Part 13

2.8K 125 0
                                    

   ព្រឹកឡេីង
ថេយ៉ុងបានងេីបចំរៀបខ្លួនអោយអាល្អិតរួចរាល់រួចចុះមកខាងក្រោម
"ថេយ៉ុងញុំាអាហារសិនទៅចាំពេលជុងគុកចុះមកចាំពេលជូនជុងវ៉ុនទៅរៀន​ អោយជូនឯងទៅCondoតែម្តងទៅ"អ្នកស្រីចនននិយាយបណ្តេីររៀបចានដាក់លេីតុបណ្តេីរ
"បាទ​ មានអ្វីអោយខ្ញុំជួយទេ"ថេយ៉ុង
"មិនអីទេ​ គេចុះមកហេីយ​ ឆាប់ញុំាទៅ"អ្នកស្រីចននិយាយពេលឃេីញកូនប្រុសដាក់ខ្លួនអង្គុយជិតជុងវ៉ុន
បន្ទាប់ពីទទលទានអាហារពេលព្រឹករួចក៏រៀបចំចេញដំណេីរ
"ម៉ែដោះប្រាប់ហ៊ូសុងផងថាខ្ញុំបេីកឡានទៅខ្លួនឯង"ជុងគុក
"ចាសអ្នកប្រុស"ម៉ែដោះ
"ឆាប់ទៅ"ជុងគុកងាកមកនិយាយជាមួយមនុស្សពីរអ្នកដែលតាមពីក្រោយនាយរួចឡេីងឡានចេញទោ
"កូនទៅសិនហេីយ​ Daddy​ បងថេយ៍"ជុងវ៉ុន
"បាទខំរៀនណា"ជុងគុក
"ទៅចុះ"ថេយ៉ុង
បន្ទាប់ពីដាក់អាល្អិតរួចក៏ចេញដំណេីរទៅCondoរបស់ថេយ៉ុង
"អរគុណលោកហេីយ​ ទៅចុះថ្ងៃនេះអាចនឹងយឺតបន្តិច"ថេយ៉ុង
"មិនគិតនាំយេីងចូលក្នុងសិនទេហេហ"ជុងគុក
"លោកខាតម៉ោងការងារមិនបាច់ទេ"ថេយ៉ុង
"អត់​ យេីងចង់ចូល"ជុងគុកនិយាយរួចដេីរចូលទៅCondoធ្វេីប្រងេីយអោយនាយតូចប្រញាប់ដេីរតាម
"ឆាប់ចុចទៅនៅមេីលមុខអី"ពេលចូលមកដល់ប្រអប់យន្តជុងគុកងាកសួរនាយតូចដែលគិតតែពីសម្លក់នាយ
"ឆឹស"ថេយ៉ុងក៏ចុចជាន់ទី10ដែលជាជាន់គេស្នាក់នៅ​
​រួចសម្តៅទៅបន្ទប់របស់គេយកKey Cardមកបេីកទ្វាចូល
"អង្គុយសិនទៅខ្ញុំទៅផ្លាស់ខោអាវ"ថេយ៉ុងនិយាយរួចដេីរចូលបន្ទប់គេងបាត់ទុកអោយនាយកម្លោះអង្គុយលេីសាឡុងមេីលជុំវិញបន្ទប់ម្នាក់ឯង
"រៀបចំស្អាតគ្រាន់បេី"ជុងគុកងក់មេីលទាំងសសេីរ​ បន្ទប់រៀបចំបានស្អាតមេីលតែមនុស្សស្រីទៅហេីយនេះ
​    20នាទីក្រោយនាយតូចក៏ចេញមកជាមួយសម្លៀកបំពាក់ធ្វេីការថ្មី
"ធ្វេីខ្លូនទៅទាក់អាណាបានយូរម្លេះ"ជុងគុក
"ទាក់អាណារឿងខ្ញុំ​ នរណាអោយលោកមកចាំ"ថេយ៉ុង
"ខ្ចិលប្រកែកជាមួយកញ្ចាញ់ចេកដូចឯងណាស់​ ឆាប់ទៅ"ជុងគុកនិយាយរួចដេីរចេញទៅដោយមាននាយតូចដេីរពីក្រោយ
