមកការិយាល័យរបស់លោកនាយក មកដល់ក៏ឃេីញថាស៊ូមីនៅទីនេះដែរជាមួយមិត្តនិងបុរសចំណាស់ម្នាក់ប្រហែលជាប៉ារបស់នាងហេីយ
"ជម្រាបសួរលោកអគ្គនាយក"ថេយ៉ុងនិងជីមីនរហ័សអោនគំនាប នាយកសាលាប្រាកដជាស្គាល់នាយតូចហេីយព្រោះគេជាសិស្សពូកែម្នាក់ដែរ
"អ្ហឹម យេីងមានរឿងចង់សួរ ហេតុអ្វីបានជាទៅវាយនាង"នាយក
"នាងមករករឿងខ្ញុំមុន"ថេយ៉ុង
"មិនពិត ឯងកុហក"ស៊ូមី
"ឯងជាប្រុសហេតុអ្វីបានជាមកវាយកូនស្រីយេីងបែបនេះ"លោកចាងដែលជាឳពុកស្រឡាញ់កូនរហ័សតវ៉ាទៅវិញដោយគំហកដាក់នាយតូចតែម្តង
"ចុះលោកពូមិនសួរកូនស្រីវិញទៅហេតុអីក៏ដេីររករឿងគេ"ថេយ៉ុង
"មិនពិត កូនយេីងមករៀនល្អណាស់ មានតែឯងទេដែលចង់រករឿងគេនោះ"លោកចាង
"ជាមនុស្សចាស់កុំស្តាប់តែម្ខាង លោកពូស្តាប់តែកូនស្រីលោកហេីយមកថាអោយគេបែបនេះ នេះហេហឳពុកល្អអ្នកមានថ្លៃថ្នូតែបែរជាត្រចៀកសទៅវិញ"ថេយ៉ុងមិនមែនគេមិនគោរពមនុស្សចាស់ប៉ុន្តែមនុស្សចាស់បែបនេះក៏មិនគួរមានអ្វីអោយគោរពដែរ
"បេីកូនយ៉ាងប្រាប់បែបនេះអោយថាយ៉ាងម៉េច ជាក្មេងពាលតសម្តីមនុស្សចាស់មិនដាច់ពីមាត់ រាល់ថ្ងៃមានម៉ែឳប្រដៅទេ បានជាមកដេីរវាយគេបែបនេះ"លោកាងនិយាយដាក់នាយតូចធ្វេីអោយកំហឹងរបស់គេចាប់ផ្តេីមឡេីងនៅពេលគេនិយាយដល់ប៉ាម៉ាក់របស់គេបែបនេះ
"លោកមានសិទ្ថិអីថាអោយប៉ាម៉ាក់ខ្ញុំ គាត់ប្រដៅខ្ញុំបានល្អណាស់ មិនមែនឳពុកចរឹកដូចលោកទេ មនុស្សចាស់ល្ងង់ត្រចៀកស ស្តាប់តែម្ខាង គេមានប្រាប់លោកទេថាគេនាំគ្នីគ្នាមកធ្វេីបាបខ្ញុំ ដេីររករឿងអនកដទៃពេញសាលា ត្រចៀកមានស្តាប់ ភ្នែកមានមេីលកុំមកធ្វេីគរថ្លង់ដេីម្បីអោយកូនខ្លួនឯងល្អនោះ"ថេយ៉ុងគេអស់ទ្រាំនិយាយចេញមកទាំងភ្នែកក្រហមសឹងតែស្រក់ទឹកភ្នែក
ជីមីឃេីញហេីយរហ័សអង្អែលខ្នងគេតិចៗ
"ឯង........អូយ"លោកចាងប្រុងលេីកដៃទះទៅលេីនាយតូចធ្វេីអោយគេថេយ៉ុងរហ័សបែរទៅម្ខាងប៉ុន្តែបែរជាមាននរណាមកចាប់ដៃគាត់ហេីយរុញទៅវិញ
"លោកចន"លោកចាងនិងនាយកសាលានិយាយឡេីងព្រមគ្នាទាំងភ្ញាក់ផ្អេីល ធ្វេីអោយនាយតូចរហ័សងេីបមុខមេីល
