ព្រឹកម៉ោង8
រាងក្រាស់ក្រោកឡើងដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុន ឆ្លៀតសម្លឹងមកកាន់ក្មេងតូចដែលគេងលក់ស្រួលខ្លាំងណាស់ បន្ដិចក្រោយមកសំឡេងបើកទ្វារចូលមកបន្លឺឡើង" អារុណសួស្តីចៅហ្វាយ, " ហារ៉ូ អោនក្បាលបន្ដិច
" ខោអាវដែលយើងអោយទិញបានហើយឬនៅ? " រាងក្រាស់ស្រដីឡើងសួរទៅកាន់កូនចៅ! នាយជាកូនចៅក៏លើថងខោអាវបង្ហាញចៅហ្វាយ
" សោឡាន! ឯងនៅចាំគេភ្ញាក់ហើយជួនទៅរកឪពុកម្ដាយគេផង! " រាងក្រាស់ស្រដីឡើងហើយក៏ចាកចេញទៅបាត់ដោយអោយនាយជាកូនចៅចាំក្មេងភ្ញាក់និងអាលបានជួនទៅរកឪពុកម្ដាយរបស់គេ
ផ្ទះរាងតូច
" ស៊ុននូ! " រាងក្រាស់គ្រាន់តែបានដំណឹងភ្លាមក៏ប្រញាប់ត្រឡប់មកវិញ ចុះពីលើយន្តហោះក៏ប្រញាប់មករករាងតូចតែម្ដង" នីគី! ហ្ហឹក-ហ្ហឹក " រាងតូចបែមករករាងក្រាស់ ស្រដីឡើងទាំងទឹកភ្នែក
" បានចេញទៅរកហើយឬនៅ? " នីគី បែទៅសួរលោកឧត្តមសេនីយ៍K អំពីរឿងមួយនេះ
" ពួកយើងបានអោយខាងប៉ូលីសចេញរកគេហើយ! ប៉ុន្ដែនៅមិនទាន់រកឃើញនៅឡើយទេ! " K
" ខ្ញុំនិងអោយកូនចៅខ្ញុំចេញតាមរកស៊ុងមីន! អាឡូ! ពួកឯងនាំគ្នាទៅតាមរកក្មេងនៅក្នុងរូបដែលយើងផ្ញើទៅអោយអោយឃើញ! " នីគី និយាយហើយក៏ដកទូរស័ព្ទចូលទៅកាន់កូនចៅក្រោមបង្គាប់ ហើយក៏បែមករករាងតូចវិញ
" អូនកុំបារម្ភ បងអោយគេចេញតាមរកស៊ុងមីនហើយ! " នីគី ស្រដីឡើងទៅកាន់រាងតូច ដែលកំពុងតែយំសម្លឹងមកគេមុននិងស្រដីឡើង
" នីគី-ហ្ហឹក...បងត្រូវជួយរកស៊ុងមីនអោយឃើញ នាំគេមកអោយខ្ញុំវិញណា? " រាងតូចចាប់ដៃរាងក្រាស់ស្រដីឡើងអោយគេជួយនាំកូនរបស់ខ្លួនត្រឡប់មកវិញ នីគីក៏ងក់ក្បាលនិងសម្ដីរបស់គេ
ក្មេងតូចដែលភ្ញាក់ក៏ក្រោកអង្គុយ សម្លឹងមើលរាងក្រាស់ក៏ប៉ុន្ដែមិនឃើញទេ ទើបធ្វើអោយក្មេងស្រែកយំឡើងមក នាយហារ៉ូក៏ប្រញាប់រត់ចូលមករក
" ប៉ាៗ-ហ្ហឹក-ហ្ហឺក លោកប៉ា....ប៉ាៗ " ក្មេងតូចយំញីភ្នែកស្រែកហៅអ្នកជាប៉ានាយហារ៉ូ ក៏ប្រញាប់ចូលមកលួងភ្លាមៗ
YOU ARE READING
រឿង គំនុំស្នេហ៍🔥( Complete )
Adventureព្រោះតែរឿងយល់ច្រឡំបានទៅជាគំនុំសងសឹកលើក្មេងប្រុសម្នាក់ដែរមិនដឹងអី ។តើជីវិតគេអាចរួចផុតដែលទេ? ទស្សនា« គំនុំស្នេហ៍សងសឹក » #park sunghoon = top #kim sunoo = btt ផ្ដើម : 23.04.2024 បញ្ចប់ : 03.09.2024