part28 : នេះយើងកើតអីទៅ...?

507 52 10
                                    


__រយះពេលពីថ្ងៃក្រោយមកស៊ុននូក៏មានអារម្មណ៍ថាធូរស្បើយវិញហើយ តាំងពីថ្ងៃដែរគេធ្លាក់ពីលើកាំជណ្ដើរមកគឺជេគនិងជុងវ៉ុនបានមើលថែគេ ហើយរឿងនេះក៏ស៊ុននូមិនបានអោយគ្រួសាររបស់គេដឹងនោះឡើយ

     " ឯងប្រាកដហើយថាមិនប្រាប់លោកពូអ្នកមីងរឿងនេះ ? " ជេគ អង្គុយនៅសាឡុងនិយាយមកកាន់ស៊ុននូដែរអង្គុយផ្អែកខ្នងនៅលើគ្រែពេទ្យ ស៊ុននូបែមកញញឹមដាក់ជេគបន្ដិច

    " ខ្ញុំមិនប្រាប់ពួកគាត់ពីរឿងនេះឡើយ ខ្ញុំមិនចង់អោយពួកគាត់ត្រូវពិបាកចិត្តព្រោះតែខ្ញុំឡើយ! " ស៊ុននូ ញញឹមខ្សោះមកកាន់ជេគ គេមិនចង់អោយពួកគាត់ពិបាកចិត្តនិងរឿងខ្លួនឡើយពួកគាត់ចាស់ៗហើយ

    " បើឯងមិនប្រាប់ពួកគាត់... បាទជំរាបសួរអ្នកមីង! " ជុងវ៉ុនដែរដើរចូលមកដោយដៃ កាន់កន្ដ្រកផ្លែឈើមកជាមួយរកនិយាយមកកាន់ពួកគេ តែទូរស័ព្ទគេក៏បានរោរ៍ិឡើងមុនទើបតន្រូវអោយគេលើកទទួលសិន

    " បាទអ្នកមីង! ស៊ុននូគេ...គេសុខសប្បាយទេអ្នកមីង! "ជុងវ៉ុនបែមកមើលស៊ុននូដែរអង្គុយលើគ្រែដែរក្រវីក្បាលមិនអោយប្រាប់ថាគេកើតអីទេ ទើបជុងវ៉ុនជ្រើសរើសកុហកគាត់

    " បាទអ្នកមីង បាទរឿងនេះខ្ញុំមិនដឹងឡើយថាគេទៅនៅពេលណានោះទេ បាទៗជំរាបលាអ្នកមីង " ជុងវ៉ុន ដាក់ទូរស័ព្ទចុះក្រោយពីនិយាយជាមួយម៉ាក់របស់ស៊ុននូរួចរាល់ ក៏បានយកកន្ដ្រកផ្លែឈើទៅទុកលើតុហើយក៏បែមកអង្គុយក្បែរជេគវិញ

    " ហេតុអីមិនអោយយើងប្រាប់ពួកគាត់ពីរឿងរបស់ឯង? និងបានអោយគាត់ចាត់ប្រុសម្នាក់បានអី? " ជុងវ៉ុននិយាយមកកាន់ស៊ុននូ

    " យើងមិនចង់អោយគាត់បារម្ភពីយើងនោះទេ តើគាត់និយាយអ្វីជាមួយឯងខ្លះ? "ស៊ុននូ

    " គាត់មិនបាននិយាយអ្វីច្រើនទេ គ្រាន់តែសួរសុខទុក្ខពីឯងនិងសួរថាឯងទៅលែងជប៉ុននៅពេលណា តើចង់អោយគាត់មកជួនដំណើរដែលទេ? " ជុងវ៉ុន

    " ហុឹម... " ស៊ុននូគ្រាន់តែក្រហឹមដើមក.និងងក់ក្បាលបន្ដិចប៉ុណ្ណោះ ជុងវ៉ុនក៏សួរឡើងម្ដងទៀត

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now