part 32 : ដឹងកំហុស

598 48 13
                                    


ស៊ុងហ៊ុនសម្លឹងតាមផ្លូវជារើយៗទើបដឹងថាមិត្តរបស់ខ្លួនជិះមិនមែនជាធ្វើទៅក្រុមហ៊ុនរបស់គេនោះទេ។ ស៊ុងហ៊ុនបែមករកK ដែលផ្ដោតលើការបើកបររបស់គេ ជ្រួញចិញ្ចើមចូលគ្នាហើយក៏និយាយឡើង

" គិតនាំយើងទៅពេទ្យមែនទេ? យើងប្រាប់ហើយថាយើងមិនកើតអីធ្ងន់ធ្ងរដល់ថ្នាក់ចូលពេទ្យនោះទេ។ នាំយើងត្រឡប់ទៅក្រុមហ៊ុនវិញ "ស៊ុងហ៊ុ និយាយដោយសម្លឹងទៅផ្លូវ

" ឯងចង់ទៅធ្វើការវិញទាំងសារភាពឯងបែបនេះហេ៎? មើលក្បាលក៏ហូរឈាមមិនឈប់ ចំណែកឯងរបួសដែលមកពីការផ្ទុះរថយន្ដក៏មិនទាន់ជាស្រួលមើល តិចងាប់ទាំងក្មេងទៅ! " K បែមកនិយាយតបនិងសម្លឹងហើយក៏បែទៅមើលផ្លូវវិញ

" របួសយើងអាចអោយកូនចៅយើងគេលាងអោយបាន! បើឯងមិនជួនយើងទៅទេឈប់ត្រង់និងហើយ យើងរកអីជិះទៅខ្លួនឯង " ស៊ុងហ៊ុន តបទៅវិញ

" ងុឺត " ស៊ុងហ៊ុននិយាយចប់ K ក៏ជាន់ហ្វ្រាំងឡានឈប់ស៊ុងហ៊ុនក៏ឈានជើងចុះដោយមិនចាប់អារម្មណ៍ទេថាពេលនេះខ្លួននៅមុខមន្ទីរពេទ្យ K ចុះមកហើយក៏និយាយជាមួយស៊ុងហ៊ុនដោយគោះដំបូលឡានបន្ដិច

" លាងរបួសសិនទៅ បើមកដល់មុខមន្ទីរពេទ្យហើយ " K ស៊ុងហ៊ុនដោយខ្វល់ប្រកែកបន្ដក៏ដើរចូលទៅក្នុងពេទ្យដោយមានK និយាយដោយក្រវីក្បាលតិចៗនៅចរឹកមិត្តរបស់គេ

ក្រោយពីសម្អាតរបួសរួចហើយហើយស៊ុងហ៊ុនក៏ដើរចេញមកវិញដោយដើរហួសឡានរបស់K ដោយសារតែគេបានខលអោយអ្នកបើកឡានមកទទួលគេនៅមន្ទីរពេទ្យហើយ ព្រោះមិនចង់K រវល់ជាមួយខ្លួនព្រោះគេមានការងារត្រូវធ្វើ

K ដែលដើរទៅបើកទ្វារឡានរៀបនិងចូលហើយក៏អើតចេញមកវិញដោយឃើញស៊ុងហ៊ុនដើរហួសឡានខ្លួនហើយ តែក៏អស់ចម្ងាល់នៅពេលដែលឃើញកូនចៅរបស់គេចុះមកបើកទ្វារឡានអោយស៊ុងហ៊ុន។ ទើបគេឡើងឡានបើកចាកចេញទៅកាន់ទីស្នាក់ការរបស់ខ្លួន

ចំណែកឯងស៊ុងហ៊ុនពេលដែលឡើងមកដល់ឡានហើយក៏និយាយទៅកាន់កូនចៅដែលមកទទួលអោយទៅកាន់ផ្សារដំណើរទិញរបស់ដែលខ្លួនចង់បានសឹមចាំទៅក្រុមហ៊ុនវិញ

" ចូស ទៅផ្សារសិនចាំត្រឡប់ទៅក្រុមហ៊ុនវិញ" ស៊ុងហ៊ុន

" បាទ! "អ្នកបើកឡានក៏បែមកមើលស៊ុងហ៊ុនចាំស្ដាប់គេនិយាយហើយក៏បើកឡានតម្រង់ទៅផ្សារតាមដែលស៊ុងហ៊ុនប្រាប់ ក្រោយពីធ្វើដំណើរប្រហែល5នាទីក៏បានមកដល់ផ្សារមួយកន្លែង នាយចូស ក៏បានងាកមកប្រាប់ចៅហ្វាយ ស៊ុងហ៊ុនក៏ងើបអង្គុយត្រង់ខ្លួនហើយទាញអាវដែលកូនចៅយកមកអោយមកពាក់រួចក៏ចុះពីឡាន ចូលទៅក្នុងផ្សារដោយមាននាយចូស ដើរពីក្រោយ

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now