ភាគ10

608 44 2
                                    

         ថ្ងៃថ្មីស៊ុននូបានងើបមកជួយធ្វើការនៅក្នុងផ្ទះជាមួយអ្នកបម្រើឯទៀត តែគេក៏អស់បារម្ភនៅពេលដែលមិនបានឃើញនៅវត្តមានប្រុសម្នាក់នោះតែពីថ្ងៃដែលងើបពីឈឺមកម្ល៉េស តែបែបនេះក៏ល្អព្រោះតែខ្លួនមិនចង់ឃើញគេនោះទេប៉ុន្មានថ្ងៃមកនេះមិនមានគេបាបចាត់ទុកថាផុតទុក្ខហើយ ពេលល្ងាចក៏បានឈានមកដល់ស៊ុននូបានមកអង្គុយលេងនៅសួនខាងក្រោយផ្ទះ អង្គុយសុខៗក៏លិចនៅវត្តមាននាងតូចដែលតែងតែនិយាយរកខ្លួនខុសពីអ្នកដទៃទៀត

        « បង...បងស៊ុននូ » សុីនឌី បានយកដៃរបស់នាងទៅក្រវីចំពោះមុខស៊ុននូនិងព្យយាមហៅគេនៅពេលដែលគេដូចជាភ្លឹក

        « ហាស៎...?? » ស៊ុននូ ត្រូវភ្ញាក់នៅពេលដែលនាងអង្រួលដៃរបស់គេ

         « បងកើតអី? ដូចជាភ្លឹកៗមិចមិនដឹងទេមិនស្រួលខ្លួនមែនទេ ?» សុីនឌី ចូលអង្គុយក្បែររាងតូចនិងនិយាយទៅកាន់គេ

         « អត់ទេ  »ស៊ុននូ ងាកទៅញញឹមដាក់នាងបន្ដិចរួចក៏ងាកមកវិញសម្លឹងទៅឆ្ងាយ

         « បងខ្ញុំសួរបងរឿងមួយបានទេ? » សុខៗនាងតូចងាកទៅសួរស៊ុននូធ្វើអោយរាងតូចមើលមុខនាងបន្ដិចទើបងក់ក្បាល

        « បងនិងលោកប្រុសត្រូវជាអ្វីនិងគ្នាមែនទេ? មើលទៅរូបរាងបងក៏មិនមានជាកូនអ្នកធម្មតាដែល » សុីនឌី

        « មិនលាក់បាំងទេខ្ញុំត្រូវជាប្អូនថ្លៃរបស់គេ » ស៊ុននូ

        « បើចឹហេតុអ្វីក៏មិនឃើញលោកស្រីមកជាមួយលោកប្រុស? បែមកជាមួយបងទៅវិញ?  » ហេតុតែជាក្មេងទើបចង់ដឹងចង់លឺ

         « គាត់បានស្លាប់នៅថ្ងៃ.... » ស៊ុននូបានប្រាប់រឿងគ្រប់យ៉ាងទៅកាន់នាង

       «  បែបនេះមែនទេទើបលោកប្រុសធ្វើបាបបង? តើខ្ញុំអាចជួយបងបានទេ? » សុីនឌីក្រោយពីស្ដាប់ការរៀបរាប់របស់រាងតូចស៊ុននូហើយនាងក៏អាណិតរាងតូចដែលសុខៗក៏មកទទួលរឿងបែបនេះ

      «ចឹងជួយអោយខ្ញុំរត់ចេញពីទីនេះទៅ តើបានទេខ្ញុំមិនចង់នៅទីនេះទេ » ស៊ុននូចាប់ដៃនាងអង្វរនាងអោយខ្លួនបានចាកចេញពីទីនេះផងព្រោះមកថ្ងៃដំបូងក៏ឈឺទៅហើយចុះបន្ទបា់ពីគេមកវិញតើត្រូវទទួលរងនៅអ្វីទៀតទៅ

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now