#សូមអធ្យាស្រ័យរឿងនេះជាប្រភេទបុរាណ(សម័យអាណានិគមនិយមបារាំង)ដូច្នេះតួអង្គមួយចំនួនប្រើសម្ដីពុំសមរម្យទេ
ទិដ្ឋភាពរញ៉េរញ៉ៃនៅកំពង់ផែព្រៃនគរបានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាឆ្លងកាត់ឲងាកមើលគ្រប់ៗគ្នា។រដូវវស្សាផុតបាត់ជំនួសឲរដូវប្រាំងកាលណាកំពង់ផែដ៏ល្បីល្បាញនេះតែងបើកធ្វើការលក់ដូរនិងទិញទាសករសម្រាប់ពួកអ្នកមានធំៗ គហបតី ឧកញ៉ា និងដង្ខៅមកពីនាយឆ្ងាយឬអ្នកបម្រើវាំងជាដើម។ វេលាថ្ងៃរះក្ដៅហែងសឹងរលាកស្បែក ពួកទាសករប្រមាណ១០០០នាក់ឈរត្រៀបត្រាជាជួរៗបំពាក់នូវច្រវ៉ាក់ជើងជាប់ព្រមទាំងមានស្នាមសាក់បញ្ជាក់ពីឋានៈទាសករដាច់ថ្លៃនៅឯស្មាគ្រប់ៗគ្នា។ ទឹកមុខម្នាក់ៗបង្ហាញពីភាពភ័យព្រួយឥតឧបមារបើវាសនាពួកគេល្អនឹងបានម្ចាស់ចិត្តមេត្តាសន្ដោសប្រណីតែបើវាសនាអភ័ព្វនឹងជួបម្ចាស់ចិត្តតិរច្ឆានវាយតំយកទៅលក់តនៅបន់ជាមិនខាន។
"ហីយ៉ា...ថៅកែហុងឈីហា..លោកដង្ខៅចនមកទិញទាសករឆាប់ទៅទទួលគាត់ឲលឿនទៅហា!"ចឹកសៀកជាជនជាតិចិននិយាយបៃ៉ឡាំៗបង្គាប់ឲថៅកែរួសរាន់ទទួលអ្នកធំ។ ថៅកែក៏មិនបង្អង់យូរឮសូរដូច្នេះខួរក្បាលនឹកដល់មាសទាំងដុំៗ។
"ចឹកចាត់ចែងជំនួសផងណាខ្ញុំទៅហៅអាយ៉ុងមកដែរដឹងតែថៅកែយកវាហើយ"ថេយ៉ុងជាទាសករចំណូលថ្មីត្រូវបានឪពុកនាំមកលក់ជាង១ខែមុនដោយសាររូបសម្បត្តិស្រស់ស្អាតលើសស្រីបានជាថៅកែទុកគេលក់ឲលោកដង្ខៅ។
"អឺៗ..ទៅឲលឿនលោកដង្ខៅខឹងឥលូវហើយអាយ៉ុងវានៅបន្ទប់តែងខ្លួន"
ក្រឡេកមកមើលដង្ខៅវ័យ៣០ប្លាយអង្គុយជក់ខ្សៀមានស្រីហែហមគក់ច្របាច់លិចកើតលើក្រោមប្រៀបបាននឹងស្ដេចអាទិទេព។ដង្ខៅចនអង្គុយញាក់ជើងដៃម្ខាងកាន់ឈើច្រត់គ្រង់ឈុតអ្នករាជការចងក្បិនយ៉ាងសង្ហារ រីឯមាត់មិនទំនេរងាកថើបស្រីស្នេហ៍ប្រលោមពាក្យសម្ដីមិនក្រែងចិត្តភរិយាទី១ដែលរួមដំណើរមកផងនោះ។
"លោកដង្ខៅមករកអូនឬអត់យប់នេះ?"
"មែនហើយពួកអូនងូតទឹកចាំលោកដង្ខៅណា"ស្រីៗរំអុកបញ្ចេញមាយាហុចខ្លួនឲលោកដង្ខៅគ្មានភាពអៀនខ្មាស់។លោកដង្ខៅទៀតសោតហាក់សើចក្អាកក្អាយវក់វីនឹងតណ្ហាក្រាស់បំផុត។

YOU ARE READING
🔥កំណាន់ស្នេហ៍លោកដង្ខៅ🔥
Romanceគាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