"លោកមានសិទ្ធិអី ចង់វាយមនុស្សរបស់ខ្ញុំ ស៊ុនហ៊ូចាង"ជុងគុកនិយាយទាំងសម្លេងត្រជាក់ស្រេបដូចតោកំណាចទៅកាន់លោកចាង
"គឺគេធ្វេីបាបកូនស្រីខ្ញុំនៅមកថាអោយខ្ញុំទៀត"លោកចាង
"ពិតទេលោកអគ្គនាយក"ជុងគុកក៏បង្វែរទៅសួរនាយកសាលាម្តង
"ខ្ញុំមិនទាន់ដឹងទេបាទ ប៉ុន្តែលោកខាងនេះថាអោយថេយ៉ុងមុន"នាយកសាលា
"បេីអញ្ចឹងឆែកកាមេរ៉ាសុវត្ថិភាពទៅនឹងដឹងហេីយថានរណាជាអនកបង្ករឿង"ជីមីនក៏និយាយឡេីង
"មែនហេីយ ប្រាប់បានទេថាបង្ករឿងនៅឯណា"នាយកសាលាក៏រហ័សឆែកមេីល
"នៅមុខអគារបណ្ណាល័យ"ថេយ៉ុងនិយាយឡេីងធ្វេីអោយស៊ូមីចាប់ផ្តេីមភ៏យ
លោកនាយកបេីកមេីលហេីយក៏បង្វែរអោយពួកគេមេីល
"បេីកភ្នែកមេីលអោយច្បាស់ទៅ ថានរណាជាអ្នករករឿងអ្នកណា ជាមនុស្សចំណាស់ម្នាក់ប៉ុន្តែត្រូវក្មេងថាអោយវាសមហេីយ បានហេីយខ្ញុំមិនបង្ករឿងទៀតទេ បញ្ចប់ទៅ ហេីយកុំអោយគេមករញ៉េរញ៉ៃនឹងថេយ៉ុងទៀត"ជុងគុកនិយាយរួចដឹកដៃនាយតូចចេញមកដល់ក្រៅ
"ជីមីនទៅផ្ទះទៅ ទុកគេនៅជាមួយបង"ជុងគុកងាកមកនិយាយជាមួយប្អូនដែលដេីរតាមពីក្រោយ
"អឹម យេីងទៅហេីយ"ជីមីនងក់ក្បាលនិយាយជាមួយមិត្តបន្តិចទេីបដេីរទៅ
"យ៉ាងម៉េចហេីយ"ជុងគុកងាកមកសួរអ្នកដែលមុខស្រពោនភ្នែកក្រហមនេះវិញ
"មិនអីទេ"ថេយ៉ុងនិយាយទាំងឆួលចុងច្រមុះ
ជុងគុកមុនមាត់អូសគេទៅអង្គុយលេីបង់
"នៅពីមុខយេីងមិនបាច់រឹងមាំពេកទេ"ជុងគុកទាញនាយតូចមកអោបក្នុងទ្រូងមាំកក់ក្តៅនិយាយសម្តីផ្អែមទៅនាយតូច
ធ្វេីអោយទឹកភ្នែកស្រក់មកទាល់តែបាន
"ហឹសហឹស ខ្ញុំជាមិនល្អ អោយគេមកថាអោយប៉ាម៉ាក់"ថេយ៉ុង
"មិនមែនកំហុសឯងទេ ឯងជាកូនល្អណាស់ ពួកអស់នោះទេដែលមិនល្អនិយាយមិនចេះគិត ទាំងដែលខ្លួនគេជាអ្នកខុសសោះ"ជុងគុកអង្អែលក្បាលនាយតូចថ្នមៗ
"បានហេីយជូតទឹកភ្នែកចេញ កុំបញ្ចេញភាពទន់ជ្រាយមកពេក មនុស្សមិនមែនចេះតែយំទេ"ជុងគកទាញគេចេញពីទ្រូងនិយាយប្រាប់ទៅនាយតូចដែលហូរទឹកភ្នែកជោគថ្ពាល់នោះ
ថេយ៉ុងមិនមាត់ជូតទឹកភ្នែកចេញ
