part : 12

675 47 5
                                    


ថ្ងៃថ្មីត្របកភ្នែកតូចបើកឡើងបន្ដិចម្ដងៗដើម្បីអោយសុំានិងពន្លឺរួចក៏បែសម្លឹងមើលជុំវិញបន្ទប់ទើបដឹងថានេះមិនមែនជាបន្ទប់របស់ខ្លួនឡើយ ទើបធ្វើអោយស៊ុននូស្ទុះងើបយ៉ាងលឿនតែក៏ត្រូវភ្លាត់សម្លេងនៅពេលដែលទទួលដឹងការឈឺរបួសនិងនៅបរិវេណខាងក្រោមរបស់ខ្លួន

" អ៊ួយយយ.....ចង្កេះរបស់ខ្ញុំ " ស៊ុននូ ស្រែកមួយសម្លេងដោយការឈឺចាប់ដោយយកដៃមកទប់ចង្កេះ

"នេះគេ..? នេះមិនមែនជាការយល់សប្តិទេ? ខ្ញុំមិនទាន់ស្លាប់ពិតមែនទេ? "ស៊ុននូ សួរខ្លួនឯងតិចៗនេះមិនមែនខ្លួនឯងតិចៗតែក៏ប្រញាប់បម្រាសខ្លួនធ្វើជាដេកវិញនៅពេលដែលលឺសម្លេងបើកទ្វារចុះមក ហើយអ្នកដែលចូលមកក៏មិនមែនអ្នកឯណា គឺជាស៊ុងហ៊ុនគេដើរមករកគ្រែដែលមានស៊ុននូធ្វើពុតជាដេក

"មិនទាន់ក្រោកទេហេ៎ស? "ស៊ុងហ៊ុនដាក់ខ្លួនអង្គុយក្បែរស៊ុននូនិងបង្ហើបសម្ដីទៅកាន់ស៊ុននូតាមពិតគេដឹងហើយថាស៊ុននូគ្រាន់តែជាធ្វើពុតជាដេកប៉ុណ្ណោះរួចក៏ងើបចេញពីគ្រែ ដើរទៅបិទទ្វាររួចក៏ទៅឈរនៅម្ខាងគ្រែចាំមើលស៊ុននូធ្វើបែបណា

" គេទៅវិញហើយ? បិះទៅហើយ ហុឺយ... "ស៊ុននូដកដង្ហើមធំបន្ដិចរួចក៏ផ្អែកខ្នងនិងគ្រែដោយសារតែនៅឈឺត្រង់មុខរបួសនិងផ្នែកខាងក្រោមខ្លួននៅឡើយ

"ក្រោកហើយហេស៎? "ស៊ុងហ៊ុន ឈរអោបដៃនិយាយមកកាន់ស៊ុននូដែលផ្អែកក្បាលនិងគ្រែ គ្រាន់តែលឺសម្ដីភ្លាម គេដឹងបាត់ទៅហើយថាជាអ្នកណា

" ស៊ុង...ស៊ុងហ៊ុន? " ស៊ុននូ ប្រែជាញ័រនៅពេលដែលឃើញគេខ្លួនក៏នឹកឃើញហេតុការណ៍ពីយប់មិញដែលគេបាញ់ខ្លួនមិនទាន់បាត់នៅឡើយទេ

" មែន គឺយើងឯងគិតថាជាអ្នកណា? " ស៊ុងហ៊ុនដើរតម្រង់មកកាន់គ្រែធ្វើអោយស៊ុននញប្រញាប់ឈានជើងចុះពីលើគ្រែដោយខ្ទប់ភួយជាប់និងទ្រូង

"គិតចង់ទៅ? "ស៊ុងហ៊ុន ចាប់ទាញស៊ុននូជាប់និងពីដឺលគឹរៀបនិងបើកទ្វារ

"កុំ...កុំធ្វើអីខ្ញុំ...ខ្ញុំខ្លាចហើយស៊ុងហ៊ុន! សូមអង្វរកុំធ្វើបាបខ្ញុំអី....ហ្ហឹក...ហុឺ... " ស៊ុននូលើកដៃសំពះអង្វរស៊ុងហ៊ុនទាំងទឹកភ្នែកគេពិតជាខ្លាចប្រុសម្នាក់ពិតមែន

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now