part36 :បងឃើញមនុស្សម្នាក់ដូចអូនណាស់

489 45 12
                                    


ប្រលានយន្តហោះដ៏ធំនៃទីក្រុងតូក្យូ របស់ប្រទេសជប៉ុន កំពុងតែមមាញឹកដោយមានអ្នកខ្លះកំពុងតែជួនសាច់ញាតិដើម្បីទៅបន្ដការសិក្សាឬធ្វើជំនួញ អ្នកខ្លះធ្វើដំណើរកំសាន្ដក្រៅប្រទេស នៅក្នុងនោះក៏បង្ហាញពីរាងក្រាស់ខ្ពស់ស្រឡះដើរចេញពីប្រលានដោយមានអង្គរក្ស ពីរនាក់ដើរតាមពីក្រោយនាយ

ស៊ុងហ៊ុនបោះជំហាននិងសម្លឹងទៅមុខ ដោយមិនបានងាកមើលស្រីៗដែលខ្សិបខ្សាវស្ងើចសសើរពីរូបសម្រស់របស់នាយឡើយ រួចក៏ចូលទៅឡានខ្មៅមួយដែលចតចាំគេនៅពីមុខប្រលានចាកចេញទៅ

ម៉ោង9នាទីព្រឹក ស៊ុននូរៀបចំខ្លួនដើម្បីទៅផ្សារដើម្បីរកទិញសម្ភារៈខ្លះដែលចាំបាច់ រាងតូចដើរចេញមកជាមួយអាវយឺតធំជាងខ្លួនដើម្បីបិទបាំងពោះដែលរីកមាឌ និងស្ពាយកាបូបតូចមួយ កំពុងតែទាញរបងបិទដោយដៃម្ខាងទប់ពោះនិងម្ខាងទាញទ្វារបិទ

សំឡេងនិយាយឡើងក្បែរត្រចៀករាងតូចធ្វើអោយគេរួញខ្លួននិងងាកចេញសម្លឹងទៅនាយសង្ហារដែលឈរញញឹមមកកាន់ខ្លួន

" តើត្រូវការអោយខ្ញុំជួយដែលទេបាទ? " នីគី និយាយឡើងតិចៗក្បែរត្រចៀករាងតូច គេក៏បែរមកស្រដីឡើងតែក៏ឃើញថាជាមនុស្សម្នាក់ដែលធ្លាប់ជួបនៅមន្ទីរពេទ្យថ្ងៃមុន

" ហឺស! ជាលោកទេហេ៎? លោកមកធ្វើអីម្ដុំនេះ?" ស៊ុននូ ស្រដីចោទជាសំណួរឡើង!

" អៅជាឯងទេហេ៎? ខ្ញុំមកទទួលមិត្តរបស់អ្នកស្គាល់! " នីគី

" បើចឹង ខ្ញុំសុំលាលោកសិនហើយ! " ស៊ុននូស្រដីហើយក៏ដើរចេញទៅ តែក៏ត្រូវទច់ដំណើរពេលដែលនីគីហៅពីក្រោយ

" អេ៎! ហេតុអីក៏គេចេញពីផ្ទះរបស់ តាគី? អេ៎អាល្អិតឈប់សិន! " នីគី រៀបបើករបងចូលទៅហើយក៏នឹកឃើញថាមុននេះរាងតូចចេញពីផ្ទះរបស់តាគី ចឹងមានន័យថា... រាងតូចបែមកមើលគេដោយលើកចិញ្ចើមឆ្ងល់មកកាន់គេ

" លោកមានគេតើមែនទេ? បើលោកមិនមានការអីទេខ្ញុំសុំទៅសិនហើយ! " រាងតូចស្រដីឡើងពេលនីគីដើរចូលមករក

" ទៅផ្សារមែនទេចាំយើងជួនទៅ! " នីគី ស៊រាងតូចស៊ុននូស្រដីឡើងពីក្រោយនីគី

រឿង គំនុំស្នេហ៍🔥( Complete )Where stories live. Discover now