Part 45

1.9K 97 0
                                    

​   ក្រោយពីងូតទឹកស្លៀកពាក់ខោអាវរួចរាល់ពួកគេបានចុះមកខាងក្រោម​ ក៏ឃេីញអាល្អិតជុងវ៉ុនកំពុងអង្គុយមេីលទូរទស្សន៍នៅលេីសាឡុងតែម្នាក់ឯង
"ជុងវ៉ុនកូនDaddy​ មកជាមួយនរណាហាហ?...សឹត"ជុងគុកដាក់ខ្លួនអង្គុយជិតអាល្អិតក៏មិនភ្លេចផ្តល់ស្នាមថេីបដល់គេផងដែរ
"គឺកូនមកជាមួយលោកយាយបាទ"ជុងវ៉ុន
"ចុះលោកយាយនៅឯណា"ជុងគុក
"គឺនៅផ្ទះបាយ"ជុងវ៉ុន
"កូនញុំាអីហេីយឫនៅ"ជុងគុក
"រួចហេីយDaddy"ជុងវ៉ុន
"ឆ្លាត"ជុងគុក
ថេយ៉ុងដែរឮអាល្អិតថាអ្នកស្រីចននៅផ្ទះបាយខ្ជិលស្តាប់ប៉ាកូនគេនិយាយគ្នាក៏ដេីរទៅរកគាត់
"ម៉ាក់"ថេយ៉ុង
"អូហ៍..ងេីបហេីយហេហកូន"អ្នកស្រីចន
"បាទម៉ាក់​ ចុះលោកអុំជានរណា"ថេយ៉ុងនិយាយទាំងសម្លឹងមេីលទៅអុំម្នាក់អាយុស្របាលកមេងជាងអ្នកស្រីចនបន្តិច
"អរអ្នកប្រុសខ្ញុំគឺសូជី​ ជាអ្នកបម្រេីដែរលោកស្រីនាំមក"សូជី
"អរបាទ"ថេយ៉ុង
"ម៉ាក់មានអ្វីអោយខ្ញុំជួយទេ"ថេយ៉ុង
"យកអាហារទៅរៀបចំដាក់លេីតុចុះ"អ្នកស្រីចន
"បាទ"ថារួចនាយតូចចាប់ផ្តេីមលេីកអាហារយកទៅរៀបលេីតុទាំងទឹកមុខវិលធីងធោងមិនទាន់បាត់
"អូននៅឈឺក្បាលទៀតមែនទេ...សឹត"នាយក្រាស់ដេីរមកពីក្រោយសកដៃទៅអោបចង្កេះប្រពន្ធ​ អោនថេីបកញ្ចឹងកសខ្ចីរបស់នាយតូចទៀតផង
"បងម៉ាក់នៅទីនេះណា​ ប្រយ័ត្នគាត់មកឃេីញ"ថេយ៉ុងប្រឹងប្រលេសដៃនាយចេញតែមានឯណា​ ស្អិតដូចកាវវ502
"មិនអីទេ​ ចាំបន្តិចអូននៅទីនេះហេីយណា"ថារួចនាយក្រាស់ក៏ដេីរចូលផ្ទះបាយបាត់
បន្តិចក្រោយមកក៏ដេីរចេញមកវិញជាមួយកែវអ្វីមិនដឹង
"នេះទឹកខ្ញីញុំាទៅ​ អូនបានធូរស្បេីយខ្លះ"ជុងគុក
"អរគុណបងហេីយ"ថេយ៉ុងញញឹមដាក់នាយបន្តិចរួចលេីកយកមកផឹក
​     បន្ទាប់ពីនោះពួកគេក៏ញុំាអាហាដែលអ្នកស្រីចនបានធ្វេីអោយ​ រកឯណាបាន​ ដល់ថ្នាក់បែកផ្ទះហេីយគាត់ក៏មកធ្វេីម្ហូប​ ថែមទាំងទិញគ្រឿងអាហារដាក់ពេញទូរទឹកកកអោយទៀត​ រួចក៏ត្រឡប់ទៅភូមិគ្រឹះរបស់គាត់វិញ
"ជុងវ៉ុន"ថេយ៉ុងហារឡេីងរួចដាក់ខ្លួនអង្គុយិជតអាល្អិត
