Part 16

3.7K 176 1
                                    

"លោកគេងកេីតទេ​ បេីមិនអញ្ចឹងមកគេងលេីពូកទៅ"ថេយ៉ុងសួរទៅនាយក្រាស់ដែរឈរដោះអាវពាក់ខោខ្លីនោះ
"មិនបាច់ទេ​ យេីងគេងនៅខាងក្រោមនឹងហេីយ​ បិទភ្លេីងទៅ"ជុងគុកដាក់ខ្លួនគេងទាញភួយមកគ្របសំងំដេកបាត់
ថេយ៉ុងមិននិយាយអ្វីរួចបិទភ្លេីងគេងទៅ
​    ម៉ោង3ភ្លឺ
"ហឹម​ មកឈឺស្អីពេលនេះ"ថេយ៉ុងរអ៊ូទាំងងុយពេលមកឈឺនោមកណ្តាលយប់បែបនេះ​ រួចងេីបដេីរទៅបន្ទប់ទឹកទាំងបេូកភ្នែកមិនចង់រួច​ ហេីយត្រឡប់មកដាក់ខ្លួនគេងវិញ
"អ្ហឹម....សឹត​...រងាណាស់....រងា"ថេយ៉ុងបេីកភ្នែកឡេីងងេីបដេីរទៅមេីលឃេីញថានាយក្រាស់កំពុងរងាដណ្តប់ភួយ​ បបូរមាត់ស្វាយឡេីងញ័រតតាត់
"ហឺយ​ ក្តៅខ្លួនម្លេះ"ថេយ៉ុងកដៃទៅប៉ះនាយភ្ញាក់ផ្អេីលបន្តិចពេលនាយក្តៅខ្លួនដូចភ្លេីង
"មកពីរបួសខ្នងទេដឹង​ ហឺយយ៉ាប់ណាស់"ថេយ៉ុងរអ៊ូតិចៗរួចយកតេលេម៉ាសុីត្រជាក់មកបន្ថយអោយត្រជាក់ល្មម​ រួចដេីរចេញទៅផ្ទះបាយបេីកម៉ាសុីនដាំទឹកលាយទឹកក្តៅអ៊ុនៗជាមួយកន្លែងមួយ​ រួចដេីរមកអង្គុយជិតនាយ
"លោក....លោក....ជុងគុក"ថេយ៉ុងអង្រួនខ្លួននាយតិចៗ
"អ្ហឹម"ជុងគុកបេីកភ្នែកឡេីងទាំងមុខស្លឹកបុឹម
"ខ្ញុំបិទអោយ"ថេយ៉ុងយកជេលត្រជាក់មកបិទពីលេីថ្ងាសនាយ​ រួចជ្រលក់កន្សែងជាមួយទឹកក្តៅអ៊ុនៗមកជូតលេីខ្លួននាយ
"អ្ហឹម"ជុងគុកក្រហឹមញ័រញាក់ពេលកន្សែងប៉ះនឹងខ្លួននាយ
"ខ្ញុំជូតខ្លួនអោយ​ ទ្រាំបន្តិចទៅ"ថេយ៉ុងនិយាយទាំងអារម្មណ៍បារម្ភចម្លែក​ ព្រោះនាយកាន់តែក្តៅខ្លាំងទៅៗហេីយ
ជូតខ្លួនរួចនាយតូចក៏យករបស់ទៅទុករួចអង្គុយស្ទាបស្ទង់នាយ
"ហឺយ​ នេះមិនធូរខ្លះទេហេហ​ ធ្វេីយ៉ាងម៉េចទៅ​"ថេយ៉ុងចាប់ផ្តេីមស្លន់ស្លោព្រោះនាយកាន់តែញ័រញាក់ទៅហេីយ
"Callទៅណាបាន​ ស្មានេះហេីយនោះ"ថេយ៉ុងយកទូរស៏ព្ទមកមេីលបម្រុងCallទៅមិត្តតែក៏ទុកចុះវិញ
"វិធីចុងក្រោយហេីយ​...ហ្វូ​..យ៉ាងម៉េចក៏យ៉ាងម៉េចទៅ"ថេយ៉ុងដក់ដង្ហេីមមួយខ្យល់រួចដោះអាវខ្លួនចេញបង្ហាញរាងកាយសខ្ចីគួរអោយចង់អង្អែល
