ភាគទី ៣៧

871 74 2
                                        

Fire In The Heart : Episode 37

_______

«បាទចៅហ្វាយ!» Sing ថារួចគេក៏ដើរចេញទៅក្រៅរួមទាំងមានកូនចៅដែរនៅក្រោមបង្គាប់ដើរតាមចំនួនពីរនាក់ទៀត .

បន្តិចក្រោយមក Sing ក៏ដើរចូលមកវិញរួមទាំងមានមនុស្សម្នាក់ដែលមានគ្របស្បោងពណ៌ខ្មៅនៅពីលើក្បាលងងឹតឈឹង Sing រុះអោយបុរសនោះលុត ជង្គង់ចុះនៅពីមុខ Sunghoon នឹង Yamin បន្ទាប់មក Yamin ក៏ដើរទៅបើកមើលមុខបុរសនោះដោយខ្លួនឯងមិនចាំបាច់មានអ្នកប្រាប់ ពេលដែលបើកមកគេក៏ឃើញថាបុរសម្នាក់នោះគឺជាកូនចៅរបស់គេដែលបានបញ្ជូនអោយទៅសម្លាប់ Sunghoon ពិតមែន តែដោយសារតែសន្តានកែរមិនឡើងរបស់គេគេក៏នៅតែប្រកែកមិនព្រមទទួលស្គាល់កាពិតទៀត .

«ចៅហ្វាយជួយខ្ញុំផងចៅហ្វាយ» Boy .

«មែនគេម្នាក់នេះជាកូនចៅយើងពិតមែនប៉ុន្តែ...យើងបានដេញគេចេញយូរណាស់ហើយ!ដូច្នេះមានន័យថាគេនឹងយើងគ្មានពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេ!!ហើយយើងក៏មិនបានដឹងរឿងអ្វីទៀតដែរ!» ចម្លើយរបស់ Yamin បានធ្វើអោយភ្លើងកំហឹងដែលនៅក្នុងខ្លួនរបស់ Sunghoon ឆេះឡើងយ៉ាងសន្ធោសន្ធៅពិបាកពន្លត់ នាយក៏ស្ទុះទៅដាល់គេថែមទៀតចំកន្លែងដដែល .

«ចង្រៃឯងមិនសាកសមកើតមកជាកូនប្រុសនោះទេ!ព្រោះឯងវាអន់វាកំសាកមិហ៊ានទទួលស្គាល់អំពើរដែលខ្លួនបានប្រព្រឹត្ត!» នាយរកដាល់មុខ Yamin ថែមតែក៏ត្រូវ Mr. Kim ដែលកំពុងតែចុះមកពីលើជណ្តើរនោះនិយាយកាត់ .

«ឈប់សិន!នេះមានរឿងអីនឹងក្មួយ Sunghoon ម្តេចក៏លើកមកគ្នីគ្នាមកច្រើនយ៉ាងនេះចឹង?» ដោយសារតែឮសម្លេងរំខានរញ៉េរញ៉ៃនៅជាន់ក្រោមពេក Mr. Kim គាត់ក៏ចុះមកមើលរួមទាំងមាន Feeya ចុះមកជាមួយដែរ .

«បងមកលេងខ្ញុំមែនទេ!??» ថាហើយស្រីស្រស់ Feeya ក៏ចុះពីលើជណ្តើរយ៉ាងលឿនហើយក៏រត់ទៅអោបដៃរបស់ Sunghoon យ៉ាងណែន តែក៏ត្រូវ Sunghoon បេះដៃរបស់នាងចេញទាំងមិននិយាយរកនាងមួយម៉ាត់តែបែរទៅនិយាយជាមួយនឹង Mr. Kim វិញ .
(អួយខ្មាស់គេហា៎'⁠~⁠'⁠;⁠)

«លោកប៉ា!» Yamin .

«លោកពូ!» Sunghoon .

«មានរឿងអីកើតឡើងទៅទើបក្មួយចាំបាច់លើកគ្នាមកទាំងទ័ពបែបនេះហើយថែមទាំងមានអាវុធថែមទៀត!យើងសុទ្ធតែជាគ្នាឯងទេមានរឿងអីនិយាយគ្នាតាមសម្រួលក៏បានដែរណា៎» Mr. Kim គាត់និយាយសម្តីបែបចាស់ទុំមិនទ្រគោះបោះបោក .

Fire In The Heart (Complete √)Where stories live. Discover now