"បាទappa"ជុងវ៉ុន
"ថ្ងៃនេះចង់ទៅផ្សារទំនេីបទេ​ Appaទៅទិញរបស់រៀបចំបន្ទប់អោយជុងវ៉ុន"ថេយ៉ុង
"បាទទៅAppa"ជុងវ៉ុន
"សឹតៗ..."ថេយ៉ុងខ្នាញ់ទឹកមុខដូចប៉ារបស់គេពេកក៏អោនទៅក្រញិចថេីប
"អត់បបួលបងទៅទេហេហ​ បបួលតែកូន"ជុងគុកដេីរមកដាក់ខ្លួនអង្គុយលេីសាឡុងរួចលេីកនាយតូចមកដាក់លេីភ្លៅមាំ​ ប្រេីដៃអោបចង្កេះនាយតូច​ ដាក់ចង្ការលេីស្មាគេ
"បងកូននៅណា"ថេយ៉ុង
"ជុងវ៉ុនអត់មេីលទេ...ហិហិ"អាល្អិតឮហេីយធ្វេីជានិយាយតាមពិតគេចាំមេីលពីអ្នកនេះស្វីតសោះ
"កូនមិនមេីលទេ"ជុងគុក
"បងជឿកូនដែរហេហ"ថេយ៉ុង
"Awwបេីកូនអ្នកនិយាយហេីយមិនអោយបងជឿ"ជុងគុក
"ឆឹស​  ប្រកែកមិនឈ្នះបងទេ"ថេយ៉ុងខ្ជិលប្រកែកតក៏ដាក់ខ្លួនគេងពីលេីនាយ​ អោយនាយក្រាស់ថេីបសក់គេខ្សឹតៗ
"អូនបាត់ឈឺក្បាលហេីយឫនៅ"ជុងគុក
"បាត់ហេីយ"ថេយ៉ុង
​     ល្ងាចឡេីង
បីអ្នកប៉ាកូន​ ក៏នាំគ្នាធ្វេីដំណេីរទៅផ្សារទុះនេីបធំជាងគេនៅសេអ៊ូល​ មុននឹងទៅក័មុនៅមិនភ្លេចនាំពួកគេទៅញុំាអីសិនដែរ
"អូនចង់ទិញអី"ជុងគុកប្រៃដៃម្ខាងអោបចង្កេះអង្រ្កងរបស់ប្រពន្ធ​ ម្ខាងទៀតរុញរទេះដាក់អុីវ៉ាន់ដែលមានអាល្អិតជិះពីលេី
"ទៅទិញគ្រឿងតុបតែងបន្ទប់អោយជុងវ៉ុនសិនទៅ"ថេយ៉ុង
"បងតាមអូន"ជុងគុកបន្ទាប់ពីទិញរបស់ដែលត្រូវការរួចរាល់ក៏នាំគ្នាដេីរទិញសម្លុៀកបំពាក់ខ្លួះ​ របស់ពួកគេទាំងបី​ ដោយមាននាយតូចរេីសអោយដោយផ្ទាល់
​  ចេញពីផ្សារទំនេីបក៏ឈ្លាតទិញរបស់ខ្លួទៅភូមិគ្រឹះចន​ លេងប៉ាម៉ាក់របស់គេ​ ព្រោះថ្ងៃស្អែកគាត់ត្រឡប់ទៅស្រុកកំណេីតវិញហេីយ
​     ភូមិគ្រឹះចន
"ប៉ាម៉ាក់"ថេយ៉ុងរត់មកអោបអ្នកទាំងពីរដែលកំពុងអង្គុយនិយាយគ្នាលេីសាឡុងនោះ
"មានប្តីហេីយនៅធ្វេីចរឹកក្មេងទៅកេីត"អ្នកស្រីគីមលេីកដៃអោបតបមិនភ្លេចចម្អន់កូនប្រុស
"ជម្រាបសួរលោកប៉ាអ្នកម៉ាក់"ជុងគុកពរកូនប្រុសចូលមកតាមក្រោយរួចដាក់ខ្លួនអង្គុយទលមុខពួកគាត់
"កូនមានប្តី​ តែកូននៅក្មេង"ថេយ៉ុង
"ក្មេងណាស់នុង"លោកគីម
"បេីក្មេងមែន​ ព្រោះប្តីបំប៉នបាល្អនោះអីលោកប៉ា"ថេយ៉ុង
