ភាគ19

159 18 0
                                    

ពួកគេបានមកលេងសមុទ្រនាថ្ងៃជិតលិច ទឹកសមុទ្រមានពណ៍ទឹកក្រូចលាយនឹងខៀវ ខ្យល់បករហើយប៉ះទៅលើប៉ះមុខនិងដងខ្លួនធ្វើឱ្យមានអារម្មណ៍ថាស្រស់ស្រាយ។ ដោយមុននឹងមកឆ្នេរសមុទ្រគ្រប់គ្នាបានទៅដើរកម្សាន្តនៅកន្លែងផ្សេងៗ។ គ្រប់គ្នាបានដើរចូលទៅលេងទឹកសមុទ្រ លើកលែងតែជុងហ្គុកនិងហានណាដែលអង្គុយនៅលើឆ្នេរខ្សាច់។ ពួកគេលេងបាចទឹកដាក់គ្នាទៅវិញទៅមក ថេហ្យុងនិងស៊ូហាលេងជាមួយគ្នាយ៉ាងស្និទ្ធស្នាលសើចសប្បាយរីករាយជាមួយគ្នា ជុងហ្គុកឃើញហើយអត់ចិញ្ចើមមុខក្រញូវមិនបាន ហានណាដែលកំពុងតែនិយាយរឿងឱ្យនាយស្ដាប់ ដឹងថានាយមិនបានស្ដាប់ទេ ព្រោះភ្នែករវល់តែផ្ដោតទៅលើមនុស្សពីរនាក់។ 

" ពួកគេមើលទៅគឺស្និទ្ធស្នាលគ្នាណាស់ ប្រហែលជាសង្សារនឹងគ្នាហើយ " ជុងហ្គុកមិនតបនៅសម្លឹងពួកគេជាប់ជានិច្ច

" អេ៎ នេះមកលេងសមុទ្រណា ចេះមកអង្គុយលេងទៅកើត " យ៉ុនហ្គីស្រែកថាឱ្យអ្នកទាំងពីរ ស្រែកប្រាប់ប៉ុណ្ណឹងហើយនៅតែអង្គុយស្ងៀមយ៉ុនហ្គីក៏ដើរមករកជុងហ្គុកចាប់ទាញនាយឱ្យងើបឡើង

" យើង- "

" កុំបដិសេធ " យ៉ុនហ្គីនាំនាយទៅលេងទឹកសមុទ្រ ហានណានាងក៏ងើបដើរតាមអ្នកទាំងពីរពីក្រោយមកដល់ជុងហ្គុកនិងថេហ្យុងបានងាកមើលមុខគ្នាបន្តិច

" នេះនៀក៎... " ជីមីននិងយ៉ុនហ្គីក៏បាចទឹកដាក់ជុងហ្គុក ហើយជុងហ្គុកមិនឈរស្ងៀមឱ្យពួកគេបាចក៏បាចដាក់វិញ ជីមីនដែលឈរនៅក្បែរជីមីននោះក៏ត្រូវទឹកពីការបាចរបស់ជុងហ្គុកដែរទើបបាចដាក់វិញ ហើយគ្រប់គ្នាក៏លេងបាចទឹកដាក់គ្នាទៅវិញទៅមកបន្ត ដោយហានណានាងបានត្រឹមឈរមើលជុងហ្គុកនិងថេហ្យុងទាំងទឹកមុខមិនពេញចិត្ត ហើយក៏ដើរទៅអង្គុយទៅវិញ ដោយគ្រប់មិនបានចាប់អារម្មណ៍ព្រោះរវល់តែលេង។

មេឃងងឹតគ្រប់គ្នាបានលេងទឹកសមុទ្រហើយក៏មកអង្គុយជារង្វង់ជុំគ្នា ដោយមានការបង្កាត់ភ្លើងអាំងសាច់និងគ្រឿងសមុទ្រផឹកក្លែមជាមួយនឹងស្រា។ ពួកគេបានជជែកគ្នាជាច្រើនសើចសប្បាយរីករាយ និងផឹកស្រាអស់ជាច្រើនដប ពួកគេសុទ្ធតែជាអ្នកពូកែផឹកទើបមិនសូវឆាប់ស្រវឹង។

ការបែកនិងការជួបគ្នាម្ដងទៀត (ចប់)Where stories live. Discover now