"សុំទោសណា​ វាមានតែវិធីនេះ"នាយតូចិយាយរួចចូលខ្លួនទៅក្នុងភួយជាមួយនាយក្រាស់រួចទាញដែនាយមកអោបចង្កេះអង្ក្រង​ ចំណែនាយតូចខិតទៅកកិតនឹងខ្លួននាយក្រាស់ពេញៗ
"អ្ហឹម"ជុងគុកក្រហឹមដេីមកមានអារម្មណ៍ថាខ្លួននាយកក់ក្តៅខ្លាំងណាស់
មែនហេីយនេះជាវិធីបែបបុរាណ​ បេីសិនជាមានការចាំបាច់​ ឫអ្នកជំងីក្តៅខ្លួនខ្លាំងយេីងអាចទៅជិតគ្នាដេីម្បីទាញយកកម្តៅពីអ្នកជំងឺអោយធូរស្រាលខ្លះ
"ថេយ៍"ជុងគុកងាកមេីលមុខនាយតូចស្រដីឡេីងទាំងចង់ហេីបមាត់មិនរួច
"គេងទៅ"ថេយ៉ុងទះទ្រូងនាយកម្លោះតិចៗអោយនាយឆាប់លង់លក់
ប្រហែលជាមួយម៉ោងក្រោយនាយតូចឃេីញថានាយធូរស្រាលងេីបឡេីងទៅប្តូរទឹកក្តៅរួចយកមកជូតខ្លួននាយម្តងទៀត
​    ព្រឹកឡេីង
ជុងគុកបេីកភ្នែកឡេីងឃេីញនាយតូចអង្គុយទាំងងោកក្បាល
រំពេចនោះខួរក្បាលក៏រំលឹករឿងយប់មិញឡេីងធ្វេីអោយគេញញឹមទាំងមិនដឹងខ្លួន
"ថេយ៉ុង"បបូរមាត់ស្លេកបុឹមបន្លឺឡេីងខ្សេីរៗដាស់អារម្មណួអោយអ្នកកំពុងងោកនោះភ្ញាក់ឡេីង
"លោក.....យ៉ាងម៉េចហេីយ"ថេយ៉ុងនិយាយទាំងស្ទាបស្ទង់ថ្ងាសនិងកញ្ចឹងកនាយក្រាស់តែនាយក្រាស់រហ័សចាប់ដៃគេ
"អរគុណណាស់"ជុងគុកញញឹមាក់នាយតូចទាំងទឹកមុខហាក់អស់កម្លាំង
"មិនអីទេ​  លោកឃ្លានទេខ្ញុំទៅដាំបបរអោយ"ថេយ៉ុង
"អ្ហឹម"ជុងគុកក្រហឹមងក់ក្បាល
ថេយ៉ុងក៏ដេីរចេញទៅបាត់ដេីម្បីទៅដាំបបរអោយនាយ
"ខ្លួនប៉ះខ្លួនហេហ"ជុងគុកនិយាយទាំងញញឹមហាក់មានក្តីសុខ​ រួច្ញេីរសារ្រប់ជំនិតរបស់គេ
​  ទីង​ ទីង
​   ក្រាក
"បងហ៊ូសុង"ថេយ៉ុងបេីកទ្វាឡេីងឃេីញហ៊ូសុងកំពុងឈរកាន់ថង់មួយ
"ចៅហ្វាយអោយយកខោអវានឹងកាតាបមកអោយអ្នកប្រុសតូចទៅរៀន"ហ៊ូសុង
"អោយមកខ្ញុំមក​ ខ្ញុំពឹងបងបន្តិចបានទេ"ថេយ៉ុងយករបស់ពីដៃហ៊ូសុង
"បាទបាន"ហ៊ូសុង
"គឺជួយទៅទិញថ្នាំបញ្ចុះកម្តៅបន្តិចមក"ថេយ៉ុង
"នរណាឈឺមែនទេ"ហ៊ូសុង
"ហាក? ចៅហ្វាយបងមិមប្រាប់ទេហេហ"ថេយ៉ុង
"អត់ទេ"ហ៊ូសុង្រវីក្បាលទាំងមុខមិនយល់
