ភាគទី ២១

801 48 0
                                        

    Fire In The Heart : Episode 21

    _______

        ក្រោយពីចេញពីបន្ទប់ធ្វើការរបស់ Sunghoon ភ្លាម Sing គេក៏ទៅស្រាវជ្រាវឯកសារដែលទាក់ទងនឹងប្រវត្តិរូបធ្វើការរបស់លេខាដែលធ្លាប់មកដាក់ពាក្យកាលពីមុនកន្លងមក តែគ្រប់ប្រវត្តិរូបទាំងអស់សុទ្ធតែមិនគ្រប់លក្ខណៈ ហើយ Sunghoon ក៏មិនពេញចិត្តទៀត ព្រោះ Sunghoon មិនមែនជាមនុស្សដែលរើសលេខាដោយមើលទៅលើរូបសម្រស់ ហើយគេក៏មិនមែនជាមនុស្សល្មោភកាមស៊ីសូម្បីតែលេខានោះដែរ បែបនេះហើយទើបធ្វើអោយ Sing ពិបាកនៅក្នុងការរកលេខាផ្ទាល់ខ្លួនអោយនាយក្រាស់ ព្រោះគេក៏ស្គាល់ចរឹករបស់ចៅហ្វាយខ្លួនច្បាស់ដែល.

        Sing គេក៏រកបានឈ្មោះលេខាចំនួនបួននាក់ ហើយគេក៏យកប្រវត្តិរូបរបស់អ្នកមកដាក់ពាក្យធ្វើជាលេខារបស់បួននាក់នោះអោយ Sunghoon មើលតែនៅតែមិនបានផល.

  «យើងមិនយកទេ!! យើងមិនចូលចិត្ត!! យើងអោយឯងទៅរកឡើងយូរឯងរកបានតែបួននាក់នឹងទេហែស!» Sunghoon .

  «បាទចៅហ្វាយ!! គឺខ្ញុំព្យាយាមហើយ ខ្ញុំអង្គុយអានប្រវត្តិរូបរបស់អ្នកដែលមកដាក់ពាក្យធ្វើជាលេខាកាលពីមុនដល់ទៅមួយរយនាក់ជាងទម្រាំតែអស់ ហើយណាមួយចៅហ្វាយអោយពេលខ្ញុំតិចពេកហើយទាន ខ្ញុំធ្វើម៉េចនឹងរកទាន់ទៅ!» Sing .

[មួយរយនាក់ជាងយកតែបួននាក់ ហើយបួននាក់នុងអត់ត្រូវចិត្តប្រូហ៊ុនទៀត😂]

  «បាន!!! បើចឹងយើងទុកពេលអោយឯងដល់ត្រឹមព្រឹកស្អែកនេះ! តែបើសិនជាមិនបានដូចអ្វីដែលយើងត្រូវការនោះទេ..ឯងត្រៀមខ្លួនដាក់ពាក្យលាឈប់អោយហើយទៅ!!» Sunghoon .

  «បាទចៅហ្វាយ!» ពេលនោះ Sing ក៏អោនគំនាបក្បាលដាក់ Sunghoon បន្តិចរួចក៏ចេញទៅវិញតែម្តង.

        ព្រោះពេលនេះក៏រាងយប់ជ្រៅទៅហើយដែល
ឯអ្នកធ្វើការនៅក្នុងក្រុមហ៊ុនទាំងអស់ក៏ចេញទៅផ្ទះវិញអស់ដែរ គេរកនៅក្រុមហ៊ុនមិនអាស់គេយកមករកនៅឯផ្ទះទៀត មិនតែប៉ុណ្ណោះក្នុងប្រព័ន្ធអ៊ីនធើណែតក៏គេស្វែងរកអស់ហើយដែរ ការរកលេខាអោយចៅហ្វាយគេម្នាក់ប្រៀបបីដូចជារាវម្ជុលនៅក្នុងបាតសមុទ្រយ៉ាងចឹង កាលពីលើកមុនដូចជាមិនពិបាកដល់ថ្នាក់នេះនោះទេ គ្រាន់តែត្រូវរកមនុស្សដែលអាចទុកចិត្តបានតែប៉ុណ្ណោះដែលអាចប្រាកដចិត្តថាគ្មានអ្នកណាអាចទិញក្បាលបានម្យ៉ាងទៀតត្រូវតែមានចំណេះដឹងខ្ពង់ខ្ពស់ថែមទាំងមានចរឹកមិនចេះរញេរញៃច្រើន.

Fire In The Heart (Complete √)Where stories live. Discover now