ភាគទី ៤១ + ភាគទី ៤២

932 71 6
                                        

Fire In The Heart : Episode 41

_______

«ណែ!ឯងមកសម្លក់មុខខ្ញុំធ្វើស្អី??» ដោយឃើញ Jaeyun គេសម្លក់សម្លឹង Sunghoon នាយពេកទើបអត់នឹងឆ្ងល់មិនបានក៏ហាមាត់សួរតែម្តងទៅ .

«គ្មានអីទេ!!» Jaeyun តបទាំងមុខមិនរីកសោះ .

« Sunghoon ធ្វើអោយ Jaeyun ខឹងទៀតហើយមែនទេ?» Sooyeon នាងក៏លូកមាត់សួរនាយបន្តិចទៅពេលដែលឃើញ Jaeyun ហាក់ដូចជាមួម៉ៅខុសពីមុននេះដែលនៅក្នុងបន្ទប់ដាច់ .

«អត់ទេ...ខ្ញុំមិនដឹងអីទេបងស្រី!» Sunghoon ប្រញាប់ឆ្លើយបដិសេធយ៉ាងលឿន .

«គ្មានអីទេ....បងស្រីឆាប់ញ៉ាំបាយទៅណា៎!
នេះបន្លែបងគួរតែញ៉ាំបន្លែអោយបានច្រើនទើបមានសុខភាពល្អ » Jaeyun ងាកទៅដួសម្ហូបដាក់ក្នុងចានបាយរបស់ Sooyeon ឯ Sunghoon ពេលដែលឃើញគេយកចិត្តបងនាយបែបនេះនាយមិនសុខចិត្តក៏...

«នេះបងស្រី!បងគួរតែញ៉ាំសាច់អោយច្រើនៗ
ទើបសុខភាពរឹងមាំ» Sunghoon ថាហើយនាយក៏ដួសសាច់ដាក់ក្នុងចានបាយបងស្រីនាយ .

«យើងមិនបានទន់ជ្រាយទេ!!» Sooyeon នាងថាអោយ Sunghoon នៅមុខគេមុខឯងបណ្តាលអោយ Jaeyun អស់សំណើចទប់សើចមិនបាន មិនត្រឹមតែគេម្នាក់នោះទេសូម្បីតែអ៊ុំមេផ្ទះនឹង Bee នឹងអ្នកម្រើផ្សេងទៀត ក៏នាំលួចអស់សំណើចនាយដែរ .
(បាច់បានបាយបានអីទេម៉ាម៉ាត់ឆ្អែតដល់ស្អែកហ៎T⁠T⁠)

«បងស្រីគឺខ្ញុំមិនបានចង់មានន័យបែបនឹងទេបង...» នាយមិនទាន់និយាយចប់ផង លោក Mr. Kim ក៏ដើរមកនិយាយកាត់ គាត់ដើរចូលមករួមជាមួយនឹងបាច់ផ្កាមួយបាច់នៅក្នុងដៃ .

«សួរស្តី!! នេះពូចូលមកកាត់ចង្វាកដែរឬទេនៀក៎?» Mr. Kim .

«អូហ៍~~~លោកពូ Kim ជម្រាបសួរបាទ! នេះពូមកមានការអីមែនដែរទេ?» ពេលដែលឃើញលោក
Mr. Kim មកដល់ភ្លាម Sunghoon នាយក៏ប្រញាប់ទៅទទួលរាក់ទាក់គាត់ភ្លាម តែពេលដែល Sooyeon នាងឮ Sunghoon ហៅឈ្មោះ Mr. Kim ភ្លាមៗរូបភាពជាចនរើនបានផុសចូលក្បុងខួរក្បាលរបស់នាង ធ្វើអោយនាងចាប់ផ្តើមញ័រចំប្រប់ភាពភ័យខ្លាចក៏វាយលុកពេញរាងកាយ និយាយអ្វីក៏ស្តាប់គ្នាមិនបានដូចកាលពីលើកមុន .

«អ..អត់!....អត់ទេ!! អត់ទេ!! ខ្ញុំ..ខ្ញុំខ្លាច....ខ្លាច!..ខ្លាច...ខ្លាចហើយ» Sooyeon នាងនិយាយម្នាក់ឯងតិចៗដោយគ្មានអ្នកដឹង .

Fire In The Heart (Complete √)Where stories live. Discover now