"គឺគាត់នឹងហេីយ​ បងឆាប់ទៅទិញមក"ថេយ៉ុង
"បងទៅហេីយ"ហ៊ូសុងដេីរចេញទៅបាត់
នាយតូចបិទទ្វារួចក៏ដេីរទៅបន្ទប់ឃេីញថាបាត់ជុងវ៉ុនបាត់ហេីយ​ ឃេីញថាបន្ទប់ទឹកបេីកភ្លេីងក៏ប្រហែលអាល្អិតចូលងូតទឹកហេីយ
"លោក....លោកទៅគេងលេីពូកទៅ"ថេយ៉ុងអង្រួនស្មានាយតិចៗ
"អ្ហឹម"ជុងគុកបេីកភ្នែកឡេីងរួចងេីបអង្គុយ
"ទៅគេងលេីពូកទៅ"ថេយ៉ុងក៏ជួយក្រៀកដៃនាយ
នាយក្រាស់ផ្តេកខ្លួនដល់ពូកក៏គេងបន្តព្រោះគ្មានកម្លាំងសូម្បីតែបន្តិច​
​ ក្រាក
"បងថេយ៍"ជុងវ៉ុនចេញពីបន្ទប់ទឹកដោយមានកូនកន្សែងជាប់ចង្កេះ​ បង្ហាញសាច់ត្រលុកត្រលន់សខ្ចីដូចប៉ាៗគេបេះដាក់
"មកបងរៀបចំខ្លូនអោយ"ថេយ៉ុងដឹកដៃគេមកសាឡុងក្នុងបន្ទប់
"បងថេយ៍Daddyយូរងេីបមេះ​ ចាំជុងវ៉ុនទៅដាស់"ជុងវ៉ុន
"កុំអី​ Daddyជុងវ៉ុនឈឺហេីយកុំរំខាន់គាត់អី​ ជុងវ៉ុនរៀបចំទៅរៀនណា​ កុំអោយDaddyងេីបមកមិនសប្បាយចិត្តឈឺឮទេ​"ថេយ៉ុង
"បាទយល់ហេីយ"ជុងវ៉ុន
"បានហេីយ​ តោះទៅញុំាអាហារ"ថេយ៉ុង
"ឈប់សិនៈអាល្អិតរហ័សវារឡេីងទៅរកប៉ាៗរបសគេដែលគេងនោះ
"Daddy.....Daddy"ជុងវ៉ុនខ្សឹបដក់ត្រចៀកនាយកម្លោះតិចៗធ្វេីអោយអ្នកជំងឺបេីកភ្នែកឡេីង
"បាទ....កូមទៅរៀនហេីយមែនទេ"ជុងគុកនិយាយទាំងប្រឹងញញឹមដាក់កូន
"បាទ​ តែDaddyឈឺមែនទេ"ជុងវ៉ុន
"មានឯណា​ Daddyធម្មតាតេី"ជុងគុកខំប្រឹងនិយាយបន្លប់កូន
"កុំកុហកបងថេយ៍ប្រាប់កូនហេីយ​ កូនទៅរៀនហេីយណា Daddyឆាប់ជាណា​ នាំជុងវ៉ុនដេីរលេង​ សឹត"ជុងវ៉ុនក៏អោនថេីបថ្ងាសនាយក្រាសទាំងស្ញេញ​ ធ្វេីអោយបាយកម្លោះអត់បញ្ចេញសនាមញញឹមិនបាន
ថែមទាំងអ្នកដែលឈរមេលនោះក៏អត់នឹងមិនញញឹមតាមមិនបាន
"បាទទៅចុះ"ជុងគុក
ជុងវ៉ុនចុះពីលេីពូករួចដឹកដៃនាយតូចចេញទៅ
បន្ទាប់ពីរៀបចំខ្លួន​អោយជុងវ៉ុនទៅរៀនរួចនាយតូចក៏ចម្អិនបបរអោយនាយ្រាស់រួចដួសដាក់ចានលេីថាសមកអោយនាយក្រាស់
"លោកងេីបមកញុំាបបរ"ថេយ៉ុង
"ដឹងហេីយ"ជុងគុកងេីបឡេីងខ្នងនឹងក្បាលគ្រែ
