Fire In The Heart : Episode 06
_______
បកមកនិយាយអ្នកនៅក្នុងភូមិគ្រឹះត្រកូល
Park វិញដែលនាយតូច Jaeyun គេបានធ្វើឲ្យអ្នកនៅក្នុងផ្ទះសឹងតែមិនចង់ជឿថាគេធ្វើឲ្យមនុស្សម្នាក់ដែលធ្លាប់តែបង្កររឿងរញេរញៃមិនស្ដាប់អ្នកណាបែរជាមកស្ដាប់នាយតូចទៅវិញ អ្វីដែលបានកើតឡើងនេះមានតែមនុស្សក្នុងផ្ទះបីនាក់តែប៉ុណ្ណោះដែលដឹង អ៊ុំមេផ្ទះជាអ្នកអនុញ្ញាតឲ្យនាយតូចជួយមើលថែ Sooyeon បែបសម្ងាត់ព្រោះលាក់បាំងនឹងនាយក្រាស់ បើគេដឹងថា Jaeyun ចូលទៅពាក់ព័ន្ធរញេរញៃនឹងបងគេនោះប្រាកដជាស្លាប់ទាំងអស់គ្នាមិនខាន.
នៅពេលល្ងាច Jaeyun បានលើកអាហារយកទៅឲ្យ Sooyeon ដល់បន្ទប់ ហើយនាយតូចក៏ជួយរៀបចំខ្លួនឲ្យ Sooyeon ផងដែរ ព្រោះរាប់ឆ្នាំហើយដែលនាងមិនសូវដែលបានងូតទឹកសិតសក់ដូចជាមនុស្សប្រក្រតីធម្មតាទេ នាយតូចឲ្យ Bee គឺជាអ្នកងូតទឹកស្លៀកពាក់ឲ្យ Sooyeon ដោយមានការលួងលោមពីខ្លួន ព្រោះ Sooyeon នាងខ្លាចមិនហ៊ានទៅជិតអ្នកណាដូចខ្លួននោះទេ ហើយនៅពេលដែលនាយតូចជួបរៀបចំតុបតែងខ្លួនឲ្យ Sooyeon រួចហើយធ្វើឲ្យ Jaeyun ភ្ញាក់ផ្អើលនឹងសម្រស់របស់ Sooyeon មិនតិចនោះទេ.
« Wow !!!មិនគួរឲ្យជឿសោះថាអ្នកនាងស្អាតដូចជាតុក្តាបែបនេះ» Jaeyun និយាយទាំងស្នាមញញឹមសរសើរពីសម្រស់អ្នកនៅចំពោះមុខខ្លួនដែលធ្វើឲ្យរាងតូចម្ខាងទៀតសប្បាយចិត្តដូចជាកូនក្មេងយ៉ាងចឹង.
«ស្អាត!!ស្អាត!!~~ហា~~~ខ្ញុំស្អាត!!» Sooyeon និយាយទាំងសប្បាយចិត្តមានទាំងទះដៃផងដែរ ស្រាប់តែបន្តិចក្រោយមកក៏ប្ដូរទឹកមុខវិញរួចហើយនិយាយថា «ចុះហេតុអីបានជាខ្ញុំមិនស្អាតដូច Jaeyun ចឹង!!???» សំណួរមួយនេះវាធ្វើឲ្យនាយតូចភាំង.
«អ្នកនាងស្អាតជាងខ្ញុំទៅទៀតដឹងទេ!» Jaeyun .
«អត់ទេ!!~~~ខ្ញុំចង់ស្អាតដូចជា Jaeyun ខ្ញុំចង់ស្អាតដូចជា Jaeyun ចឹង!» មើលទៅ Sooyeon ដូចជាស្រឡាញ់ Jaeyun ខ្លាំងណាស់ចឹង មិនឲ្យ Sooyeon ចង់ស្អាតដូចជា Jaeyun យ៉ាងមិចទៅបើសម្រស់របស់ Jaeyun ស្រស់ស្អាតយ៉ាងនេះនោះ Sooyeon នាងនិយាយផងយំផង ដូច្នេះនាយតូច Jaeyun គឺមានតែនិយាយស្របតាមអ្វីដែលរាងតូច Sooyeon ត្រូវការតែប៉ុណ្ណោះ.
YOU ARE READING
Fire In The Heart (Complete √)
Teen Fictionព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry Start:11/12/22 En...
