Fire In The Heart : Episode 29
_______
«បើចឹងយើងរៀបចំផែនការទៅ!» Feeya .
«ឯងមានផែនការយ៉ាងមិចខ្លះ?» Yamin .
«បងអោនមកនេះមក» ក្រោយឮ Feeya និយាយដូច្នេះ Yamin ក៏អោនត្រចៀកទៅចាំស្តាប់ពីផែនការអាក្រក់របស់ប្អុន. (យាយមែនហា៎គិតទៅបងប្អូនគេនឹង
ចរឹកដូចគ្នាគ្មានខុសគំនិតអាក្រក់ពេញខ្លួនទាំងបងទាំងប្អូន)
ក្រឡេកទៅមើល Sunghoon ដែលនាំ Jaeyun ចូលមកក្នុងកម្មវិធីដោយឆ្លងកាត់ក្រសែភ្នែកជាច្រើនគូរដែលមើលមកនាយធ្វើអោយនាយធុញទ្រាន់ចង់ស្ទះខ្យល់ស្លាប់ទៅហើយ.
«មើលស្អីណាស់ណាទៅវើយ!! ម្នាក់ៗមិនដែលធ្លាប់ឃើញមនុស្សទេឬយ៉ាងមិច» Sunghoon ឈររអ៊ូរដោយលើកកែវស្រានៅលើតុយកមកផឹកដោយភាពធុញថប់.
«គេនាំគ្នាមើលមកខ្ញុំមិនមែនមើលទៅលោកទេ» Jaeyun .
«យើងអោយឯងមកដើរក្នុងកម្មវិធីជាមួយយើងក្នុងឋានៈជាប្រុសស៉ីឈ្នួលមិនមែនអោយឯងមកដើរកាច់រាងពង្រាយមន្តស្នេហ៍ពេញកម្មវិធីចឹងទេ» Sunghoon .
«ហ៉ឺយ~~ជួយមិនបានទេធ្វើម៉េចបើខ្ញុំកើតមកស្អាតស្រាប់ពីកំណើតចឹងហើយ» Jaeyun .
«ពុ្រស!!» ពេលដែលឮ Jaeyun និយាយបែបនេះ Sunghoon ក៏ធ្វើជាព្រុសស្រាដែលគេបានផឹកចេញតែម្តង.
«ណែលោក!!នេះនៅក្នុងកម្មវិធីណាលោកធ្វើជាជួយរៀបចរឹករបស់លោកអោយត្រឹមត្រូវបន្តិចបានទេ» Jaeyun .
«អ្នកណាគេទៅដែលប្រាប់ថាឯងស្អាតនោះ» Sunghoon .
«មិនចាំបាច់មានគេប្រាប់ក៏ខ្ញុំដឹងថាខ្ញុំស្អាតដែរព្រោះនៅផ្ទះក៏មានកញ្ចក់ទុកឆ្លុះមើលដែរ» Jaeyun .
«លង់នឹងសម្រស់ខ្លួនឯង» Sunghoon .
«នេះលោក.....
«បង Sunghoon ហ្អា៎~~~~មើសឯងចៀសចេញមើស!» Feeya មកដល់ភ្លាមក៏ប្រជ្រៀតចូលមកអោយដៃ Sunghoon ថែមទាំងរុញ Jaeyun ចេញថែមទៀត.
«នេះអូនមកបានយ៉ាងមិច» Sunghoon .
«មើលបងនិយាយចុះ...នេះជាកម្មវិធីរបស់បង Sunghoon ខ្ញុំមួយទាំងមូល រឿងអីដែរខ្ញុំមិនមកមិចនឹងបានទៅ ហ៊ឹម» Feeya និយាយហើយក៏ផ្តេកក្បាលដាក់លើស្មារបស់ Sunghoon នៅចំពោះមុខមនុស្សជាច្រើនដោយមិនមានការខ្មាសអៀនអ្វីសោះឡើយ ព្រោះតែនាងចង់អោយ Jaeyun ដឹងថា Sunghoon ជារបស់នាងតែម្នាក់គត់.
YOU ARE READING
Fire In The Heart (Complete √)
Подростковая литератураព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry Start:11/12/22 En...
