part37 : ថ្ងៃដែលម៉ាក់រងចាំមើលមុខកូន!

492 57 10
                                    


   រយះពេល5ខែកន្លងផុតទៅយ៉ាងលឿន ចំណែកឯពោះរាងតូចក៏កាន់តែរីកធំឡើងៗក៏ព្រោះតែខែក្រោយក៏ដល់ថ្ងៃសម្រាលទៅហើយ។ រាងតូចដើរទៅវិញទៅមកដោយសារតែនៅក្នុងខ្លួនចេះតែរសាប់រសល់យ៉ាងមិចក៏មិនដឹង ដំណើរមួយៗដៃស្រឡូនមួយលើកមកទប់ចង្កេះចំណែកម្ខាងទៀតក៏ទប់ពោះ

   " ទឺង ទឺង " សំឡេងចុចកណ្ដឹងនៅខាងមើលផ្ទះធ្វើអោយរាងតូចបែទៅមើលក៏ឃើញថាជានីគី។ ទើបរាងតូចជំហានទៅបើកទ្វារអោយនីគីដើម្បីអោយគេបានចូលមកខាងក្នុង! ដោយស្រែកប្រាប់គេចាំបន្ដិច!

   " ចាំបន្ដិច! " រាងតូចដើរមួយៗដោយសារតែពោះធំពេកទើបធ្វើអោយគេពិបាកដើរ។ រាងតូចឈរត្រឹងនិងមួយកន្លែងនៅពេលដែលសុខៗស្រាប់តែឈឺពោះឡើងមួយរំពេច!

   " អួយ... " រាងតូចស្រែកឡើងបន្ដិចក៏ព្រោះតែវាឈឺខ្លាំងណាស់ វាប្រៀបដូចជាមានអ្វីមួយកំពុងតែចង់ចេញមកខាងក្រៅអញ្ចឹង! ចំណែកនីគី ដោយឃើញថារាងតូចជាមិនស្រួលគេក៏សម្រេចចិត្តផ្លោះរបស់ផ្ទះចូលមកតែម្ដង

" ឌឹប "
    " ស៊ុននូ! ឯងយ៉ាងមិចហើយ? " នីគីជាទប់រាងតូចហើយក៏សួរឡើងនៅពេលដែលឃើញថារាងតូចដូជាមិនស្រួលហើយ

   " ខ្ញុំ...ខ្ញុំអួយ ឈឺ...ឈឺពោះខ្លាំងណាស់! ហឹស " រាងតូចនិយាយដាច់ៗ នីគីក៏ឃើញថា ស្ថានភាពដូចជាមិនស្រួលក៏ជ្រើសរើសលើកបីរាងតូចឡើងហើយបើកទ្វារដើម្បីជួនរាងតូចទៅកាន់មន្ទីរពេទ្យ

   " ឯងដកដង្ហើមមួយៗ! ហើយទ្រាំបន្ដិចយើងជួនឯងទៅមន្ទីរពេទ្យ! " នីគីដាក់រាងតូចស៊ុននូអោយអង្គុយអោយគេសម្រួលអារម្មណ៍និងដកដង្ហើមមួយៗ
ស៊ុននូងក់ក្បាលតិចៗ នីគីក៏ប្រញាប់រត់ទៅទ្វារម្ខាងទៀតហើយក៏បើកចេញទៅ

   " អាឡូ! តាគី ទៅកាន់មន្ទីរពេទ្យ.... " នីគីបានខលទៅប្រាប់តាគីអំពីរាងតូចស៊ុននូ។ បន្ដិចក្រោយមកក៏មកដល់មន្ទីរពេទ្យដែលជិតបំផុត! នីគីចុះទៅបីត្រកងរាងតូចឡើងចូលទៅក្នុងមន្ទីរពេទ្យ! ពេទ្យប៉ុន្មានអ្នកក៏ប្រញាប់ទាញគ្រែមកអោយស៊ុននូគេង

   " អ្នកគ្រូពេទ្យ! គេឈឺពោះសម្រាលហើយអោយឆាប់ឡើង! " នីគី

  " សូមសាច់ញាតិរងចាំនៅខាងក្រៅ! " គ្រូពេទ្យស្រីម្នាក់បានហាមនីគីមិនអោយចូលទៅខាងក្នុងដោយអោយនាយរងចាំនៅខាងមុខបន្ទប់សម្រាលជំនួស!
នីគីដើរទៅៗមកអន្ទះសាជាងអីទៅទៀតបន្ដិចក្រោយមកក៏ឃើញថាតាគីរត់មកយ៉ាងលឿនហើយសួរទៅកាន់នីគី?

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now