ភាគ2

705 41 1
                                    

ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់ ដោយសារតែពន្លឺ ព្រះអាទិត្យបានចាំងចូលតាមបង្អួចទើបធ្វើអោយរំខានដល់ដំណេក កែវភ្នែកស្អាតបានបើកឡើងម្ដងបន្ដិចៗដើម្បីអោយសុំានិងពន្លឺ ក្រោយ រាងតូចស៊ុននូបានចុះពីគ្រែដើរចូលបន្ទប់ទឹកដើម្បីងូតទឹក 30នាទីក្រោយមករាងតូចក៏បានចេញមកជាមួយឈុតសាមញ្ញៗ រួចក៏ចុះទៅខាងក្រោយ ក៏លឺសម្លេងនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវ

ក្រោយពីនិយាយលាគ្នារួចរាល់ហើយ អ្នកទាំងពីក៏បានឡើងឡានបើកចាកចេញបាត់ទៅដោយថ្ងៃនេះជេគជាអ្នកបើកឡានដោយខ្លួនឯងផ្ទាល់

« បងជិះឡានដោយខ្លួនឯងបែបនេះលោកអ៊ុំមិនថាអោយទេមែនទេ » ស៊ុននូ ក្រោយពីស្ងាត់ជាយូរក៏ផ្ដើមនិយាយមិន

« បងបានសុំអនុញ្ញាតពីលោកប៉ារួចហើយ »ជេគ

« អរ~~~បាទ » ស៊ុននូ បន្ទាប់មកសម្លេងទូរស័ព្ទក៏បានបន្លឺឡើង រាងតូចយកមកមើលដឹងថាជាអ្នកណាហើយក៏ចុចទទួល

⟨ អាឡូ ស៊ុននូ ចេញមកហើយមែនទេ??⟩ សម្លេងពីម្ខាងនៃប្រព័ន្ធទូរស័ព្ទ

« ហ៊ឹម~~គឺចេញដំណើរទៅហើយ បន្ដិចទៀតប្រហែលជាទៅដល់ហើយ » ស៊ុននូ

⟨ យើងចាំនៅសួនកំសាន្តណា ~~ អាយ ⟩

« វ៉ុននី មែនរឿងអីមែនទេ »ស៊ុននូ សួរទាំងបារម្មទៅមិត្ត

⟨ ស៊ុននី ប៉ុន្នឹងហើយចាំជួប គ្នា ⟩

« ជុងវ៉ុនមានរឿងអីមែនទេ?? » ជេគ សួរក្រោយពីឃើញរាងតូចដាក់ទូរស័ព្ទចុះ

« មិនដឹងដែរបងជេគ ពួកយើងឆាប់ទៅ »ស៊ុននូ

« ហុឹម »

ក្រោយពីអ្នកទូរស័ព្ទចុះហើយនាយតូចក៏បានងាកមកស្ដីអោយអ្នកណាមិនដឹងដើរមកបុកគេហើយនៅថាគេជាមនុស្សពិនមនុស្សមកបុកទៅកើត ពិតជាស៊យមែន

« សុំទោសៗ »

« នែ៎លោក~~ ដើរមិនមើលទេឬយ៉ាងមិចបានជាមនុស្សពិនមនុស្សដើរមកបុកទៅកើត » ជុងវ៉ុន

« អេ៎ យើងបានសុំទោសឯងរួចរាល់ហើយតើ ចង់បានអីទៀត ថ្លៃសំណាង »

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now