Part 43

1.9K 79 2
                                    

មួយសប្តាហ៍ក្រោយ​ ទម្រាំតែមានពេលទំនេរពួកគេបាននាំគ្នាមកថតPreWedding​ ដែលប្លង់ទី1ថតនៅលេីភ្នំមានពណ៍ខៀវស្រងាត់​ មានកម្រាលក្រាលពណ៍សពីលេីស្មៅខៀវខ្ចី​ របៀបជាPicnic​
តាមដឹងជុងគុកចង់ថតជាស្លៀកបំពាក់កូនកម្លោះក្រមុំ​ ប៉ុន្តែនាយតូចបដិសេធដោយលេីកហេតុផលថាចង់ស្លៀកនៅថ្ងៃរៀបការតែម្តងកុំអោយមេីលទៅអស់ភាពភ្ញាក់ផ្អេីល​ ចំណែកនាយក្រាស់ឮហេីយគ្មានអ្វីក្រៅពីតាមចិត្តអនាគតប្រពន្ធទេ
ថ្ងៃនេះនាយក្រាស់និងអាល្អិតជុងវ៉ុន(ថត3នាក់)បានពាក់អាវយឺតពណ៍សដៃខ្លី​ និងខោពណ៍សត្រឹមជង្គង់ដូចគ្នា គ្រាន់តែអាល្អិតមានមួយពណ៍សពាក់​ ចំណែកថេយ៉ុងពាក់អាវវៀលក្លៀកនិងគ្របដណ្តប់ទៅដោយអាវស្បៃពណ៍សមេីលថ្លុះដល់សាច់តិចៗ(យល់អត់អ្នកទាំងអស់គ្នា​ រៀបយេីងពាកអាវវាល់ក្លៀកមួយជាន់ហេីយ​ ថែមអាពីលេីមួយទៀតតែជារបៀបស្បៃ)​ ជាមួយនិងខោពណ៍សដូចគ្នា​
ការថតក័ចាប់ផ្តេីមប្រព្រឹត្តទៅ​ ដោយយករ​បៀបជាលក្ខណះអង្គុយជុំគ្រួសារ​ និយាយសេីចសប្បាយទុកអោយអ្នកថតប្តឹតយករូបភាព​ ធ្វេីដូចជាមិនដឹងខ្លួន
"Wowបងមេីលចុះស្អាតៗណាស់"ថេយ៉ុងនិងអនាគស្វាមីកំពុងតែពរកូនប្រុសឈរមេីលរូបដែលថតមិញនេះបិទមាត់ញញឹមមិនជិត
"មែនហេីយ..."ជុងគុក
"លោកចននិងអ្នកប្រុសចង់ថតបែបណាទៀត"មេការ
"គឺខ្ញុំសូមបែបជា​ ស្លៀកពាក់ជារបៀបទាហានជាមួយនិងឡាន"ថេយ៉ុងនិយាយចប់ភ្លាមធ្វេីអោយនាយក្រាស់ភ្ញាក់ផ្អេីល
"នេះថេយ៍? ម៉េចក៏យកបែបនេះវិញ"ជុងគុក
"បងចាំតែមេីលទៅចាំអូនអ្នកចាត់ការ"ថេយ៉ុង
"អូនធ្វេីយ៉ាងម៉េចបេីត្រូវថតពេលនេះហេីយនោះ​ ម៉េចមិនអោយបងត្រៀមទុក"ជុងគុកមិនមែនតាំងចិត្តចង់ជំទាស់ទេ​ តែខ្លាចមិនទាន់ពេល​ បេីប្រាប់នាយមុនរៀបចំអោយម៉ាស្អាតតែម្តង
"បងកុំភ៏យ​ អូនអោយបងហ៊ូសុងរៀបចំរួចរាល់អស់ហេីយ"ថេយ៉ុង
"នេះមិនគិតប្រាប់បងសោះ"ជុងគុក
"ហិហិ"ថេយ៉ុង
បន្ទាប់ពីនិយាយគ្នារួចរាល់ក៏រៀបចំចុះពីលេីភ្នំវិញសម្តៅទៅទាហានដែលនៅជិតជាយក្រុង​ ទៅដល់គ្រាន់តែផ្លាស់ឈុតគឺរួចរាល់ព្រោះហ៊ូសុងត្រៀមរួចជាស្រេចតាមអ្វីដែលនាយតូចត្រូវការ
ថេយ៉ុងគ្រងដោយខោរឹងរាងមានហៅប៉ាវច្រេីនពណ៍សាច់បែកត្នោត​ ជាមួយនិងអាវយឺតដីខ្លីទាហាន(របៀបអាវយឺតទាហានគេពាក់ពីក្នុងហោហ)​ និងស្បែកជេីងខ្មៅកវែង
