Part 12

2.9K 146 0
                                    

"ក៏អាចដែរ​ យប់នេះមិនស្រួលសុខចិត្តអង្គុយចាំហេីយ"អ្នកស្រីចន
"អុំស្រីមិនអោយថេយ៉ុងសាកទេហេហ"ជីមីន
"សាកស្អីឯង"ថេយ៉ុង
"ក៏សាកនៅបំពេរនោះអី​ ជុងវ៉ុនកូនសម្លាញ់គេងទៅណា​ ហិហិ​ អួយ"ជីមីនធ្វេីជានិយាយញ៉ោះនាយតូច​ ធ្វេីអោយនាយតូចមូលក្តិចដៃគេបន្តិច
ថេយ៉ុងងាកសម្លក់មិត្តបន្តិចរួចមេីលមុខអនកស្រីចនសម្លឹងមកគេទាំងញញឹម
"អឺ​ អុំស្រីខ្ញុំថា........."ថេយ៉ុង
"ជួយបន្តិចទៅណា"អ្នកស្រីចន
"គឺ........"ថេយ៉ុងមិនដឹងគួរឆ្លេីយបែបណា
"អុំសុំទៅចុះ"អ្នកស្រីចន
"បាន​ តែខ្ញុំមិនធានាទេ"ថេយ៉ុង
"អួយ​ អង្គុយមួយថ្ងៃហេីយភ្លេចមេីល​ នេះអាវបងប្រុសតេី"ជីមីនទេីបតែចាប់អារម្មណ៍ថានាយតូចមិនបានពាក់អាវដដែល
"គឺថ្ងៃមិញឈ្លោះជាមួយបងប្រុសឯងនឹង​ ទេីបបាញទឹកដាក់គ្នា​ ទេីបគេអោយផ្លាស់នៅបន្ទប់គេទៅ"ថេយ៉ុងក៏អោនមកខ្សឹបជីមីន
"អួុយអៀនជំនួស"ជីមីនគ្រាន់តែឮបុិននឹងធ្វេីជាអោបដៃនិយាយទាំង្រិចភ្នែកដាក់នាយតូច
"អៀនស្អីឯង"ថេយ៉ុង
"គឺបងប្រុសិនដែលអោយនរណាឡេីងទៅបន្ទប់ទេ​ ក្រៅពីអ្នកសម្អាត​ ហេីយក៏មិនដែលអោយនរណាប៉ះពាល់របស់គាត់ដែរ​ មែនទេអុំស្រី"ជីមីន
"មែនហេីយ​ ថេយ៉ុងមានអ្វីពិសេសទេដឹង"អ្នកស្រីចន
"អុំស្រីកុំស្តាប់ជីមីនអី"ថេយ៉ុងនិយាយទំាងសង្ក្រឹតធ្មេញដាក់មិត្ត
"ចឹងអុំស្រីខ្ញុំសុំទៅផ្ទះសិនហេីយ"ជីមីនក៏ងេីបឈរឡេីង
"ចុះយេីង? "ថេយ៉ុង
"ឯងមែនទេ"ជីមីន
"អឹម"ថេយ៉ុងក៏ងក់ក្បាល
"នៅមេីលថែកូនដេីមទៅ​ Bye"ជីមីននិយាយរួចរត់ទៅបាត់
"ផាក​ ជីមីន"ថេយ៉ុងស្រែកទាំងក្តៅពេញស្លឹកត្រចៀក
"បានហេីយថ្ងៃនេះក្មួយគេងជាមួយជុងវ៉ុនមួយយប់ទៅ"អ្នកស្រីចន
"ប្រហែលបន្តិចទៀតលោកចនមកវិញហេីយអុំស្រី"ថេយ៉ុង
"បេីគេមកវិញចាំអុំអោយហ៊ូសុងជូនទៅចុះ"អ្នកស្រីចន
"បាទ"ថេយ៉ុង
រាងយប់បន្តិចបន្ទាប់ពីញុំាអាហារជុំគ្នារួច​ ពួកគេក៏អង្គុយលេីសាឡុងនិយាយគ្នាលេង​ ក៏ចាំជុងគុកផង​ នេះម៉ោង9ហេីយមិនទាន់មកទៀត
"Daddyយូរម្លេះ"ជុងវ៉ុនតែងតែមេីលទៅមាត់ទ្វារហូត
"ជុងវ៉ុនទៅគេងជាមួយបងទេ​ ថ្ងៃនេះបងគេងនៅទីនេះណា"ថេយ៉ុងនិយាយឡេីងពេលអាល្អិតអង្គុយមេីលផ្លូវមិនឈប់
"តែDaddyមិនទាន់មកផងនឹង"ជុងវ៉ុន
"អីឡូវមក​ មកចាំបងប្រាប់ណា"ថេយ៉ុង
"បាទ"ជុងវ៉ុនក៏ងេីបឈរឡេីងដេីរទៅបន្ទប់ទាំងមេីលទៅមាត់ទ្វាមិនអាល៏យ
​ ក្រឹប
"មោះឡេីងមក"ថេយ៉ុងដាក់ខ្លួនអង្គុយលេីពូករួចទះពូកតិចៗអោយអាល្អិតធ្វេីតាម
"បាទ"ជុងវ៉ុនក៏ទៅអង្គុយជិតថេយ៉ុង