"ប្តីបំប៉នហេីយកុំរករឿងបងពេក​ យប់មិញមិនទាន់បានជូនពរផង​ ទន់កបាត់"លោកគីម
"ហិហិ..."ថេយ៉ុងស្តាប់ឮគាត់និយាយហេីយចាប់ផ្តេីមសេីចមិនសម
"ញុំាអីហេីយឫនៅហាហ"អ្នកស្រីចន
"រួចហេីយម៉ាក់"ជុងគុក
គ្រួសារទាំងពីរបន្តនៅនិយាយគ្នាលេង​ លុះរាងយប់បន្តិចនាយតូចក៏ត្រឡប់ទៅផ្ទះវិញ
​     ស្អែកឡេីង
ពេលនេះពីរនាក់ប្តីប្រពន្ធកំពុងនៅភូមិគ្រឹះចន​ ព្រោះត្រូវជូនដំណេីរប៉ាម៉ាក់របស់នាយតូចនឹងឯង
"ម៉ាកទៅហេីយណា​ នៅជាមួយបងកុំខូច​ កុំរឹងចចេសពេកឮទេ​ ស្តាប់តាមបងខ្លះទៅ"អ្នកស្រីគីមនិយាយបណ្តេីរអោបអង្អែលក្បាលកូនប្រុសបណ្តេីរ
"បាទអ្នកម៉ាក់"ថេយ៉ុង
"ម៉ាក់ផ្ញេីរប្អូនផងណា​ មានរឿងអីត្រូវចេះយោគយល់គ្នាឮទេ​ គេនៅក្មេងមិនទាន់ដឹងអ្វីរាក់ជ្រៅទេ"អ្នកស្រីគីមប្រលែងនាយតូចចេញពីរង្វង់ដៃរួចងាកមកនិយាយជាមួយកូនប្រសារប្រុសម្តង
"បាទអ្នកម៉ាក់ក្មេក"ជុងគុក
"ប៉ាទៅហេីយណាអាកូនកំហូច​ នៅជាមួយបងកុំខូចពេក​ មានប្តីហេីយកុំអាលេសអាលោះអោយបងឈឺក្បាលអោយសោះ"លោកគីម
"ហូយលោកប៉ា​ កូនមិនមែនបែបនុងផងនឹង"ថេយ៉ុងធ្វេីជាមុខជូរដាក់លោកគីម
"ហឹស...ប៉ាផ្ញេីរគេផងណា"លោកគីម
"បាទលោកប៉ា"ជុងគុក
"យាយទៅហេីយណាជុងវ៉ុន"អ្នកស្រីគីមក៏ងាកមកនិយាយជាមួយអាល្អិតនៅលេីដៃរបស់ជុងគុក
"បាទលោកយាយ"ជុងវ៉ុន
"សឹត....ឆ្លាតណាស់"អ្នកស្រីគីមក៏អោនទៅថេីបគេមួយខ្សឹត
"លាលោកតាលោកយាយទៅកូន"ជុងគុក
"លាហេីយលោកតាលោកយាយ​ ទៅស្រុកអោយសប្បាយៗណា"តាមពិតគេចង់បានន័យថាអោយសុខសប្បាយតាមផ្លូវ​  តែក្មេងនឹងពាក្យអីនិយាយពាក្យនឹងចេញមកហេីយ​ ធ្វេីអោយចាស់ខ្នាញ់នឹងគេមិនស្ទេីរ
"បាទ​ ចាំទៅលេងតាផងឮទេចៅ"លោកគីម
"បាទ"ជុងវ៉ុន
បន្ទាប់ពីនិយាយលាគ្នារួចរាល់អស់ហេីយលោកនិងអ្នកស្រីគីមក៏ចេញដំណេីរទៅ​ ចំណែកបីអ្នកប៉ាកូននេះក័ត្រឡប់ទៅផ្ទះវិញផងដែរ
​     2ខែក្រោយមក
