part 24 : លាក់ជាការសម្ងាត់!

579 47 14
                                    


   
    " រឿងដែលឯងមានកូននោះ គិតយ៉ាងមិចបន្ដ...? ប្រាប់ស៊ុងហ៊ុនដែរទេ...? " ជេគ ដើរចូលទៅក្នុងផ្ទះបែនិយាយជាមួយស៊ុននូដែលគេមានទឹកមុខមិនសូវស្រល់ប៉ុន្មានសោះ តាំងពីត្រឡប់មកវិញ

    " មិន...មិនអាចប្រាប់គេទេ ខ្ញុំមិនចង់អោយអ្នកណាដឹងឡើយ ជា...ជាពិសេសគឺស៊ុងហ៊ុន  " ស៊ុននូ ប្រញាប់ប្រកែកយ៉ាងលឿននិងពេលដែលជេគសួរមកកាន់គេ និងអោយគេជួយលាក់ជាការសម្ងាត់ទៀតផង

     " តែគេជាឪពុករបស់កូនឯងណាមិចក៏...? ណាបងជេគ ខ្ញុំសូមអង្វរបងណា  " ស៊ុននូកាត់សម្ដីជេគ ជេគងក់ក្បាលតិចៗតាមការសុំរបស់គេ ។ រាល់ការសន្ទនារបស់ពួកគេមិនដឹងឡើយថាត្រូវបានលួចស្ដាប់ដោយមនុស្សម្នាក់នៅឯជ្រុងម្ខាង

       " មានកូនហេ៎ស... ? មិនអាចទេស៊ុងហ៊ុន ជារបស់យើងតែម្នាក់គត់...យើងនិងកម្ចាត់ឯងគីម ស៊ុននូ " នាងនិយាយដោយសង្កាត់សំឡេងត្រង់ឈ្មោះរបស់ស៊ុននូនិងក្ដាប់ដៃទាំងកំហឹងសម្លឹងមកកាន់ស៊ុននូ

      * Skip *

      " យើងលឺមកថាឯងនិងអោយកូនចៅរបស់ឯងទៅកម្ទេចកាប៉ាល់ដឹកជញ្ជូនរបស់យូជននៅយប់នេះមានទេ...? " ហុីសុឹង អង្គុយនៅលើសាឡុងនិយាយមកកាន់ស៊ុងហ៊ុនដែរឈរសម្លឹងទៅកាន់ទីក្រុងតាម កញ្ចក់ ស៊ុងហ៊ុនបែមកមើលមុខហុីសុឹងរួចក៏ដើរមកដាក់បង្គុយទល់មុខរួចនិយាយឡើង

        " មែនហើយ តែខ្ញុំគិតថានិងទៅចាត់ការដោយខ្លួនឯង  " ស៊ុងហ៊ុន

        " បើឯងចង់ទៅ យើងនិងទៅជាមួយឯង... " ហុីសុឹង និយាយមកកាន់ស៊ុងហ៊ុន

         " ហុឹម... " ស៊ុងហ៊ុន គេគ្រាន់តែងក់ក្បាលនិងក្រហឹមដើមក.បន្ដិចប៉ុណ្ណោះ និយាយគ្នាពេលរឿងការងារនិងប្រាប់ពេលវេលាទៅកំពង់ផែដើម្បីកម្ចាត់សត្រូវរបស់ខ្លួន បន្ទាប់មកពួកគេទាំងពីក៏បំបែកគ្នាទៅធ្វើការរៀងខ្លួនវាតែបញ្ហាផ្ទួនៗគ្នាពេកនៅមានរឿងដែលក្រុមហ៊ុន សុខៗក៏ធ្លាក់តម្លៃទីផ្សារដែលមានគេថា ក្រុមហ៊ុនសុ៊ងហ៊ុនផលិតមិនបានល្អធ្វើអោយប៉ះពាល់ដល់អ្នកទទួលទៀនវា

      ពេលយប់ក៏ឈានបានមកដល់ ភ្លើងពណ៍ឆ្វេកឆ្វាចពេញទីក្រុង ហើយនៅលើដងវិថីមានរថយន្តតូចធំធ្វើដំណើរខ្វាត់ខ្វែងទៅវិញទៅមក បើយើងហើយសម្លឹងទៅកាន់ជាន់ខាងលើគេរបស់ក្រុមហ៊ុនមួយ យើងប្រាកដជាឃើញមនុស្សម្នាក់កំពុងតែឈរសម្លឹងមកកាន់ទីក្រុងនាពេលរាត្រី ដោយដៃរបស់គេកាន់កែវក្រវីតុចៗរួចលើកវាមកអក ហើយបែរទៅនិយាយជាមួយម្នាក់ទៀតដែលអង្គុយនៅលើសាឡាង

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now