___រយះពេលមួយអាទិត្យពេញ ដែលស៊ុងហ៊ុនជិះមកឈប់ចាំលបមើលស៊ុននូឡើយ មិនថាទៅក្រុមហ៊ុនឬក៏ត្រឡប់មកវិញនោះទេ នាយក៏មិនភ្លេចឆ្លៀតជិះមកអើតរកមើលស៊ុននូនៅឯផ្ទះដែលតែ លទ្ធផលគឺនៅតែមិនឃើញស៊ុននូបែបនិងដដែលនិងថ្ងៃនេះក៏មិនខុសពីរាល់ដងគេក៏មករកមើលស៊ុននូទៀតហើយ គ្រាន់តែជិះកាត់ប៉ុណ្ណោះមិនបានចូលទៅឡើយព្រោះនាយដឹងហើយថាស៊ុននូមិននៅឡើយ
" តើពេលនេះអូននៅឯណាស៊ុននូ? ពេលនេះបងដឹងខ្លួនខុសហើយ តែបើជាមិនឃើញអូននៅទៅវិញ តើពេលណាទើបឈប់គេចបងទៅ? " ស៊ុងហ៊ុន និយាយក្នុងចិត្តម្នាក់ឯង ពេលនេះអារម្មណ៍របស់គេនឹកស៊ុននូហើយថែមទាំងចង់សុំទោសកំហុសទាំងប៉ុន្មាននិងប៉ះពៅគ្រប់យ៉ាង
ថ្ងៃថ្មី__ស៊ុងហ៊ុនបានចូលទៅហាងកាហ្វេមួយកន្លែងដើម្បីណាត់ជួបជាមួយដៃគូរសហការណ៍របស់នាយ ស៊ុងហ៊ុនបែសម្លឹងមើលកន្លែងគួរសមមួយដែលនៅឆ្ងាយពីគេ
"លោកត្រូវការកម្មង់អ្វីដែលបាទ ? " ជុងវ៉ុន សួរទៅកាន់ស៊ុងហ៊ុនដោយឈ្ងកមុខចាំកក់ការ កម្មង់របស់ភ្ញៀវមិនបានដឹងឡើងថាជាស៊ុងហ៊ុន
" សុំកាហ្វេស្ករ30 មួយមក " ស៊ុងហ៊ុន
" ចឹងលោកត្រូវការអ្វីបន្ថែមដែ...លោកស៊ុងហ៊ុន? "ជុងវ៉ុនក្រោយពីកក់ហើយក៏ងើយមុខមើលទៅភ្ញៀវចង់សួរថាត្រូវការអ្វីបន្ថែមដែរទេ ទើបភ្ញាក់បន្ដិចនៅពេលដឹងថាជាស៊ុងហ៊ុន ស៊ុងហ៊ុនក៏ញឹមមកកាន់ជុងវ៉ុនវិញហើយក៏និយាយ
" យកប៉ុណ្ណឹងបានហើយ ! ឯងធ្វើការនៅទីនេះមែនទេ?" ស៊ុងហ៊ុន ឆ្លើយហើយក៏សម្លឹងមើលហាងបន្ដិចហើយក៏បែមកសួរជុងវ៉ុនវិញ ធ្វើនាយដឹងថាជុងវ៉ុនជាសង្សាររបស់ប្អូនប្រុសនាយ
" ត្រូវហើយជាហាងរបស់ខ្ញុំ ចឹងលោកយកតែប៉ុណ្ណឹងទេ? "ជុងវ៉ុន ងក់ក្បាលតិចៗតបទៅស៊ុងហ៊ុន
" ប៉ុណ្ណឹងបានហើយ តើឯងអាចទំនេរសម្រាប់និយាយជាមួយខ្ញុំប្រហែល5នាទីក្រោយពេលដែលខ្ញុំនិយាយការងារហើយបានទេ? " ស៊ុងហ៊ុន
" អរ៎...បាទ " ជុងវ៉ុឆ្លើយហើយក៏ប្រញាប់ទៅប្រាប់ការកម្មងរបស់ភ្ញៀវអោយទៅបុគ្គលហើយក៏បែរមកមើលស៊ុងហ៊ុនដែលកំពុងតែងើបឈរនិយាយរាក់ទាក់ជាមួយនិងមនុស្សប្រុសចំណាស់ម្នាក់
YOU ARE READING
រឿង គំនុំស្នេហ៍🔥( Complete )
Aventuraព្រោះតែរឿងយល់ច្រឡំបានទៅជាគំនុំសងសឹកលើក្មេងប្រុសម្នាក់ដែរមិនដឹងអី ។តើជីវិតគេអាចរួចផុតដែលទេ? ទស្សនា« គំនុំស្នេហ៍សងសឹក » #park sunghoon = top #kim sunoo = btt ផ្ដើម : 23.04.2024 បញ្ចប់ : 03.09.2024