វេលាចេះតែដេីរទៅមុខមិនថមថយ​ មនុស្សខ្លះអាចនឹងប្រែប្រួលប៉ុន្តែគ្មានឡេីយសម្រាប់ក្តីស្រឡាញ់របស់គូរស្នេហ៍ទាំងពីរគ្មាននរណាក្រៅពីជុងគុកនិងថេយ៉ុងនោះទេ​ មួយថ្ងៃៗ​ កាន់តែស្អិតរមួតទៅៗ​ គ្មានរបេះសូម្បីបន្តិច​ ទៅធ្វេីការក៏តាមគ្នាទៅ​ និយាយទៅមិនបែកសូម្បីមួយជំហ៊ានសោះឡេីយ
​     ក្រាក
សម្លេងទ្វាបេីកឡេីង​ ប៉ុន្តែម្ចាស់បន្ទប់ហាក់មិនបានដឹងខ្លួនឡេីយ​ ព្រោះរវល់តែងេីយក​ បិទភ្នែកផ្អែកនឹងកៅអី​ លង់លក់បាត់
អ្នកដែលបេីកទ្វារហ័សបិទទ្វាថ្នមៗខ្លាចរំខានដំណេករបស់ម្ចាស់អូហ្វីស​ រួចដេីរយកទឹកដោះគោក្តៅមួយកែវទៅដាក់លេីតុ​ ព្រោះអគ្គនាយកក្រុមហ៊ុនរូបនេះ​ មិនដឹងជាយ៉ាងម៉េច​ ប៉ុន្មានខែមកនេះធុំក្លិនកាហ្វេមិនបាន​ ក្អួតដូចគេបារមកអញ្ចឹង
"លោកប្តីអេីយ​ ខំនោះខំ"ថេយ៉ុងដេីរទៅអង្អែលថ្ពាល់នាយក្រាស់​ និងបន្លឺឡេីងតិចៗ​ ព្រោះបារម្ភពីស្វាមី​ មិនដឹងជាយ៉ាងម៉េច​ 2អាទិត្យហេីយដែលនាយក្អួត​ ហេីយវិលមុខរាល់ថ្ងៃ​ អោយទៅមន្ទីរពេទ្យក៏មិនព្រម​ ចេះតែគេចវេះថាមិនអីៗរហូត
"សឹត...គេងចុះចាំអូនមេីលការងារជំនួសបង"ថេយ៉ុងថេីបថ្ពាល់នាយក្រាស់មួយខ្សឹតរួចប្រមូលឯកសារនៅលេីតុរបស់នាយកាន់ទៅតុធ្វេីការរបស់គេ​ ដេីម្បីមេីលជំនួស​ គ្រាន់តែចាំនាយសុីញ្ញ៉េគឺរួចរាល់តែម្តង
​     ថ្ងៃបន្តិច
ថេយ៉ុងបិទឯកសារទុក​ ពត់ពែនខ្លួនបំបាត់ការចុករោយបន្តិច​ រួចសម្លឹងមេីលទៅស្វាមីដែលគេងលក់ស្រួលនោះ​ ទេីងងេីបឈរបោះជំហ៊ានទៅរកគេ
"សឹតៗៗៗ...លោកប្តីភ្ញាក់ឡេីងថ្ងៃហេីយ"ថេយ៉ុងអោនទៅថេីបនាយក្រាស់ពេញមុខមុននឹងខ្សឹបដាក់ត្រចៀកនាយដាស់អោយនាយក្រាស់បេីកភ្នែកឡេីង
"ជុប...បងគេងយូរហេីយហេហ"ជុងគុកចាប់មុខនាយតូចថេីបមួយខ្សឹតក៏មិនភ្លេចបន្លឺឡេីង
"បាទ...ងេីបមកទៅញុំាបាយ​ ថ្ងៃហេីយ​ បេីមិនញុំាប្រយ័ត្នក្អួតទៀត"ថេយ៉ុង
"ដឹងហេីយប្រពន្ធសម្លាញ់...សឹត"នាយក្រាស់ងេីបឈរឡេីង​ ថេីបថ្ពាល់នាយតូចមួយខ្សឹត​ក៏បណ្តេីរគ្នាចុះទៅខាងក្រោម​ ដេីម្បីទទួលទានអាហារថ្ងៃត្រង់
"បងអង្គុយទៅ​អូនទៅកម្មង់អោយ​ "ថេយ៉ុងទាញដៃអោយនាយអង្គុយចុះ​ ទុកអោយខ្លួនជាអ្នកទៅកម្មង់អាហារម្តង​ ព្រោះរាល់ដងនាយក្រាស់ទៅយករហូត