"អាបុិនេះឈឺទេ​ តែរាងកាយដូចមិនឈឺសោះ"ថេយ៉ុងនិយាយក្នុងចិត្តទាំងលួចសម្លឹងមេីលខ្លួននាយក្រាស់ដែលមិនពាក់អាវនោះ​ រួចលេីកចានយកមកអោយនាយ
"នេះកាន់ទៅ"ថេយ៉ុង
"យេីងឈឺរងាឡេីងញ័រដៃហេីយ​ អោយញុំាយ៉ាងម៉េច"ជុងគុក
"ហឺយ​ ចំមែន"ថេយ៉ុងរអ៊ូបន្តិចរួចចាប់កាន់ស្លាបព្រាដួសបបរមកផ្លុំរួចបញ្ចុកនាយដូចម្តាយមេីលថែកូមទៅហេីយ
"នេះឆាប់លេបទៅ"ថេយ៉ុងដាក់ចានចុះបន្ទាប់ពីបញ្ចុកនាយអស់​ រួចយកថ្នាំនឹងទឹកមកអោយនាយ
"មិនលេប"ជុងគុកយកតែទឹកមកផឹកធ្វេីប្រងេីយ
"ហេតុអី"ថេយ៉ុងសម្លឹងទៅនាយអាបុិនេះមិនចង់ជាទេអី
"គឺមិនចង់នឹងហេីយ"ជុងគុក
"លោកលេបទេ"ថេយ៉ុងចាប់ផ្តេីមប្រេីក្រសែភ្នែកសម្លក់នាយ
"ថាអត់ទេ"ជុងគុកតបទៅនាយវិញទាំងទឹកមុខមិនសុខចិត្ត
"ផ្តល់ហេតុផល"ថេយ៉ុង
"មិនចង់អោយគេឃេីញថាយេីងទន់ខ្សោយ​ ឈឺបន្តិចក៏ប្រេីថ្នាំ"ជុងគុកនិយាយចប់ធ្វេីអោយនាយតូចហួសចិត្តបន្តិច
"ទុកថាខ្ញុំគ្មានភ្នែក​ គ្មានត្រចៀកមិនដឹងថាលោកលេបថ្នាំទៅចុះ​ លេបទៅ"ថេយ៉ុង
"ប្រាប់ហេីយថាមិនលេប​....ផាច់....អូយ"ជុងគុកនិយាយទាំងទឹកមុខគួរអោយអាណតក៏ត្រូវនាយតូចទះមួយកំភ្លៀង
"មិនបាច់ធ្វេីអាមុខចឹងទេ​ លេបទេ"ថេយ៉ុង
"អត់"ជុងគុក
"មិនលេបមែនទេបាន"ថេយ៉ុងខាំមាត់ដាក់នាយ្រាស់ធ្វេីអោយនាយក្រាស់ចាប់ផ្តេីមភ័យថាបន្តិចទៀតនឹងមានរឿងអ្វីកេីតឡេីង
"លោកលេបទៅណា​ ថ្ងៃខ្ញុំមិនបាននៅមេីលលោកទេ​ ខ្ញុំត្រូវទៅរៀន​ បេីមិនលេបប្រយ័ត្នងាប់បាត់ណា"នាយតូចរហ័សប្តូរមកទឹកមុខកំសត់និយាយដាក់នាយទាំងទឹកគួេអោយស្រឡាញ់ធ្វេីអោយនាយក្រាស់ចង់សេីចបន្តិច
"គឺ....."ជុងគុក
"ណា......"ថេយ៉ុងព្រិចភ្នែកញាប់ដាក់នាយ
ជុងគុកមិនមាត់យកថ្នាំមកអកផឹកលេបបាត់
"អាឆ្កួតនេះពិបាកជាងក្មេងទៀត"ថេយ៉ុងប្តូរមកសម្លក់នាយរួចជេរមួយម៉ាត់កាន់ថាសដេីរចេញទៅ​ ធ្វេីអោយនាយក្រាស់ធ្វេីទឹកមុខទាំងមិនយល់
មិញនេះផ្អែមបែរជាប្តូរមួយរំពេច
"បងហ៊ូសុងមកហេីយឆាប់ទៅផ្ទះទៅ"ថេយ៉ុងក័ដេីរចូលមកវិញ