"ចូលឡានទៅនៅឈរធ្វេីអី"ជុងគុកអត់ឆ្ងល់មិនបានពេលចុះមកដល់បែរជាធ្មឹងទៅវិញ
"លោកទៅៗខ្ញុំរកអីជិះក៏បាន"ថេយ៉ុងនិយាយទាំងក្រែងចិត្តនាយ
"ចូលទេ"ជុងគុក
"ថាលោកទៅៗ"ថេយ៉ុង
"យេីងប្រាប់អោយចូល"ជុងគុករាងតម្លេីងសម្លេងបន្តិច
"ចូលក៏បាន"ថេយ៉ុងពេបមាត់បន្តិចរួចដេីរចូលឡាន
"ចូលចិត្តតែអោយយេីងបង្ខំ"ជុងគុកនិយាយរួចចាប់ផ្តេីមបេីកឡានចេញទៅក្រុមហ៊ុន
​ ពួកគេមកដល់ចុះមកចូលក្រុមហ៊ុនធ្វេីអោយគ្រប់គ្នារហ័សងាកមេីលនឹងខ្សឹបខ្សាវគ្នាពេញនឹង
"លោកគេមេីលមកយេីង​ ហេីយខ្សឹបគ្នារឿងអី"ថេយ៉ុងរាងរអានឹងពួកគេបន្តិចដែលមេីលមកគេដោយក្រសែភ្នែកពិបាកស្មាន
"មិនបាច់ទៅខ្វល់ទេ​ ពួកគេមានមាត់ក៏ចេះតែនិយាយទៅ"ជុងគុក
"អឹម"ថេយ៉ុង
"តាមយេីងទៅខាងលេីយេីងបានរៀបចំតុធ្វេីការរបស់ឯងជិតហ៊ូសុងហេីយ"ជុងគុកនយាយបណ្តេីរចុចជណ្តេីរយន្តបណ្តេីរ
"ស្មានថាអោយធ្វេីការនៅបន្ទប់ជាមួយលោក"ថេយ៉ុងនិយាយតិចៗម្នាក់ឯងតែនាយក្ររាស់នៅតែឮ
"អួយ​ វាស្អីលោកចេញទៅ"ថេយ៉ុងភ្ញាក់បន្តិចពេលនាយក្រាស់ស្រាប់តែដាក់ដៃឃាំងគេហេីយអោនមកជិត
"ចង់ធ្វេីការនៅបន្ទប់ជាមួយយេីងហេហ"ជុងគុកនិយាយទាំងញាក់ចិញ្ចេីមមុខចេះតែរំកិលទៅរកនាយតូច
"នរណាថា​ ខ្ញុំថាល្អណាស់ដែលមិនបានធ្វេីករក្នុងបន្ទប់ជាមួយលោក"ថេយ៉ុងនិយាយទាំងប្រឹកគេច
"អញ្ចឹងហេហ"ជុងគុក
​  ទីង
"អូយយយ"សម្លេងប្រអប់យន្តបន្លឺឡេីងបានន័យថាដល់ហេីយ​ ទេីបនាយតូចរហ័សរុញនាយក្រាស់ចេញមួយទំហឹងធ្វេីអោយខ្នងនាយបុកនឹងដែកប្រអប់យន្ត
ថេយ៉ុងចង់មេីលបន្តិចតែឃេីញអនកនាងលេខាកំពុងឈរមេីលមករហ័សដេីរទៅយ៉ាងលឿន​ សម្តៅមកតុធ្វេីការរបសលគេដែលនៅជិតហ៊ូសុង
ចំណែកនាយក្រាស់ដេីរចូលអូហ្វីសនាយបាត់ទៅ
"នែ៎​ ឯងមកអង្គុយស្អីទីនេះ​ នេះជាកន្លែងដែលហ៊ូសុងរៀបអោយបុគ្គលិកពិសេសទេ"លូសុីរហ័សមកស្រែកសួរគេព្រោះតុនេះហ៊ូសុងប្រាប់ថាទុកអោយបុគ្គលិកពិសេសប៉ុន្តែមិនទាន់ប្រាប់នាងទេថាជានរណា​ ណាមួយពេលនេះនាយមិននៅទៀត