បន្ទាប់ពីញុំាអាហាររួចរាល់ក៏ឡេីងទៅធ្វេីការវិញ​ រហូតដល់ពេលល្ងាចក៏ធ្វេីដំណេីរទៅយកជុងវ៉ុនពីសាលារៀនសិន​ ទេីបធ្វេីដំណេីរទៅផ្ទះបន្ត
"ហ៊ូសុងនេះមិនមែនផ្លូវទៅភូមិគ្រឹះទេ"ជុងគុកស្រដីឡេីងព្រោះហ៊ូសុងមិនបានបេីកសម្តៅផ្លូវទៅផ្ទះ
"បាទគឺទៅមន្ទីរពេទ្យ"ហ៊ូសុង
"នរណាកេីតអី"ជុងគុក
"គឺបងនឹងហេីយ"ថេយ៉ុង
"អូនបងប្រាប់ហេីយថាបងមានអីឯណា"ជុងគុក
"អត់ទេ​ បងតែងតែបែបនេះរហូត​ មិនដឹងទេលេីកនេះត្រូវតែទៅពិនិត្យចេញ"ថេយ៉ុង
"អូន~បងមិ........"ជុងគុករកប្រកែកតែនាយតូចកាត់
"បេីបងិនទៅយប់នេះគេងក្រៅបន្ទប់"ថេយ៉ុង
"បាទៗ​ ទៅក៏បាន"មិនអោយចាំយូរនាយក្រាស់ឆ្លេីយភ្លាម​ ព្រោះបេីគេងក្រៅបន្ទប់នឹងមិនបានគេងអោបប្រពន្ធនាយនោះទេ​ ហេតុត្រូវតែព្រម
"មេីលAppaកូនទៅជុងវ៉ុន"ជុងគុកក៏ងាកមកនិយាយជាមួយកូនប្រុសដែលអង្គុយលេីភ្លៅថេយ៉ុង
"Appaនិយាយត្រូវតេី Daddyនឹងហេីយរឹង"ជុងវ៉ុន
"AwwនេះមិននៅខាងDaddyទេហេហ"ជុងគុក
"Daddyរឹង​ កូនអត់នៅខាងDaddyទេ​ "ជុងវ៉ន
"ប៊ែក...."ថេយ៉ុងក៏ធ្វេីជាលានអណ្តាតដាក់នាយ
"អឹម....."ជុងគុកខ្នាញ់នឹងទឹកមុខឌឺពេកក៏ហក់ទៅសង្រ្កប់បបូរមាត់ច្រមិចនោះភ្លេត
នាយបឺតផងជញ្ជក់ផង​ ប្រាំនាទីក្រោយទេីបដកមាត់ចេញ​ ទាំងញាក់ចិញ្ចេីមឌឺទៀតផង
"ញាក់ចិញ្ចេីមស្អីបង​ ទះវៀចអាឡូវ"ថេយ៉ុង
"សឹត"ជុងគុកមិនមាត់អោនថេីបថ្ពាល់នាយតូចមួយខ្សឹត​ មុននឹងដាក់ក្បាលគេកេីយស្មាននាយតូច​ ជ្រប់មុខនឹងកញ្ចឹងកសខ្ចីបឺតហិតក្លិនដ៍ស្រស់ក្រអូបរបស់ប្រពន្ធដែលធ្វេីអោយនាយស្រស់ស្រាយជានិច្ចពេលបានហិតក្លិន
​    20នាទីក្រោយក៏បានមកដល់មន្ទីរពេទ្យ
"លោកចនគ្មានបញ្ហាអ្វីទេបាទ​ "គ្រូពេទ្យស្រដីឡេីងនៅពេលដែលគសត់ខំស្កេនម្តងហេីយម្តងទៀត
"ម៉េចនឹងអាចទៅ​ គាត់វិលមុខក្អួតរហូត"ថេយ៉ុង
"អូនបងមិនកេីតអីពិតមែន"ជុងគុក
"បេីអញ្ចឹងខ្ញុំសូមពិនិត្យអ្នកប្រុសចនបានទេ"គ្រូពេទ្យ
"ម៉េចក៏មកពិនិត្យខ្ញុំវិញ"ថេយ៉ុង