ចំណែកនាយក្រាស់ពាក់ខោទាហាន​ ទីនុយជាមួយអាវយឺតដៃខ្លឺពណ៍ដូចទៅនឹងខោនាយតូច​ រួមជាមួយស្បែកជេីងទាហានផងដែល
លេីកនេះអត់មានជុងវ៉ុនទេ
ប្លង់បន្ទាប់ក៏ចាប់ផ្តេីម​ ដោយនាយតូចកាន់កាំភ្លេីងខ្លី​ នាយក្រាស់កាន់កាំភ្លេីងធំ
រូបថតចេញមកមួយៗ​ ពួកគេកាច់ស្ទាយបានយ៉ាងល្អដូចជាអ្នកអាជីពយ៉ាងអញ្ចឹង
មានទាំងអង្គុយលេីឡាន​ កាន់កាំភ្លេីង​ រូបខ្លះនាយតូចត្រូវនាយក្រាស់បី​ធ្វេីមុខខូវតែម្តង
អ្វីគ្រប់យ៉ាងក៏រួចរាល់​ ហត់ក៏មិនស្ទេីរដែល​ ព្រោះរវល់ពេញមួយថ្ងៃតែម្តង
ទ្រាំតែមកដល់ផ្ទះ​ ញុំាបាយងូតទឹកអីរួចរាល់ម៉ោងជាង8យប់ទៅហេីយ
"បងមេីលចុះ​ បងសង្ហារណាស់ពេលបែបនេះ"ថេយ៉ុងដែលស្ថិតនៅលេីភ្លៅកម្លោះសង្ហារដែលអង្គុយធ្វេីការដាក់នាយតូចអោយ​អង្គុយពីលេីនោះ​ ក៏បន្លឺឡេីងទាំងលេីករូបដែលនាយក្រាស់បីគេចេញមក​ អ្នកកាត់តកាត់ចេញជារបៀបជួយសង្គ្រោះ​ ប៉ះជាមួយអ្នកក្រាស់រាងមាំ​ មុខខូវ​ សមនឹងរូបនេះឥតខ្ជោះ
"សឹត...បេីនៅពីលេីអូនបងសង្ហារជាងនេះទៀត"ជុងគុកអត់ខ្នាញ់មិនបានក៏អោបទៅថេីបមួយខ្សឹត
"ផាច់​ បងនិយាយស្អីនឹង"ថេយ៉ុងអៀនថ្ពាល់ក្រហមលេីកដៃទះទ្រូងមាំតិចៗ
"អា....បងនិយាយការពិតសោះ"ជុងគុក
"បងឈប់និយាយភ្លាម"ថេយ៉ុងខំប្រឹងធ្វេីជាភ្នែកសម្លក់តែមាត់ញញឹមចេញមកអៀនតែម្តង
"ក៏បានៗ​ ឈប់ហេីយ"ជុងគុក
នាយក្រាស់ប្រញាប់បញ្ចប់ការងាររបស់ខ្លួន​ ព្រោះបារម្ភពីប្រពន្ធមិនគិតគេងបែរជាមកកំដរនាយទៅវិញ
​ 1ខែក្រោយមក
"អូនរួចរាល់ឫនៅ"ជុងគុកស្រែកសួរនាយតូចដែលកំពុងនៅក្នុងបន្ទប់ទឹកកាត់ព្រឹក
"មកហេីយៗ​ បងប្រញាប់ទៅណានេះ​ ម៉ោងទេីបតែ10សោះ"ថេយ៉ុងរហ័សស្រែករត់ចេញពីបន្ទប់ទឹកទាំងអាវក្លុំ
"មិនបាច់តែងខ្លួនទេណា​ ចាំទៅដល់ចាំផ្លាស់សម្លៀកបំពាក់​ ព្រោះខ្លាចយឺត"ជុងគុកក៏មិនភ្លេចស្រែកប្រាប់
"តោះរួចហេីយ"ថេយ៉ុងប្រញាប់រត់ចេញមកទាំងស្លៀកសម្លៀកបំពាក់សាមញ្ញ
"សឹត...តោះ"ជុងគុកអោនថេីបថ្ពាល់ក្រពុំមួយខ្សឹតរួចបណ្តេីរគ្នាចុះទៅ
​ កម្មវិធី
ពួកគេធ្វេីដំណេីរកន្លះម៉ោងដេីម្បីមកកម្មវិធី​ នាយក្រាស់បានអោយហ៊ូសុងបេីកទៅតាមទ្វាក្រោយ
"តោះចូលទៅអ្នកម៉ាក់គាត់ចាំនៅបន្ទប់ផ្លាសខផអាវ"ពួកគេបានចូលទៅដល់ខាងក្នុងតាមផ្លូវក្រោយរួចដេីរទៅបន្ទប់ផ្លាស់ខោអាវដែលមានអ្នកស្រីចនចាំនៅទីនោះស្រាប់
