part41 : ទុកឪកាសអោយបងម្ដងបានទេ?

648 56 7
                                    


~~ម៉ោង10យប់ " ឈូ ឈូ " នៅខាងក្រៅភ្លៀងធ្លាក់មិនថាមថយសូម្បីបន្ដិចគឺកាន់តែធ្លាក់ខ្លាំងឡើង និងធ្លាក់ខ្យល់ចុះមកធ្វើអោយរាងកាយញ័រញាក់បន្ដិចទាំងភ្នែកប្រែជាក្រហមនិងបបូរមាត់ប្រែជាស្លេកអស់ទៅហើយ

រាងក្រាស់អោនមុខចុះមកច្របាច់ភ្លៅដែលមានអារម្មណ៍ថាវាស្ពឹកទៅហើយ តែកន្លែងដែលនាយអង្គុយក៏ប្រែជាគ្មានភ្លៀងធ្លាក់មក រាងក្រាស់សម្លឹងមើលជើងដែលឈរចំពីមុខនិងហើយសម្លឹងទៅកាន់រាងតូចដែលកាន់ឆ័ត្រទទូលអោយគេ

" ស៊ុន! បង.... " នាយញញឹមឡើងរៀបនិងនិយាយទៅហើយតែរាងតូចក៏សួរនាយមុន

" ហេតុអីលោកមិនត្រឡប់ទៅវិញ? " រាងតូចរក្សាទឹកមុខដដែលនិងសួរទៅកាន់នាយ ហេតុអីក៏មិនត្រឡប់ទៅវិញសុខចិត្តនៅហាលខ្យល់ហាលភ្លៀងធ្វើអី

" បង...ខិះៗ...បងចង់និយាយជាមួយស៊ុន!សិន ស្ដាប់បងនិយាយសិនតើបានទេ? បន្ដិចក៏បានដែល? " រាងក្រាស់ស្រដីឡើងទៅកាន់រាងតូច! ស៊ុននូដកដង្ហើមធំបន្ដិចហើយក៏ស្រដីឡើង

" ឆាប់ក្រោកឡើងមក! " រាងតូចថាហើយក៏បែខ្លួនដើរចេញទៅតែក៏បែរមករករាងក្រាស់វិញពេលដែលគេនិយាយឡើង

" បងមិនព្រមក្រោកឡើង! បើស៊ុនមិនឆ្លើយថាព្រម! " រាងក្រាស់ក្រវីក្បាលគេនិងមិនងើបឡើងនើរាងតូចមិនព្រមនិយាយគ្នាសិន

" ឆាប់ក្រោកឡើងមក! បើលោកមិនក្រោកឡើងទេមិនបាច់និយាយទេ! " រាងតូចថាហើយក៏រៀបនិងបែខ្លួនទៅវិញហើយតែក៏ឃើញថារាងក្រាស់ក្រោកហើយក៏ទន់ជើងដួលទៅវិញទើបទម្លាក់ឆ័ត្រមកជួយគ្រានាយចូលទៅខាងក្នុង

មកដល់បន្ទប់រាងតូចក៏បោះកន្សែងទៅអោយគេដើម្បីចូលទៅសម្អាតខ្លួននិងប្ដូរសម្លៀកបំពាក់ដើរសើមចេញសិន

" នេះយកទៅ! ហើយនេះសម្លៀកបំពាក់ខ្ញុំមិនដែលពាក់វានោះទេលោកអាចពាក់វាបាន! " រាងក្រាស់ទទួលពីរាងតូចហើយក៏ចូលទៅសម្អាតខ្លួន ប្រហែលមួយស្របក់ធំក៏ចេញមកវិញជាមួយនិងឈុតគេងដែលរាងតូចអោយទៅនាយ

" ក្រាក " សំឡេងបើកទ្វារចូលមកជួយមកនិងរាងតូចកាន់ថាសបបរមកដាក់លើតុនៅចុងគ្រែ រាងក្រាស់ក៏ដើរមករករាងតូចដើម្បីចង់និយាយគ្នាសិន

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now