"តោះទៅផ្ទះ យេីងជូនទៅ"ជុងគុកដឹកដៃនាយតូចដេីរចេញទៅធ្វេីអោយនាយតូចអោនមេីលដៃដែលនាយកាន់នោះទាំងញញឹម
"ថ្ងៃនេះមិនមែនដេកផ្ទះខ្ញុំទៀតទេដឹង"ថេយ៉ុង
"អត់ទេ ខ្លាចម្ចាស់ផ្ទះរំលោភ ផាច់ អួយ"ជុងគុកក៏ទទួលបានមួយដៃត្រូវដេីមដៃបន្ទាប់ពីស្រដីចប់
"កុំមកនិយាយឆ្កួត"ថេយ៉ុង
"លលេង មិនគេងទេ ម្ចាស់គេមិនអោយគេង"ជុងគុក
"ផ្ទះមានដូចគ្នាសោះ មិនទៅគេង"ថេយ៉ុង
"មិនគេងទេកុំភ័យ"ជុងគុក
"លោកមកបានយ៉ាងម៉េច"ថេយ៉ុង
"គឺមកចាំឯងយូរពេកក៏ដេីរមកសួរសិស្សដែលឃេីញចេញពីថ្នាក់ឯង"ជុងគុក
"អរ"ថេយ៉ុង
"ចង់ដេីរលេងទេ"ជុងគុក
"ទៅណា"ថេយ៉ុង
"ទៅណាក៏បាន"ជុងគុក
"ឆឹស"ថេយ៉ុង
"ប្រញាប់ទៅៗ ជុងវ៉ុនចាំនៅឡាន"ជុងគុក
ពួកគេបន្តទៅញុំាអីសិនទេីបទៅដេីរលេងនៅផ្សាររាត្រី
ជុងគុកប្រៀបដូចជាកំពុងមេីលក្មេងពីរនាក់អញ្ចឹង ព្រោះនាយតូចនាំជុងវ៉ុនលេងចង់បែកក្អួតទៅហេីយ ចំណែកនាយនៅឈរមេីលយកទូរស័ព្ទមកថតខ្លះទុកមេីល
រួចក៏ត្រឡប់ទៅវិញដោយជូននាយតូចទៅCondoជាមុនសិន
យប់ឡេីង
"វាបញ្ជូនមនុស្សអោយមកលួចឯកសាររបស់យេីង"ជុងគុកនិយាយទៅកាន់ជំនិតដែលស្ថិតក្នុងធ្វេីការរបស់នាយ
"ពិតហេហចៅហ្វាយ?? ចុះជានរណា"ហ៊ូសុង
"គឺលូសុី"ជុងគុក
"ចៅហ្វាយចង់ធ្វេីយ៉ាងម៉េច"ហ៊ូសុង
"កំដរវាលេងសិនទៅ "ជុងគុក
"បាទ"ហ៊ូសុងដឹងភ្លាមថាត្រូវធ្វេីយ៉ាងម៉េចគ្រាន់តែមេីលទឹកមុខចៅហ្វាយ
"មែនហេីយ បញ្ជូនមនុស្សទៅបំផ្លាញទំនិញខុសច្បាប់របស់វាផង ដាក់គ្រាប់បែកកន្លែងសាងសង់របស់វាផងទៅ យេីងទុកពេលអោយវាច្រេីនពេកហេីយ"ជុងគុកនិយាយទាំងមុខខូវ ហេតុអ្វីនាយនិយាយស្រួលៗបែបនេះ គឺនាយមានមិត្តជាម៉ាហ្វៀម្នាក់ដែលនៅក្រៅប្រទេសក៏ជិតដល់ពេលត្រឡប់មកវិញដែរ គេបញ្ជូនកូនចៅមូុចំនួនទុកអោយនាយប្រេីការតែនាយមិនដែលប៉ះពាល់ឡេីយ ពេលនេះគួរតែសាកល្បងម្តងហេីយ
"ចៅហ្វាយលេងឆុតធំតែម្តង"ហ៊ូសុង
"រឿងនេះរួចរាល់ពេលណា សឹមចាប់វាដាក់គុកតែម្ង ឯងទៅរកមេីលភស្តុតាងដែលវាទិញលក់ដីខុសច្បាប់ ប្រេីគ្រឿងសំណង់គ្មានគុណភាព ករបិទបាំងព៏ត័មានមនុស្សស្លាប់នៅការដ្ឋានរបស់វាអោយអស់មក ចង់ជេីងវាកុំអោយចេញពីគុកបានអោយសោះ"ជុងគុក
