ភាគទី ៤៩

1K 83 5
                                        

Fire In The Heart : Episode 49

_______

«ក្រែងអ្នកមានផ្ទៃពោះ គេចូលចិត្តញ៉ាំរបស់ដែរជូរៗទេតើហី?» Jaeyun .

«ចាសមែនហើយ ប៉ុន្តែវាក៏ដោយមនុស្សទេ! ព្រោះកំណើតកូនស្រីរបស់ខ្ញុំ ខ្ញុំក៏ញ៉ាំផ្កាហើយថាផ្កាឆ្ងាញ់បែបនេះដែរ! ហើយលោកគឺជាមនុស្សប្រុសដែរអាចមានកូនបានមែនទេ?» សំណួរនេះធ្វើអោយអ្នកទាំងពីរនោះគាំងមិនតិចទេ Woman សួរបែបនេះក៏ព្រោះតែនាងមានប្អូនប្រុសម្នាក់ដែលជាមនុស្សកម្រដែរអាចមានផ្ទៃពោះបានដូចជាមនុស្សស្រី Jaeyun ពេលដែលឮសំណួរនេះភ្លាមក៏ប្រញាប់ឆ្លើយតបទៅវិញយ៉ាងលឿន ព្រោះខ្លាច Sunghoon ដឹងរឿងដែរគេមានកូន .

«អ្នកនាងយល់ច្រឡំធំហើយ!ខ្ញុំមិនមានកូនទេ!» Jaeyun .

«អរចឹងទេហែស....ខ្ញុំគិតថាបើសិនជាអ្នកទាំងពីរមានកូនវិញ ប្រហែលជាកូនរបស់អ្នកទាំងពីរមានសម្រស់ដល់ថ្នាក់តារាសុំចាញ់ហើយ ព្រោះថាគេមាន Appa ដែលមានសម្រស់ដ៏ស្រស់ស្អាត ផូរផង់ ស្រីៗដូចជាខ្ញុំមិនហ៊ានប្រៀបផ្ទឹម ហើយក៏មាន Daddy ដែលមានសម្រស់ដ៏ស្រស់សង្ហារដែរ» Woman .

«អឺ~~~គឺថាពួកខ្ញុំមិនមែនជាគូរស្នេហ៍ឬក៏ជាប្តីប្រពន្ធអ្វីនោះទេ ខឹងខ្ញុំសុំលាទៅវិញសិនហើយ ជម្រាបលា តោះលោក!» Jaeyun .

«ចាសជម្រាបលា» Woman ថាហើយ Sunghoon នឹង Jaeyun ក៏ដើរចេញទៅ ដើរមិនបានយូរប៉ុន្មានផង Jaeyun ស្ករសំឡីដែរមានពណ៌ចម្រុះទើបគេដាច់ចិត្តហាមាត់សុំ Sunghoon អោយទិញអោយគេ .

«លោកស្ករនោះទំនងណាស់! ទិញអោយខ្ញុំមួយមកបានទេ?» មូលហេតុដែរ Jaeyun សុំអោយ Sunghoon ទិញអោយព្រោះថាគេគ្មានលុយនៅក្នុងខ្លួននោះទេ .

«ឆ្នាំនេះឯងអាយុប៉ុន្មានឆ្នាំហើយ?» Sunghoon មិនឆ្លើយនឹង Jaeyun នោះទេតែបែរជាសួររឿងអាយុគេទៅវិញ .

«ឆ្នាំនេះខ្ញុំអាយុ 21 ឆ្នាំហើយ!» Jaeyun ក៏ឆ្ងល់ដែរ គេសុំអោយនាយទិញស្ករសំឡីអោយគេតាសហើយនាយមកសួរអាយុគេធ្វើអី? .

« អាយុ 21 ឆ្នាំហើយឯងនៅចង់ញ៉ាំរបស់ក្មេងទៀតហែស?» នេះហែសជាមូលហេតុដែរនាយសួរអាយុគេនោះ? .

«អោណាលោកទិញអោយខ្ញុំមួយមកណា» Jaeyun ចាប់ផ្តើមធ្វើចរឹតកូនក្មេង ក៏ចាប់ដៃ Sunghoon ក្រវីចុះឡើងដូចជាកូនកំពុងតែរំអុកសុំលុយឪទាទិញ
របស់ចឹង .

Fire In The Heart (Complete √)Where stories live. Discover now