part 22 :

574 45 5
                                    


_ថ្ងៃថ្មី ថ្ងៃនេះក៏មិនខុសពីរាល់ដងស៊ុននូងើបពីប្រលឹមមកស្រោចទឹកផ្កានិងជួយរៀបចាំអារហារពេលព្រឹកជាមួយអ្នកបម្រើឯទៀត ពេលដែលរួចរាល់ស៊ុននូក៏រកលេសដើម្បីគេចមុខពីស៊ុងហ៊ុន

_តុអាហារ : ជេគ ចូលមកដល់ក៏សម្លឹងរកមើលស៊ុននូតែមិនឃើញមិនដឹងថាគេទៅណា

     " អូនសម្លឹងរកមើលអ្នកណា...? "ហុីសុឹង ឃើញសង្សារខ្លួនសម្លឹងចុះឡើងៗក៏សួរឡើងជេគងាកមកមើលមុខហុីសុឹងទាំងពេបមាត់ដាច់ហុីសុឹង

      " ស៊ុននូមិនដឹងទៅណាទេ..." ជេគ

       " ប្រហែលជាគេទៅខាងក្រៅហើយមើលទៅ! បានហើយក៏ធ្វើមុខគួរអោយស្រឡាញ់បែបនេះអី! សង្សារអ្នកណាអីក៏គួរអោយស្រឡាញ់បែបនេះ...?! " ហុីសុឹង និយាយញ៉ាសជេគកាលបើឃើញគេធ្វើទឹកមុខដូចជាកូនក្មេងគួរអោយស្រឡាញ់បែបនេះ

      "  ឈប់និយាយជាមួយបងហើយ! " ជេគ ងាកមុខចេញពីហុីសុឹង ថ្ពាល់របស់គេឡើងក្រហមព្រឿងៗអឹមអៀននិងពាក្យសម្ដីអ្នកជាសង្សារមុននេះ ហុីសុឹងឃើញរឹកពាអឹមអៀនរបស់ជេគបែបនេះ ក៏ញញឹមឡើងទាំងអស់សំណើច

       " អារុណសួស្តីអ្នកប្រុស! " អ្នកបម្រើ

       " មិចក៏ថ្ងៃនេះក្រោកយឺតជាងភ្ញៀវបែបនេះអ្នកប្រុស...? "ហុីសុឹង និយាយជាមួយស៊ុងហ៊ុនពេលដែលគេចូលតុអង្គុយ

      " គឺខ្ញុំមានការងារច្រើនដែលត្រូវដោះស្រាយនោះអី មិនដូចបងទេ...! " ស៊ុងហ៊ុន

       " អេ៎ ! ឯងចង់ថាបងអត់ការងារធ្វើតើមានទេ...? " ហុីសុឹង ងាកមកមើលមុខស៊ុងហ៊ុនម្ដងទៀត

       " ក៏ដូចដែលបងលឺ..." ស៊ុងហ៊ុន និយាយទាំងញញឹមនៅពេលដែលឃើញទឹកមុខបងជីដូនមួយបែបនេះ

       " ឯង! តែនិយាយចឹងម្សិលមិញមែនការអីបន្ទន់ហេ៎ ទើបត្រឡប់មកវិញលឿនបែបនេះ " ហុីសុឹង

       " ញុំាអាហារពេលព្រឹករួចចាំខ្ញុំនិយាយប្រាប់បង! " ស៊ុងហ៊ុន ហុីសុឹងក៏មិនបានសួរដេញដោលអីបន្ដទៀត ចំណែកជេគគ្រាន់តែអង្គុយស្ដាប់បងប្អូនគេសន្ទនាគ្នាមិនបានលូកមាត់និយាយអ្វីនោះទេ

       ក្រោយពីទទួលទានអាហារព្រឹករួចរាល់ហើយហុីសឹងនិងស៊ុងហ៊ុនបានទៅនិយាយគ្នានៅបន្ទប់ធ្វើការចំណែកឯជេគក៏បានមកស៊ុននូនៅសួនខាងក្រោយផ្ទះ

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now