"ងងុយណាស់"ជុងគុកធ្វេីជាងងុយរួចបិទភួយជិត
"លោក​ ឮខ្ញុំនិយាយទេ"ថេយ៉ុងដេីរទៅអង្រួននាយ
"ថេយ៉ុងយ៉ាងម៉េចហេីយ"ហ៊ូសុងក៏ដេីរមកមេីល
ជុងគុកងាកមកមេីលជំនិតព្រិចភ្នែកដាក់នាយតិចៗធ្វេីអោយហ៊ូសុងយល់ហេីយ
"គឺថេយ៍មិញនេះអ្នកក្រុមហ៊ុនខលមកប្រាប់ថាមានការបន្ទាន់បងទៅសិនហេីយ"ហ៊ូសុងនិយាយរួចប្រញាប់ដេីរចេញទៅ​ នៅតែនាយតូចដែលឈរសម្លក់នាយក្រាស់
"អស់និយាយលោកហេីយ"ថេយ៉ុងក្រវីក្បាលបន្តិចរួចដេីរទៅយកទឹកក្តៅមកេជ្រលក់កន្សែងជូតខ្លួនអោយនាយម្តងទៀត​ ពេលនេះអស់អារម្មណ៍ពេលប៉ះពាល់នាយក្រាស់ទៀតហេីយ
"យប់មិញ...."ជុងគុករកនិយាយតែនាយតូចកាត់
"វាគ្រាន់តែការព្យាបាលដែលម៉ាក់ខ្ញុំប្រាប់​ លោកកុំទុកក្នុងចិត្តអី"ថេយ៉ុងដឹងថានាយចង់សម្តៅដល់រឿងអវីរហ័សកាត់នាយ
"មិនទុកក្នុងចិត្តទេ......តែចង់ម្តងទៀត"ជុងគុកទទួលបានកែវភ្នែកកំណាចភ្លាមៗបន្ទាប់ពីនយាយចប់
ប៉ុន្តែគ្មានការភ៏យអ្វីទេ​មានតែញាក់ចិញ្ចេីមឌឺទៀត
"អាលោក.........."ថេយ៉ុងយៀរដៃរកគប់កន្សែងនៅនឹងដែតែនាយក្រាស់ហាមទាន់
"ហេៗ​ កុំៗយេីងថាលេងទេ......តែបេីមែនក៏ល្អ"ជុងគុកនៅឈ្លាតបង្ហេីយអាចុងក្រោយទៀត
"ឆឹស"ថេយ៉ុងមិនតបបន្តជូតខ្លួនអោយនាយទៀត
"លែងអៀនហេីយ​?  បេីរាងកាយយេីងឯងបានទាំងស្ទាបពេញៗហេីយឃេីញរហូតហេីយនោះ"ជុងគុក
"មិនខ្វល់ទេ​ ថ្ងៃលោកខលអោយបងហ៊ូសុងមកយកមក​ ខ្ញុំត្រូវទៅរៀន"ថេយ៉ុង
"ក៏បាន"ជុងគុក
"អរគុណហេីយសម្រាប់ការមេីលថែយេីងនិងកូន"ជុងគុកចាប់ដៃនាយតូចមកកាន់និយាយទាំងសម្លេងទន់ភ្លន់ដាក់នាយតូច
"មិនអីទេ​ ខ្ញុំមិនមែនចិត្តដាច់មនុស្សស្លាប់នៅនឹងមុខមិនជួយនោះទេ"ថេយ៉ុង
"របួសខ្នងនៅឈឺទៀតទេ"ថេយ៉ុងក័សួរបន្ត
"លេងសូវឈឺហេីយ"ជុងគុក
"ហឹម"ថេយ៉ុងងក់ក្បាលរួចដេីរចូលបន្ទប់ទឹកបាត់
"មនុស្សល្អនៅនឹងមុខហេីយ​ ដល់ពេលដែលត្រូវស្រវាអោបហេីយ"ជុងគុកនិយាយឡេីងទាំងសម្លឹងមេីលទៅបន្ទប់ទឹក

My CEO Daddy  [END]Where stories live. Discover now