part34 : តើពេលនេះអូននៅឯណា...?

552 50 12
                                    


___មួយខែកន្លងផុតទៅ ពេលវេលាវាពិតជាដើរលឿនខ្លាំងមែនទៀត។ តែអ្វីដែលមិនផ្លាស់ប្ដូរគឺមនុស្សប្រុសម្នាក់ដែលកំពុងតែឈរសម្លឹងពីបន្ទប់ office របស់គេសម្លឹងមើលទស្សនីយភាពមកកាន់ទីក្រុងនាពេលរាត្រីម៉ោង8យប់ទៅហើយនាយមិនទាន់ត្រឡប់ទៅផ្ទះវិញទៀត។ ដោយក្នុងចិត្តផុសឡើងនៅសំណួរដែលគ្មានចម្លើយមកកាន់ខ្លួនឯងនិងសម្លឹងមើលទៅរករូបនៅក្នុងទូរស័ព្ទរបស់នាយដោយមិនដឹងថាជានរណាទេដោយសារតែមើលមិនសូវច្បាស់

   " ពេលនេះអូននៅទីណា? បងដឹងពីអារម្មណ៍របស់ខ្លួនឯងហើយពេលនេះ! ត្រឡប់មកវិញអោយបងបានលុបលាងនូវកំហុសទាំងប៉ុន្មានផងតើបានទេ? ហឺស...ប្រហែលជាអូនស្អប់បងខ្លាំងណាស់ហើយមើលទៅនោះ? សូម្បីតែបងក៏ស្អប់ខ្លួនឯងដែរ " ស៊ុងហ៊ុន ផុសឡើងនៅសំណួរនៅក្នុងចិត្ត ពេលមានមនុស្សល្អរមិនចេះថែ ដល់ពេលដែលបាត់បង់ទើបនឹកស្ដាយស្រណោះ តែពេលនេះសូម្បីតែស្រមោលក៏រកមិនឃើញោងតើចង់លុបលាងកំហុសតាមរយះណាទៅ

   " តុក តុក " សំឡេងគោះទ្វារក៏បន្លឺឡើង ហើយក៏របើកឡើងដោយដៃរបស់កូនចៅនាយចូលមកឈរក្រោយស៊ុងហ៊ុនហើយក៏និយាយឡើង

   " ចៅហា្វយ! លោកមិនទាន់ត្រឡប់ទៅផ្ទះទៀត? " ហារ៉ូ ឃើញថាចៅហ្វាយនាយរបស់ខ្លួនមួយរយះនេះមើលទៅមិនសូវបានសម្រាកគ្រប់គ្រាន់សោះហើយ!

   " រឿងដែលយើងអោយឯងទៅសុីប ដល់ណាហើយ? " នាយដែលជាចៅហ្វាយមិនបានឆ្លើយនិងកូនចៅសួរ បែជាសួរត្រឡប់ទៅគេវិញដោយសម្លឹងមើលទៅខាងក្រៅដដែល

   " ពួកយើងសុីបមិនបានដឹងពីដំណឹងរបស់អ្នកប្រុសស៊ុននូឡើយចៅហ្វាយ... " ហារ៉ូ តែក៏ត្រូវស៊ុងហ៊ុនបែមករកនាយទាំងចងចិញ្ចើមថាគេកំពុងតែនិយាយអ្វីគេអោយទៅសុីបមើលពីសត្រូវ

   " ឯងនិយាយពីអ្វី? យើងចង់សួរថាការងារដែលយើងអោយទៅសុីបពី ចន យូជន ដល់ណាហើយមិនមែនរឿងនេះ! " ស៊ុងហ៊ុន ដើរមកដាក់បង្អុយនៅលើសាឡុង ហារ៉ូក៏បែមករកសាឡុងវិញ

   " អៅវ... ស្មានតែចៅហ្វាយសួរពីរឿងដែលអោយទៅសុីប រករអ្នកប្រុសស៊ុននូទេតើ? ព្រោះឃើញថាចៅហ្វាយគិតពីអ្នកប្រុសស៊ុននូឡើងដេកមិនលក់ទៅហើយបាទ! " ហារ៉ូ ស៊ុងហ៊ុនសម្លក់មកកាន់កូនចៅដែលនិយាយស្អីក៏មិនដឹងនិយាយសាច់ការវាទៅចេញសាច់កាប់ណាណីទៅវិញ នាយហារ៉ូ និយាយទាំងញឹមៗតែពេលឃើញនាយជាចៅហ្វាយសម្លក់ក៏ប្រញាប់បិទស្នាមញញឹមវិញយ៉ាងលឿន

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now