"បងប្រាប់ជុងវ៉ុនណា​ ពេលនេះDaddyជុងវ៉ុនកំពុងតែរវល់​ ហេីយហត់ទៀតផង​ ជុងវ៉ុនចង់ឃេីញDaddyហត់ហេីយមកមេីលថែជុងវ៉ុនទៀតមែនទេ"ថេយ៉ុង
"បាទអត់ទេ"ជុងវ៉ុន
"ចឹងស្តាប់តាមបងណា​ជុងវ៉ុនចូលគេធ្វេីជាក្មេងល្អ​ ព្រឹកឡេីងDaddyមកវិញឃេីញថាជុងវ៉ុនជាក្មេងល្អDaddyប្រាកដជាសប្បាយចិត្តយល់ទេ"ថេយ៉ុង
"បាទយល់ហេីយ"ជុងវ៉ុន
"ចឹងមោះ​ គេងមក​ ថ្ងៃនេះបងសុខចិត្តនៅគេងជាមួយជុងវ៉ុនណា​"ថេយ៉ុង
"បាទអរគុណណាស់"ជុងវ៉ុន
"ល្អណាស់​ ចាំបងនិទានរឿងអោយជុងវ៉ុនស្តាប់ទុកជាការបំពេរជំនួសDaddyចុះណា"ថេយ៉ុងនិយាយបណ្តេីរដាក់អោយអាល្អិតគេងបណ្តេីរ​ រួចដណ្តប់ភួយអោយគេហេីយ​ មកគេងជិតអាល្អិត
"គេងចុះណា​ ជុងវ៉ុនក្មេងល្អ"ថេយ៉ុងទះពីលេីភួយតិចៗ​ និងនិយាយរឿងនិទានអោយគេស្តាប់​
10នាទីក្រោយមកថេយ៉ុងងេីបមេីលក៏ឃេីញថាគេគេងលក់បាត់ទៅហេីយ
"គេងលក់ស្រួលណាស់​ សឹត"ថេយ៉ុងមេីលមុខគេរួចអោនថេីបថ្ងាសអាល្អិតមួយខ្សឹត
"ម៉ោង10កន្លះហេីយបានទៅផ្ទះអត់ទេនៀក"ថេយ៉ុងមេីលនាឡិការនៅលេីជញ្ជាំង
​ ក្រាក
ទ្វាបេីកឡេីងធ្វេីអោយនាយតូចរហ័សងាកទៅមេីលឃេីញជុងគុកបិទទ្វាថ្នមៗដេីរមក
"គេគេងហេីយហេហ"ជុងគុក
"មែនហេីយ"ថេយ៉ុង
"ឯងជាអ្នកលួង? "ជុងគុក
"បេីមិនមែនខ្ញុំជាអ្នកណាទៀត"ថេយ៉ុង
"គេងលក់ស្រួលណាស់សឹត"ជុងគុកដាក់ខ្លួនគេងជិតកូនរួចថេីបគេមួយខ្សឹត​ ទេីបបិទភ្នែកសំងំបន្តិច
"នែ៎លោកមកគេងអីឆាប់ទៅងូតទឹកទៅ​ និងបានជូនខ្ញុំទៅផ្ទះ"ថេយ៉ុង
"ឯងមានមេីលម៉ោងទេ"ជុងគុកនិយាយទាំងបិទភ្នែកដដែល
"ចឹង........."ថេយ៉ុង
"គេងទីនេះមួយយប់ទៅ"ជុងគុក
ថេយ៉ុងឈប់មាត់សម្លឹងមេីលនាយមេីលទៅហាក់ដូចជាហត់ណាស់
"មានបញ្ហាអ្វីមែនទេ"ថេយ៉ុង
"គឺបន្តិចបន្តួច"ជុងគុក
"លោកញុំាអីឫនៅ"ថេយ៉ុង
"នៅទេ​ តាំងពីថ្ងៃ"ជុងគុក
"ទៅងូតទឹកទៅ​ ចាំខ្ញុំធ្វេីអោយចុះ"ថេយ៉ុងនិយាយទាំងងេីបដេីរទៅទ្វា
"អរគុណណាស់ដែលមេីលថែជុងវ៉ុន"ជុងគុកចាប់ដៃគឹទាំងនិយាយបិទភ្នែក
"អឹម​ ឆាប់ទៅងូតទឹកទៅ"ថេយ៉ុងនិយាយតែប៉ុននឹងចុះទៅខាងក្រោមបាត់
​ 5នាទីក្រោយមកក៏ងេីបទៅបន្ទប់របស់នាយដេីម្បីងូតទឹក
ថេយ៉ុងបេីកទូរទឹកកកមេីលថាមានអ្វីធ្វេីអោយងាយស្រួលខ្លះ
"ធ្វេីពីមុខនេះចុះ"ថេយ៉ុងយកបន្លែដែលមានគេចិតស្រាប់សម្រាប់ទុកឆាបាយចេញមករួចចាប់ផ្តេីមឆា​ ចំណែកមួយមុខទៀតគឺធ្វេីគីមបាប់
ជុងគុកសម្អាតខ្លួនរួចរាល់ចុះមកាមួយនឹងខោខ្លីខ្មៅត្រឹមជង្អង់និងអាវវាលក្លៀកបញ្ចេញដេីមដៃនឹងស្មាដ៏មាំទាំ​ មកអង្គុយមេីលនាយតូចចម្អិនអាហារ

My CEO Daddy  [END]Where stories live. Discover now