part: 16

602 40 4
                                    


      ថ្ងៃថ្មី នៅក្នុងបន្ទប់មួយបង្ហាញអោយឃើញពីមនុស្សប្រុសពីរនាក់កំពុងតែគេងអោបគ្នា ដោយក្នុងចំណោមពីនាក់មានម្នាក់ភ្ញាក់ដោយសារតែការរំខានដោយពន្លឺព្រះអាទិត្យដែលបានចាំងមកចំមុខរបស់ខ្លួន ស៊ុននូ បើកភ្នែកឡើងតិចៗសមហលឹងមើលជុំវិញខ្លួនរួមក៏បិទភ្នែកទៅវិញតែក៏ត្រូវបើកវិញម្ដងទៀតនៅពេលដែលរឿងការពីយប់មិញផុសឡើងមកទើចចំណាប់អារម្មណ៍ថាខ្លួនកំពុងតែគេងអោបប្រុសម្នាក់នេះ

     ស៊ុននូ ព្យាយាមបេះដៃស៊ុងហ៊ុនចេញពីចង្កេះរបស់ខ្លួនចេញតែក៏ត្រូវបានទាញមកអោបកាន់តែខ្លាំងជាងមុនទៅវិញ ស៊ុននូនៅតែបន្ដបេះដៃនិងដកខ្លួនចេញតែមុនបានផលដដែល

      " នៅឲ្យស្ងៀមទៅយើងចង់ដេកបន្ដ! " ស៊ុងហ៊ុន និយាយទាំងបិទភ្នែកទៅកាន់ស៊ុននូ

      "លោកចង់ដេកបន្ដ...លោកដេកតែឯងទៅ! ខ្ញុំចង់ងើបឆាប់លែងដៃរបស់លោកចេញទៅ " ស៊ុននូ ងើយសម្លឹងទៅកាន់ស៊ុងហ៊ុនដេកធ្វើជាដេកនោះ បើចង់ដេកមិចក៏មិនដេកតែឯងទៅ

      " ចឹងយើងមករំលឹករឿងកាលពីយប់មិញវិញតើយ៉ាងមិចដែរ? " ស៊ុងហ៊ុន និយាយទៅកាន់ស៊ុននូដែលសម្លឹងមិនកាន់ខ្លួន

      " អត់...អត់ទេ...បើ...បើលោកចង់ដេក ចឹងដេកបន្ដ! " ស៊ុននូក្រោយពីលឺគេនិយាយរឿងកាលពីយប់មិញក៏បម្រាស់ខ្លួនដេកទៅវិញ គេនៅខឹងមិនទាន់បាត់ទេដែលស៊ុងហ៊ុនបំពានគេកាលពីយប់មិញ

       " តែយើងប្ដូរចិត្តហើយ! យើងចង់ធ្វើវាវិញ! " ស៊ុងហ៊ុន និយាយដោយបង្វែលខ្លួនមកលើស៊ុននូដែលងាកមុខចេញនិងបិទភ្នែក សុខៗសម្លេងគោះទ្វារក័បន្លឺឡើងធ្វើអោយពួកគេសម្លឹងទៅកាន់ទ្វារព្រមគ្នា ស៊ុងហ៊ុនងើបចេញពីគ្រែដើរទៅយកកន្សែងមកពាក់រួចដើរទៅបើកទ្វារទាំងសភាពបែបទាំងដែលស្លៀកកន្សែង

       " បងហ៊ុន! ថ្ងៃនេះបងត្រូវនាំ....អេ៎មិចក៏ខ្លួនបងសុទ្ធតែស្នាមក្រចកបែបនេះ? ឯងមែនទេដែលដណ្ដើមបងហ៊ុនរបស់យើង? " ហារី ឃើញខ្លួនស៊ុងហ៊ុនបែបនេះក៏សួរតែក៏ងាកទៅឃើញស៊ុននូកំពុងតែរុំភួយដើរទៅរកបន្ទប់ទឹកទាំងពិបាក ស៊ុននូលឺគេនិយាយមករកខ្លួនក៏ងាកទៅមើលរួចក៏រៀបនិងបើកទ្វារទៅហើយក៏ត្រូវដៃមនុស្សម្នាក់មកទាញខ្លួនមកទះមួយទំហឹង

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now