part:19

545 52 14
                                    


_ងាកមកមើលអ្នកខាងនេះវិញ
_ក្រលយពីធ្វើដំណើរអស់ជាច្រើនម៉ោងពេលនេះហុីសុឹងនិងជេគកាន់បានមកដល់ផ្ទះនៅឯជាយក្រុងរបស់ស៊ុងហ៊ុន គ្រាន់តែពួកគេមកដល់អ្នកបម្រើក៏នាំគ្នារត់ចេញមកទទួលដោយសារតែស៊ុងហ៊ុនបានប្រាប់អ្នកបម្រើ ថាបងប្រុសខ្លួននិងមកថ្ងៃនេះ។

" ពួកយើងមកលែងប៉ុន្មានថ្ងៃ " គ្រាន់តែឡានឈប់នៅកន្លែងដាក់ឡានភ្លាមជេគងាកទៅសួរអ្នកជាសង្សារ

" ពួកយើងមកលែងមួយអាទិត្យ ឬក៏យូរពេក? " ហុីសុឹង តបទៅជេគ

" មិនយូរទេ ប៉ុន្ដែពេលយើងត្រឡប់ទៅវិញ បងនិងនាំស៊ុននូទៅជាមួយអូនវិញត្រូវទេ? " ជេគ និយាយទៅកាន់ហុីសុឹងដោយស្នាមញញឹម តែក៏ត្រូវធ្លាក់ទឹកមុខវិញនៅពេលលឺហុីសុឹងនិយាយមកកាន់ខ្លួន

" បងគ្រាន់តែនាំអូនមកលែងនិងគេ បងមិនដឹងថាអាចនាំគេទៅជាមួយយើងបានឬអត់ទេ អូនក៏ដឹងថាស៊ុងហ៊ុន...! " ហុីសុឹងនិយាយមិនទាន់ចប់ផងជេគ ក៏កាត់សម្ដីរួចក៏បើកទ្វារចុះពីឡាន

" អូនដឹងហើយ ! " បន្ទាប់មកពួកគេក៏នាំគ្នាចូលទៅក្នុងផ្ទះស្របពេលដែលម្ចាស់ផ្ទះដើរចុះពីខាងលើល្មម

" សួស្ដីលោកស៊ុងហ៊ុន! " ជេគ និយាយទៅកាន់ម្ចាស់ផ្ទះប៉ុន្ដែភ្នែករបស់គេមិនបានមើលទៅកាន់ស៊ុងហ៊ុនទេបែជារកអ្នកដែលមិនមានវត្តមាននៅទីនេះទៅវិញ

" បាទ! អ្នកទាំងពីឡើងទៅងូតទឹកសិនទៅនិងបានមកញុំាបាយជាមួយគ្នា! " ស៊ុងហ៊ុន គេរៀបនិងដើរចេញទៅហើយក៏ត្រូវជេគ និយាយបង្អាកដំណើរ

" លោកស៊ុងហ៊ុន? " ជេគ និយាយជាមួយស៊ុងហ៊ុននិងអើតរកមើលស៊ុននូ

" លោកមានការអីមែនទេ? " សុ៊ងហ៊ុន ងាកទៅមើលជេគដែលកំពុងតែរកអ្វីម្យ៉ាង

" តើស៊ុននូ នៅឯណាមិចក៏មិនឃើញគេ? " ជេគ

" គេមានទេ... " ស៊ុងហ៊ុន រកនិយាយហើយតែក៏ងាកឃើញស៊ុននូ និងសុីនឌីកំពយងតែដើរនិយាយគ្នាទាំងសើចសប្បាយមកពីខាងក្រៅ

" ស៊ុននូ / បងជេគ " ពួកគេនិយាយព្រមគ្នា ជេគក៏បានរត់ចូលទៅទាញស៊ុននូមកដល់ទាំងស៊ុននូមិនបានត្រៀមខ្លួនបិះតែផ្ងាក្រោយទៅហើយ

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now