"វាស្អីនាងមកស្រែកលែតៗដាក់ខ្ញុំនឹង"ថេយ៉ុងមេីលទៅមនុស្សមិនគួរអយគោរពក៏ស្តីអោយនាងវិញ
"ឯងគ្មានសិទ្ថិមកអង្គុយទីនេះទេ"លូសុី
"ហេតុអីថាគ្មាន​ ខ្ញុំជាអ្នកដែលអគ្គនាយកអោយមកអង្គុយទីនេះ"ថេយ៉ុង
"យេីងាមិនជឿ​ សមត្ថភាពឯងជស្អីបានមកអង្គុយកន្លែងនេះ"លូសុី
"មានរឿងអី"ហ៊ូសុងដែលទេីបតែឡេីងមកដល់ក៏សួរឡេីង
"គឺអាក្មេងនេះវាចង់អង្គុយទីនេះ​ ទាំងដែលជាកន្លែងដែលលោកប្រាប់ថាទុកអោយបុគ្គលិកពិសេស"លូសុី
"ហេីយម៉េចក៏មិនបាន"ហ៊ូសុង
"លោកមានន័យថាម៉េច"លូសុី
"ថេយ៉ុងនេះហេីយជាអ្នកដែលត្រូវអង្គុយនៅទីនេះ"ហ៊ូសុងនិយាយធ្វេីអោយនាយក្រមុំបេីកភ្នែកធំៗ
"យ៉ាងម៉េចជឿទេ​ បេីមិនជឿខ្ញុំទៅហៅអគ្គនាយកអោយមកនិយាយទៀត"ថេយ៉ុង
"មិនបាច់"លូសុីសម្លក់នាយតូចបន្តិចរួចដេីរខ្ទឺតៗទៅអង្គុយតុធ្វេីការរបស់នាងវិញទាំងមួម៉ៅដែលរករឿងស្តីអោយនាយតូចមិនបាន
"ខ្ញុំឆ្កួតស្លាប់អីឡូវហេីយ"ថេយ៉ុងរអ៊ូក៏ដាក់ខ្លួនរៀបចំរបស់របរដាក់លេីតុ
"មានរឿងអី​ ព្រឹកឡេីងស្ត្រេសបែបនេ"ហ៊ូសុងដែលអង្គុុយនៅជិតក៏សួរឡេីង
"គឺមកដល់ក្រុមហ៊ុនមានមនុស្សមេីលមកដោយក្រសែភ្នែកចម្លែកហេីយ​ មកដល់ជួបមនុស្សចម្លែកចាំតែរករឿងទៀត"ថេយ៉ុង
"ហាសហា​ ធ្វេីខ្លួនធម្មតាទៅ"ហ៊ូសុង
"មែនហេីយបងយកគម្រោងមកខ្ញុំសាកគូរអោយបងសិន​ យ៉ាងម៉េចទៀតចាំបងកែប្រែពីក្រោយចុះ"ថេយ៉ុង
"បាន​ ចាំបងបង្រៀនខ្លះៗបានហេីយ"ហ៊ូសុងនិយាយរួចរ៉ាយរ៉ាប់ប្រាប់នាយតូចថាក្រុមហ៊ុនត្រូវការម៉ូតផ្ទះបែបម៉េចអីបែបម៉េច
"យល់ទេ"ហ៊ូសុង
"យល់ហេីយ​ មែនហេីយគេមិនរេីសទីតាំងថាសង់នៅឯណាទេមែនទេ​ អោយតែសមស្របនឹងកន្លែង"ថេយ៉ុង
"មែនហេីយ​ មិនថាក្នុងក្រុងក្រៅក្រុងលេីភ្នំអីទេ​ អោយតែមានគំនិតគូរចេញមកបានល្អ​ ចៅហ្វាយនឹងពេញចិត្តនោះជោគជ័យហេីយ"ហ៊ូសុង
"អរ​ ខ្ញុំនឹកឃេីញហេីយ"ថេយ៉ុងស្រាប់តែផុសគំនិតមួយឡេីងមក
"ធ្វេីចុះ​ បងទៅរកចៅហ្វាយមួយភ្លេត"ហ៊ូសុងនិយាយរួចដេីរចូលទៅរកអូហ្វីសនាយក្រាស់
​    តុក​ តុក
"ចូលមក"ជុងគុក
​   ក្រាក​ ក្រឹប