"អូនចូលទៅ​ បងទៅនោះមួយភ្លេត"មកដល់មុខបន្ទប់ជុងគុកក៏មិនភ្លេចផ្តែផ្តាំដែរ
"ប្រញាប់មកវិញផង"ថេយ៉ុង
"បាទ...សឹត"នាយក្រាស់ថីេបថ្ងាស់នាយតូចមួយខ្សឹតរួចដេីរចេញទៅ
"ម៉ោះថេយ៉ុងមកហេីយកូន​ អង្គុយមក​"អ្នកស្រីចនឃេីញនាយតូចបេីកទ្វាចូលមករហ័សចាប់ដៃគេមកអង្គុយលេីកៅអីទល់មុខកញ្ចក់ដ័ធំ
"ពួកនាងតែងខ្លួនគេអោយស្អាតបំផុតឮទេ"អ្នកស្រីចន
"ចាសអ្នកស្រី"
"ថេយ៉ុងនៅទីនេះហេីយម៉ាក់ទៅរកអីមកអោយញុំា"អ្នកស្រីចន
"បាទ"ថារួចអ្នកស្រីចនរហ័សដេីរទៅរកអ្វីអោយគេញុំាពិតមែន
"នេះញុំាសិនទៅ​ ចាំរៀបចំខ្លួនបន្ត"អ្នកស្រីចន
​ 1ម៉ោងក្រោយនាយតូចក៏បានរៀបចំខ្លួនរួចរាល់នៅតែផ្លាស់ឈុតប៉ុណ្ណោះ
​ ក្រាក
ទ្វាបន្ទប់ទឹកបេីកឡេីង​ បង្វែរចំណាប់អារម្មណ៍អ្នកគ្រប់គ្នាអោយងាកទៅមេីល​ បញ្ចេញនូវ​ រាងតូចដ៍ស្រស់ត្រកាលដូចពន្លឺ​ នោះគ្មាននរណាក្រៅពីនាយតូចគីមថេយ៉ុងទេ​ សាច់សម៉ត់ខៃ​ ដៃជេីងតូចៗស្រឡូនស្រឡូវ​ សមនិងផ្ទៃមុខសដូចកញ្ចក់​ ច្រមុះតូចស្រួចសមនឹងទម្រង់​ បបូរមាត់ពណ៍ផ្កាឈូកតិចៗ​ ជាមួយនិងត្របកភ្នែកផាត់ម្សៅស្រាលៗ​ សក់ពណ៍ខ្មៅរលេីបរលោងទម្លាក់មកបាំងថ្ងាស់ទាំងអស់​ បំពាក់ទៅដោយក្នៀបកៀបរូបផ្កានៅលេីសក់នោះ​ គេគ្រងសម្លៀកបំពាក់ដោយ​ ខោជេីងវែងពណ៍សសមនឹងរាង​ អាវដៃវែងកឹបលេវពណ៍ស​ មានបន្តោងរបៀបជាខ្សែនៅជំហៀងដៃ​ លេវមួយគ្រាប់ៗដាំទៅដោយត្បូងពេជ្រសុត​ តែម្តង​ ជាមួយនិងស្បែកជេីងប៊ូពណ៍សតូបច្រមិច​ ធ្វេីអោយនាយតូចធ្វេីខ្លួនមិនត្រូវពេលមានមនុស្សមកចំហរមាត់មេីលមកគេគ្រប់គ្នាបែបនេះ
"Wowស្អាតណាស់កូន​ ជុងគុកឃេីញប្រហែលជាចាប់ទុកបាត់ហេីយទេដឹង"អ្នកស្រីចនរហ័សងេីបឈរដេីរមកពីមុខនាយតូច
"អ្នកម៉ាក់សសេីរពេកហេីយ"ថេយ៉ុង
"អ្នកប្រុសពិតជាស្អាតមែនណា"
"អរគុណបងៗហេីយ"ថេយ៉ុង
"អូហ័​ ម៉ាក់មានរបស់អោយចាំបន្តិច"អ្នកស្រីចនដេីរទៅរកកាបូបគាត់រួចដេីរមកវិញជាមួយប្រអប់គ្រឿងអលង្ការមួយឈុត
"នេះ​ ម៉ាក់អោយកូន"អ្នកស្រីចន
"មិនបាច់ទេដឹងម៉ាក់"ថេយ៉ុងឃេីញថាវាស្អាតពិតមែនតែគេរអៀសចិត្តមិ​នសូវហ៊ានចង់ទទួលទេ
"មិនអីទេ​ម៉ោះម៉ាក់ពាក់អោយ"អ្នកស្រីចនលេីកខ្សែពណ៍សធ្វេីអំពីត្បូបជាសសៃតូចស្អាតបានទៅលេីដៃស្រឡូនអញ្ចឹងទៀតចាំអស់មារតែម្តង​ បន្ថែមនឹងក្រវិលរំយោលតែម្ខាងទៀតស្អាតអស់ទាស់
