ភាគទី ០៤

1.2K 78 4
                                        

    Fire In The Heart : Episode 04

    _______

Good Morning 🌄🙆 ~~7:35~~

        ពន្លឺព្រះអាទិត្យរះពីទិសខាងកើតរះចាំងឡើង
មកតាមបង្អួចកញ្ចក់ភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលបង្ហាញឲ្យឃើញនូវរាងកាយមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត ដោយសារតែពន្លឺព្រះអាទិត្យទើបបណ្តាលឲ្យនាយក្រាស់ភ្ញាក់ដឹងខ្លួនពីដំណេកហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនមុននឹងទៅក្រុមហ៊ុន ចូលមិនទាន់បាន5នាទីផង នាយតូចក៏ភ្ញាក់ដឹងខ្លួនឡើងហើយទឹកសំណើមក៏ហូរចេញពីភ្នែកដ៏ស្រស់ស្អាតបន្តគ្នាដូចទឹកបាក់ទំនប់ហូរចុះមកទាំងក្ដីឈឺចាប់ ពេលដែលនឹកឃើញដល់រឿងកាលពីយប់ដែលបានកើតឡើងលើគេម្ដងៗ ព្រោះតែគេមិនអាចហាមអ្វីបានក្រៅពីដេកមើលនាយក្រាស់ប្រព្រឹត្តអំពើថោកទាបមកលើខ្លួនប្រាណរបស់គេ នៅពេលដែល Sunghoon ចេញពីបន្ទប់ទឹកវិញក៏ឃើញនាយតូចគេងយំលើគ្រែហើយក៏ផ្ដើមនិយាយ.....

  «បើក្រោកហើយក៏ឆាប់ទៅបន្ទប់របស់ឯងវិញទៅ~~ខ្ញុំមិនចង់ឮសម្លេងយំរបស់ឯងនោះទេ!» Sunghoon .

        Jaeyun គេមិននិយាយអីទាំងអស់ក៏ចុះមក
ទាំងរំុភួយចុះមកពីលើគ្រែ ទាំងនៅឈឺចំណុចសំខាន់មិនទាន់បាត់ ព្រោះវាជាលើកទីមួយសម្រាប់គេ ចុះពីលើគ្រែរួចគេក៏ឱនរើសយកខោអាវរបស់គេដែលនាយក្រាស់បានហែកកាលពីយប់.

  «ឈប់សិន!!!» Sunghoon ហាមាត់ហាមនាយតូច ពេលដែលឃើញនាយតូចបម្រុងនឹងដើរចេញទៅ ហើយនាយតូចគេក៏ត្រូវឈប់តែមិនងាកមើលមុខរបស់នាយក្រាស់នោះទេ «រឿងកាលពីយប់មិញបំភ្លេចវាចោលទៅ!!ព្រោះរូបកាយឯងអន់ខ្លាំងណាស់ វាជាលើកដំបូងរបស់ឯងមែន!តែវាហាក់ដូចជាគ្មានជាតិអីសោះ»

(គ្មានជាតិឪវាម្លោភឆីជេគឯងម៉ាយប់ឡើងរាប់
ភ្លេចហៃ😖)

        គ្រប់ពាក្យសម្តីដែលនាយក្រាស់និយាយប្រៀប
បានដូចជាយកកាំបិតរាប់ម៉ឺនដើមមកចាក់ទម្លុះបេះដូងនាយតូចក្នុងពេលតែមួយយ៉ាងអញ្ចឹង ព្រោះបេះដូងរបស់នាយតូចវាឈឺហួសថ្លែងពេលដែលឮសម្តីរបស់នាយក្រាស់និយាយបែបនេះមកកាន់ខ្លួន.

  «និយាយអស់ហើយឬនៅ» Jaeyun ក៏ប្រឹងនិយាយតបទៅនាយក្រាស់វិញទាំងខំប្រឹងទប់ទឹកភ្នែកដែរកំពុងតែហូរនោះ.

Fire In The Heart (Complete √)Where stories live. Discover now