ភាគ7+8 : នរណាជួយគេយើងដេញចេញ

683 48 1
                                    


         ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់ពន្លឺព្រះអាទិត្យបានជះបញ្ចេញរស្មីមកកាន់ផែនដីដើម្បីដាស់រាល់មនុស្ស សត្វទាំងឡាយអោយភ្ញាក់ឡើងដើម្បីទៅបំពេញតួនាទីរបស់ខ្លួន អ្នកខ្លះក៏ចេញទៅធ្វើការ អ្នកខ្លះទៀតក៏រៀបចំធ្វើសម្បែង បើយើងក្រលែងមកមើល សាលាវិទ្យាល័យសេអ៊ូលវិញ បង្ហាញអោយឃើញនៅក្មេងប្រុសពីរនាក់កំពុងតែឈរ អើតទៅអើតមកសម្លឹងមកកាន់ឃ្លោងទ្វារសាលាប្រៀបដូចរងចាំអ្វីមួយ

        #សេអ៊ូល

         « បង ជេគ! ហេតុអ្វីនៅមិនទាន់ឃើញ ស៊ុននូ មកទៀតជិះដល់ម៉ោងប្រលងហើយ??» ជុងវ៉ុន

         « បកក៏មិនដឹងដែរ! ចាំមើលបន្ដិចទៀតល៎មើលក្រែងគេអាចមកយឺត.... » ជេគ តបទៅជុងវ៉ុន បានប៉ុន្មានផងសម្លេងកណ្ដឹងក៏បានរោរ៍ិឡើងមានន័យថាដល់ម៉ោងប្រលងហើយ

         « ចប់ហើយ! ស៊ុននូ នៅមិនទាន់មកដល់ទេ...» ជុងវ៉ុន

          « លោកគ្រូមកហើយ! ចាំចេញពីប្រលងចាំយើងខលទៅស៊ុននូ » ជេគ

..       « បាទ » ជុងវ៉ុន

         បន្ទាប់ពីលឺសម្លេងកណ្ដឹងរោទ៍ សិស្សានុសិស្ស ទាំងអស់បានចូលថ្នាក់អង្គុយតុរៀងៗខ្លួន ចាំលោកគ្រូអ្នកគ្រូចែកវិញ្ញាសា រួមទាំងរាងតូចទាំងពីរផងដែល ព្រោះនេះជាការប្រលងបញ្ចប់ឆ្នាំសិក្សាទៅហើយ។ ការប្រលេងប៉ុន្មានម៉ោងដល់ម៉ោងចេញអ្នកខ្លះក៏សប្បាយចិត្តដែលបានធ្វើវិញ្ញាសាដែលគ្រូដាក់អោយបានទាំងអស់។

        
          ចំណែកឯង! រាងតូចទាំងពីក្រោយពីចេញពីការប្រលេងរបស់ខ្លួនបានបញ្ចាប់ គ្រាន់តែមកដល់ឃ្លោងទ្វារសាលាភ្លាម ជេគ ក៏បានទាញទូរស័ព្ទរបស់ខ្លួនដើម្បីខលទៅរកស៊ុននូភ្លាមមិនចាំយូរ។ ប្រមាណនាទីក៏មានការលើកទទួលលេខរបស់ខ្លួន

         « ខល!ចូលហើយ » ជេគ ងាកមកនិយាយតិចៗមកកាន់ជុងវ៉ុន ជុងវ៉ុនគ្រាន់តែងក់ក្បាលជាការដឹង

         « អាឡូ! ស៊ុន... ហេតុអ្វីមិនមកប្រលង? ឯងឈឺមែនទេស៊ុន...? » គ្រាន់តែខ្សែម្ខាងទទួលភ្លាម ជេគក៏សួរទៅកាន់អ្នកនៅខ្សែម្ខាង

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now