ភាគទី ៤៧

892 75 6
                                        

Fire In The Heart : Episode 47

_______

«នេះអា Sunghoon វាអាក្រក់ជូជាតិដល់ថ្នាក់នេះផងហែស!? មិនកើតទេទុកអោយបងទៅប្រដៅវាជំនួសអោយឯង!» Jongseong គ្រាន់តែឮ Jaeyun និយាយរៀបរាប់បែបនេះនាយខឹងឡើងចង់ញ័រសាច់អស់ទៅហើយ មិននឹកស្មានថាអាប្អូនមួយនេះវាអាក្រក់ដល់ថ្នាក់នឹងសោះ គ្មានកាត់មករកនាយដែលជាសុភាពបុរសអីតិច .

«កុំអី Hyung !! ខ្ញុំអាចហៅលោកថា Hyung បានទេព្រោះលោកក៏អាយុបងខ្ញុំដូចគ្នា!» Jaeyun .

«អ៊ឺមៗឯងហៅបងថា Hyung ក៏បានដែរ» Jongseong .

«ចឹង Hyung សន្យានឹងខ្ញុំរឿងមួយបានទេ?» Jaeyun .

«ចង់អោយ Hyung សន្យារឿងអីទៅ?» Jongseong .

«គឺ Hyung សន្យានឹងខ្ញុំបានទេ?ថានឹងមិនគេថាខ្ញុំមានផ្ទៃពោះ» Jaeyun .

«បើសិនជាវាជាការសុំរបស់ប្អូនថ្លៃទៅហើយ Hyung ក៏យល់ព្រម! តែថា Jaeyun គិតថាអាចលាក់ពីវាបានយូរប៉ុណ្ណាទៅ? មិនយូរមិនឆាប់នោះទេពោះរបស់ Jaeyun នឹងធំដូចជាមនុស្សមានកូនទូទៅ ហើយដល់ពេលនោះអា Hoon វានឹងដឹងជាមិនទេ!» Jongseong .

«ខ្ញុំក៏មិនដឹងដូចគ្នាដែរ Hyung !! បើពេលនោះមកដល់ខ្ញុំនឹងការពារកូនខ្ញុំដោយជីវិតរបស់ខ្ញុំ» Jaeyun .

«បើចឹងមានរឿងអី Jaeyun ប្រាប់ Hyung មកចុះ! Hyung រីករាយនឹងការពារ Jaeyun នឹងក្មួយជានិច្ច!» Jongseong .

«បាទ!អរគុណណាស់ Hyung » Jaeyun .

«មិនអីទេ ចឹងតោះពួកយើងត្រឡប់ទៅវិញ ព្រោះល្ងាចដែរហើយ!» Jongseong .

«បាទ!» Jaeyun .

Skip - ក្នុងឡានរបស់ Sunghoon

«ចៅហ្វាយទាន!» Sing .

«ហ៊ឹម~~» Sunghoon នាយមិនឆ្លើយនោះទេនាយគ្រាន់តែក្រហ៊ឹមបន្តិចព្រោះអារម្មណ៍របស់នាយកំពុងតែមិនល្អ .

«ថ្ងៃខានស្អែកនេះមានប្រជុំនៅប្រទេស Japan ចៅហ្វាយឆ្លៀតទៅទេទាន?» Sing .

«រំសាយចោលទៅ!» Sunghoon .

«តែថា......

ពេលនោះក៏ស្របពេលដែលឡានបើកចូលមកដល់ខាងក្នុងភូមិគ្រឹះ Park ល្មមទើប Sunghoon នាយចុះចេញពីឡានទាំងមិនចាំអោយ Sing បាននិយាយចប់ឡើយ ហើយពេលដែលចូលមកដល់ក្នុងភូមិគ្រះមិនឃើញ Jaeyun ទៀតវារឹតតែធ្វើអោយនាយក្តៅចិត្តលើសដើម .

Fire In The Heart (Complete √)Where stories live. Discover now