"តោះរួចហេីយ​ យេីងចេញតាមទ្វាក្រោយជិះឡានដេីម្បីទៅខាងមុខវិញ
ថារួចពួកគេបានចេញតាមទ្វាក្រោយមានឡានមួយមកទទួលពិតមែន
ថេយ៉ុងគេអង្គុុយឆ្ងល់ថាកម្មវិធីនរណាគេ​ ព្រោះសួរទៅនាក្រាស់គេមិនប្រាប់សោះ​ ថាពេលទៅដល់គង់តែដឹង​ អីឡូវបែរជាមកដល់ហេីយបាត់នាយឆឹង​ ចង់សួរអ្នកស្រីចនដែរតែគិតថាប្រហែលនាយនៅក្នុងកម្មវិធី
​ ងឹត
"តោះចុះមក"អ្នកស្រីចនថារួចដេីរចុះចេញទៅ
ថេយ៉ុងបានចុះចេញពីលេីឡាន​ តែអ្វីដែលធ្វេីអោយគេភ្ញាក់ផ្អេីលសឹងតែមិនជឿក្នុងភ្នែកនោះគឺ​ រូបផ្ទាំងធំៗ​ ដែលជារូបPreWeddingរបស់គេនៅពីមុខសាលដ៏ធំតែម្តង​ ក្រលេកទៅម្ខាងមានអក្សរមួយកាន់តែធ្វេីអោយគេញាប់ញ័រលេីសដេីមនោះគឺ​
JEONJUNGKOOK & KIMTAEHYUNG
Wedding Day
នេះគេសឹងតែស្រក់ទឹកភ្នែកហេីយSurpriseពិតៗតែម្តង​
"នៅរំភេីបដល់ណាទៀតលោកកូន​ ឆាប់មកដល់ពេលហេីយ"លោកគីមដេីរចេញសួទៅកូនប្រុសដែលឈរញញឹមមេីលមិនដាក់សោះ
"ប៉ា​ នេះប៉ាមកបានយ៉ាងម៉េច"ថេយ៉ុង
"ថ្ងៃពិសេសរបស់កូនទាំងមូលម៉េចនឹងអាចរំលងបាននោះ​ ម៉ោះកាន់ដៃប៉ាមក"លោកគីមលេីកដៃកូនប្រុសមកសកនឹងគន្លាក់ដៃបស់គាត់
"នេះAppaបាទ"កម្លោះតូចគ្រងឈុតពណ៍ស​ ដូចកូនប្រុសទេវបុត្រពិតៗដេីរមកជាមួយនិងផ្កាមួយផាច់ហុចអោយនាយតូច
"អរគុណណាស់បាទ...សឹត"ថេយ៉ុងញញឹមទទួលផ្កាកាន់នឹងដៃរួចអោនថេីបសក់អាល្អិតមួយខ្សឹត
ចំណែកជុងវ៉ុនដេីរទៅតាមលោកស្រីចនបាត
​ ក្នុងកម្មវិធី
ជុងគុកកម្លោះសង្ហារឈរនៅពីលេីឆាកគ្រងដោយសម្លៀកបំពាក់កូនក​ម្កោះពណ៍ខ្មៅ​មួយឈុត​ សក់ចូលឡេីងទៅលេីអស់បង្ហាញនូវថ្ងាសសាកសមនឹងមុខមាត់ឥតខ្ចោះ​ បូករួមជាមួយស្នាមញញឹមមិនបាត់ទៀតនោះ​ ភាពសង្ហារកាន់តែកេីនឡេីងធ្វេីអោយអ្នកចូលរួមច្រណែននិងកូនក្រមុំមិនស្ទេីរឡេីយ
នាយគិតគម្រោងនេះជាងមួយខែមកហេីយ​ ទេីបដល់ពេលនេះគួរតែសម្រេចវាដោយមិនអោយនាយតូចដឹងឡេីយ​
ជុងគុកឈរញញឹមដូចមនុស្សឆ្កួតមិនបាត់សោះឡេីយ​ ព្រោះជាថ្ងៃពិសេសរបស់នាយ​
ឯចិត្តនេះទៀតសោត​ កំពុងបុកញាប់ញ័រចង់ឃេីញមុខកូនកម្លោះតូចរបស់នាយឆាប់ៗទេមិនដឹងជាដូចទេវបុត្រធ្លាក់មកឋានសួគ៍ទេដឹង

My CEO Daddy  [END]Where stories live. Discover now