"ចៅហ្វាយល្ងាចនេះមានកម្មវិធីខួបកំណេីតកូនស្រីដែគូរសហការយេីងគឺលោកអាន់តូ"ហ៊ូសុង
"ដឹងហេីយ"ជុងគុកគ្រាន់តែឮក្រពុលមុខតិចៗបាត់ទៅហេីយ
"ខ្ញុំដឹងថាចៅហ្វាយគិតអី​ ចៅហ្វាយគួរតែយកអ្នកប្រុសតូចទៅដែរ​ ដេីម្បីកុំអោយកូនស្រីអ្នកនេះអ្នកនោះមកតាមទៀតហិហិ"ហ៊ូសុងអោយតែនិយាយដឹងតែសេីចហេីយនូវរឿងនេះ​ ព្រោះអោយតែទៅកម្មវិធីនាយក្រាស់ត្រូវស្រីមកសួរនេះសួរនោះមិនដាច់ទេ​ នាយធុញពេញទំហឹងតែក៏ទុកកិត្តិយសអោយពួកនាង
"មិនដឹងទេ​ ចាំមេីលល្ងាចទៅ"ជុងគុក
"បាទខ្ញុំទៅហេីយ"ហ៊ូសុង
"ឈប់!! ​  គម្រោងយ៉ាងម៉េចហេីយ"ជុងគុក
"គឺពេលនេះថេយ៉ុងកំពុងតែគូរ​ ខ្ញុំអោយគេរេីសConceptខ្លួនឯង"ហ៊ូសុង
"ទៅចុះ​ មេីលៗគេផង"ជុងគុក
"បាទ"ហ៊ូសុងនិយាយរូចដេីរចេញទៅ
   Skip
"រួចហេីយហឺយ"ថេយ៉ុងលេីកដៃពត់ពែនខ្លួន​ ដេីម្បីបំបាត់ភាពចុករោយ
"ម៉ោងទេូបតែ10ទេ"ថេយ៉ុងមេីលនាឡិការនៅនឹងដៃរួចស្លឹងមេីលប្លង់បន្តខ្លាចខ្វះខាតត្រង់កន្លែងណាមួយ
មេីលសុខៗភ្នែកក៏ចេះតែទន់ទៅៗ​ ព្រោះអត់ងងុយកាលពីយប់ផងធ្វេីអោយគេទន់ត្របកភ្នែកគេងលក់ក្រាបក្បាលនឹងតុតែម្តង
លូសុីដែលទេីបតែមកពីឆុងកាហ្វេដេីរមកជិតនាយតូចរួចឃេីញថាគេកំពុងគេង​ មុននឹងងាកទៅម្ខាងឃេីញគំនូរប្លង់មួយ​  នាងក៏ស្គាល់ច្បាស់ថាជាគំនូរដែលរៀបចំឡេីងជារៀងរាល់ខែ ទេីបនាងមានគំនិតមួយឡេីង
"ហឹស​ ចាំមេីលចុះឯង"លូសុីញញឹមចុងមាត់ងាកឆ្វេងស្តាំរួចធ្វេីអ្វីមិនដឹង​ ហេីយប្រញាប់ទៅអង្គុយតុធ្វេីការរបស់នាងធ្វេីដូចគ្មានរឿងអ្វីកេីតឡេីង
​    ម៉ោង11ថ្ងៃត្រង់
បុគ្គលិកគ្រប់គ្នាក៏នាំគ្នាដេីរចេញទៅទទួលទានអាហារព្រោះដល់ម៉ោងសម្រាកហេីយទេីបនាំគ្នាចេញទៅអស់
​  ក្រាក
អគ្គនាយកសង្ហារដេីរចេញមកសម្តៅទៅតុបុគ្គលិកដែលគេងក្រាបនៅលេីតុនោះ
"ហឹស​ បុគ្គលិកល្អណាស់ដេកម៉ោងធ្វេីការ"ជុងគុកសេីចដេីមកបន្តិចទាំងឈរមេីលមុខគេ​ រួចងាកទៅគំនូរប្លង់ដែលនៅជិតនោះ
"គីម​ ថេយ៉ុង"

ជួយVoteផងណា💙

My CEO Daddy  [END]Where stories live. Discover now