"ប្រាកដជាបានចៅហ្វាយ"ហ៊ូសុង
"យេីងទុកចិត្តឯងហេីយ ទៅសម្រាកចុះ"ជុងគុក
"បាទ"ហ៊ូសុងក៏ដេីរចេញទៅបាត់
ចំណែកនាយក្រាស់ក៏ដេីរទៅសមហរាកដូចគ្នា
ពេលមកដល់បន្ទប់នាយក៏ចុចCall VideoទៅរកនាយតូចតាមIG ព្រោះនាយបានយកទូរស័ព្ទរបស់ថេយ៉ុងមកFollowគ្នាទៅវិញទៅមកពេលគេទុកកាតាបនៅក្មុងឡានចោលពេលទៅដេីរលេងនោះអី
រីង រីង រីង
ទូរស័ព្ទនាយតូចបន្លឺឡេីងពេលកំពុងអង្គុយលាបSkin Careលេីតុសម្អាង
ថេយ៉ុងយកទូរស័ព្ទមកមេីលឃេីញថាAccountនរណាមិនដឹងមិនឃេីញមានដាក់រូបអីសោះ ឈ្មោះវិញដាក់ស្ទីកគ័រទៀត
"ជនឆបោកទេដឹង"ថេយ៉ុងបុទទូរស័ព្ទទុកមិនខ្វល់ក៏ដេីរទៅលាបបស់វិញ
រីង រីង រីង
"មិនលេីកទេមិនដឹងអាណាផង"ថេយ៉ុងមិនខ្វល់ក៏បន្តសិតសក់អីបន្ត
រីង រីង រីង
"ហេីយវាស្អីណាស់ណាទៅនឹង តេមករកស្អីគ្មានលុយអោយបោកទេ"ថេយ៉ុងដោយសារថ្លង់ពេកក៏ដេីរទៅលេីករួចស្តីអោយតែម្តង
"យេីងមានលុយចាយច្រេីនហេីយមិមបាច់បោកឯងទេ"សម្លេងគ្រល មាំបន្លឺឡេីងធ្វេីអោយនាយតូចដកចេញពីត្រចៀកឃេីញនាយក្រាស់បេីកកាមេរ៉ាមកក៏បេីកទៅវិញ
"ស្មានថាជនបោក ព្រោះរូបក៏មិនដាក់ហេីយឈ្មោះនឹងខ្ចីអាណាមកទេ"ថេយ៉ុងយកទូរស៏ព្ទទៅបញ្ឍរនៅទូរសម្អាង រួចបន្តលាបគ្រឿងថែសម្រស់បន្ត ទុកអោយនាយក្រាស់មេីល
"ធ្វេីស្អីបានយូរលេីក"ជុងគុក
"ប្រាបហេីយថាស្មានជនបោកប្រាស់"ថេយ៉ុង
"យេីងក៏បោកដែរ"ជុងគុក
"បោកស្អីលោក"ថេយ៉ុង
"បោកបេះដូង"ជុងគុក
"ទេីបតែរៀនញ៉ែមែនទេ លោកពូ"ថេយ៉ុង
"គ្មានទេ ចេះតែនិយាយ"ជុងគុក
"ហេីយតេមករកស្អី"ថេយ៉ុង
"តេទៅិនបានហេស"ជុងគុក
"ចឹងបិទហេីយ"ថេយ៉ុង
"បិទប្រញាប់ទៅលេងឆាតជាមួយប្រុសមែនទេ"ជុងគុក
"មែនហេីយ គេចាំច្រេីនណាស់"ថេយ៉ុងក៏ធ្វេីជាចាក់បណ្តោយតាមនាយ
"ទៅអោយបាត់ទៅ"ជុងគុកនិយាយរួចបិទបាត់ធ្វេីអោយនាយតូចឆ្ងល់
"កេីតស្អីគេ"ថេយ៉ុងអេសក្បាលទាំងឆ្ងលគ្រាន់តែយាយបុិននឹងសោះ
(គេប្រច័ណ្ឌដឹង😂)ជួយVoteផងណា💙