"ធ្វេីតាមខ្ញុំប្រាប់សិនទៅអ្នកប្រុស"ថេយ៉ុងមិនមាត់ក៏អោយនាយក្រាស់ងេីបឈរឡេីង​ ខ្លួនជាអ្នកគេងលេីគ្រែពេទ្យម្តង
"នែ៎​ ឯងប្រុសធ្វេីស្អី"នាយក្រាស់ស្រែកឡេីងភ្លាមៗពេលគ្រូពេទ្យនោះលាត់អាវនាយតូចឡេីង
"គឺខ្ញុំពិនិត្យនៅតំបន់ពោះលោកចន"
"អត់ហាមមិ......"ជុងគុក
"ផាច់...អោយគាត់ពិនិត្យទៅ"ថេយ៉ុងក៏ទះដៃនាយតិចៗ
"តែអូនបងមិ......"ជុងគុក
"បងលែងស្តាប់អូនហេីយ? "ថេយ៉ុងសម្លឹងមុខនាយទាំងធ្វេីមុខមាំដាក់ប្តី
"ហឺយ....ក៏បាន..តែហាមមេីលវេីយ."ជុងគុកដកដៃចេញ​ មិនភ្លេចប្រាប់ទៅគ្រូពេទ្យនោះ
​  បន្តិចក្រោយមកលទ្ធផលក៏បានចេញ
"ចូលរួមអបអរផងលោកចន​ អ្នកប្រុសចនមានកូនចំនួន1ខែ4សប្តាហ៍ហេីយ"
"ហាស? ......ថាម៉េច? និយាយម្តងទៀត"ជុងគុកស្រែកទាំងភ្ញាក់ផ្អេីល​ មុននឹងសួរម្តងទៀតខ្លាចស្តាប់ច្រឡំ
"បាទពិតណាស់​ គឺអ្នកប្រុសចនមានកូន1ខែ4សប្តាហ៍ហេីយ"
"កូន.....ជុងអូនមានកូន"ថេយ៉ុងលេីកដៃអង្អែលពោះទាំងញញឹមចេញមក​ សឹងតែស្រក់ទឹកភ្នែកហេីយ
"កូន....បងមានកូនម្នាក់ទៀតហេីយ...ថេយ៍យ៉ុង​ បងអរគុណអូនណាស់....សឹតៗ"ជុងគុកចាប់នាយតូចមកអោបទាំងញញឹមបិទមាត់មិនជិត​ ថេីបនាយតូចខ្សឹតៗ
"បាទអញ្ចឹង​ លោកចនគ្មានជំងឺអ្វីទេ​ គ្រាន់តែចាញ់ជំនួសអនកប្រុសប៉ុណ្ណោះ​ លោកចនអាចទៅបេីកថ្នាំនិងស្តាប់ពីការណែនាំមេីលថែរបស់អ្នកមានផ្ទៃពោះបាទ"
"អឹម....តោះអូនងេីបតិចៗមក.."ជុងគុកក្រសោបនាយតូចងេីបឡេីងតិចរួចដេីរចេញទៅ
​   តាមផ្លូវត្រឡប់មកផ្ទះ​ នាយក្រាស់ញញឹមបិតមាត់មិនជិតឡេីយ​ ចំណែកអាល្អិតវិញគ្រាន់តែដឹងភ្លាមអរ​ ព្រោះជិតមានគ្នាលេង​ ថែមទាំងពេលនេះកំពុងតែអង្គុយអង្អែលពោះថេយ៉ុងដែលស្ថិតលេីភ្លៅរបស់នាយក្រាស់នោះ
"ជុងវ៉ុនអង្អែលអីក៏អង្អែលម្លេះហាហ? "ថេយ៉ុង
"គឺជុងវ៉ុនចង់ឃេីញប្អូនឆាប់ៗណាស់"ជុងវ៉ុន
"ចង់ឃេីញប្អូននឹងចេះមេីលប្អូនអត់ហាហអាកូនពូជ"ជុងគុក
"អត់ចេះផងហិហិ​ តែDaddyបង្រៀនកូនមក"ជុងវ៉ុន

ជួយVoteផងណា💙😭
Love You Guy

My CEO Daddy  [END]Where stories live. Discover now