ភាគទី០១: គេជាអ្នកណា?

1.4K 33 1
                                    

៚ផ្តើមរឿង៚

«ប៉ុន្តែលោកប៉ា...» សម្លេងរបស់មនុស្សស្រីរាងស្តើងកម្ពស់ខ្ពស់មានមុខមាត់ពណ៌សម្បុរសស្រស់ស្អាតភ្លីថ្លា ដូចជាតុក្កតាមានជីវិត ពាក់អាវក.ខ្អមពណ៌សព្រមជាមួយអាវធំពណ៌ត្នោតស្រាល កំពុងតែប្រកែកសម្តីជាមួយលោកប៉ារបស់ខ្លួននៅតុអាហារក្នុងភោជនីយដ្ឋានដ៏ប្រណិតមួយក្នុងទីក្រុងសេអ៊ូល។

ឡាលីសា ម៉ាណូបាន:

«គ្មានតែទេលីសា! នេះប៉ាមិនបានបង្ខំកូនអោយត្រូវតែស្រឡាញ់ក្មួយសាណាឯណា ប៉ាគ្រាន់តែចង់អោយកូនស្គាល់និងរាប់អានគ្នាជាមុនសិន កូនធ្វើដើម្បីប៉ានិងម៉ាក់ប៉ុណ្ណឹងមិនបានទេឬ?» លោកម៉ាណូបានដែលត្រូវជាឪពុកនិយាយរៀបរាប់ទៅកាន់កូនស្រីរបស់ខ្លួនដែលកំពុងតែអង្គុយធ្វើមុខស្អុយព...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«គ្មានតែទេលីសា! នេះប៉ាមិនបានបង្ខំកូនអោយត្រូវតែស្រឡាញ់ក្មួយសាណាឯណា ប៉ាគ្រាន់តែចង់អោយកូនស្គាល់និងរាប់អានគ្នាជាមុនសិន កូនធ្វើដើម្បីប៉ានិងម៉ាក់ប៉ុណ្ណឹងមិនបានទេឬ?» លោកម៉ាណូបានដែលត្រូវជាឪពុកនិយាយរៀបរាប់ទៅកាន់កូនស្រីរបស់ខ្លួនដែលកំពុងតែអង្គុយធ្វើមុខស្អុយព្រមជាមួយទឹកមុខស្រ្តេសដោយសម្តីទន់ភ្លន់និងមុឺងម៉ាត់។
រាងស្តើងមិនបានតបតច្រើនបានត្រឹមតែដកដង្ហើមធំព្រោះមិនចង់ប្រកែកសម្តីគ្នាជាមួយនឹងលោកប៉ាដែលមានអាយុចំណាស់ ភ្លាមនោះដែរលោកស្រីម៉ាណូបានដែលត្រូវជាម្តាយក៏បានយកដៃទៅអង្អែលដៃកូនស្រីរបស់ខ្លួនដើម្បីអោយនាងសម្រួលអារម្មណ៍។
«ចា៎ លោកប៉ា! កូននឹងព្យាយាមបង្កើតភាពស្និទ្នស្នាលជាមួយសាណាទៅតាមអ្វីដែលលោកប៉ាចង់បាន» លីសាបានយល់ស្របទៅតាមសម្តីដែលលោកប៉ារបស់ខ្លួនបាននិយាយប្រាបនាងមុននេះព្រោះនាងដឹងថាប៉ារបស់ខ្លួនគ្រាន់តែចង់ធ្វើអ្វីដែលល្អបំផុតសម្រាប់នាងប៉ុណ្ណោះ ហើយគាត់ក៏មិនបានដាក់សម្ពាធអីអោយនាងពិបាកចិត្តដែរ គាត់គ្រាន់តែចង់អោយនាងស្គាល់និងរាប់អានគ្នាជាមួយសាណាជាមុនសិនប៉ុណ្ណោះ។
លោកម៉ាណូបានដែលត្រូវជាឪពុកបានបន្លិចស្នាមញញឹមឡើងរួចក៏និយាយ៖
«ប៉ាដឹងថាកូនជាកូនល្អរបស់ប៉ានិងម៉ាក់ មិនថាការសិក្សា ឫក៏ការមើលថែក្រុមហ៊ុន កូនមិនដែលធ្វើអោយពួកយើងពិបាកចិត្តម្តងណាឡើយ។ កូនដឹងឫមួយក៏អត់ថាមានអ្នកស្រឡាញ់ចង់បានកូនច្រើនប៉ុណ្ណា? ប៉ុន្តែកូនមិនដែលខ្វល់ខ្វាយនឹងពួកគេព្រោះតែពេលនេះនៅក្នុងចិត្តគំនិតរបស់កូនមានតែការងារប៉ុណ្ណោះ លីសា~នេះកូនមានអាយុ២៧ឆ្នាំហើយណាកូនផ្អាកពីការងារមកគិតរឿងស្នេហា គូស្រករខ្លះក៏ល្អដែរ» លោកម៉ាណូនិយាយបែបនេះទៅកាន់លីសាព្រោះចាប់តាំងពីក្តីរហូតមកដល់បច្ចុប្បន្ន លីសាមិនធ្លាប់មានស្នេហាឫក៏ទាក់ទងនរណាម្នាក់ឡើយ តាំងពីតូចមកនាងគិតតែរឿងការសិក្សាប៉ុណ្ណោះហើយនាងក៏គ្មានចំណាប់អារម្មណ៍ទៅលើរឿងអស់ហ្នឹងដូចគ្នា។
«កូនដឹងហើយលោកប៉ា!»
«សម្រេចថាអញ្ចឹងទៅចុះ ស្អែកកូនកុំភ្លេចនាំក្មួយសាណាទៅកម្មវិធីជាមួយកូនផង ប៉ាបានប្រាប់នាងរួចហើយ ប៉ាធានាថាកូននឹងចូលចិត្តនាង» លោកម៉ាណូបានញញឹម។
«ចាស៎លោកប៉ា!!»

វង្វេងស្នេហ៍ (Lost In Your EYES) Where stories live. Discover now