part38: អូនក៏ចង់មានលោកប៉ាហៅនិងគេដែល

467 50 8
                                    

  

    ធ្មិចបើកៗរយះពេល5ឆ្នាំក៏កន្លងផុតទៅយ៉ាងលឿនមួយរំពេចពេលវេលាពិតជាដើរលឿន!តែអ្វីដែលមិនផ្លាស់ប្ដូរគឺរាងក្រាស់បែជាមិនយកគ្រួសារបន្ដរស់នៅតែម្នាក់ឯងរយះពេល5ឆ្នាំមកនេះ

    ថ្ងៃនេះរាងក្រាស់បានមកធ្វើការដូចសព្វដងព្រោះគ្មានអ្វីប្លែកនោះទេ! គឺនាយជ្រើសរើសការធ្វើការជាជាងទៅរកពេលសម្លឹងមើលមនុស្សស្រីណាម្នាក់ដែលល្អអាចមើលថែគេបានទៅវិញ

    " តុក តុក " សំឡេងគោះទ្វារបន្លឺកាត់ភាពស្ងប់ស្ងាត់របស់រាងក្រាស់អោយចោលភ្នែកសម្លឹងទៅកាន់ទ្វារហើយនិយាយឡើង

    "  ចូលមក! " រាងក្រាស់និយាយហើយទ្វារក៏របើកឡើងដោយដៃរបស់នាយជាកូនចៅដើរចូលមកជាមួយនិងមនុស្សស្រីម្នាក់ទៀត

    " ចៅហ្វាយ, គឺនាងបានជាប់ក្នុងការសម្ភាសន៍ការងារក្នុងចំណោម10នាក់, "ហារ៉ូ ក៏និយាយប្រាប់ទៅកាន់ចៅហ្វាយនាយដែលអង្គុយចោលភ្នែកសម្លឹងមើលមក

    " ជំរាបសួរលោកប្រធាន! នាងខ្ញុំឈ្មោះ... " នាងនិយាយមិនទាន់ចប់ផងក៏ត្រូវបានរាងក្រាស់និយាយកាត់ដោយសារតែគេបានមើលឯកសារដែលកូនចៅយកមកអោយមើលមុននេះហើយ

    " មិនបាច់ណែនាំទេ! ខ្ញុំបានស្គាល់ហើយ! នាងអាចចូលធ្វើការនៅថ្ងៃស្អែកនេះចុះ! អាចចេញទៅវិញបានហើយ! " រាងក្រាស់និយាយហើយនាងក៏ដើរចាកចេញពីបន្ទប់ការិយាល័យរបស់រាងក្រាស់! គ្រាន់តែនាងចេញមកដល់មុខបន្ទប់ទឹកមុខគឺប្រែជាការគុំគួននិងក្ដោបដៃនិងនិយាយឡើងតិចៗហើយក៏ចេញទៅ!

    " ខ្ញុំនិងអោយលោកសងនៅអ្វីដែលលោកធ្វើអោយខ្ញុំខ្មាស់គេនៅឆ្នាំនោះនៅគ្មានមុខរស់នៅប្រទេសកំណើតខ្លួនឯង ផាក ស៊ុងហ៊ុន ខ្ញុំនិងអោយលោកសងគ្រប់យ៉ាងមកខ្ញុំវិញរាល់ការស្រឡាញ់របស់ខ្ញុំចំពោះលោក! "  មែនហើយនាងគឺ ហារី  នាងបានទៅកែមុខមាត់ដើម្បីមកសងសឹងរាងក្រាស់នៅឆ្នាំនោះ ដោយសារតែគេទើបនាងនិងគ្រួសារធ្លាក់ខ្លួនជាអ្នកក្រមនុស្សធ្លាប់តែហ៊ឺហា

    " ត្រៀមយន្តហោះយើងទៅប្រទេសជប៉ុនពេលនេះ! "រាងក្រាស់និយាយហើយក៏ក្រោកឡើងដើរចេញទៅ នាយជាកូនចៅអោនក្បាលបន្ដិចហើយក៏ចេញទៅតាមចៅហ្វាយនាយនិងរៀបចំតាមអ្វីដែលរាងក្រាស់និយាយមុននេះ

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now